Thursday, December 05, 2013
លោក ហោ ណាំហុង ជំរាបអ្នកការទូតស៊ុយអ៊ែតថា គណបក្សប្រជាជន នៅតែបើកទ្វារចំហរចរចាជាមួយ គណបក្សសង្គ្រោះជាតិ
[សមមិត្ត ហៃ ភុក ថានឹងបឹតទ្វារ វៃឆ្កែ សមមិត្ត យ៉ែម ថាទ្វារនៅតែបើកចំហរ ]
ថ្ងៃទី 5 ធ្នូ 2013,ដោយ: រតនា
ភ្នំពេញ: លោកស្រី Anna Maj Gabrilla HULTGARD ឯកអគ្គរដ្ឋទូត ប្រទេសស៊ុយ អែតប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៣នៅទីស្តីការក្រសួង។
បន្ទាប់ពីចប់ជំនួបពិភាក្សានៅដែរ លោកកុយ គួង អ្នកនាំពាក្យ បានប្រាប់ ក្រុមអ្នករាយការណ៍ព័ត៌មានថា នៅក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានស្វាគមន៍ចំពោះលោកជំទាវ Anna Maj Gabrilla HULTGARD ត្រូវបានតែងតាំង ធ្វើជាឯកអគ្គ រដ្ឋ ទូតប្រទេសស៊ុយ អែតប្រចាំកម្ពុជា ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពន្យល់ដល់លោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហានៃការបោះឆ្នោតកន្លងមកនេះនៅកម្ពុជាដែលបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈប្រជាធិបតេយ្យនឹងមានអ្នកសង្កេការណ៏ជាតិអន្តរជាតិចូលរួម ហើយអ្វីៗបាន ប្រព្រឹត្តទៅ ដោយតម្លាភាព គ្មានអំពើហិង្សា។
ទាក់ទងទៅនឹងការចរចាជាមួយគណបក្សសង្គ្រោះជាតិ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់ប្រាប់លោកជំទាវ Anna Maj Gabrilla HULTGARD ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហរ ក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ ។
ជាមួយនោះដែរលោកឧបនាយករដ្ឋ មន្ត្រីបានថ្លែង អំណរគុណ ដល់ រដ្ឋាភិបាល ស៊ុយ អ៊ែត ដែលបានផ្តល់ជំនួយដល់សាលាក្តី ខ្មែរក្រហម ព្រមទាំងជំនួយផ្សេងៗទៀត លើ វិស័យអប់រំនិងវិស័យនានាទៀតនៅកម្ពុជា។
សូមបញ្ជាក់ថាតាមរយៈការបោះឆ្នោតកន្លងទៅគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ចំណែក គណបក្សសង្គ្រោះជាតិទទួលបាន ៥៥អាសនៈ ប៉ុន្តែគណបក្សនេះ នៅតែតវ៉ាទាម ទារឲ្យមាន ការរាប់សន្លឹកឆ្នោតឡើងវិញ ឬ ទាមទារបោះឆ្នោត ម្តងទៀត ដោយធ្វើពហិការមិនចូលប្រជុំសភា ចាប់តាំង ពីថ្ងៃប្រកាសលទ្ធឆ្នោតជាផ្លូវការមកដល់ពេលនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
First,foreign minster pupet Hanoi always liar to every in the world for their team to continues to grip in power to help Hanoi invasion Cambodia to Khmer People in the next five years.
Post a Comment