Wednesday, December 11, 2013
លោក ស ខេង ឲ្យស្ថាប័នជំនាញរកអ្នកគំរាមបាញ់សម្លាប់លោក កឹម សុខា
ដោយ ម៉ម មុនីរតន៍ RFA 2013-12-11
ការស្នើឲ្យសើរើរកឲ្យឃើញភស្តុតាងពិតប្រាកដនេះ ធ្វើឡើងក្រោយពីមានសំណើជាផ្លូវការរបស់គណបក្សប្រឆាំងទាមទារឲ្យវែកមុខជនបង្កហេតុ។
មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា មកដល់ពេលនេះ សំណើរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទាមទារឲ្យស្ថាប័នជំនាញនៃស្នងការនគរបាលជាតិ ស៊ើបអង្កេតរកអ្នកដែលសរសេរសារគំរាមបាញ់សម្លាប់លោក កឹម សុខា នៅមិនទាន់បើកការស៊ើបអង្កេតនៅឡើយទេ។ ការពន្យារពេលនេះ ព្រោះលិខិតអន្តរាគមន៍របស់លោក ស ខេង នៅមិនទាន់បានពិនិត្យផ្ទៀងផ្ទាត់នៅឡើយ។
លោក គៀត ច័ន្ទថារិទ្ធ មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍នៅថ្ងៃទី១១ ធ្នូ ថា អគ្គស្នងការនគរបាលជាតិ សូមពេលសិក្សាលើខ្លឹមសារលិខិតរបស់លោក ស ខេង ជាមុនសិន មុននឹងឆ្លើយតបថា តើគួរចាត់វិធានការប្រឆាំងសារគំរាមបាញ់អនុប្រធានគណបក្សសង្គ្រោះជាតិនេះដោយរបៀបណានោះ។
លោកបន្តថា៖ «ខ្ញុំកំពុងពិនិត្យរកឯកសារ។ ខ្ញុំឮបងប្អូនសួរខ្ញុំ ថាឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីលោកបានចារលើលិខិតមួយ។ ឥឡូវខ្ញុំកំពុងរកមើលលិខិតហ្នឹង។ សូមទុកពេលឲ្យខ្ញុំមើលតិចបានទេ? កំពុងរកមើល ពេលឮសូរអ៊ីចឹង»។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ បានចេញលិខិតដោយអំពាវនាវឲ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតរកមុខសញ្ញាអ្នកដែលសរសេរសារគំរាមបាញ់សម្លាប់លោក កឹម សុខា ដោយកាំភ្លើងខ្លីចំនួន ៧គ្រាប់ ក្នុងគណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ។ប្រតិកម្មរបស់បក្សប្រឆាំងកាលណោះ ធ្វើឡើងក្រោយពីបណ្ដាញសារព័ត៌មានទម្លាយបញ្ហានេះជាសាធារណៈ។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅពេលនេះ គេមិនទាន់ប្រាកដនៅឡើយទេ ថាតើអាចប្រើប្រាស់ប្រព័ន្ធច្បាប់ប្រឆាំងចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ នេះដោយរបៀបណា?
លោក ខៀវ សុភ័គ ថា ព្រោះសំណុំរឿងនោះ កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ៖ «យើងមិនទាន់អាចថា អ្នកហ្នឹងទេ ព្រោះចាំឲ្យលទ្ធផលនៃការស៊ើបអង្កេតចេញសិន។ អ្នកហ្នឹងយើងដៅគ្នាតែម្ដង ដូចជាវាមិនទាន់ត្រូវទេ។ បើការស៊ើបអង្កេតវាក្រែងលោវាមិនមែន យើងនិយាយទៅ វាខុស»។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជូនសំណើមកអគ្គស្នងការនគរបាលជាតិ កាលពីចុងសប្ដាហ៍ កន្លងទៅជាអ្នកទទួលបន្ទុកក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។
លោក ផែង វណ្ណៈ អតីតនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ធ្លាប់បានបដិសេធថា សារគំរាមបាញ់សម្លាប់លោក កឹម សុខា ក្នុងគណនីហ្វេសប៊ុក របស់លោកនោះ គឺមិនមែនជារបស់លោកឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ហៅសារគំរាមសម្លាប់នេះថាគឺជាផ្នែកមួយប្រមាថអាយុជីវិតថ្នាក់ដឹកនាំរបស់បក្សមួយនេះ និងអ្នកនយោបាយដទៃទៀត។
ចំណែកអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា សារគំរាមនេះ គឺជាសញ្ញាបង្ហាញថា កម្ពុជានៅមិនទាន់មានស្ថិរភាព និងសិទ្ធិនយោបាយពេញលេញនៅឡើយទេ។ បើទោះជាយ៉ាងណា ក្រមព្រហ្មទណ្ឌមាត្រា ២៣៣ ចែងថា ការគំរាមកំហែងថានឹងសម្លាប់ម្ដងហើយម្ដងទៀត សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ជននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល៕
Subscribe to:
Post Comments (Atom)
8 comments:
ឈុតឆាកតាក់ទិករបស់ពួកយួន រាប់មិនអស់
CNRP + CPP ....បោកបន្លំ ធ្វើជាមាន
( RAMBOខ្មែរ ក្លែងក្លាយផែង វណ្ណៈ គ្នាវា )
ចង់បាញ់សម្លាប់ នាយរន្ទះផ្ទប់កឹម សុខា
*ដើម្បីឲ្យខ្មែរជឿថា
អាបុកគល់កឹម សុខា វាពិតជាមេប្រឆាំង
អាយួនហ៊ុន សែន
ខ្លាំងខ្លានិងសង្គ្រោះជាតិខ្មែរមែនទែន!
*ទៅភស្វាវត្តភ្នំ ក៏វាមិនជឿដែរ!
8:27 PM is a Vietnamese dog eater who tries to confuse and mess around with readers. Is this stupid and nonsense tactics that this Vietnamese dog eater @8:27 PM who speaks Khmer to fool readers of all races in Cambodia and around the world? Khmer readers and people and foreigners are aware of the Vietnamese dog eating posters who try to twist the message to confuse and fool the readers. How dumb the Vietnamese dog eaters who still think that they can do that again to trick and fool the readers of all races in Cambodia and abroad? Khmer readers or people are getting ever smarter and more aware of the evil Vietnamese dog eating killers like secret Yuon/Vietcong agents hiding in Cambodia and CPP government and anywhere. Kick them out of Cambodia and let go back where they belong in Hanoi.
អាស្វាណាក៍ដោយឲ្យតែយកអាវុធទៅគំរាមគេ គឺជាអាស្វាកំសាកញី! ខ្លាំងបានតែគេដៃទទេ។
Don't worry, everybody here are Vietnameses dog eater who starts blah blah blah included Ah 9:09 PM. Good luck dog eater.
គេអាចសួរទៅក្រម ហ៊ុន ម៉ានីឬ ផែ សុវណ្ណារិទ្ធ
ព្រោះ ផែ គេអាចថែម ង ឯ វណ្ណៈ គេអាចលុប
សុ និង ារិទ្ធចេញ ក្រុមនេះមានកលល្បិចច្រើន
ជាងគេដោយពួកវាមានលុយក៏ច្រើន សូមអ្នកយក
ពាក្យរបស់ខ្ញុំទៅថាគ្រប់ទីប្រជុំផងថា« ខ្មែរស្នេហា
ជាតិភ៍យខ្លាចយួនយកដីបាន ឯពួកអ្នកក្បត់ជាតិ
ខ្លាចយួនយកទឹកដីមិនបាន»
គា្មននរណាក្រៅពីអាកូនឆ្កែហ៊ុនសែនដែលជាកូនអាចោរលួចគោហ៊ុននាងទេដែលជាអ្នកគំរាមសំលាប់លោកគឹមសុខានោះ!!!!
អាកូនឆ្កែហ៊ុនសែនវាចាត់ទុកប្រជាជនខ្មែរទូទំាងប្រទេសថាជាឆ្កែ។
អាកូនឆ្កែហ៊ុនសែនធ្លាប់បានគំរាមប្រជាជនខ្មែរថា៉ហ៊ានបះបោរដូចប្រទេសលីបីវានឹងបិទទ្វាវៃឆ្កែ៉
11:54 PM is a crazy Vietnamese poster who is a Vietnamese dog eater. This stupid Viet dog eater accuse almost everyone or all kinds to be dog eaters.
How ridiculous this Viet poster@11:54 PM is, who is a real Vietcong dog eater.
Don't worry, everybody here are Vietnameses dog eater who starts blah blah blah included Ah 5:40 AM. Good luck dog eater.
Post a Comment