Tuesday, December 10, 2013

​គណបក្សប្រឆាំង​ប្រកាន់​ជំហរ​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​១០​ធ្នូ បើ​ទោះ​ក្រសួង​មហាផ្ទៃ​ហាម​​


........................................
ដោយ៖​ ណាត សុភាព និង ពៅ មេត្តា​ | ថ្ងៃចន្ទ ទី9 ខែធ្នូ ឆ្នាំ2013, ម៉ោង 11:23 AM​ VOD
​គណបក្ស​សង្គ្រោះ​ជាតិ  នៅ​តែ​ប្រកាន់​ជំហរ​ដើរ​ដង្ហែ​ក្បួន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ធ្នូ ស្អែក​នេះ តាម​ការគ្រោងទុក​ដដែល ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​គោរព​សិទ្ធិមនុស្ស បើទោះជា​មាន​ការហាមឃាត់ ពី​ក្រសួង​មហាផ្ទៃ​ក៏ដោយ​។​
កាលពី​ថ្ងៃ​ទី​០៨​ម្សិលមិញ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ពីរ​ច្បាប់ ដោយ​សរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល សហគមន៍ សមាគម ជួបជុំគ្នា ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ធ្នូ តែ​មិនឲ្យ​មាន​ការហែក្បួន​នោះទេ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុ​វណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​នេះ​នៅតែ​ដើរ​ដង្ហែ​ក្បួន​តាម​គោលដៅ ដែល​បាន​គ្រោងទុក បើទោះបីជា​មាន​ការរារាំង​ពី​សមត្ថកិច្ច​ក៏​ដោយ​។ លោក​បញ្ជាក់ថា ការ​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ឆ្នូ គឺ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ជា​ដើម​ ៖ “​ទាមទារ​ឲ្យ​អ្នកនយោបាយ គោរព​សិទ្ធិ​មនុស្ស​ឲ្យបាន​ត្រឹមត្រូវ បំបាត់​ចោល​នូវ​អំពើហិង្សា​ទៅលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ហើយ​និង​ទាមទារ​សិទ្ធិ​ច្បាស់លាស់​មួយ សិទ្ធិ​ប្រាកដប្រជា​មួយ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​”​។​
​អ្នកនាំពាក្យស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ មានប្រសាសន៍ថា ក្រសួង​មហាផ្ទៃ​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ដើរ​ដង្ហែ​ក្បួន​ទេ គឺ​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ លោក​ទទួលស្គាល់ថា ការដើរ​ដង្ហែ​ក្បួន​ជា​សិទ្ធិ​សេរីភាព​របស់​មនុស្ស​គ្រប់រូប តែ​ត្រូវ​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​ច្បាប់​ ៖ “​ហើយ​ការ​ដង្ហែ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ហើយ​ដែល​មាន​ច្បាប់​ចែង ស្រុក​យើង​មាន​ច្បាប់​មាន​ទម្លាប់ អ្វី​ក៏ដោយ​ស្របច្បាប់ មាន​ទម្លាប់​គឺជា​សិទ្ធិ​របស់​គាត់ អ៊ីចឹង​នគរបាល​មាន​ភារកិច្ច​ការពា​រ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​គ្រប់រូប​”​។​


​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ មានប្រសាសន៍ថា បើទោះបីជា​មាន​ការរារាំង​ពី​សមត្ថកិច្ច​ របស់​រដ្ឋាភិបា​លលោក ហ៊ុន សែន ក៏ដោយ ក៏​ក្រុម​សង្គម​ស៊ីវិល​នៅតែ​បន្ត​ដើរដង្ហែ​ក្បួន យក​ញ្ញត្តិ​ដាក់​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​នេះ គោរព​តាម​ការស្នើសុំ​របស់​ពល​រដ្ឋ​ដែល​ជួប​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដីធ្លី និង​បញ្ហា​ផ្សេង​ទៀត​ជា​ដើម ​៖ “​ទោះបីជា​មាន​ការរារាំង​យ៉ាងណាក៏ដោយ គឺ​យើង​ត្រូវតែទៅ ព្រោះ​យើង​គិតថា នេះ​គឺជា​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ត្រូវតែ​គោរព​សិទ្ធិមនុស្ស គឺ​យើង​បូក​សរុប​របាយការណ៍ ដែល​យើង​បាន​ធ្វើ​សិទ្ធិ​យាត្រា​ទាំង​ប្រាំ​ផ្លូវ ដែល​យើង​បាន​ធ្វើ​នេះ ហើយ​ទី​ពីរ​គឺ​យើង​នាំ​សារ​របស់​ប្រជាពលរដ្ឋ ដែល​យើង​បាន​សួរ​គាត់​តាម​ភូមិ​តាម​ស្រុក តាម​ឃុំ តាម​ខណ្ឌ​ទាំង​អស់ ដើម្បី​ដាក់ជូន​តំណាងរាស្ត្រ គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ទី​៦៥ ថ្ងៃទី​១០ ធ្នូ ស្អែក​នេះ នៅ​រាជធានី​ភ្នំពេញ នឹង​មាន​ការជួបជុំរ​បស់​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល ចំនួន​៣​ក្រុម គឺ​ទី១ រៀបចំ​ដោយ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​រមណីយដ្ឋាន​វត្តភ្នំ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៥​ពាន់​នាក់​។ ​ទី​២ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​អ្នកចូលរួម​យ៉ាង​តិច​១​ម៉ឺន​៥​ពាន់​នាក់ ដោយ​មាន​ការដើរ​ដង្ហែ​ក្បួន ជា​៣​ក្រុម​ធំៗ គឺ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដឹកនាំ​ក្រុម​ដង្ហែ​ក្បួន​ពី​ទីស្នាក់ការ​ចាក់អង្រែលើ ។ អនុប្រធាន​បក្ស លោក កឹម សុខា នឹង​ដឹកនាំ​ក្រុម​ដង្ហែ​ក្បួន​ពី​ទីស្នាក់ការ​គណបក្ស នៅ​ខ័ណ្ឌ​ទូលគោក និង​មួយ​ក្រុម​ទៀត ហែ​ចេញពី​ឃ្លាំង​ស្តុប​ប្រេង​សូគីម៉ិច រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​។ ទី​៣ រៀបចំ​ដោយ​តំណាង​សហគមន៍ សមាគម និង​បណ្ដាញ​សហព័ន្ធ​សហជីព ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​ចំនួន​ចំនួន​៥ និង​មកជួបជុំ​គ្នា​ធំ​នៅ​រាជធានី​ភ្នំពេញ​អបអរ​ទិវា​សិទ្ធិមនុស្ស អន្តរជាតិ និង​យក​ញ្ញត្តិ​ដាក់​រដ្ឋសភា​ផងដែរ​៕

សូមសរសេរមកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

6 comments:

Anonymous said...

សូមប្រុងប្រយ័ត្នជាមួយពួកវាផង ​ចចកបន្លំ
ខ្លួនបន្លំក្នុងហ្វូងចៀម(រំលឹកថ្ងៃរំលោភសិទ្ធិមនុស្សសិទ្ធិមនុស្ស) :

ចចកយួនបន្លំខ្លួនជាខ្មែរ
-អាយួនសម រង្សី
-អាយួនកឹម សុខា
-អាយួនហ៊ុន សែន
-អាយួនមួ សុខហួ
-អាទម្មិឡស្រីយួនសេង ធារី
-​ក្រុមអាឆ្កែយួនបន្លំខ្លួនជា POLICE, PM
-​ក្រុមអាយូកូងយួន
-​ក្រុមអាក្មេងយួន ហិតកាវ
(បន្លំខ្លួនជាតុបាករ)

Anonymous said...

តាមពីត ការប្រកាសថារដ្ឋាភិបាល ក្រសួងមហាផ្ទៃ ស្អីគេនោះមិនត្រឹមត្រូវទេ
ព្រោះសុទ្ធតែមិនគ្រប់ទឹក មិនគួរហាមឃាត់
គេទេ ពួកចោរទៅហើយ នៅចង់គ្រប់គ្រង
នរណាទៀត? ចំជាមិនចេះខ្មាសខ្មោចមែន

Anonymous said...

Do what you want to do Lok Prothien because Cambodia is a jungle...The end you still a same barking loser... Mike.

Anonymous said...

គណបក្សសង្រ្គោះជាតិ ស្រែកថា

ដូរមិនដូរ? ដូរមិនដូរ? ដូរមិនដូរ?

គណបក្សប្រជាជនសួរវិញថា

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)


បាន យីប៉ាយទំយើ (សង្គ្រោះ​ជាតិ​ខ្មែរ)

-មួយគ្រាន់នឹងជាន់ក-ដករោមក្លៀកអ្នកផ្កាប់មុខ
លេងអញ្ចឹងដែរ..ណា!

*ចង់ទារអី បានហ្នឹង !
*ចង់ទំពោកឆាជូរ បានទំពោកឆាជូរ
*ចង់ទំពោកអាំង បាន​ទំពោកអាំង
*ចង់ក្តឆាខ្ញី បានក្តឆាខ្ញី
*ចង់ទារសាប់ បានសាប់
*ចង់ទារលុយ បានប្រាក់
*បាន....ម៉ាសេរី!
*អ្នកសង្គ្រោះកំពុងតែឆ្លៀតឱកាសរក $$$$$$

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

CNRP shout

Exchange trading ? Exchange trading ? Exchange trading ?

CPP asked that

55 get or not? 55 get or not? 55 get or not?

Although they themselves endeavor shouted Greater demonstrations or Greater protest chant , , , , , Greater demonstrations, Greater demonstrations meditation , Great strike meditation , knelt krabtoul right
ក្រោមល្អងធូលីព្រះបាទ , complained to the court or to take thumbprints UN appeals to make sky earthquake
Also the earth , yet they all turn themselves
Earth could not have 2 suns shines on the same earth .
Election's law ? Mathematic ? 50 +1 = 123/2 = 61.5 +1 = 62.5
Clearly lost and Refuse to lose
Remember Sandech Hun Sen Suryavarman 1 come to rescue Cambodians Cambodia and the rich wait and tranquil ! ! !

Samdech same sun sunrise on earth ....
CHEY-YO ! Samdech Decho Hun Sen Suryavarman 1 angel of Cambodia ! ! !


Failed ! Khmer traitor defectors !

Failed foreign dogs ( ! ! )

Failure waste bottom ( ! ! )

Pi Anh

Gary Ung

សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

*អាក្បត់ជាតិសម រង្សី អារមិលគុណ!
*អាក្បត់ជាតិកឹម សុខា អារមិលគុណ!
-អាក្រុមភេរវករ !អាក្រុមផ្តាច់ការ-អាមេឃាតករ
-អារន្ទះបាញ់ងាប់ និងក្រឡាប់ឡានងាប់
តៃហោងទាំងពូជ!
-អាយួនពីរនាក់នេះ ជួញថ្មឡើងក្បាលហើយ តើ!
អាអ្ហែងពីរក្បាលនេះហ៊ានរញ៉ីរញ៉ៃរមិលគុណ និងលោកម៉ម សូណង់ដូផង....

*អាអ្ហែង!បើកុំតែបានកម្លាំងអ្នកប្រជាធិតេយ្យ របស់លោកម៉ម សូណង់ដូ

-កុំអីគ្មានទាំងបានអាខ្មោច៥៥ហ្នឹងផង ?
-កុំអីគ្មានពលរដ្ឋខ្មែរណា ចេញពីផ្ទះទៅបោះ
ឆ្នោតឲ្យអាគណបក្ស រមិលគុណស៊ីឡាក
លោកម៉ម សូណង់ដូ ឯង​ដែរ។