ថ្ងៃទី 24 ឧសភា 2012
ដោយ: រតនា
Cambodia Express News
គួរអោយអស់សំណើចដែរ! និយាយអោយចំទៅ រាជានិយម មានន័យ ថា ភ្លើជួរជាតិ ឬ? ពេលវាឈប់ ត្រូវការ វាបំបែកចោល ដល់វាត្រូវការវិញ វាចាប់អោយ រួមដំណេកទាំងថ្ងៃត្រង់។ គួរអោយវេទនាមើលមែន!ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជាអ្នកសម្របសម្រួលប្រសាសន៍ ក្នុងការបង្រួបបង្រួមគណបក្សរាជានិយមពីរឡើងវិញ គឺគណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងគណៈរដ្ឋមន្ត្រី វិមានសន្តិភាព កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ រវាងគណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២នេះ មានការជួបជុំគ្នារវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តមរណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយ សំដៅធ្វើការបង្រួបបង្រួមគណបក្សទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា ដូចខាងក្រោម ៖
១-គណបក្សទាំងពីរនឹងសហការគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខ។
២-បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ គណបក្សទាំងពីរនឹងរួបរួមគ្នាជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ ដើម្បីចូលរួមបោះឆ្នោតសកល ក្នុងឆ្នាំ២០១៣។