RFA/Chin Chetha |
ដោយ វោហារ ជាតិ RFA 2013-12-05
ព្រះសង្ឃព្រះនាម ប៊ុន ប៊ុនតិញ ចូលរួមហែក្បួនទិសផ្លូវជាតិលេខ៥ ចេញពីខេត្តពោធិ៍សាត់ ហើយបានធ្វើដំណើរមកដល់ទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ធ្នូ នេះ មានថេរដីកាថា នៅតាមផ្លូវក្រុមហែក្បួនធម្មយាត្រាជួបឧបសគ្គជាច្រើន ដូចជា អាជ្ញាធរមូលដ្ឋានសួរនាំរឿងលិខិតស្នាម និងព្រះចៅអធិការវត្តនានា មិនចូលសម្រាកក្នុងវត្តជាដើម។
បញ្ហាមួយទៀតដែលធ្វើក្រុមធម្មយាត្រាអាក់អន់ចិត្តយ៉ាងខ្លាំង និងព្រះអង្គមានព្រះទ័យរឹតតែខ្ញាល់ថែមទៀតនោះ គឺអាជ្ញាធរ និងប៉ូលិសខេត្តកំពង់ឆ្នាំង ហាមក្រុមធម្មយាត្រាសម្រាកក្នុងទីរួមខេត្តកំពង់ឆ្នាំង។ ព្រះអង្គបន្តថា ក្រុមធម្មយាត្រាដែលបានធ្វើដំណើរផ្លូវឆ្ងាយតាំងពីខេត្តពោធិ៍សាត់ ហេវហត់ណាស់ទៅហើយ ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ ដែលអាជ្ញាធរគួរមានសុជីវធម៌ចំពោះក្រុមធម្មយាត្រាទាំងនេះ។
ព្រះអង្គ ប៊ុន ប៊ុនតិញ មានព្រះអង្គមានថេរដីកាបែបខ្ញាល់ថា៖ «គ្រាន់តែសិទ្ធិដើរ សិទ្ធិដេក សិទ្ធឈរ សិទ្ធិអង្គុយ ក៏ហាមដែរ អាជ្ញាធរកំពង់ឆ្នាំង គេថា មិនឲ្យសម្រាកក្នុងខេត្តទេ គេសុខចិត្តចំណាយលុយជួលឡានដឹកពួកយើងចេញឲ្យផុតពីខេត្ត»។
ព្រះអង្គបន្តថា ៖ «សូមផ្ញើសារទៅរដ្ឋាភិបាលថា ទឹកដីកំពង់ឆ្នាំង មិនមែនជារបស់ផ្ដាច់មុខរបស់ចៅហ្វាយខេត្តនិងរបស់លោក ស ខេង ទេ។ យើងនឹងព្យាយាមជម្នះស្នាក់នៅទីនេះនៅយប់នេះ»។
ចំណែកអ្នកនាង ម៉ាលី ម៉ាលី តំណាងក្បួនធម្មយាត្រាខ្សែផ្លូវជាតិលេខមួយ ឲ្យដឹងនៅថ្ងៃទី៥ ធ្នូ ថា ក្បួនធម្មយាត្រាត្រូវអាជ្ញាធរហាមមិនឲ្យសម្រាកក្នុងវត្ត ហើយយប់ថ្ងៃទី៥ ធ្នូ នេះ ក្រុមធម្មយាត្រានឹងសម្រាកផ្ទះអ្នកស្រុកជំនួសវិញ។ អ្នកនាងបញ្ជាក់ថា៖ «អាជ្ញាធរចេះតែមកឆាឆៅ តែមានប្រជាពលរដ្ឋខ្លះចិត្តល្អហើយបានចូលរួមដង្ហែធម្មយាត្រាជាមួយយើងទៀតផង»។
អ្នកនាងឲ្យដឹងថា នៅយប់ថ្ងៃទី៥ ធ្នូ នេះ ក្បួនធម្មយាត្រាដែលមានព្រះសង្ឃខ្លះដែរនោះ ត្រូវអាជ្ញាធរខេត្តស្វាយរៀង ហាមសម្រាកក្នុងវត្តមួយដែលបានគ្រោងទុក តែត្រូវបានប្រជាពលរដ្ឋដែលមានផ្ទះក្បែរវត្តនោះអនុញ្ញាតឲ្យសម្រាកវិញ។
រីឯព្រះសង្ឃព្រះនាម ព្រឹម ហួន តំណាងក្បួនធម្មយាត្រាខ្សែផ្លូវជាតិលេខ៤ ដែលចេញដំណើរពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក៏បញ្ជាក់ប្រហាក់ប្រហែលគ្នាដែរ៖ «មុននេះព្រះសង្ឃវត្តត្រពាំងប្រាសាទ ឆ្លេឆ្លាពេលឃើញយើងដើរសំដៅចូលវត្តបម្រុងសម្រាកបាយថ្ងៃត្រង់ តែត្រូវគេបិទទ្វាររបងវត្តជាប់ចូលមិនបាន»។
ព្រះអង្គបន្តថា នៅយប់ថ្ងៃទី៥ ធ្នូ នេះ ក្បួនធម្មយាត្រាបានមកដល់ទីរួមខេត្តកំពង់ស្ពឺ ហើយ តែក្រុមធម្មយាត្រាមិនត្រូវបានអនុញ្ញាតចូលសម្រាកក្នុងវត្តដែលបានគ្រោងទុកទេ ព្រោះអាជ្ញាធរហាម។ ក្រុមធម្មយាត្រានឹងសម្រាកតាមផ្ទះអ្នកស្រុកនៅក្បែរនោះវិញ។
តំណាងក្រុមធម្មយាត្រាផ្សេងទៀតអះអាងថា ពួកគេច្រើនសម្រាកតាមចិញ្ចើមផ្លូវ ឬតាមទីសាធារណៈ ព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនហ៊ានឲ្យពួកគេសម្រាកនៅផ្ទះរបស់ខ្លួននិងនៅតាមវត្តដោយសារតែខ្លាចអាជ្ញាធរគំរាមកំហែង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននៅថ្ងៃទី៥ ធ្នូ ដើម្បីផ្ដល់ឱកាសក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ។
ក៏ប៉ុន្តែមន្ត្រីក្រសួងធម្មការនិងសាសនាបានប្រាប់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ក្រសួងធម្មការនិងសាសនាមិនបានគាំទ្រយុទ្ធនាការធម្មយាត្រា ហើយក៏មិនបានណែនាំគណៈកម្មការវត្តណាឲ្យហាមក្រុមធម្មយាត្រាសម្រាកក្នុងវត្តដែរ។
ព្រះសង្ឃ រួមទាំងមន្ត្រីអង្គការ និងសង្គមស៊ីវិលប្រហែល ៥០០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដោយសន្តិភាពចេញដំណើរពីខេត្តនានាឆ្ពោះមកកាន់រាជធានីភ្នំពេញ។ យុទ្ធនាការនេះធ្វើឡើងដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ខាងមុខ។ យុទ្ធនាការធម្មយាត្រានេះ មានរយៈពេល ១០ថ្ងៃ គិតចាប់ផ្ដើមពីថ្ងៃទី១ ធ្នូ មក។ ក្បួនធម្មយាត្រាចែកជា ៥ក្រុម ក្នុងមួយក្រុមៗមានសមាជិកប្រហែល ១០០នាក់ រួមទាំងព្រះសង្ឃមួយចំនួន ហើយប្រជាជននៅតាមដងផ្លូវនីមួយៗអាចចូលរួមបាន។
ក្រុមទី១ ចេញពីស្រុកចន្ទ្រា ខេត្តស្វាយរៀង ធ្វើដំណើរតាមផ្លូវជាតិលេខ១ មានចម្ងាយផ្លូវជាង ១៦៥គីឡូម៉ែត្រ។ ក្រុមទី២ ចេញពីខេត្តកំពត តាមផ្លូវជាតិលេខ៣ មានចម្ងាយផ្លូវ ១៤៨គីឡូម៉ែត្រ។ ក្រុមទី៣ ចេញពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវ ១២៧ គ.ម។ ក្រុមទី៤ ចេញពីខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ មានចម្ងាយផ្លូវ ១៨៧ គ.ម និងក្រុមទី៥ ចេញពីខេត្តកំពង់ធំ មានចម្ងាយផ្លូវ ១៦៨គ.ម។
ក្រុមនីមួយធ្វើធម្មយាត្រាដោយថ្មើរជើង គ្រោងមកជួបជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «មានយុត្តិធម៌មានសន្តិភាព»៕
5 comments:
Kg. Chhnang srok Ah communist, that is why they are so poor in compare to other provinces in Cambodia.
I, anounce to all Provinces To inform Khmer revolution a new kind of peace of monk Boun Boun Teng who lead the ways of Budha to define toward push evil leader today out of power people should joint getting along the way to peace and freedom without blood shed.KRANHUN EASAN
That is the revolution in Russia in 1917.
http://www.youtube.com/watch?v=Me7vZ1qes8k
គ្រាន់តែធ្វើធម្មយាត្រា និងសិទ្ធិយាត្រាក៏រើសអើងដែរ ហេតុអ្វីក៏អ្នកអស់
នោះខ្លាចហ៊ុន សែនម៉្លេះ? ជីវភាពរបស់អស់លោក
ប្រសើរណាស់ឬ? កុំភ្លេចថាពួកអស់លោកគ្រាន់
តែជាឆ្កែកំបែកក្បាលរបស់ហ៊ុន សែនប៉ុណ្ណោះ
អាខ្វាក់មានលុយចាយមិនអស់ ចុះអស់លោក
មានប៉ុន្មានម្នាក់ ?ម៉េចមិនបើកភ្នែក ថ្ងៃរះហើយ
Peaceful demonstration will not work with HUN SEN, Demonstrators must be touch how to use Mass Chemical destruction or Nuclear Weapons this is the best to overthrow Dictatorship HUN SEN
Post a Comment