Thursday, November 14, 2013
ជនរងគ្រោះ ដាក់ពាក្យប្តឹងមេប៉ូលិស និងមេប៉េអឹម ទៅកាន់តុលាការ
(ថ្ងៃទី 14 វិច្ឆិកា 2013 | ដោយ: មុនីរាជ CEN
ភ្នំពេញ: នៅម៉ោងជិត ១០ ព្រឹក ថ្ងៃទី១៤វិច្ឆិការនេះ ក្រុមជនរងគ្រោះ បានប្រកាសដាក់ពាក្យប្តឹង ទៅតុលាការ ប្រឆាំងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាប៉េអឹម រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មេប៉ូលិស រាជធានីភ្នំពេញ។ ក្រុមជនរងគ្រោះ ប្តឹងមេប៉ូលិស និងមេប៉េអឹម ទៅតុលាការពីបទមនុស្សឃាត គិតទុកជាមុន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះទង្គិច ដែលប៉ូលិសប៉េអឹម ចាត់វិធានការ វាយបង្ក្រាប បាញ់ លើករណីកម្មកររោងចក្រ SL ធ្វើបាតុកម្ម នៅស្ទឹងមានជ័យ។
ជនរងគ្រោះ នៅក្នុងការប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងក្រុមបាតុករ រោងចក្រ អេសអិល ( SL ) នៅមុខវត្តស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឈ្មោះ នាង សុខុន ភេទប្រុស អាយុ ២៦ឆ្នាំ បានយកពាក្យបណ្តឹង ទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ពីបទមនុស្សឃាតគិតទុកជាមុន ទាក់ទងនឹងការបង្ក្រាបទៅលើកម្មករកាត់ដេរ តែប៉ូលិស និងប៉េអឹម បានវាយ និងបាញ់ មិនរើសមុខ រហូតបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ និងប្រជាពលរដ្ឋរងរបួសជាច្រើននាក់។
យុវជន នាង សុខុន បានបញ្ជាក់ថា “នៅក្នុងហេតុការណ៍នោះ គាត់ទាំងពីរនាក់ ( លោក ជួន សុវណ្ណ និងលោក រ័ត្ន ស្រ៊ាង ) ជាអ្នកបញ្ជា។ បើគ្មានបញ្ជា កូនចៅគាត់ មិនអាចធ្វើបានទេ”។
យុវជន សុខុន ដែលអះអាងថា ត្រូវប៉ូលិស ព្រួតគ្នាវាយ របួសលើដងខ្លួន បានបញ្ជាក់ថា នៅពេលកើតហេតុ ខ្លួនបានឈរមើលហេតុការណ៍ប៉ះទង្គិចគ្នា រវាងក្រុមកម្មករ និងអាជ្ញាធរ មានសមត្ថកិច្ចនៅស្ពានស្ទឹងមានជ័យ។ នៅពេលដែលអាជ្ញាធរ ចូលទៅបង្ក្រាបកម្មករ ពេលនោះ ប៉ូលិស និងប៉េអឹម ក៏បានមកព្រួតគ្នាវាយមកលើខ្លួន ដោយមិនបានសួរនាំជាមុនទេ។ គឺវាយយកតែម្តង។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ ដែលរងការចោទប្រកាន់ សំណាក់ជនរងគ្រោះ បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ថា “ចំពោះការប្តឹងនេះ ខ្ញុំអត់មានយល់ឃើញយ៉ាងម៉េចទេ។ ជាសិទ្ធិរបស់គាត់ គាត់ចង់ប្តឹងអី ប្តឹងទៅ។ យើងទៅហាមឃាត់គេម៉េច ទៅកើត។ អានឹង ជាសិទ្ធិសេរីភាពរបស់អ្នកប្តឹង។ ចោទអី ចោទទៅ។ មិនមែនឲ្យតែប្តឹង... ប្តឹងម៉េចស្រេចតែចិត្តទេ អានឹងវាសម្រេចទៅលើការស្រាវជ្រាវទៅ”។
ចំណែកលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែត្រូវបានចុចបិទទៅវិញ។
ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលចូលរួមក្នុងការដឹកនាំបញ្ជាកម្លាំង ក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃទី១២វិច្ឆិកា នៅស្ទឹងមានជ័យ បានលើកឡើងថា ការប្តឹងផ្តល់នោះ ជាសិទ្ធិសេរីភាពរបស់អ្នកប្តឹង។ ប៉ុន្តែខាងសមត្ថកិច្ចយើង មិនបានប៉ុងប៉ងធ្វើឃាតទុកជាមុន ដូចការចោទប្រកាន់ទេ។ ការចោទប្រកាន់នោះ មិនមានធាតុផ្សំ ក្នុងការចោទលើបទល្មើសគិតទុកជាមុនទេ។
លោកឧត្តមសេនីយ៍ត្រី ជួន ណារិន ហាក់ដូចជា ទម្លាក់កំហុសលើក្រុមកម្មករកាត់ដេរ SL ថាជាអ្នកបង្កហេតុ នាំទៅដល់ការប៉ះទង្គិច ដុតបំផ្លាញឡាន និងម៉ូតូប៉ូលិស ព្រមទាំងចាប់ប៉ូលិស ៥ នាក់ ធ្វើជាចំណាប់ខ្មាំង ជាដើម។
សូមរម្លឹកថា ការប៉ះទង្គិចរវាងកម្មកររោងចក្រ SL និងប៉ូលិសប៉េអឹម កាលពីព្រឹកថ្ងៃទី១២វិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ បានបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ ស្លាប់ ដោយគ្រាប់កាំភ្លើង និងរងរបួសជាច្រើននាក់ផ្សេងទៀត ដោយសារគ្រាប់កាំភ្លើង និងត្រូវប៉ូលិសវាយទាត់ធាក់គ្មានប្រណីដៃឡើយ។
ព្រះសង្ឃ ៧ អង្គ និងយុវជន ៣១ នាក់ ត្រូវបានចាប់ខ្លួន នាំយកទៅឃុំឃាំង នៅស្នងការប៉ូលិស។ រហូតដល់ល្ងាចថ្ងៃទី១២វិច្ឆិកា ព្រះសង្ឃទាំង ៧ អង្គ នៅវត្តស្ទឹងមានជ័យ ត្រូវបានដោះលែង។ រីឯយុវជន ២៩ នាក់ទៀត ត្រូវបានធ្វើបែបបទ ដោះលែង នៅរសៀលថ្ងៃទី១៣វិច្ឆិកា។ ចំណែកយុវជនពីរនាក់ ម្នាក់ជាក្មេងវត្ត ស្ទឹងមានជ័យ អាយុ ២៥ ឆ្នាំ និងម្នាក់ទៀត អាយុ ១៩ ឆ្នាំ ជាកម្មករនៅផ្ទះលក់ខ្សាច់ ជិតវត្តស្ទឹងមានជ័យ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ កាលពីល្ងាចថ្ងៃទី១៣វិច្ឆិកា។
យុវជនទាំងពីរ ជាប់ចោទពីបទបង្ករឿងហេតុ គប់ប៉ូលិស និងដុតឡានម៉ូតូរបស់ប៉ូលិស ក្នុងហេតុការណ៍ប៉ះទង្គិចនោះ។
ក៏ប៉ុន្តែបើមើលរូបថត និងវិដេអូ ដែលគេបង្ហោះ ក្នុង Youtube និង Facebook គឺអ្នកបង្កហេតុការណ៍ ដុតឡានម៉ូតូ សុទ្ធតែជាមនុស្សចាស់ ហើយពាក់មួកសុវត្ថិភាព ដែលមើលមិនស្គាល់មុខឡើយ៕
Subscribe to:
Post Comments (Atom)
3 comments:
Those police,they have no brain,no heard.Every day they know only,how to get the money for drink beer,for karaok.They have no conscience,they have no education.It's shame for me,when we have the leaders and police like that.They are look like animal.They have no pity for their own Khmer people.At least they know that they get salary from the tax of Khmer people.Very bad....
សមត្ថកិច្ច នៃរដ្ធាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន ដែលមាន ទាហាន ប៉ូលីស ប៉េអឹម ពេល ដែលបញ្ជូនទៅរៀននៅស្រុកយួន យួនមិន ដែលបានហ្វឹកហ្វឺនផ្នែកជួយសង្គ្រោះជីវិត ឬ
ការពារសុវត្ថិភាពពលរដ្ឋទេ
យួនគិតតែហ្វឹកហ្វឺនផ្នែក បាញ់, កំទេច,សម្លាប់, ពិឃាត, ប្រហារជីវិត, ផ្ដាច់ជីវិត, បំផ្លាញ,ច្បាម, ឆក់ប្លន់, ដុតផ្ទះ, ប្លន់ដណ្ដើមទ្រព្យ, កៀបសង្កត់, សង្កត់សង្កិន, ជិះជាន់, វាយបង្ក្រាប, ទាត់ធាក់ និងបោកគ្រាប់បែកសម្លាប់
ប្រជារាស្រ្តស្លូតត្រង់ជាដើម។ល។
បើមិនជឿសួរ ពួកអាមកពីហ្វឹកហ្វឺន ពីស្រុកយួន ក្នុង១០០ ពួកវាថាដូចគ្នាទាំង ១០០ ។
ហេ!................ស្នើរអោយ....
*អា ១0 ម៉ាជ្រក់!
*អាក្បាលម៉ាដុំថ្ម គ្រប់ៗៗៗៗគ្នា
១-អាជ្រក់តាំងខ្លួនជាអាHo Chheam Tminh....Ho សែន
២-អាជ្រក់តាំងខ្លួនជាមហាត្មៈគន្ធី.. ហ៊ុន រង្ស៊ី
៣-អាជ្រក់តាំងខ្លួនជាស្វាហុ៑ន សែន... ហ៊ុន សុខា
៤-មីជ្រក់តាំងខ្លួនជាAung San Suu Kyi..ហ៊ុន សុខហួ
_________________________________
*ចុះចេញ ពីដំណែង សូមជួយ LIKE&SHARE ដើម្បីឲ្យអាក្បាលយួនទាំង៤ បានឮផង!
Post a Comment