Thursday, December 05, 2013
វៀតណាមកាត់ទោសបុរសខ្មែរម្នាក់ឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ
បណ្ដាញផ្សព្វផ្សាយព័ត៌មានវៀតណាម ឈ្មោះ តូយត្រែ ញូវ (Tuoitre News) បានអោយដឹងនៅថ្ងៃព្រហស្បតិ៍ នេះថា តុលាការប្រជាជនវៀតណាម ខេត្តតៃនិញ (Tay Ninh) ដែលមានព្រំប្រទល់ជាប់នឹងខេត្តស្វាយរៀង របស់ប្រទេសកម្ពុជា បានកាត់ទោសបុរសខ្មែរម្នាក់អោយជាប់ពន្ធនាគារសរុបចំនួន ១៣ឆ្នាំ ពីបទជួញដូរគ្រឿនញៀន និងអំពើប្លន់។
ដោយ យាង សុជាមេត្តា RFA 2013-12-05
បុរសខ្មែរនោះមានឈ្មោះ បន សូលីម (Bon SoLim) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការវៀតណាម ធ្វើការជំនុំជម្រះកាលពីថ្ងៃទី៤ ខែធ្នូ ហើយត្រូវបានផ្ដន្ទាទោសអោយជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និង ៥ឆ្នាំទៀតពីបទប្លន់។
បណ្ដាញផ្សព្វផ្សាយ តូយត្រែ ញូវ បានអោយដឹងបន្ថែមថា ប៉ូលិសវៀតណាម ក្នុងស្រុកតឹងចូវ ខេត្តតៃនិញ បានចាប់ខ្លួន លោក បន សូលីម នៅពេលដែលគាត់កំពុងលក់ថ្នាំមេតំហ្វេតាមីន (Methamphetamine) ឬម៉ាទឹកកក ឬថ្នាំឆ្កួតប្រមាណជា ១ក្រាម អោយអ្នកទិញម្នាក់នៅឃុំតឹងដុង ហើយដែលថ្នាំញៀននោះត្រូវបានគេសង្ស័យថា លោក សូលីម នាំយកទៅពីកម្ពុជា។ លោក បន សូលីម ក៏បានសារភាពថា គាត់ធ្លាប់បានប្លន់ម៉ូតូស្ត្រីជនជាតិវៀតណាម ម្នាក់នៅស្រុកតឹងចូវ កាលពីខែមិថុនា ឆ្នាំ២០១៣។
ក្រៅពីកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ តុលាការវៀតណាម ក៏បានតម្រូវអោយ លោក សូលីម ផ្តល់សំណងអោយស្ត្រីជនជាតិវៀតណាម ដែលជាម្ចាស់ម៉ូតូប្រមាណ ១៦លានដុង ស្មើនឹងប្រមាណ ៨០០ដុល្លារអាមេរិក៕
Subscribe to:
Post Comments (Atom)
2 comments:
នៅសុ្រកខ្មែរមានជនជាតិយួនជាប់គុកចំនួន១៥ឆ្នាំដែរឬទេ?
ខ្ញុំចង់ដឹង ព្រោះមិនដែលឮសោះ
HUN SEN is controlled by Vietnamese governor, as long as HUN SEN will stay on the power, Cambodian will be controlled by Vietnamese and if all Cambodian wish to have their right, freedom, justice, democracy and good for living in the future all Cambodia must stand up to overthrow HUN SEN from the power now otherwise it will be too late
Post a Comment