ការចាប់ខ្លួនលោកកែន សារ៉ា បង្ហាញពីលទ្ធផលអ្នកក្បត់បក្ស
18 ខែមេសា 2012
ដោយ ៖ ខ្មែរស្មេរ khmersme
http://khmersme.wordpress.com
កែនសារ៉ា ត្រូវគេស្គាល់ថា គឺជាគូបដិបក្ខរបស់លោកហេង ពៅ កាលពីពួកគេនៅជានិស្សិតនៃសាលាច្បាប់ដើមទសវត្សរ៍ឆ្នាំ២០០០។ តាមការឲ្យដឹងពីអតីតនិស្សិត ច្បាប់ បានឲ្យដឹងថា កែន សារ៉ា ត្រូវបាននិស្សិតសាលាច្បាប់បោះឆ្នោតឲ្យធ្វើជាប្រធានសមាគមនិស្សិត ប៉ុន្តែ ត្រូវជំទាស់ដោយលោក ហេង ពៅ។
លោកកែន សារ៉ា ក៏ជាអតីត អ្នកដឹកនាំក្រុមបាតុករ ប្រឆាំងតវ៉ា នឹងការដុតស្ថានទូតថៃ កាល ពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០០៣ដែរ ហើយលោកត្រូវបានចាប់ខ្លួន ដោយអាជ្ញា ធរក្រុង។ក្រោយមកលោក កែន សារ៉ា ក៏ត្រូវគេស្កាល់ថា មានការស្និទ្ធស្នាលជាមួយគណបក្សប្រឆាំង។ប៉ុន្តែ មួយរយៈក្រោយមក កេរឈ្មោះលោក ក៏ត្រូវបានបាត់ពីជូរ យុវជននៃបក្ស ប្រឆាំង។
ទើបតែកាលពីម្សិលមិញនេះទេ ទើបគេដឹងថា លោកកែន សារ៉ា បានក្លាយទៅជា លេខា នៃខុទ្ធការល័យសម្តេចតេជោហ៊ុន សែន ក្រោយពីសមត្ថកិច្ចចាប់ខ្លួនពីបទ បាញ់បោះសេរី និង ប្រើប្រាស់អាវុធគ្មានច្បាប់។គេមិនដឹងថា តើលោកចូលទៅទី នោះតាមរយៈអ្នកណា?ឬដោយរបៀបណាទេ?។ប៉ុន្តែ ប្រហែលជាថ្នូរនឹងការមិន ដឹកនាំចលនា និស្សិតប្រឆាំងរដ្ឋាភិបាលទៀត។
អ្នកវិភាគនយោបាយមួយចំនួន បង្ហាញថា ការចាប់ខ្លួនលោកកែន សារ៉ា ជាការបញ្ចាក់ យ៉ាងច្បាស់ថា ជាលទ្ធផល នៃអ្នកដែលក្បត់បក្សយោបាយរបស់ខ្លួន គឺមាន ន័យថា គណបក្សប្រជាជន មិនអនុញ្ញាត អ្នកដែលរត់ចូលពីបក្សដទៃ មានតម្លៃដូចអ្នកដែល ជាអ្នកតស៊ូ ឬជាមនុស្សរបស់បក្សគេទាំងស្រុងនោះទេ។ គេត្រូវតែ បញ្ចប់ អាជីពជាអ្នកនយោបាយ របស់អ្នកទាំងនោះ តាមវិធីគ្រប់រូបភាព ដែលពួកគេអាចធ្វើបាន។គេបង្ខំ ឆ្កែឲ្យចូលដល់ផ្លូវទ័លច្រក ដែលកាលពីដំបូង គេលួងឆ្កែឲ្យចេញ ពីព្រៃ ដូចក្នុងន័យ យុទ្ធសាស្រ្តឈ្នះៗ របស់សម្តេចហ៊ុន សែន បានសរសេរដែរ គឺដំបូងបំបែកចេញពីគ្នា និង ក្រោយមកគឺធ្វើឲ្យឯកោ។បើគេមិនបាន គិតដល់ចំណុច នេះទេ បក្សដទៃ នឹងត្រូវគេបំបែកបាន ហើយបន្ទប់មក គឺត្រូវតែឯកោ និង លែងទុកចិត្តគ្នាតទៅទៀត។សូមបណ្តាអ្នកនយោបាយទាំងអស់ ប្រយ័ត្នប្រយែងមនុស្ស ក្នុងបក្ស ធ្វើយ៉ាងណាកុំឲ្យគេបំបែកបាន បើមិនដូច្នេះទេ វានឹងធ្វើឲ្យគណបក្សមួយ ឬមនុស្សមួយក្រុមឯកោ។ឯកោៗៗៗៗៗ…

