Saturday, November 23, 2013

Try Pheap, a godbrother of Bun Rany Hun Sen involving with illegal logging forests in Cambodia



https://www.youtube.com/watch?v=98OcdXJwBp0


ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព រង​ការ​ចោទ​ថា​កាប់​ឈើ​ប្រណីត​លក់​ទៅ​បរទេស
អង្គការ​ឃ្លាំ​មើល​វិនាសកម្ម​ព្រៃ​ឈើ​ក្នុង​ស្រុក​មួយ បាន​រក​ឃើញ​ថា លោក​ឧកញ៉ា ទ្រី ភាព មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន​១២ ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រតិបត្តិការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណីតៗ​របស់​ខ្មែរ​ដឹក​លក់​ជា​ ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។
(RFA; ដោយ តាំង សារ៉ាដា, 22-11-2013)

ក្រុម ​អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើ​ទាំង​នោះ ក៏​បាន​អះអាង​ថា លោក ទ្រី ភាព បាន​ឧបត្ថម្ភ​ប្រាក់​ប្រចាំ​ខែ​ប្រមាណ ១​លាន​ដុល្លារ ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការ​ចាយ​វាយ​ផ្សេងៗ និង​សម្រាប់​ពង្រឹង​គណបក្ស។
ឧក្រិដ្ឋកម្ម ​ព្រៃ​ឈើ​នៅ​កម្ពុជា កំពុង​រីក​រាល​ដាល​ធ្ងន់ធ្ងរ​សឹង​ពាស​ពេញ​ប្រទេស ខណៈ​ឈើ​ប្រណីត​របស់​ខ្មែរ​គ្រប់​ប្រភេទ​កំពុង​រង​ការ​វិនាស​ហិន​ហោច​បំផ្លាញ ​ខ្ទេច​ខ្ទី​ដោយ​ក្រុម​ឧកញ៉ា​ដ៏​មាន​ធនធាន និង​មាន​អំណាច។
របាយការណ៍​កម្រាស់​ជិត ៥០​ទំព័រ របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​ចំណង​ជើង​ថា «ឃ្លាំ​មើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ ស្តី​អំពី​ក្រុមហ៊ុន ទ្រី ភាព និង​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់​ពី​ស្រុក​ខ្មែរ» របាយការណ៍​នេះ​បង្ហាញ​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទី្រ ភាព បាន​ធ្វើ​អាជីវកម្ម​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ឈើ​ទូទាំង​ប្រទេស​កម្ពុជា តែ​ម្តង។ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ហើយ​មាន​សិទ្ធិ​អំណាច​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​នានា​ផ្សេង​ ទៀត ដើម្បី​ដឹក​លក់​ជា​ចំហ​ទៅ​កាន់​ប្រទេស​វៀតណាម។

ក្រុម ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ ចំនួន ១៤​កន្លែង និង​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២៧ នៅ​តាម​ខេត្ត​ចំនួន​១២ ព្រម​ទាំង​មាន​ក្រុមហ៊ុន​សាខា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥ នៅ​តាម​ខេត្ត​ចំនួន​១០ ដែល​មាន​ផ្ទៃដី​សរុប​ជិត ៧​ម៉ឺន​ហិកតារ។ ផែន​ការ​កាប់​ឈើ​ក្រោម​ផ្លាក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ប៉ះ​ទង្គិច​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជិត ១.៥០០​គ្រួសារ និង​ប៉ះពាល់​ដល់​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ចំនួន ២០​កន្លែង។
របាយការណ៍​របស់​ក្រុម​កិច្ចការ​ ពិសេស​សិទ្ធិ​មនុស្ស​បង្ហាញ​ថា លោក​ឧកញ៉ា ទ្រី ភាព និង​ភរិយា អ្នកស្រី ម៉ៅ ម៉ុម ទទួល​បាន​ដី​សម្បទាន​សរុប​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ។ ផ្ទៃ​ដី​ដ៏​ធំ​នេះ​បាន​គ្រប​ដណ្ដប់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរយ៉ាដាវ ខេត្ត​រតនគិរី ទំហំ ១៣៦​ហិកតារ នៅ​ស្រុក​វាលវែង និង​ថ្មដា ទំហំ​ជាង ៦​ពាន់​ហិកតារ នៅ​ឧទ្យាន​ជាតិ​វីរៈជ័យ ទំហំ​ជិត ២​ម៉ឺន​ហិកតារ ដី​សម្បទាន​នៅ​ភ្នំ​សំកុល ស្រុក​វាលវែង ទំហំ​ជាង ១​ម៉ឺន​ហិកតារ សិទ្ធិ​សម្អាត​បាត​ស្ទឹង​អាតៃ នៅ​កោះកុង ទំហំ​ជិត ៧​ពាន់​ហិកតារ ចំណែក​នៅ​ដី​សម្បទាន​នៅ​ខេត្ត​ស្ទឹងត្រែង មាន​ទំហំ ១.៥០០​ហិកតារ ព្រម​ទាំង​នៅ​ដី​កោះ​ទន្សាយ ខេត្ត​កំពត លោក ទី្រ ភាព មាន​ដី​នៅ​ទី​នោះ​ទំហំ ២០០​ហិកតារ​ទៀត។
ក្រុមហ៊ុន​ទាំង ១៥ របស់ លោក​ឧកញ៉ា ទ្រី ភាព រួម​មាន ទ្រី ភាព គ្រូប (Try Pheap Group Co.Ltd) ហុង ហ្វុទ្រី ភាព មីង ឌឹវើឡបមែន ខនស្រាក់សិន គ្រូប (Hong Futry Pheap Ming Development Construction Group Co. Ltd) អិម.ឌី.អែស គ្រូប (M.D.S Group Co. Ltd) ទ្រី ភាព អិមផត អិចផត (Try Pheap Import Export Co.Ltd) រួម​និង​ក្រុមហ៊ុន​ចំនួន ១១​ផ្សេង​ទៀត។
ប្រធាន​អង្គការ​ក្រុម​ កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ថ្លែង​ថា ក្រុមហ៊ុន​របស់ លោក ទ្រី ភាព គ្មាន​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​តែ​ពី​ការ​កាប់​ឈើ​ប្រណីត​លក់​ទៅ​ឲ្យ​ វៀតណាម នោះ​ឡើយ។ ក្រុម​មន្ត្រី​ឃ្លាំ​មើល​វិនាសកម្ម​ព្រៃ​ឈើ​ខ្មែរ​ទាំង​នេះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង ១៥ របស់ លោក ទ្រី ភាព គឺ​ជា​ការ​បំបែក​ចំនួន​ក្នុង​ការ​ទទួល​យក​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន ដោយសារ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ថា ក្រុមហ៊ុន​ឯកជន​មិន​អាច​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី ១​ម៉ឺន​ហិកតារ នោះ​ឡើយ។
រហូត​មក​ទល់​ពេល​នេះ លោក​ឧកញ៉ា ទ្រី ភាព នៅ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ថា រាល់​ការ​កាប់​ព្រៃ​ឈើ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី ​រដ្ឋាភិបាល គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក ឈាង វុន បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ទាំង​នោះ ប្ដឹង​ទៅ​រដ្ឋាភិបាល​អំពី​ភាព​អានាធិបតេយ្យ​ព្រៃ​ឈើ​ដែល​ពួក​គេ​បាន​រក​ឃើញ។
ទាក់ទង ​នឹង​របាយការណ៍​នេះ ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា វិញ លោក ម៉ៃ ទិត្រ មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ បញ្ជាក់​ថា អង្គការ​របស់​លោក​បាន​តាម​ដាន​ស្រាវជ្រាវ​សកម្មភាព​ក្រុមហ៊ុន ទ្រី ភាព ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ពិត​ជា​បាន​រំលោភ​ច្បាប់​កម្ពុជា ធ្ងន់ធ្ងរ​មែន។
អង្គការ​ឃ្លាំ​មើល​ ព្រៃ​ឈើ​នេះ បាន​រក​ឃើញ​ថា លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណីត ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​គ្រួសារ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​ដើម្បី​ទ្រទ្រង់​បក្ស​កាន់​អំណាច​ថែម​ទៀត។
លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ជិត​ខាង​របស់ លោក ទ្រី ភាព ក្នុង​ខេត្ត​កណ្ដាល រក​ឃើញ​ថា លោក​ឧកញ៉ា​រូប​នេះ​បាន​ឧបត្ថម្ភ​លុយ​ប្រចាំ​ខែ ១​លាន​ដុល្លារ ដល់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ និង​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។
រដ្ឋធម្មនុញ្ញ​ខ្មែរ​ចែង​ថា ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​រួម​មាន​ដីធ្លី ភ្នំ ព្រៃ​ឈើ ទន្លេ សមុទ្រ បឹង​បួរ ព្រែក ស្ទឹង និង​ធនធាន​ធម្មជាតិ​ក្រោម និង​លើ​ដី ឬ​ក្នុង​ទឹក។
ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ជួប​ប្រទះ​បញ្ហា​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត ដូច​ជា​បញ្ហា​គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ការ​បាក់​ដី ការ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាយ​ភាយ​ឧស្ម័ន​ពុល និង​ធ្វើ​ខូច​ដល់​គុណភាព​ដី​ជាដើម។
របាយការណ៍​របស់​ក្រុម​កិច្ចការ​ ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា សរសេរ​ថា ក្រុមហ៊ុន​ទាំង ១៥ របស់ លោក ទ្រី ភាព បាន​ធ្វើ​ការ​អភិវឌ្ឍ​តិច​បំផុត​សម្រាប់​វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា ដូច​ជា​ដាំ​កៅស៊ូ​បន្តិច​បន្តួច ដាំ​ម្រេច​នៅ​ស្រុក​រវៀង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ប្រមាណ ៣​ពាន់​ហិកតារ ក្រៅ​ពី​នេះ ក្រុមហ៊ុន​របស់ លោក ទ្រី ភាព គ្មាន​ដំណើរ​ការ​អ្វី​ទាំងអស់​ក្រៅ​ពី​ការ​កាប់​ព្រៃ ហើយ​ទុក​ដី​ចោល​នោះ។
កាល​ពេល​នៅ​រស់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ឆ្នាំ​២០១១ ថា លោក​ឧកញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ភាគ​កណ្ដាល រវាង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង ក្រោម​រូបភាព​អភិវឌ្ឍន៍​វារីអគ្គិសនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជា​ការ​រក​ស៊ី​កាប់​ព្រៃ​ប្រណីតៗ​របស់​ខ្មែរ ដែល​សហការ​គ្នា​ស្អិតល្មួត​ជាមួយ​ក្រុម​ឈ្មួញ​វៀតណាម៖ «គាត់​កាប់​ ទាំងអស់​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ហើយ​ទន្ទឹម​នឹង​នោះ ទ្រី ភាព ហ្នឹង គាត់​ជា​អ្នក​រៀប​ចំ ប៉ុន្តែ​អ្នក​ធ្វើ និង​អ្នក​អនុវត្ត គឺ​ពី ៩០% ទៅ ១០០% ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​វៀតណាម។ ជា​ចំណុច​មួយ​ដែល​ជា​អ្នក​រៀប​ចំ​អនុវត្ត​ទៅ​លើ​ការងារ​ប្រតិបត្តិ​ហ្នឹង មុខ​គឺ ទ្រី ភាព ទេ ប៉ុន្តែ​ធាតុ​ពិត​ដែល​ធ្វើ​ហ្នឹង គឺ​ចែក​មុខ​សញ្ញា​គ្នា គឺ​វៀតណាម បាន​កាប់​រាប់​សែន​ម៉ែត្រ​គូប ចូល​ចង់​លាន​ម៉ែត្រ​គូប ហើយ​បើ​និយាយ​ពី​ឈើ​វិញ នៅ​តំបន់​ជួរ​ភ្នំ​កណ្ដាល ហើយ​ពី​តំបន់​ផ្សេងៗ​ទៀត ហើយ​សព្វថ្ងៃ​នេះ​ដែល​កំពុង​សន្សំ​ចុង​ក្រោយ​នេះ គឺ​ដឹក​ជញ្ជូន​រាល់​ថ្ងៃ មាន​ឡាន Lexus Land Cruiser Rand Rover សុទ្ធតែ​ប្រភេទ​ឡាន​ថ្លៃៗ​ដែល​ដឹក​ឈើ​ប្រណីត​ចេញ ហើយ​ចេញ​ហ្នឹង គឺ​ឆ្លង​កាត់​តាម​វៀតណាម ហើយ​ចេញ​ពី​វៀតណាម ទៅ​ប្រទេស​ចិន តែ​ម្តង»
អង្គការ ​ការពារ​ធនធាន​ធម្មជាតិ​របស់ លោក ឈុត វុទ្ធី ក៏​ធ្លាប់​រក​ឃើញ​ថា ក្រៅ​ពី លោក​ឧកញ៉ា ទ្រី ភាព ដែល​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ នោះ គេ​ក៏​ឃើញ លោក ទ្រី ភាព បាន​កាប់​បំផ្លាញ​ឈើ​ប្រណីត​ធំៗ​បែប​នេះ​ដែរ​នៅ​តំបន់​ជម្រក​សត្វ​បឹងពែរ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ រួម​មាន គ្រញូង បេង នាងនួន ផ្ចឹក ត្បៀក ដែល​មាន​មុខ​កាត់​ពី ៨​តឹក ទៅ​មួយ​ម៉ែត្រ បាន​កាប់​លក់​ទៅ​វៀតណាម កាត់​តាម​ច្រក​ដើម​ដូង ៧​ដើម ក្នុង​ខេត្ត​កំពង់ចាម។ លោក​បន្ត​ថា ឈើ​ទាំង​នោះ​ត្រូវ​បង់​ពន្ធ​ឲ្យ​វៀតណាម ក្នុង​១​ម៉ែត្រ​គូប​ចំនួន ១​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។
លោក ឈុត វុទ្ធី ធ្លាប់​ប្រាប់​ថា ឈើ​គ្រញូង​ជា​ប្រភេទ​ឈើ​មួយ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ សូម្បី​តែ​បំណែក​កម្ទេចកម្ទី រួម​ទាំង​ឫស​របស់​វា​ផង ឈ្មួញ​អាច​លក់​ទៅ​ឲ្យ​វៀតណាម ក្នុង​តម្លៃ ៨​ដុល្លារ ក្នុង​១​គីឡូក្រាម ហើយ​សម្រាប់​ប្រភេទ​ឈើ​ឡាំង ដែល​មាន​ប្រវែង​ជាង ២​ម៉ែត្រ មុខ​កាត់​ប្រវែង​ចាប់​ពី ៥​តឹក ហើយ​ដែល​មាន​កម្រាស់ ១,២​តឹក​នោះ គេ​អាច​លក់​ឲ្យ​ឈ្មួញ​វៀតណាម ក្នុង​តម្លៃ ៣​ម៉ឺន​ដុល្លារ ហើយ​វៀតណាម អាច​លក់​បន្ត​ទៅ​អោយ​ចិន ក្នុង​តម្លៃ ៦​ម៉ឺន​ដុល្លារ​បាន​ដោយ​ងាយ។
កាល ​ពី​ឆ្នាំ​២០០៨ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​រាយការណ៍​ថា លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​របស់​វៀតណាម មួយ​ឈ្មោះ ហុងហ្វឺ (Hongfu) ដែល​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតារ​នៅ​កម្ពុជា។ លោក​ឧកញ៉ា ទី្រ ភាព ក៏​មាន​បើក​បន​ល្បែង​ស៊ី​សង​ផង​ដែរ ក្នុង​ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម-កម្ពុជា។ របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ឧកញ៉ា ទ្រី ភាព គឺ​ជា​មនុស្ស​ដែល​មាន​អំណាច និង​ជា​មនុស្ស​ពូកែ​រក​លុយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។


15 comments:

Anonymous said...

These are evil faces of Bun Rany, and Try Pheap, they will be brought to ICC along with ah Hun Sen. They all work together to destroy the country. These monsters should not be born on earth.

Anonymous said...

They belong to one evil family. They should be eliminated in fire all... None of them should exist in this world, especially in Cambodia.

Anonymous said...

Kill Try Pheap save forests,kill Hun Sen save Cambodia! You decide.....!

Anonymous said...

She if a chief of THIEF stole and destroy Khmer country.

Anonymous said...

សុទ្ធតែពពួកអាបំផ្លាញជាតិ!

Anonymous said...

C est pour ce sujet la que hun sen a déjà décapité sa tête comme il a promis avec les peuples.

Anonymous said...

ពួកឈ្មួញទុច្ចរិតធ្វើវិនិយោគក្នុងស្រុកខ្មែរមិនចាំ
បាច់មានប្រាក់ទុនខ្លួនឯង គ្រាន់តែយកធន
ធានរដ្ឋខ្មែរធ្វើដើមទុន ក៍រដ្ឋាភិបាល ហ៊ុនសែន មេទុច្ចរិតគាំទ្រដែរ ។ ព្រោះពួកក្រុមហ៊ុនទុច្ចរិត
ទាំងនោះគ្រាន់តែព្រមឈរឈ្មោះប្រព្រឹត្តអំពើទុច្ច
រិតជំនួសពួកអាមេទុច្ចរិតក្នុងជួររដ្ឋាភិបាលទៅជា
ការស្រេច ។ មិនមែនតែចំពោះតែមុខរបរកាប់
ឈើប៉ុណ្ណោះទេ គឺគ្រប់តែវិស័យទាំងអស់ សុទ្ធ
តែជាមុខរបររបស់ពួកអាអ្នកធំ ទាំងអស់ ។

ដូច្នេះហើយ ទើបក្រុមហ៊ុនសុច្ចរិតទៀងត្រង់ ស្អាតស្អំ មិនអាចធ្វើវិនិយោគនៅក្នុងស្រុកខ្មែរ
បាន ។ ជាពិសេស ក្រុមហ៊ុនដែលមកពីប្រ
ប្រទេសដែលមានច្បាប់ប្រឆាំងនឹងអំពើពុករលួយ
ដ៍តឹងរឹង មិនអាចប្រព្រឹត្តអំពើអស់ទាំងហ្នឹង
បាន ។ មិនអាចធ្វើតាមបំណងពួកវាបាន ពួកវាតែងតែមិនគាំទ្រ ហើយ រកវិធីរារាំងមិនឲ
ក្រុមសុច្ចរិតទាំងនោះធ្វើអ្វីបាន ។ ព្រោះពួកវា
មិនបានផលប្រយោជន៍ដាក់ហោប៉ៅខ្លួនឯង ទោះការវិនិយោគនោះផ្តល់ផលប្រយោជន៍ដល់ជាតិ និង នគរប៉ុណ្ណាក៏ដោយ ។

មិនមែនតែករណិយវិនិយោគទេ សូម្បីតែ អង្គ
ក្រៅរដ្ឋាភិបាលបរទេសមួយចុះទៅសុំជីកអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋខ្មែរយើងប្រើសោះ ក៍
មន្រ្តីមូលដ្ឋានទារប្រាក់កំរ៉ៃពីគេដែរ បើមិនឲ
ទេ គឺមិនអនុញ្ញាតិឲជីក ។ សូម្បីតែជំនួយពី
បរទេសសំរាប់ធ្វើអ្វីមួយសំ់រាប់ជាតិ ហើយ បើជំ
នួយនោះមិនអាចលួចយក ឬ កេងប្រវ៉ាញ់ដាក់
ហោប៉ៅផ្ទាល់ខ្លួនបាន គឺមិនព្រមទទួល សុខចិត្ត
បង្វិលទៅឲម្ចាស់ជំនួយវិញ ។

នៅមានករណិយជាច្រើនទៀតដែលពួករដ្ឋាភិ
បាលទុច្ចរិតមួយនេះប្រព្រឹត្តដែលបណ្តាលឲប្រទេសជាតិហិនហោច ឲប្រជាពលរដ្ឋកាន់តែក្រីក្រ
ទៅ ៗ ឯពួកវាកាន់តែមានឡើង ៗ ។ ដូច្នេះ មានតែការផ្លាស់ប្តូរប៉ុណ្ណោះដែលអាចជួយ
ស្រោចស្រង់ប្រទេសជាតិបាន ។

សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ខំតស៊ូឡើង
កាន់ដៃគ្នាប្រយុទ្ធតតាំង កំចាត់ពួកក្បត់ជាតិ លក់ជាតិ បំផ្លាញជាតិឲបានក្នុងពេលឆាប់ ៗ នេះ ។

Anonymous said...

people like him can get in trouble when the whole country sees that! can't hide all the time!

Anonymous said...

I GUESS TRY PHEAP WILL EARN MAYBE 1% OF THE INCOME, THE REST IS YOUN AND ITS SLAVE. YOUN ALWAYS USE SOMEONE TO PUT IN FRONT OF THEM TO COVER THEIR DIRTY TRICK. TO KILL KHMER, YOUN USE KHMER-ROUGE; TO SWALLOW CAMBODIA, YOUN USE AH THREE SLAVES. TO LOG, YOUN USE TRY PHEAP; TO OCCUPY KHMER LAND AND ECONOMICS, YOUN USE CONCESSION LAW 99 YEARS; TO CONTROL KHMER CONSTITUTION, YOUN USE SDACH; TO USE FAKE OPPOSITION, YOUN USE YOUN BORN IN CAMBODIA (THERE ARE ALL OVER KHMER POLITICS STARTING FROM ONG TO OPPOSITION PARTY)... YOUN ALWAYS USE CARD UNDER THEIR SLEEVE.

Anonymous said...

Bad people always does bad things. Take him to the court, put him in jail. He might got drunk. Ah saker orh niss chitt doll peil vea ngorb heuy.

Anonymous said...

Hmm! It's a hard decision.
Both?

Anonymous said...

So, the only logical reason is don't let yourself be used?
And don't play card with Youn who wear long sleeves.
Problem solved.

Anonymous said...

They are secret lovers. Stone them to death and send them to hell. God bless Cambodia.

Anonymous said...

Khmer people will do nothing. I dont see nothing happen to them....nothing.

Anonymous said...

Nothing...They are still be in full power.