Thursday, November 14, 2013

ជនរងគ្រោះ ដាក់ពាក្យ​ប្តឹង​មេ​ប៉ូលិស និង​មេ​ប៉េអឹម ទៅកាន់​តុលាការ​


(ថ្ងៃទី 14 វិច្ឆិកា 2013 | ដោយ: មុនីរាជ CEN

ភ្នំពេញ: នៅ​ម៉ោង​ជិត ១០ ព្រឹក ថ្ងៃទី​១៤​វិច្ឆិការ​នេះ ក្រុម​ជនរងគ្រោះ បានប្រកាស​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ប្រឆាំង​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជា​ប៉េអឹម រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មេ​ប៉ូលិស រាជធានី​ភ្នំពេញ​។ ក្រុម​ជនរងគ្រោះ ប្តឹង​មេ​ប៉ូលិស និង​មេ​ប៉េអឹម ទៅ​តុលាការ​ពី​បទ​មនុស្សឃាត គិតទុក​ជាមុន ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ប៉ះទង្គិច ដែល​ប៉ូលិស​ប៉េអឹម ចាត់វិធានការ វាយ​បង្ក្រាប បាញ់ លើ​ករណី​កម្មករ​រោងចក្រ SL ធ្វើបាតុកម្ម នៅ​ស្ទឹង​មានជ័យ​។​

​ជនរងគ្រោះ នៅក្នុង​ការប៉ះទង្គិច​គ្នា រវាង​សមត្ថកិច្ច និង​ក្រុមបាតុករ រោងចក្រ អេស​អិល ( SL ) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ឈ្មោះ នាង សុខុន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ បាន​យក​ពាក្យបណ្តឹង ទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពី​បទ​មនុស្សឃាត​គិតទុក​ជាមុន ទាក់ទង​នឹង​ការបង្ក្រាប​ទៅ​លើ​កម្មករ​កាត់ដេរ តែ​ប៉ូលិស និង​ប៉េអឹម បាន​វាយ និង​បាញ់ មិន​រើសមុខ រហូត​បណ្តាលឲ្យ​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​រងរបួស​ជាច្រើន​នាក់​។​

​យុវជន នាង សុខុន បានបញ្ជាក់​ថា “​នៅក្នុង​ហេតុការណ៍​នោះ គាត់​ទាំង​ពីរ​នាក់ ( លោក ជួន សុវណ្ណ និង​លោក រ័ត្ន ស្រ៊ាង ) ជា​អ្នកបញ្ជា​។ បើ​គ្មាន​បញ្ជា កូនចៅ​គាត់ មិន​អាច​ធ្វើបាន​ទេ​”​។

​យុវជន សុខុន ដែល​អះអាង​ថា ត្រូវ​ប៉ូលិស ព្រួត​គ្នា​វាយ របួស​លើ​ដងខ្លួន បានបញ្ជាក់​ថា នៅពេល​កើតហេតុ ខ្លួន​បាន​ឈរ​មើល​ហេតុការណ៍​ប៉ះទង្គិច​គ្នា រវាង​ក្រុម​កម្មករ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​នៅ​ស្ពាន​ស្ទឹងមានជ័យ​។ នៅពេល​ដែល​អាជ្ញាធរ ចូល​ទៅ​បង្ក្រាប​កម្មករ ពេលនោះ ប៉ូលិស និង​ប៉េអឹម ក៏​បាន​មក​ព្រួត​គ្នា​វាយ​មកលើ​ខ្លួន ដោយ​មិន​បាន​សួរនាំ​ជាមុន​ទេ​។ គឺ​វាយ​យក​តែ​ម្តង​។​

​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ ដែល​រង​ការចោទប្រកាន់ សំណាក់​ជន​រងគ្រោះ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ថា “​ចំពោះ​ការប្តឹង​នេះ ខ្ញុំ​អត់​មាន​យល់ឃើញ​យ៉ាងម៉េច​ទេ​។ ជា​សិទ្ធិ​របស់​គាត់ គាត់​ចង់​ប្តឹង​អី ប្តឹងទៅ​។ យើង​ទៅ​ហាមឃាត់​គេ​ម៉េច ទៅ​កើត​។ អា​នឹង ជា​សិទ្ធិ​សេរីភាព​របស់​អ្នកប្តឹង​។ ចោទ​អី ចោទ​ទៅ​។ មិនមែន​ឲ្យតែ​ប្តឹង​... ប្តឹង​ម៉េច​ស្រេច​តែ​ចិត្ត​ទេ អា​នឹង​វា​សម្រេច​ទៅលើ​ការស្រាវជ្រាវ​ទៅ​”​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ត្រូវបាន​ចុច​បិទ​ទៅវិញ​។​

​ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចូលរួម​ក្នុង​ការដឹកនាំ​បញ្ជា​កម្លាំង ក្នុង​ព្រឹត្តិការណ៍ កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា នៅ​ស្ទឹង​មានជ័យ បាន​លើកឡើង​ថា ការប្តឹង​ផ្តល់​នោះ ជា​សិទ្ធិ​សេរីភាព​របស់​អ្នកប្តឹង​។ ប៉ុន្តែ​ខាង​សមត្ថកិច្ច​យើង មិន​បាន​ប៉ុង​ប៉ង​ធ្វើ​ឃាត​ទុកជាមុន ដូច​ការចោទប្រកាន់​ទេ​។ ការចោទប្រកាន់​នោះ មិន​មាន​ធាតុ​ផ្សំ ក្នុងការ​ចោទ​លើ​បទ​ល្មើស​គិតទុក​ជាមុន​ទេ​។

​លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ហាក់ដូចជា ទម្លាក់កំហុស​លើ​ក្រុម​កម្មករ​កាត់ដេរ SL ថា​ជា​អ្នក​បង្កហេតុ នាំទៅ​ដល់​ការប៉ះទង្គិច ដុត​បំផ្លាញ​ឡាន និង​ម៉ូតូ​ប៉ូលិស ព្រមទាំង​ចាប់​ប៉ូលិស ៥ នាក់ ធ្វើជា​ចំណាប់ខ្មាំង ជាដើម​។​

​សូម​រម្លឹកថា ការប៉ះទង្គិចរ​វា​ងក​ម្មករ​រោងចក្រ SL និង​ប៉ូលិស​ប៉េអឹម កាលពី​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា នៅ​មុខ​វត្ត​ស្ទឹងមានជ័យ បាន​បណ្តាលឲ្យ​ស្ត្រី​អ្នកលក់​បាយម្នាក់ ស្លាប់ ដោយ​គ្រាប់កាំភ្លើង និង​រងរបួស​ជាច្រើន​នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់កាំភ្លើង និង​ត្រូវ​ប៉ូលិស​វាយ​ទាត់​ធាក់​គ្មាន​ប្រណី​ដៃ​ឡើយ​។​

​ព្រះសង្ឃ ៧ អង្គ និង​យុវជន ៣១ នាក់ ត្រូវបាន​ចាប់ខ្លួន នាំយក​ទៅ​ឃុំឃាំង នៅ​ស្នងការ​ប៉ូលិស​។ រហូត​ដល់​ល្ងាច​ថ្ងៃទី​១២​វិច្ឆិកា ព្រះសង្ឃ​ទាំង ៧ អង្គ នៅ​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ដោះលែង​។ រី​ឯ​យុវជន ២៩ នាក់​ទៀត ត្រូវបាន​ធ្វើ​បែបបទ ដោះលែង នៅ​រសៀល​ថ្ងៃ​ទី​១៣​វិច្ឆិកា​។ ចំណែក​យុវជន​ពីរ​នាក់ ម្នាក់​ជា​ក្មេង​វត្ត ស្ទឹងមានជ័យ អាយុ ២៥ ឆ្នាំ និង​ម្នាក់​ទៀត អាយុ ១៩ ឆ្នាំ ជា​កម្មករ​នៅ​ផ្ទះ​លក់​ខ្សាច់ ជិត​វត្ត​ស្ទឹងមានជ័យ ត្រូវបាន​ប៉ូលិស កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ កាលពី​ល្ងាច​ថ្ងៃទី​១៣​វិច្ឆិកា​។

​យុវជន​ទាំង​ពីរ ជាប់ចោទ​ពី​បទ​បង្ក​រឿងហេតុ គប់​ប៉ូលិស និង​ដុត​ឡាន​ម៉ូតូ​របស់​ប៉ូលិស ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នោះ​។

​ក៏​ប៉ុន្តែ​បើ​មើល​រូបថត និង​វិដេអូ ដែល​គេ​បង្ហោះ ក្នុង Youtube និង Facebook គឺ​អ្នកបង្ក​ហេតុការណ៍ ដុត​ឡាន​ម៉ូតូ សុទ្ធតែ​ជា​មនុស្ស​ចាស់ ហើយ​ពាក់មួក​សុវត្ថិភាព ដែល​មើល​មិន​ស្គាល់​មុខ​ឡើយ​៕​

3 comments:

Anonymous said...

Those police,they have no brain,no heard.Every day they know only,how to get the money for drink beer,for karaok.They have no conscience,they have no education.It's shame for me,when we have the leaders and police like that.They are look like animal.They have no pity for their own Khmer people.At least they know that they get salary from the tax of Khmer people.Very bad....

Anonymous said...

សមត្ថកិច្ច នៃរដ្ធាភិបាលអាឆ្កែកញ្ជះយួន ហ៊ុន សែន ដែលមាន ទាហាន ប៉ូលីស ប៉េអឹម ពេល ដែលបញ្ជូនទៅរៀននៅស្រុកយួន យួនមិន ដែលបានហ្វឹកហ្វឺនផ្នែកជួយសង្គ្រោះជីវិត ឬ
ការពារសុវត្ថិភាពពលរដ្ឋទេ
យួនគិតតែហ្វឹកហ្វឺនផ្នែក បាញ់, កំទេច,សម្លាប់, ពិឃាត, ប្រហារជីវិត, ផ្ដាច់ជីវិត, បំផ្លាញ,ច្បាម, ឆក់ប្លន់, ដុតផ្ទះ, ប្លន់ដណ្ដើមទ្រព្យ, កៀបសង្កត់, សង្កត់សង្កិន, ជិះជាន់, វាយបង្ក្រាប, ទាត់ធាក់ និងបោកគ្រាប់បែកសម្លាប់
ប្រជារាស្រ្តស្លូតត្រង់ជាដើម។ល។
បើមិនជឿសួរ ពួកអាមកពីហ្វឹកហ្វឺន ពីស្រុកយួន ក្នុង១០០ ពួកវាថាដូចគ្នាទាំង ១០០ ។

Anonymous said...

ហេ!................ស្នើរអោយ....
*អា ១0 ម៉ាជ្រក់!
*អាក្បាលម៉ាដុំថ្ម គ្រប់ៗៗៗៗគ្នា

១-អាជ្រក់តាំងខ្លួនជាអាHo Chheam Tminh....Ho សែន
២-អាជ្រក់តាំងខ្លួនជាមហាត្មៈគន្ធី.. ហ៊ុន រង្ស៊ី
៣-អាជ្រក់តាំងខ្លួនជាស្វាហុ៑ន សែន... ហ៊ុន សុខា
៤-មីជ្រក់តាំងខ្លួនជាAung San Suu Kyi..ហ៊ុន សុខហួ
_________________________________

*ចុះចេញ ពីដំណែង សូមជួយ LIKE&SHARE ដើម្បីឲ្យអាក្បាលយួនទាំង៤ បានឮផង!