Wednesday, November 20, 2013

វិភាគ៖ ហិង្សានៅស្ទឹងមានជ័យនិងស្ពានក្បាលថ្នល់សមល្មមដកលោក ជួន សុវណ្ណ ពីតំណែងឬទេ?

ធ្វើម៉េចនិងអាចដក ជូន សុវណ្ណ បាន បើ វ៉ាក់ ត្រូវការឆ្កែកាចបែបនេះ សំរាប់សម្លាប់ខ្មែរ

................................
ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 11:47 AM VOD
លោក ជួន សុវណ្ណ ទទួលការតែងតាំងពីព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ឲ្យកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២ ជំនួសលោក ទូច ណារ៉ុថ ដែលផ្ទេរឲ្យទៅកាន់តំណែងជាប្រធាននាយកដ្ឋានអង្គរក្សវិញ។

លោក ជួន សុវណ្ណ រងការរិះគន់ច្រើនពីប្រជាជនតាមបណ្តាញហ្វេសប៊ុក និង វិទ្យុឯករាជ្យមួយចំនួន ដូចជា វិទ្យុសារិកា និងវិទ្យុសំបុកឃ្មុំជាដើម បន្ទាប់ពីហិង្សាកើតឡើងពីរកន្លែងផ្សេងគ្នា ក្នុងរយៈបីខែចុងក្រោយនេះ។


ហិង្សាទីមួយកើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា រវាងសមត្ថកិច្ច និងអ្នកដំណើរនៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ ដែលបណ្តាលឲ្យយុវជនឈ្មោះ ម៉ៅ សុចាត់ អាយុ២៩ឆ្នាំស្លាប់ និងជាង២០នាក់រងរបួស។ ចំណែកហិង្សាទី២កើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា រវាងកម្មករ និងសមត្ថកិច្ចនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ បណ្តាលឲ្យស្ត្រីអ្នកលក់បាយឈ្មោះ អេង សុខុម វ័យ៤៩ឆ្នាំម្នាក់ បានស្លាប់ និង ប្រជាជនជិត១០នាក់ផ្សេងទៀតរបួស។

ទោះយ៉ាងណា ក្រោយហេតុការណ៍ហិង្សាទាំងពីរលើក សមត្ថកិច្ច ថ្លែងថា ជនដែលបាញ់លើប្រជាជននោះ ជាជនទីបីមិនមែនកម្លាំងសមត្ថកិច្ចទេ។ ជនទីបីនៅតែជាជនអាថ៌កំបាំង ព្រោះ សមត្ថកិច្ចនៅមិនទាន់វែកមុខឃើញនៅឡើយ។

បើទោះជាងសមត្ថកិច្ចលើកឡើងថា អ្នកបាញ់លើប្រជាជនជនទីបីក៏ដោយ តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ដែលបានតាមដានហេតុការណ៍ហិង្សានៅស្ទឹងមានជ័យ មួយចំនួនបានឃើញថា សមត្ថកិច្ចបានប្រើកាំភ្លើងគ្រាប់ពិតបាញ់ទៅលើកម្មករ និងប្រជាជននៅក្បែរនោះ។ ចំណែក វីឌីអូខ្លីប ដែលបង្ហោះក្នុងហ្វេសប៊ុក ក៏បានបង្ហាញរូបសមត្ថកិច្ចប្រើកាំភ្លើង គ្រាប់ពិតបាញ់លើកម្មករដែរ។

សរុបមក បើទោះអ្នកបាញ់នោះ ជាជនទីបីក៏ជាការទទួលខុសត្រូវរបស់សមត្ថកិច្ចក្នុងការ ស្វែងជនល្មើស ហើយបើអ្នកបាញ់ជាសមត្ថកិច្ចក៏សមត្ថកិច្ច វិញក៏ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។

អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត ថ្លែងថា ហិង្សាទាំងពីរលើកជាការទទួលខុសត្រូវរបស់សមត្ថកិច្ច និងអាជ្ញាធរ។ លោកបញ្ជាក់ថា ការខ្វះសមត្ថភាពដោះស្រាយបញ្ហាបញ្ចៀសហិង្សា បង្កការលំបាកដល់ប្រជាជន ស្នងការនិងមន្ត្រីពាក់ព័ន្ធគប្បីដកចេញពីតំណែង ហើយបើមានកំហុសនោះត្រូវបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស ៖ “នៅពេលដែលស្នងការគាត់ប្រព្រឹត្តមិនគប្បី ប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់មនុស្ស គាត់ប្រព្រឹត្តនូវអំពើខុសច្បាប់ជាច្រើន អញ្ចឹងគាត់អាចប្រឈមជាមួយនឹងការដោះដូរអញ្ចឹងដែរ ឬក៏គាត់បានប្រព្រឹត្តនូវអំពើព្រហ្មទណ្ឌទៀត នោះរឹតតែធ្វើការប្តឹងផ្តល់ទៅស្ថាប័នតុលាការ”។

ក្នុងគោលនយោបាយដឹកនាំប្រទេសអាណត្តិទី៥ ដែលប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពកាលពីចុងខែកញ្ញា លោកក៏បានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម យកចិត្តទុកដាក់ធ្វើការឲ្យស្និទ្ធជាមួយប្រជាជនបន្ថែមទៀត ទាំងការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហា ដែលជាការស្នើឡើងរបស់ប្រជាជន។

តែក្រោមការបញ្ជារបស់លោក ជួន សុវណ្ណ កាលពីខែកញ្ញា ប្រជាជនរិះគន់លើសកម្មភាព សមត្ថកិច្ចមួយចំនួន ដូចជា ការបិទផ្លូវនរោត្តម ផ្លូវសីហនុ ផ្លូវសុធារស និង ស៊ីសុវត្ថិជាដើម ដែលបង្កការកកស្ទះ ហើយសូម្បីតែផ្ទះប្រជាពលរដ្ឋ ដែលក្នុងបរិវេណនៃការបិទផ្លូវនោះ ក៏មិនអនុញ្ញាតឲ្យចូលដែរ។ ចំណុចស្ពានអាកាសក្បាលថ្នល់នៅថ្ងៃទី១៥ខែកញ្ញា សមត្ថកិច្ចបិទផ្លូវ បង្កឲ្យកកស្ទះ៩ទៅ១០ម៉ោងគឺចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១២យប់។

អ្នកស្រាវជ្រាវឯករាជ្យ នៅរាជបណ្ឌិតសភាកម្ពុជា លោក អ៊ុក វណ្ណា លើកឡើងថា ការខ្វះចន្លោះនិងកំហុសខ្លះ ក្នុងការគ្រប់គ្រងស្ថានការណ៍នៅស្ថានស្ទឹងមានជ័យ និងចំណុចស្ពានក្បាលថ្នល់ ត្រូវមានការស៊ើបអង្កេតរកអ្នកទទួលខុសត្រូវ ដើម្បីជាគំរូដល់អ្នកឡើងកាន់តំណែងក្រោយៗទៀត ៖ “វាធ្វើឲ្យប្រព័ន្ធអ្នកដឹងនាំ ជួរអ្នកដឹកនាំ គាត់មានការកែកំហុសជាបន្តើរៗ ដោយគាត់មើលឃើញថា អញចូលផ្លូវហ្នឹង អញធ្វើផ្លូវនេះ ហើយអ្នកដែលមកកាន់ក្រោយនេះ គាត់ប្រយ័ត្ន ហើយប្រសិនបើមានបាតុកម្ម បាតុករធ្វើតទៅទៀត គាត់ចាប់ផ្តើមរកមធ្យោបាយ ដោះស្រាយតាមប្រព័ន្ធច្បាប់ហើយ គាត់ចាប់ផ្តើមភ័យហើយ ប្រសិនជាដូច្នេះគាត់មិនជាគំរូអាក្រក់តទៅទៀត ហើយកុំគិតថា ខ្លួនគាត់ដែលគាត់ធ្វើបានមកធ្វើការងារនេះ គាត់នៅបានមួយជីវិតនោះ”។

បន្ទាប់ពីហេតុការណ៍ ហិង្សានៅចំណុចស្ពានស្ទឹងមានជ័យ យុវជនម្នាក់ឈ្មោះ នាង សុឃុន ដែលជាជនរងគ្រោះក្នុងហេតុការណ៍សមត្ថកិច្ចប៉ះទង្គិចជាមួយកម្មកររោងចក្រSL បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយប្តឹង លោក ជួន សុវណ្ណ និងលោក រ័ត្ន ស្រ៊ាង មានតួនាទីជាស្នងការនគរបាល និងមេបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ពីបទឃាតកម្មប្រព្រឹត្តដោយរាជការសាធារណៈ ដោយបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនបាញ់សម្លាប់កម្មករ និងពលរដ្ឋស្លូតត្រង់។

ចំណែកព្រះសង្ឃ និស្សិតស្នាក់នៅវត្តស្ទឹងមានជ័យ និងកម្មករនៅរោងចក្រSL ក៏កំពុងរៀបចំពាក្យបណ្តឹងប្តឹងស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធឲ្យ ទទួល ខុសត្រូវលើហិង្សានៅចំណុចស្ពានស្ទឹងមានជ័យដែរ៕

សូមសរសេរមកមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

4 comments:

Anonymous said...

Heh ah Chker Chuon Sovan! How many ach Pkay are on your shoulders. Now you have 6 ach pkays, so you have more ach pkay than ah Kwak. Since you are good at using violence against innocent people, you also has the power to arrest ah Kwak because he is a criminal # 1 in Cambodia. It is not credible to shoot and kill the civilians, you should shoot and kill ah Ach Kwek. Be a man, do not act like chicken have their heads cut off like you ah dummy.

Anonymous said...

អាជួន សុវ៉ាន់ នេះជាយួនក្លែងខ្លួនប្រទ្បំធ្វើជាខ្មែរកាលពីឆ្នាំ១៩៨៩​ ។ អាយួនមួយក្បាលដែលបាដូរឈ្មោះជាខ្មែរហៅថាអាជួន សុវ៉ាន់ នេះ វាធ្វើជាអ្នកបកប្រែភាសាយួនមកជាភាសាខ្មែរក្រោយពីថ្ងៃ៧មករា១៩៧៩រហូតមកដល់ឆ្នាំ១៩៨៩ទើបវាឈប់ធ្វើជាអ្នកប្រែ។ 
ក្រោយពីឆ្នាំ១៩៨៩មក អាយួនជួន សុវ៉ាន់នេះវាបានចូលធ្វើជាកងប៉ូលីសរហូតមកដល់ឆ្នាំ២០១៣នេះវាបានពាក់ផ្កាយចោរបំផ្លាញខ្មែរបាន៣ផ្កាយ។
ឯអាយួនឯទៀតដែលបានធ្វើជាទីប្រិក្សាយួននឹងអ្នកបកប្រែភាសាយួនក៏បានប្តូរឈ្មោះមកជាខ្មែរហើយបានចូលធ្វើជាប៉ូលីសដូចអាយួនឈ្មោះអាជួន សុវ៉ាន់នេះដែរនៅឆ្នាំ១៩៨៩។

អាយួនទាំងអស់នោះមានឈ្មោះនឹងពាក់ផ្កាយចោរដូចមានរាយឈ្មោះខាងក្រោមនេះ ៖
១ អាហុក ទ្បងឌី ជាយួនងាប់ហើយពាក់ផ្កាយចោរ៤ផ្កាយអតីតមេប៉ុលីសលើផ្ទៃប្រទេសខ្មែរ ។

២ អានេត សាវឿន ជាយួនពាក់ផ្កាយចោរ៤ផ្កាយមេប៉លីសលើផ្ទៃប្រទេសខ្មែរសព្វថ្ងៃនេះ ។

៣ អាសុខ ផល ជាយួនពាក់ផ្កាយចោរ៣ផ្កាយធ្វើការនៅក្នុងក្រសួងមហាផ្ទៃសព្វថ្ងៃនេះ ។

៤ អាវ៉ាន់ ថន ជាយួនពាក់ផ្កាយចោរ៣ផ្កាយថ្វើជាមេប៉ូលីសINTERPOLEនៅលើផ្ទៃប្រទេសខ្មែរ។

៥ អាគាត ចាន់ថារិត ជាយួនពាក់ផ្កាយចោរ៣ផ្កាយជាអ្នកនាំពាក្យរបស់នាយសេនាធិការប៉ូលីសលើផ្ទៃប្រទេសខ្មែរទាំងមូលសព្វថ្ងៃនេះ ។

៦ អាជួន សុវ៉ាន់ ជយួនពាក់ផ្កាយចោរ៣ផ្កាយជានាយស្នងការប៉ូលីសប្រចាំរាជធានីភ្នំពេញ ។

៧ អាជួន ណារិន ជាយួនពាក់ផ្កាយចោរ២ផ្កាយជានាយស្នងការរងនៃស្នងការប៉ូលីសប្រចាំរាជធានីក្រុងភ្នំពេញសព្វថ្ងៃនេះ ។

៨ អាហេង ពៅ ជាយួនអតីតពាក់ផ្កាយចោរ២ផ្កាយជាទណ្ឌិតជាប់គុកនៅក្នុងគុកព្រៃសសព្វថ្ងៃនេះដោយសាស្នាដៃរបស់ខ្មោចអាយួនហុក ទ្បងឌី។

ដូច្នេះសូមខ្មែរទាំងអស់ទាំងនៅក្រៅប្រទេសទាំងនៅក្នុងស្រុកត្រូវចងចាំឧ្យបានច្បាស់ថាអាចោរយួនជាមេប៉ុលីសខ្មែរនេះជាចោរសម្រាប់តែបំផ្លាញប្រទេសខ្មែរនឹងប្រជាជនខ្មែរតែម្យ៉ាងគត់ ។
សូមកូនខ្មែរទាំងអស់ត្រូវនាំគ្នារិះរកគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើបានតាមសម្លាប៉អាយួនខាងលើទាំងអស់នេះឧ្យខាងតែបានសម្រេចទើបយើងរំដោះប្រទេសខ្មែរយើងឧ្យរួចផុតពីយួន ។

ពីខ្ញុំឈ្មោះ ជា សារុន អតីតសមាជិកCPP
LOWELL-BOSTON(MASSACHUSETTS U.S.S)

 

Anonymous said...

No body brave enough to sneak in a knife or something to somlap this scumbag when he out with his force to order these kind of brutality.

Anonymous said...

Un jour tu viens en europe, les khmer ici ils vont te vengera pour les peuple khmer, coco tu vas voir la réalité, c est toi tu vas payer à la place de hun sen, car c est toi qu il a donné les ordres direct pour massacre les population, donc c est tu vas payer.