Thursday, December 05, 2013
ក្រុមអាវលឿងថៃអះអាងថាចាប់បានខ្មែរ៥នាក់
ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-05
លោក ស៊ូថេប បានអះអាងថា មេភូមិប៉ាធុមថានី ជាអ្នកផ្ដើមគំនិតជួលជនជាតិខ្មែរទាំង ៥នាក់នោះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំបំភ្លឺពីមន្ត្រីរាជទូតខ្មែរប្រចាំនៅទីក្រុងបាងកក បានទេ នៅល្ងាចថ្ងៃទី៥ ខែធ្នូ។
នេះជាព័ត៌មានលើកទី២ហើយដែលថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានចាប់ជនជាតិខ្មែរ។ កាលពីព្រឹកថ្ងៃទី២ ធ្នូ ទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ បានចាក់ផ្សាយការចាប់ខ្លួនជនជាតិខ្មែរពីរនាក់នោះ ដោយចាប់ដាក់រថយន្តចោទថា ជនជាតិខ្មែរពីរនាក់នោះបានព្យាយាមលួចជ្រៀតចូលកន្លែងធ្វើបាតុកម្ម និងស្វែងយល់ពីស្ថានភាពបាតុកម្មជាក់ស្ដែង ហើយមានបំណងបំផ្លាញពួកបាតុករថៃ។
ទោះបីជាយ៉ាងនេះក្ដី ឯកអគ្គរាជទូតខ្មែរប្រចាំនៅទីក្រុងបាងកក អ្នកស្រី យូ អយ បានអះអាងថា ពុំមានព័ត៌មានចាប់ខ្លួនជនជាតិខ្មែរនេះទេ។
អ្នកស្រី យូ អយ បានផ្ញើសារអេឡិចត្រូនិក ដោយភ្ជាប់នូវលិខិតបំភ្លឺពីមន្ត្រីជាន់ខ្ពស់ថៃថា នគរបាលថៃ ពុំបានចាប់ខ្លួនបុរសខ្មែរពីរនាក់ កាលពីថ្ងៃទី២ ធ្នូ នោះទេ ហើយនគរបាលថៃ នឹងតាមដានអំពីព័ត៌មាននៃការចាប់ខ្លួននេះទៀត៕
Subscribe to:
Post Comments (Atom)
1 comment:
CPP,always create somethings to chile of what they used to done in communist politics and order from ideas of his master Viet Hanoi to blame on opposition or political against Hun and Yenlac. KRANHUN EASAN
Post a Comment