Thursday, December 05, 2013

លោក ​ហោ ​ណាំហុង​ ជំរាប​អ្នកការទូត​ស៊ុយ​អ៊ែត​ថា ​គណបក្ស​ប្រជាជន​ នៅតែ​បើកទ្វារ​ចំហរ​ចរចា​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ​


[សមមិត្ត ហៃ ភុក ថា​នឹងបឹតទ្វារ វៃឆ្កែ សមមិត្ត យ៉ែម ថា​ទ្វារនៅតែបើកចំហរ ] 

ថ្ងៃទី 5 ធ្នូ 2013,ដោយ: រតនា

ភ្នំពេញ: លោកស្រី Anna Maj Gabrilla HULTGARD ឯកអគ្គរដ្ឋទូត ប្រទេស​ស៊ុយ អែ​ត​ប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៣​នៅ​ទីស្តីការក្រសួង​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា​នៅ​ដែរ លោក​កុយ គួ​ង អ្នកនាំពាក្យ បាន​ប្រាប់ ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា  នៅក្នុង​ជំនួប​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង បាន​ស្វាគមន៍​ចំពោះ​លោកជំទាវ Anna Maj Gabrilla HULTGARD ត្រូវបានតែងតាំង ធ្វើជា​ឯកអគ្គ រដ្ឋ ទូត​ប្រទេស​ស៊ុយ អែ​ត​ប្រចាំ​កម្ពុជា ហើយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ពន្យល់​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​អំពី​បញ្ហា​នៃ​ការបោះឆ្នោត​កន្លងមកនេះ​នៅ​កម្ពុជា​ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ​នឹងមាន​អ្នក​ស​ង្កេ​ការ​ណ៏​ជាតិ​អន្តរជាតិ​ចូលរួម ហើយ​អ្វីៗ​បាន ប្រព្រឹត្តទៅ ដោយ​តម្លាភាព គ្មាន​អំពើហិង្សា​។​

​ទាក់ទង​ទៅនឹង​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាន​បញ្ជាក់ប្រាប់លោកជំទាវ Anna Maj Gabrilla HULTGARD ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហរ ក្នុង​ការចរចា​ជាមួយ​គណបក្សសង្គ្រោះ​ជាតិ ​។​
​ជាមួយ​នោះដែរ​លោក​ឧបនាយក​រដ្ឋ មន្ត្រី​បាន​ថ្លែង អំណរគុណ ដល់ រដ្ឋាភិបាល ស៊ុយ អ៊ែត ដែល​បាន​ផ្តល់ជំនួយ​ដល់​សាលាក្តី ខ្មែរក្រហម ព្រមទាំង​ជំនួយ​ផ្សេងៗ​ទៀត លើ វិស័យ​អប់រំ​និង​វិស័យ​នានា​ទៀត​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា​តាមរយៈ​ការបោះឆ្នោត​កន្លងទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨​អាសនៈ ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥​អាសនៈ ប៉ុន្តែ​គណបក្ស​នេះ នៅតែ​តវ៉ា​ទាម ទារ​ឲ្យ​មាន ការរាប់​សន្លឹកឆ្នោត​ឡើងវិញ ឬ ទាមទារ​បោះឆ្នោត ម្តងទៀត ដោយ​ធ្វើពហិការ​មិន​ចូលប្រជុំ​សភា ចាប់​តាំង ពីថ្ងៃ​ប្រកាស​លទ្ធ​ឆ្នោត​ជា​ផ្លូវការ​មកដល់ពេលនេះ​៕

1 comment:

Anonymous said...

First,foreign minster pupet Hanoi always liar to every in the world for their team to continues to grip in power to help Hanoi invasion Cambodia to Khmer People in the next five years.