![]() |
| លោករដ្ឋមន្ត្រី លឹម គានហោ បង្ហាញពីក្រាហ្វិកទឹកជំនន់នៅកម្ពុជា |
![]() |
២២-កញ្ញា-២០១១៖ អ្នកភូមិនៅតំបន់ប្រាសាទបន្ទាយស្រីខេត្តសៀមរាបភៀសខ្លួនរកទីទួលពេលទឹកជន់លិចភូមិ។ |
ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងជំនន់សហវត្សរ៍ កាលពីឆ្នាំ២០០០
ថ្ងៃ ព្រហស្បតិ៍ 22 កញ្ញា 2011
ដោយ លី ម៉េងហួរ
Radio France Internationale
Synopsis: Lim Kean Hor, the minister of Water Resources and Meteorology, indicated on 22 September that the water level in 2011 is similar to those during the 2000s. 56,000 hectares of the country are flooded. Kampong Thom saw the worst effect of the flooding.
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានប្រកាសនៅថ្ងៃ២២កញ្ញានេះថា ស្ថានភាពទឹកជំនន់នៅឆ្នាំ២០១១ ពេលនេះ មានស្ថានភាពប្រហាក់ប្រហែលនឹងទឹកជំនន់សហវត្សរ៍ កាលពីឆ្នាំ២០០០។ ក្នុងនោះ ទឹកជំនន់ ដែលនឹងបន្តឡើងរហូតដល់ថ្ងៃ៣០កញ្ញា បានលិចលង់ផ្ទៃដីបង្កបង្កើនផលនៅទូទាំងប្រទេស ប្រមាណ ៥៦.០០០ ហិកតា។ នៅខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរជាងគេ។
ក្នុងសន្និសីទកាសែត នៅព្រឹកមិញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាបានទទួលឥទ្ធិពលសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់គ្រប់ទីកន្លែង។ ទឹកភ្លៀង ក៏នឹងបន្តធ្លាក់រយៈពេលពីរ ឬបីថ្ងៃទៅមុខទៀត ដែលបណ្តាលឲ្យមានទឹកជំនន់តាមដងទន្លេមេគង្គ ទន្លេបាសាក់ និងនៅទន្លេសាប។

