RFA/Soun Sophalmony |
ដោយ សួន សុផលមុន្នី RFA 2013-12-06
រថយន្តទាំងនោះភាគច្រើនជារថយន្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលមកពីបណ្ដាខេត្តក្រុងផ្សេងៗគ្នា បាននាំគ្នាចូលទៅទិញហ្គាស៍ពីទឹកដីថៃ យកមកលក់នៅក្នុងទឹកដីខ្មែរ។
មូលហេតុដែលកកស្ទះចរាចរណ៍នេះ បណ្ដាលមកពីអាជ្ញាធរថៃ រឹតបន្តឹងសន្តិសុខ ត្រួតពិនិត្យរថយន្តទាំងនោះឲ្យបានច្បាស់លាស់ជាមុន ទើបអនុញ្ញាតឲ្យចូលទៅក្នុងទឹកដីថៃ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែធ្នូ ថា ក្រុមអាជ្ញាធរខ្មែរកំពុងធ្វើកិច្ចអន្តរាគមន៍ទៅភាគីថៃ ដើម្បីសម្រួលចរាចរណ៍កកស្ទះនៅច្រកទ្វារនោះឡើងវិញ៖ «ប្រជុំដោះហើយ សុំឲ្យភាគីសម្រួលឲ្យរថយន្តនោះចូលបានឆាប់បន្តិច អាជ្ញាធរថៃ មានការរឹតបន្តឹងខ្លះ។ ឥឡូវនេះ យើងសុំឲ្យភាគីថៃ ជួយសម្រួលឲ្យបានលឿនឡើងវិញ។ ថ្នាក់ដឹកនាំខ្មែរមានអភិបាលក្រុង និងលោកស្នងការខេត្ត ចូលទៅជួបចរចាគ្នា។ ឥឡូវនេះ ធូរស្រាលឡើងវិញហើយការកកស្ទះនោះ»។
ការកកស្ទះនេះ បណ្ដាលឲ្យប៉ះពាល់ដល់ការធ្វើចរាចរនៅច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរចេញចូលពីទឹកថៃ ចូលមកក្នុងទឹកដីកម្ពុជា៕
No comments:
Post a Comment