https://www.youtube.com/watch?v=98OcdXJwBp0
ក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព
រងការចោទថាកាប់ឈើប្រណីតលក់ទៅបរទេស
អង្គការឃ្លាំមើលវិនាសកម្មព្រៃឈើក្នុងស្រុកមួយ
បានរកឃើញថា លោកឧកញ៉ា ទ្រី ភាព
មានដីសម្បទានសេដ្ឋកិច្ចចំនួនជិត ៧ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តក្រុងចំនួន១២ ក្នុងប្រទេសកម្ពុជា កំពុងប្រតិបត្តិការកាប់បំផ្លាញព្រៃឈើប្រណីតៗរបស់ខ្មែរដឹកលក់ជា ចំហទៅកាន់ប្រទេសវៀតណាម។
(RFA; ដោយ តាំង សារ៉ាដា, 22-11-2013)
ក្រុម អ្នកឃ្លាំមើលព្រៃឈើទាំងនោះ
ក៏បានអះអាងថា លោក ទ្រី ភាព បានឧបត្ថម្ភប្រាក់ប្រចាំខែប្រមាណ ១លានដុល្លារ ទៅដល់ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការចាយវាយផ្សេងៗ
និងសម្រាប់ពង្រឹងគណបក្ស។
ឧក្រិដ្ឋកម្ម ព្រៃឈើនៅកម្ពុជា កំពុងរីករាលដាលធ្ងន់ធ្ងរសឹងពាសពេញប្រទេស ខណៈឈើប្រណីតរបស់ខ្មែរគ្រប់ប្រភេទកំពុងរងការវិនាសហិនហោចបំផ្លាញ ខ្ទេចខ្ទីដោយក្រុមឧកញ៉ាដ៏មានធនធាន
និងមានអំណាច។
របាយការណ៍កម្រាស់ជិត
៥០ទំព័រ របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា «ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១
ស្តីអំពីក្រុមហ៊ុន ទ្រី ភាព និងនយោបាយប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ»។ របាយការណ៍នេះបង្ហាញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទី្រ ភាព បានធ្វើអាជីវកម្មកាប់ និងដឹកជញ្ជូនឈើប្រណីតនៅតំបន់ព្រៃឈើទូទាំងប្រទេសកម្ពុជា
តែម្តង។ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ហើយមានសិទ្ធិអំណាចប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទាននានាផ្សេង ទៀត
ដើម្បីដឹកលក់ជាចំហទៅកាន់ប្រទេសវៀតណាម។
ក្រុម កិច្ចការពិសេសសិទ្ធិមនុស្សបានរកឃើញឃ្លាំងស្តុកឈើប្រណីត
ចំនួន ១៤កន្លែង និងអាជ្ញាប័ណ្ណទិញឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចចំនួន២៧ នៅតាមខេត្តចំនួន១២ ព្រមទាំងមានក្រុមហ៊ុនសាខាដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន១៥ នៅតាមខេត្តចំនួន១០
ដែលមានផ្ទៃដីសរុបជិត ៧ម៉ឺនហិកតារ។ ផែនការកាប់ឈើក្រោមផ្លាកអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោក ទ្រី ភាព បានប៉ះទង្គិចដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួនជិត
១.៥០០គ្រួសារ និងប៉ះពាល់ដល់តំបន់ការពារធនធានធម្មជាតិនៃដែនជម្រកសត្វ និងឧទ្យានជាតិចំនួន ២០កន្លែង។
របាយការណ៍របស់ក្រុមកិច្ចការ ពិសេសសិទ្ធិមនុស្សបង្ហាញថា
លោកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកស្រី ម៉ៅ ម៉ុម ទទួលបានដីសម្បទានសរុបចំនួនជិត ៧ម៉ឺនហិកតារ។ ផ្ទៃដីដ៏ធំនេះបានគ្របដណ្ដប់លើតំបន់សេដ្ឋកិច្ចពិសេសអូរយ៉ាដាវ ខេត្តរតនគិរី ទំហំ ១៣៦ហិកតារ
នៅស្រុកវាលវែង និងថ្មដា ទំហំជាង ៦ពាន់ហិកតារ នៅឧទ្យានជាតិវីរៈជ័យ ទំហំជិត ២ម៉ឺនហិកតារ ដីសម្បទាននៅភ្នំសំកុល ស្រុកវាលវែង
ទំហំជាង ១ម៉ឺនហិកតារ សិទ្ធិសម្អាតបាតស្ទឹងអាតៃ
នៅកោះកុង ទំហំជិត ៧ពាន់ហិកតារ ចំណែកនៅដីសម្បទាននៅខេត្តស្ទឹងត្រែង មានទំហំ ១.៥០០ហិកតារ ព្រមទាំងនៅដីកោះទន្សាយ ខេត្តកំពត
លោក ទី្រ ភាព មានដីនៅទីនោះទំហំ ២០០ហិកតារទៀត។
ក្រុមហ៊ុនទាំង
១៥ របស់ លោកឧកញ៉ា ទ្រី ភាព រួមមាន ទ្រី ភាព គ្រូប (Try Pheap Group Co.Ltd) ហុង ហ្វុទ្រី ភាព មីង ឌឹវើឡបមែន ខនស្រាក់សិន គ្រូប (Hong Futry Pheap Ming Development Construction Group
Co. Ltd) អិម.ឌី.អែស គ្រូប
(M.D.S Group
Co. Ltd) ទ្រី ភាព អិមផត អិចផត (Try Pheap Import Export Co.Ltd) រួមនិងក្រុមហ៊ុនចំនួន ១១ផ្សេងទៀត។
ប្រធានអង្គការក្រុម កិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា
លោក អ៊ូច ឡេង ថ្លែងថា ក្រុមហ៊ុនរបស់ លោក ទ្រី ភាព គ្មានធ្វើការអភិវឌ្ឍអ្វីក្រៅតែពីការកាប់ឈើប្រណីតលក់ទៅឲ្យ វៀតណាម នោះឡើយ។
ក្រុមមន្ត្រីឃ្លាំមើលវិនាសកម្មព្រៃឈើខ្មែរទាំងនេះ ឲ្យដឹងថា ក្រុមហ៊ុនទាំង ១៥ របស់ លោក ទ្រី ភាព គឺជាការបំបែកចំនួនក្នុងការទទួលយកដីសម្បទានសេដ្ឋកិច្ច ដើម្បីកាប់ឈើឲ្យបានច្រើន
ដោយសារច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា ក្រុមហ៊ុនឯកជនមិនអាចទទួលបានដីសម្បទានសេដ្ឋកិច្ចលើសពី ១ម៉ឺនហិកតារ នោះឡើយ។
រហូតមកទល់ពេលនេះ
លោកឧកញ៉ា ទ្រី ភាព នៅមិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ។
ប៉ុន្តែ តំណាងគណបក្សប្រជាជនកម្ពុជា លោក ឈាង
វុន ថ្លែងថា រាល់ការកាប់ព្រៃឈើទាំងឡាយណាដែលធ្វើឡើងដោយគ្មានការអនុញ្ញាតពី រដ្ឋាភិបាល គឺជាអំពើខុសច្បាប់។ លោក
ឈាង វុន បានជំរុញឲ្យក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើទាំងនោះ ប្ដឹងទៅរដ្ឋាភិបាលអំពីភាពអានាធិបតេយ្យព្រៃឈើដែលពួកគេបានរកឃើញ។
ទាក់ទង នឹងរបាយការណ៍នេះ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា វិញ លោក ម៉ៃ ទិត្រ
មន្ត្រីពង្រឹងអំណាចសហគមន៍ការពារធនធានធម្មជាតិ បញ្ជាក់ថា អង្គការរបស់លោកបានតាមដានស្រាវជ្រាវសកម្មភាពក្រុមហ៊ុន ទ្រី ភាព ជាច្រើនឆ្នាំមកហើយ ហើយរកឃើញថា ក្រុមហ៊ុន ទ្រី ភាព ពិតជាបានរំលោភច្បាប់កម្ពុជា
ធ្ងន់ធ្ងរមែន។
អង្គការឃ្លាំមើល ព្រៃឈើនេះ បានរកឃើញថា លុយដ៏ច្រើនសន្ធឹកសន្ធាប់ពីការធ្វើអាជីវកម្មឈើប្រណីត ត្រូវបានផ្គត់ផ្គង់ទៅឲ្យគ្រួសាររបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងដើម្បីទ្រទ្រង់បក្សកាន់អំណាចថែមទៀត។
លោក អ៊ូច ឡេង ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានជួបសម្ភាសជាមួយអ្នកជិតខាងរបស់
លោក ទ្រី ភាព ក្នុងខេត្តកណ្ដាល រកឃើញថា លោកឧកញ៉ារូបនេះបានឧបត្ថម្ភលុយប្រចាំខែ ១លានដុល្លារ ដល់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ក្នុងការចាយវាយប្រចាំថ្ងៃ និងសម្រាប់គណបក្សប្រជាជនកម្ពុជា។
រដ្ឋធម្មនុញ្ញខ្មែរចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួមមានដីធ្លី
ភ្នំ ព្រៃឈើ ទន្លេ សមុទ្រ បឹងបួរ
ព្រែក ស្ទឹង និងធនធានធម្មជាតិក្រោម និងលើដី ឬក្នុងទឹក។
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើ
ឲ្យដឹងថា ការបំផ្លាញព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងធ្វើឲ្យកម្ពុជា ជួបប្រទះបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរទៅថ្ងៃអនាគត ដូចជាបញ្ហាគ្រោះរាំងស្ងួត
គ្រោះទឹកជំនន់ ការបាក់ដី ការរងផលប៉ះពាល់ដោយសារការសាយភាយឧស្ម័នពុល និងធ្វើខូចដល់គុណភាពដីជាដើម។
របាយការណ៍របស់ក្រុមកិច្ចការ ពិសេសសិទ្ធិមនុស្សកម្ពុជា សរសេរថា ក្រុមហ៊ុនទាំង ១៥ របស់ លោក ទ្រី ភាព បានធ្វើការអភិវឌ្ឍតិចបំផុតសម្រាប់វិស័យកសិឧស្សាហកម្មនៅកម្ពុជា ដូចជាដាំកៅស៊ូបន្តិចបន្តួច
ដាំម្រេចនៅស្រុករវៀង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រមាណ ៣ពាន់ហិកតារ ក្រៅពីនេះ ក្រុមហ៊ុនរបស់ លោក ទ្រី ភាព គ្មានដំណើរការអ្វីទាំងអស់ក្រៅពីការកាប់ព្រៃ ហើយទុកដីចោលនោះ។
កាលពេលនៅរស់
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា
ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១១ ថា លោកឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទានព្រៃឈើរាប់ពាន់ហិកតារ
ក្នុងតំបន់ជួរភ្នំក្រវាញ ភាគកណ្ដាល រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រោមរូបភាពអភិវឌ្ឍន៍វារីអគ្គិសនី ប៉ុន្តែផ្ទុយទៅវិញ វាជាការរកស៊ីកាប់ព្រៃប្រណីតៗរបស់ខ្មែរ ដែលសហការគ្នាស្អិតល្មួតជាមួយក្រុមឈ្មួញវៀតណាម៖ «គាត់កាប់ ទាំងអស់ក្នុងតំបន់ជួរភ្នំក្រវាញ ហើយទន្ទឹមនឹងនោះ ទ្រី ភាព ហ្នឹង គាត់ជាអ្នករៀបចំ ប៉ុន្តែអ្នកធ្វើ
និងអ្នកអនុវត្ត គឺពី ៩០% ទៅ ១០០% ដែលរៀបចំដោយក្រុមហ៊ុនវៀតណាម។ ជាចំណុចមួយដែលជាអ្នករៀបចំអនុវត្តទៅលើការងារប្រតិបត្តិហ្នឹង មុខគឺ ទ្រី ភាព ទេ
ប៉ុន្តែធាតុពិតដែលធ្វើហ្នឹង គឺចែកមុខសញ្ញាគ្នា គឺវៀតណាម បានកាប់រាប់សែនម៉ែត្រគូប
ចូលចង់លានម៉ែត្រគូប ហើយបើនិយាយពីឈើវិញ នៅតំបន់ជួរភ្នំកណ្ដាល ហើយពីតំបន់ផ្សេងៗទៀត ហើយសព្វថ្ងៃនេះដែលកំពុងសន្សំចុងក្រោយនេះ
គឺដឹកជញ្ជូនរាល់ថ្ងៃ មានឡាន Lexus Land
Cruiser Rand Rover សុទ្ធតែប្រភេទឡានថ្លៃៗដែលដឹកឈើប្រណីតចេញ ហើយចេញហ្នឹង គឺឆ្លងកាត់តាមវៀតណាម
ហើយចេញពីវៀតណាម ទៅប្រទេសចិន តែម្តង»។
អង្គការ ការពារធនធានធម្មជាតិរបស់ លោក ឈុត
វុទ្ធី ក៏ធ្លាប់រកឃើញថា ក្រៅពី លោកឧកញ៉ា ទ្រី ភាព ដែលបានកាប់បំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ
នោះ គេក៏ឃើញ លោក ទ្រី ភាព បានកាប់បំផ្លាញឈើប្រណីតធំៗបែបនេះដែរនៅតំបន់ជម្រកសត្វបឹងពែរ ស្ថិតក្នុងខេត្តកំពង់ធំ
និងខេត្តព្រះវិហារ រួមមាន គ្រញូង បេង នាងនួន ផ្ចឹក ត្បៀក ដែលមានមុខកាត់ពី ៨តឹក ទៅមួយម៉ែត្រ បានកាប់លក់ទៅវៀតណាម
កាត់តាមច្រកដើមដូង ៧ដើម ក្នុងខេត្តកំពង់ចាម។ លោកបន្តថា ឈើទាំងនោះត្រូវបង់ពន្ធឲ្យវៀតណាម ក្នុង១ម៉ែត្រគូបចំនួន
១ពាន់ដុល្លារសហរដ្ឋអាមេរិក។
លោក ឈុត វុទ្ធី ធ្លាប់ប្រាប់ថា ឈើគ្រញូងជាប្រភេទឈើមួយដែលមានតម្លៃខ្ពស់ជាងគេ សូម្បីតែបំណែកកម្ទេចកម្ទី
រួមទាំងឫសរបស់វាផង ឈ្មួញអាចលក់ទៅឲ្យវៀតណាម
ក្នុងតម្លៃ ៨ដុល្លារ ក្នុង១គីឡូក្រាម ហើយសម្រាប់ប្រភេទឈើឡាំង ដែលមានប្រវែងជាង ២ម៉ែត្រ មុខកាត់ប្រវែងចាប់ពី ៥តឹក
ហើយដែលមានកម្រាស់ ១,២តឹកនោះ គេអាចលក់ឲ្យឈ្មួញវៀតណាម ក្នុងតម្លៃ ៣ម៉ឺនដុល្លារ
ហើយវៀតណាម អាចលក់បន្តទៅអោយចិន ក្នុងតម្លៃ
៦ម៉ឺនដុល្លារបានដោយងាយ។
កាល ពីឆ្នាំ២០០៨
អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) បានរាយការណ៍ថា លោកឧកញ៉ា ទ្រី ភាព ជាអ្នកនៅពីក្រោយក្រុមហ៊ុនរបស់វៀតណាម មួយឈ្មោះ ហុងហ្វឺ (Hongfu) ដែលរកស៊ីកាប់បំផ្លាញព្រៃឈើរាប់ម៉ឺនហិកតារនៅកម្ពុជា។
លោកឧកញ៉ា ទី្រ ភាព
ក៏មានបើកបនល្បែងស៊ីសងផងដែរ ក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម-កម្ពុជា។
របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា លោកឧកញ៉ា ទ្រី ភាព គឺជាមនុស្សដែលមានអំណាច និងជាមនុស្សពូកែរកលុយឲ្យគណបក្សប្រជាជនកម្ពុជា។
15 comments:
These are evil faces of Bun Rany, and Try Pheap, they will be brought to ICC along with ah Hun Sen. They all work together to destroy the country. These monsters should not be born on earth.
They belong to one evil family. They should be eliminated in fire all... None of them should exist in this world, especially in Cambodia.
Kill Try Pheap save forests,kill Hun Sen save Cambodia! You decide.....!
She if a chief of THIEF stole and destroy Khmer country.
សុទ្ធតែពពួកអាបំផ្លាញជាតិ!
C est pour ce sujet la que hun sen a déjà décapité sa tête comme il a promis avec les peuples.
ពួកឈ្មួញទុច្ចរិតធ្វើវិនិយោគក្នុងស្រុកខ្មែរមិនចាំ
បាច់មានប្រាក់ទុនខ្លួនឯង គ្រាន់តែយកធន
ធានរដ្ឋខ្មែរធ្វើដើមទុន ក៍រដ្ឋាភិបាល ហ៊ុនសែន មេទុច្ចរិតគាំទ្រដែរ ។ ព្រោះពួកក្រុមហ៊ុនទុច្ចរិត
ទាំងនោះគ្រាន់តែព្រមឈរឈ្មោះប្រព្រឹត្តអំពើទុច្ច
រិតជំនួសពួកអាមេទុច្ចរិតក្នុងជួររដ្ឋាភិបាលទៅជា
ការស្រេច ។ មិនមែនតែចំពោះតែមុខរបរកាប់
ឈើប៉ុណ្ណោះទេ គឺគ្រប់តែវិស័យទាំងអស់ សុទ្ធ
តែជាមុខរបររបស់ពួកអាអ្នកធំ ទាំងអស់ ។
ដូច្នេះហើយ ទើបក្រុមហ៊ុនសុច្ចរិតទៀងត្រង់ ស្អាតស្អំ មិនអាចធ្វើវិនិយោគនៅក្នុងស្រុកខ្មែរ
បាន ។ ជាពិសេស ក្រុមហ៊ុនដែលមកពីប្រ
ប្រទេសដែលមានច្បាប់ប្រឆាំងនឹងអំពើពុករលួយ
ដ៍តឹងរឹង មិនអាចប្រព្រឹត្តអំពើអស់ទាំងហ្នឹង
បាន ។ មិនអាចធ្វើតាមបំណងពួកវាបាន ពួកវាតែងតែមិនគាំទ្រ ហើយ រកវិធីរារាំងមិនឲ
ក្រុមសុច្ចរិតទាំងនោះធ្វើអ្វីបាន ។ ព្រោះពួកវា
មិនបានផលប្រយោជន៍ដាក់ហោប៉ៅខ្លួនឯង ទោះការវិនិយោគនោះផ្តល់ផលប្រយោជន៍ដល់ជាតិ និង នគរប៉ុណ្ណាក៏ដោយ ។
មិនមែនតែករណិយវិនិយោគទេ សូម្បីតែ អង្គ
ក្រៅរដ្ឋាភិបាលបរទេសមួយចុះទៅសុំជីកអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋខ្មែរយើងប្រើសោះ ក៍
មន្រ្តីមូលដ្ឋានទារប្រាក់កំរ៉ៃពីគេដែរ បើមិនឲ
ទេ គឺមិនអនុញ្ញាតិឲជីក ។ សូម្បីតែជំនួយពី
បរទេសសំរាប់ធ្វើអ្វីមួយសំ់រាប់ជាតិ ហើយ បើជំ
នួយនោះមិនអាចលួចយក ឬ កេងប្រវ៉ាញ់ដាក់
ហោប៉ៅផ្ទាល់ខ្លួនបាន គឺមិនព្រមទទួល សុខចិត្ត
បង្វិលទៅឲម្ចាស់ជំនួយវិញ ។
នៅមានករណិយជាច្រើនទៀតដែលពួករដ្ឋាភិ
បាលទុច្ចរិតមួយនេះប្រព្រឹត្តដែលបណ្តាលឲប្រទេសជាតិហិនហោច ឲប្រជាពលរដ្ឋកាន់តែក្រីក្រ
ទៅ ៗ ឯពួកវាកាន់តែមានឡើង ៗ ។ ដូច្នេះ មានតែការផ្លាស់ប្តូរប៉ុណ្ណោះដែលអាចជួយ
ស្រោចស្រង់ប្រទេសជាតិបាន ។
សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ខំតស៊ូឡើង
កាន់ដៃគ្នាប្រយុទ្ធតតាំង កំចាត់ពួកក្បត់ជាតិ លក់ជាតិ បំផ្លាញជាតិឲបានក្នុងពេលឆាប់ ៗ នេះ ។
people like him can get in trouble when the whole country sees that! can't hide all the time!
I GUESS TRY PHEAP WILL EARN MAYBE 1% OF THE INCOME, THE REST IS YOUN AND ITS SLAVE. YOUN ALWAYS USE SOMEONE TO PUT IN FRONT OF THEM TO COVER THEIR DIRTY TRICK. TO KILL KHMER, YOUN USE KHMER-ROUGE; TO SWALLOW CAMBODIA, YOUN USE AH THREE SLAVES. TO LOG, YOUN USE TRY PHEAP; TO OCCUPY KHMER LAND AND ECONOMICS, YOUN USE CONCESSION LAW 99 YEARS; TO CONTROL KHMER CONSTITUTION, YOUN USE SDACH; TO USE FAKE OPPOSITION, YOUN USE YOUN BORN IN CAMBODIA (THERE ARE ALL OVER KHMER POLITICS STARTING FROM ONG TO OPPOSITION PARTY)... YOUN ALWAYS USE CARD UNDER THEIR SLEEVE.
Bad people always does bad things. Take him to the court, put him in jail. He might got drunk. Ah saker orh niss chitt doll peil vea ngorb heuy.
Hmm! It's a hard decision.
Both?
So, the only logical reason is don't let yourself be used?
And don't play card with Youn who wear long sleeves.
Problem solved.
They are secret lovers. Stone them to death and send them to hell. God bless Cambodia.
Khmer people will do nothing. I dont see nothing happen to them....nothing.
Nothing...They are still be in full power.
Post a Comment