........................................
ដោយ៖ ណាត សុភាព និង ពៅ មេត្តា | ថ្ងៃចន្ទ ទី9 ខែធ្នូ ឆ្នាំ2013, ម៉ោង 11:23 AM VOD
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរដើរដង្ហែក្បួននៅព្រឹកថ្ងៃទី១០ធ្នូ ស្អែកនេះ តាមការគ្រោងទុកដដែល ដើម្បីទាមទារឲ្យរដ្ឋាភិបាលឯកបក្សគោរពសិទ្ធិមនុស្ស បើទោះជាមានការហាមឃាត់ ពីក្រសួងមហាផ្ទៃក៏ដោយ។
កាលពីថ្ងៃទី០៨ម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតពីរច្បាប់ ដោយសរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល សហគមន៍ សមាគម ជួបជុំគ្នា ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ធ្នូ តែមិនឲ្យមានការហែក្បួននោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់នៅថ្ងៃចន្ទនេះថា គណបក្សនេះនៅតែដើរដង្ហែក្បួនតាមគោលដៅ ដែលបានគ្រោងទុក បើទោះបីជាមានការរារាំងពីសមត្ថកិច្ចក៏ដោយ។ លោកបញ្ជាក់ថា ការដង្ហែក្បួននៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ឆ្នូ គឺទាមទារឲ្យអ្នកនយោបាយទាំងអស់ត្រូវគោរពសិទ្ធិមនុស្ស និងបញ្ឈប់អំពើហិង្សាលើប្រជាពលរដ្ឋជាដើម ៖ “ទាមទារឲ្យអ្នកនយោបាយ គោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ បំបាត់ចោលនូវអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ហើយនិងទាមទារសិទ្ធិច្បាស់លាស់មួយ សិទ្ធិប្រាកដប្រជាមួយ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស”។
អ្នកនាំពាក្យស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនឲ្យគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលដើរដង្ហែក្បួនទេ គឺដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ លោកទទួលស្គាល់ថា ការដើរដង្ហែក្បួនជាសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូប តែត្រូវស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ ៖ “ហើយការដង្ហែជាសិទ្ធិប្រជាពលរដ្ឋ ហើយដែលមានច្បាប់ចែង ស្រុកយើងមានច្បាប់មានទម្លាប់ អ្វីក៏ដោយស្របច្បាប់ មានទម្លាប់គឺជាសិទ្ធិរបស់គាត់ អ៊ីចឹងនគរបាលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប”។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បើទោះបីជាមានការរារាំងពីសមត្ថកិច្ច របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដោយ ក៏ក្រុមសង្គមស៊ីវិលនៅតែបន្តដើរដង្ហែក្បួន យកញ្ញត្តិដាក់រដ្ឋសភា ដើម្បីទាមទារឲ្យស្ថាប័នមួយនេះ គោរពតាមការស្នើសុំរបស់ពលរដ្ឋដែលជួបបញ្ហារំលោភសិទ្ធិមនុស្ស ដីធ្លី និងបញ្ហាផ្សេងទៀតជាដើម ៖ “ទោះបីជាមានការរារាំងយ៉ាងណាក៏ដោយ គឺយើងត្រូវតែទៅ ព្រោះយើងគិតថា នេះគឺជាថ្ងៃទិវាសិទ្ធិមនុស្ស ត្រូវតែគោរពសិទ្ធិមនុស្ស គឺយើងបូកសរុបរបាយការណ៍ ដែលយើងបានធ្វើសិទ្ធិយាត្រាទាំងប្រាំផ្លូវ ដែលយើងបានធ្វើនេះ ហើយទីពីរគឺយើងនាំសាររបស់ប្រជាពលរដ្ឋ ដែលយើងបានសួរគាត់តាមភូមិតាមស្រុក តាមឃុំ តាមខណ្ឌទាំងអស់ ដើម្បីដាក់ជូនតំណាងរាស្ត្រ គណបក្សធំៗពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា”។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៥ ថ្ងៃទី១០ ធ្នូ ស្អែកនេះ នៅរាជធានីភ្នំពេញ នឹងមានការជួបជុំរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិល ចំនួន៣ក្រុម គឺទី១ រៀបចំដោយ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃសមាគមន៍ការពារសិទ្ធិមនុស្សនៅកម្ពុជា នៅរមណីយដ្ឋានវត្តភ្នំ ដោយមានអ្នកចូលរួមប្រមាណ៥ពាន់នាក់។ ទី២ រៀបចំដោយគណបក្សសង្គ្រោះជាតិ និងមានអ្នកចូលរួមយ៉ាងតិច១ម៉ឺន៥ពាន់នាក់ ដោយមានការដើរដង្ហែក្បួន ជា៣ក្រុមធំៗ គឺប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំក្រុមដង្ហែក្បួនពីទីស្នាក់ការចាក់អង្រែលើ ។ អនុប្រធានបក្ស លោក កឹម សុខា នឹងដឹកនាំក្រុមដង្ហែក្បួនពីទីស្នាក់ការគណបក្ស នៅខ័ណ្ឌទូលគោក និងមួយក្រុមទៀត ហែចេញពីឃ្លាំងស្តុបប្រេងសូគីម៉ិច រាជធានីភ្នំពេញ ឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យ។ ទី៣ រៀបចំដោយតំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព ដែលធ្វើដំណើរមកពីបណ្តាខេត្តចំនួនចំនួន៥ និងមកជួបជុំគ្នាធំនៅរាជធានីភ្នំពេញអបអរទិវាសិទ្ធិមនុស្ស អន្តរជាតិ និងយកញ្ញត្តិដាក់រដ្ឋសភាផងដែរ៕
សូមសរសេរមកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
6 comments:
សូមប្រុងប្រយ័ត្នជាមួយពួកវាផង ចចកបន្លំ
ខ្លួនបន្លំក្នុងហ្វូងចៀម(រំលឹកថ្ងៃរំលោភសិទ្ធិមនុស្សសិទ្ធិមនុស្ស) :
ចចកយួនបន្លំខ្លួនជាខ្មែរ
-អាយួនសម រង្សី
-អាយួនកឹម សុខា
-អាយួនហ៊ុន សែន
-អាយួនមួ សុខហួ
-អាទម្មិឡស្រីយួនសេង ធារី
-ក្រុមអាឆ្កែយួនបន្លំខ្លួនជា POLICE, PM
-ក្រុមអាយូកូងយួន
-ក្រុមអាក្មេងយួន ហិតកាវ
(បន្លំខ្លួនជាតុបាករ)
តាមពីត ការប្រកាសថារដ្ឋាភិបាល ក្រសួងមហាផ្ទៃ ស្អីគេនោះមិនត្រឹមត្រូវទេ
ព្រោះសុទ្ធតែមិនគ្រប់ទឹក មិនគួរហាមឃាត់
គេទេ ពួកចោរទៅហើយ នៅចង់គ្រប់គ្រង
នរណាទៀត? ចំជាមិនចេះខ្មាសខ្មោចមែន
Do what you want to do Lok Prothien because Cambodia is a jungle...The end you still a same barking loser... Mike.
គណបក្សសង្រ្គោះជាតិ ស្រែកថា
ដូរមិនដូរ? ដូរមិនដូរ? ដូរមិនដូរ?
គណបក្សប្រជាជនសួរវិញថា
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
បាន យីប៉ាយទំយើ (សង្គ្រោះជាតិខ្មែរ)
-មួយគ្រាន់នឹងជាន់ក-ដករោមក្លៀកអ្នកផ្កាប់មុខ
លេងអញ្ចឹងដែរ..ណា!
*ចង់ទារអី បានហ្នឹង !
*ចង់ទំពោកឆាជូរ បានទំពោកឆាជូរ
*ចង់ទំពោកអាំង បានទំពោកអាំង
*ចង់ក្តឆាខ្ញី បានក្តឆាខ្ញី
*ចង់ទារសាប់ បានសាប់
*ចង់ទារលុយ បានប្រាក់
*បាន....ម៉ាសេរី!
*អ្នកសង្គ្រោះកំពុងតែឆ្លៀតឱកាសរក $$$$$$
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
CNRP shout
Exchange trading ? Exchange trading ? Exchange trading ?
CPP asked that
55 get or not? 55 get or not? 55 get or not?
Although they themselves endeavor shouted Greater demonstrations or Greater protest chant , , , , , Greater demonstrations, Greater demonstrations meditation , Great strike meditation , knelt krabtoul right
ក្រោមល្អងធូលីព្រះបាទ , complained to the court or to take thumbprints UN appeals to make sky earthquake
Also the earth , yet they all turn themselves
Earth could not have 2 suns shines on the same earth .
Election's law ? Mathematic ? 50 +1 = 123/2 = 61.5 +1 = 62.5
Clearly lost and Refuse to lose
Remember Sandech Hun Sen Suryavarman 1 come to rescue Cambodians Cambodia and the rich wait and tranquil ! ! !
Samdech same sun sunrise on earth ....
CHEY-YO ! Samdech Decho Hun Sen Suryavarman 1 angel of Cambodia ! ! !
Failed ! Khmer traitor defectors !
Failed foreign dogs ( ! ! )
Failure waste bottom ( ! ! )
Pi Anh
Gary Ung
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
*អាក្បត់ជាតិសម រង្សី អារមិលគុណ!
*អាក្បត់ជាតិកឹម សុខា អារមិលគុណ!
-អាក្រុមភេរវករ !អាក្រុមផ្តាច់ការ-អាមេឃាតករ
-អារន្ទះបាញ់ងាប់ និងក្រឡាប់ឡានងាប់
តៃហោងទាំងពូជ!
-អាយួនពីរនាក់នេះ ជួញថ្មឡើងក្បាលហើយ តើ!
អាអ្ហែងពីរក្បាលនេះហ៊ានរញ៉ីរញ៉ៃរមិលគុណ និងលោកម៉ម សូណង់ដូផង....
*អាអ្ហែង!បើកុំតែបានកម្លាំងអ្នកប្រជាធិតេយ្យ របស់លោកម៉ម សូណង់ដូ
-កុំអីគ្មានទាំងបានអាខ្មោច៥៥ហ្នឹងផង ?
-កុំអីគ្មានពលរដ្ឋខ្មែរណា ចេញពីផ្ទះទៅបោះ
ឆ្នោតឲ្យអាគណបក្ស រមិលគុណស៊ីឡាក
លោកម៉ម សូណង់ដូ ឯងដែរ។
Post a Comment