Typhoon survivors hang signs from their necks as they line up to try to board a C-130 military transport plane in Tacloban, Nov. 12, 2013. |
Simone Orendain VOA 13 វិច្ឆិកា 2013
ម៉ានីល៖ មន្ត្រីមនុស្សធម៌អន្តរជាតិកំពុងជួបប្រទះនឹងការលំបាកក្នុងការនាំយកជំនួយទៅឲ្យតំបន់ដែលត្រូវអន្តរាយដោយខ្យល់ព្យុះទីហ្វុងនៅក្នុងប្រទេសហ្វីលីពីនភាគកណ្តាល ខណៈដែលប្រជាជនរងគ្រោះត្រូវការម្ហូបអាហារ ទឹកស្អាត និងឱសថកាន់តែច្រើន។ អង្គការសហប្រជាជាតិ កំពុងអំពាវនាវរកទឹកប្រាក់ចំនួន ៣០១លានដុល្លារសហរដ្ឋអាមេរិក។
អង្គការសហប្រជាជាតិបានឲ្យដឹងថា សេចក្តីត្រូវការដ៏ធំបំផុតនៅក្នុងចំណុចកណ្តាលនៃប្រទេស គឺម្ហូបអាហារទឹក ជម្រក ថ្នាំពេទ្យ និងការសម្អាតកម្ទេចកម្ទី។ មន្ត្រីប៉ាន់ស្មានថា គម្រោងថវិកាជំនួយនឹងមានទឹកប្រាក់ប្រហែល៣០១លានដុល្លារសហរដ្ឋអាមេរិក។
Survivors walk in typhoon ravaged Tacloban city, Nov. 12, 2013. |
កាលពីថ្ងៃអង្គារនៅទីក្រុងម៉ានីល លោកស្រី វ៉ាឡេរី អាម៉ូស(Valerie Amos) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌និយាយថា ទំហំនៃវិបត្តិនេះ គឺឋិតនៅកម្រិតខ្ពស់នៃវិធានការរបស់អង្គការសហប្រជាជាតិសម្រាប់វាយតំលៃផលប៉ះពាល់នៃភាពអាសន្ន។
«វាមានការលំបាកយ៉ាងខ្លាំងសូម្បីតែការស្វែងយល់ពីតម្រូវការបន្ទាន់ ដោយសារមានការលំបាកក្នុងការទៅដល់កន្លែងដែលរងផលប៉ះពាល់»។
អគ្គីសនីត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅតាមបណ្តាខេត្តមួយចំនួន។ ហើយនៅកន្លែងផ្សេងទៀតអគ្គីសនីត្រូវបានតភ្ជាប់ជាថ្មីដោយអន្លើ។ បណ្តាញគមនាគមន៍កំពុងមានការកែលំអរបន្តិចម្តងៗ។ ប៉ុន្តែមនុស្សជាច្រើនទៀតនៅកំពុងព្យាយាមទាក់ទងមនុស្សដែលជាទីស្រលាញ់របស់ខ្លួន។
ខណៈដែលក្រុមអ្នកជួយសង្គ្រោះ ព្យាយាមដឹកជញ្ជូនម្ហូបអាហារ ទឹក និងឱសថទៅកាន់ប្រជាពលរដ្ឋចំនួន ៦សែននាក់ដែលគ្មានលំនៅឋានដោយវិបត្តិនេះ សេចក្តីរាយការណ៍ពីតំបន់រងគ្រោះបង្ហាញថា ស្ថានភាពកំពុងតែតានតឹង។
មានសេចក្តីរាយការណ៍ថា រថយន្តដឹកជំនួយមួយចំនួន បានជាប់គាំងមិនអាចទៅដល់តំបន់គោលដៅបានឡើយ។ ហាងលក់ទំនិញនិងផ្សារជាច្រើន ត្រូវបានគេគាស់ចូលលួចឥវ៉ាន់។ កាលពីថ្ងៃអង្គារហ្វូងមនុស្សប្រមាណជា៣,០០០នាក់ បានទម្លាយរបងអាកាសយានដ្ឋាននៅTacloban ដើម្បីចូលទៅកាន់យន្តហោះទាហានដែលដឹកជញ្ជូនស្បៀងអាហារ។
A Philippine air force officer hands out orange slices to typhoon survivors as they line up to board a C-130 military transport plane in Tacloban city, Nov. 12, 2013. |
ការអំពាវនាវរបស់អង្គការសហប្រជាជាតិ គឺសម្រាប់ផែនការអនុវត្តរបស់ខ្លួនដែលរួមមាន១៥គម្រោងដែលគាំទ្រកិច្ចការការពារជនស៊ីវិល សេវាសុខភាពនិងសង្គម៕
ប្រែសម្រួលដោយ វង្ស សំណាងវិចិត្រ
1 comment:
sorry, but i laugh so hard, not to make fun of them but because i and most khmer people are survivors of the pol pot genocide. yes, we survive the genocide in cambodia!
Post a Comment