Wednesday, December 11, 2013

លោក ស ខេង ឲ្យ​ស្ថាប័ន​ជំនាញ​រក​​អ្នក​​​គំរាម​​បាញ់​សម្លាប់​​លោក កឹម សុខា


ដោយ ម៉ម មុនីរតន៍ RFA 2013-12-11

ការ​ស្នើ​ឲ្យ​សើរើ​រក​ឲ្យ​ឃើញ​ភស្តុតាង​ពិត​ប្រាកដ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សំណើ​ជា​ផ្លូវ​ការ​របស់​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​វែក​មុខ​ជន​បង្ក​ហេតុ។

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ សំណើ​របស់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ជំនាញ​នៃ​ស្នងការ​នគរបាល​ជាតិ ស៊ើប​អង្កេត​រក​​អ្នក​ដែល​សរសេរ​សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា នៅ​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​នៅ​ឡើយ​ទេ។ ការ​ពន្យារ​ពេល​នេះ ព្រោះ​លិខិត​អន្តរាគមន៍​របស់​លោក ស ខេង នៅ​មិន​ទាន់​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ឡើយ។

លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា អគ្គស្នងការ​នគរបាល​ជាតិ សូម​ពេល​សិក្សា​លើ​ខ្លឹមសារ​លិខិត​របស់​លោក ស ខេង ជា​មុន​សិន មុន​នឹង​ឆ្លើយ​តប​ថា តើ​គួរ​ចាត់​វិធានការ​ប្រឆាំង​សារ​គំរាម​បាញ់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដោយ​របៀប​ណា​នោះ។

លោក​បន្ត​​ថា៖ «ខ្ញុំ​កំពុង​ពិនិត្យ​រក​ឯកសារ។ ខ្ញុំ​ឮ​បង​ប្អូន​សួរ​​ខ្ញុំ ថា​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី​លោក​បាន​ចារ​លើ​លិខិត​មួយ។ ឥឡូវ​ខ្ញុំ​កំពុង​រក​មើល​លិខិត​ហ្នឹង។ សូម​ទុក​ពេល​ឲ្យ​ខ្ញុំ​មើល​តិច​បាន​ទេ? កំពុង​រក​មើល ពេល​ឮ​សូរ​អ៊ីចឹង»។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​ចេញ​លិខិត​ដោយ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​អ្នក​ដែល​សរសេរ​សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ដោយ​កាំភ្លើង​ខ្លី​ចំនួន ៧​គ្រាប់ ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ។ប្រតិកម្ម​របស់​បក្ស​ប្រឆាំង​កាល​ណោះ ធ្វើ​ឡើង​ក្រោយ​ពី​បណ្ដាញ​សារព័ត៌មាន​ទម្លាយ​បញ្ហា​នេះ​ជា​សាធារណៈ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ គេ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ប្រឆាំង​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នេះ​ដោយ​របៀប​ណា?

លោក ខៀវ សុភ័គ ថា ព្រោះ​សំណុំ​រឿង​នោះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «យើង​មិន​ទាន់​អាច​ថា អ្នក​ហ្នឹង​ទេ ព្រោះ​ចាំ​​ឲ្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចេញ​សិន។ អ្នក​ហ្នឹង​យើង​ដៅ​គ្នា​តែម្ដង ​ដូច​ជា​វា​មិន​ទាន់​ត្រូវ​ទេ។ បើ​ការ​ស៊ើប​អង្កេត​វា​ក្រែង​លោ​វា​មិន​មែន យើង​និយាយ​ទៅ វា​ខុស»។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​សំណើ​មក​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ចុង​សប្ដាហ៍ កន្លង​ទៅ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ។

លោក ផែង វណ្ណៈ អតីត​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បដិសេធ​ថា សារ​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ក្នុង​គណនី​ហ្វេសប៊ុក របស់​លោក​នោះ គឺ​មិន​មែន​ជា​របស់​លោក​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​​សារ​គំរាម​សម្លាប់​នេះ​ថា​គឺ​ជា​ផ្នែក​មួយ​ប្រមាថ​អាយុ​ជីវិត​ថ្នាក់​ដឹកនាំ​របស់​បក្ស​មួយ​នេះ និង​អ្នក​នយោបាយ​ដទៃ​ទៀត។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា សារ​គំរាម​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ស្ថិរភាព និង​សិទ្ធិ​នយោបាយ​ពេញលេញ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​យ៉ាង​ណា ក្រមព្រហ្មទណ្ឌ​មាត្រា ២៣៣ ចែង​ថា ការ​គំរាម​កំហែង​ថា​នឹង​សម្លាប់​ម្ដង​ហើយ​ម្ដង​ទៀត សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៤​លាន​រៀល៕

8 comments:

Anonymous said...

ឈុតឆាកតាក់ទិករបស់ពួកយួន រាប់មិនអស់
CNRP + CPP ....បោកបន្លំ ធ្វើជាមាន
( RAMBOខ្មែរ ក្លែងក្លាយផែង វណ្ណៈ គ្នាវា )
ចង់បាញ់សម្លាប់ នាយរន្ទះផ្ទប់កឹម សុខា

*ដើម្បីឲ្យខ្មែរជឿថា
អាបុកគល់កឹម សុខា វាពិតជាមេប្រឆាំង
អាយួនហ៊ុន សែន
ខ្លាំងខ្លានិងសង្គ្រោះជាតិខ្មែរមែនទែន!

*ទៅភស្វាវត្តភ្នំ ក៏វាមិនជឿដែរ!

Anonymous said...

8:27 PM is a Vietnamese dog eater who tries to confuse and mess around with readers. Is this stupid and nonsense tactics that this Vietnamese dog eater @8:27 PM who speaks Khmer to fool readers of all races in Cambodia and around the world? Khmer readers and people and foreigners are aware of the Vietnamese dog eating posters who try to twist the message to confuse and fool the readers. How dumb the Vietnamese dog eaters who still think that they can do that again to trick and fool the readers of all races in Cambodia and abroad? Khmer readers or people are getting ever smarter and more aware of the evil Vietnamese dog eating killers like secret Yuon/Vietcong agents hiding in Cambodia and CPP government and anywhere. Kick them out of Cambodia and let go back where they belong in Hanoi.

Anonymous said...

អាស្វាណាក៍ដោយឲ្យតែយកអាវុធទៅគំរាមគេ គឺជាអាស្វាកំសាកញី! ខ្លាំងបានតែគេដៃទទេ។

Anonymous said...

Don't worry, everybody here are Vietnameses dog eater who starts blah blah blah included Ah 9:09 PM. Good luck dog eater.

Anonymous said...

គេអាចសួរទៅក្រម ហ៊ុន ម៉ានីឬ ផែ សុវណ្ណារិទ្ធ
ព្រោះ ផែ គេអាចថែម ង ឯ វណ្ណៈ គេអាចលុប
សុ និង ារិទ្ធចេញ ក្រុមនេះមានកលល្បិចច្រើន
ជាងគេដោយពួកវាមានលុយក៏ច្រើន សូមអ្នកយក
ពាក្យរបស់ខ្ញុំទៅថាគ្រប់ទីប្រជុំផងថា« ខ្មែរស្នេហា
ជាតិភ៍យខ្លាចយួនយកដីបាន ឯពួកអ្នកក្បត់ជាតិ
ខ្លាចយួនយកទឹកដីមិនបាន»

Anonymous said...

គា្មននរណាក្រៅពីអាកូនឆ្កែហ៊ុនសែនដែលជាកូនអាចោរលួចគោហ៊ុននាងទេដែលជាអ្នកគំរាមសំលាប់លោកគឹមសុខានោះ!!!!

អាកូនឆ្កែហ៊ុនសែនវាចាត់ទុកប្រជាជនខ្មែរទូទំាងប្រទេសថាជាឆ្កែ។

អាកូនឆ្កែហ៊ុនសែនធ្លាប់បានគំរាមប្រជាជនខ្មែរថា៉ហ៊ានបះបោរដូចប្រទេសលីបី​​វានឹងបិទទ្វាវៃឆ្កែ៉

Anonymous said...

11:54 PM is a crazy Vietnamese poster who is a Vietnamese dog eater. This stupid Viet dog eater accuse almost everyone or all kinds to be dog eaters.

How ridiculous this Viet poster@11:54 PM is, who is a real Vietcong dog eater.

Anonymous said...

Don't worry, everybody here are Vietnameses dog eater who starts blah blah blah included Ah 5:40 AM. Good luck dog eater.