Saturday, December 31, 2011

Choung Chou-ngy: There was no arrest but there was attempt made to arrest - លោក ជូង ជូងី៖ មិន​មាន​ការ​ចាប់​ខ្លួន​តែ​មាន​ការ​ប៉ុនប៉ង​ចាប់

៣០-ធ្នូ-២០១១៖ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី លោក ជូង ជូងី ធ្វើ​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ។ (RFA/Uon Chhin)
30 Dec 2011 - SRP Lawyer Choung Chou-ngy held a press conference at the SRP headquarters in Phnom Penh (Photo: Uon Chhin, RFA)

30 Dec 2011
By Uon Chhin
Radio Free Asia
Translated from Khmer by Soy

Click the control below to listen to the audio program:

Choung Chou-ngy, the SRP lawyer, held a press conference to deny his arrest on 29 December 2011, however he confirmed that there was indeed attempts made by the cops to arrest him.

Choung Chou-ngy, the defense lawyer for SRP officials, claimed during a press conference held at the SRP headquarters on 30 December 2011 that he was not arrested on 29 December 2011.

Nevertheless, Choung Chou-ngy indicated that there were attempts made by the cops to arrest him on 29 December 2011. However, due to his past good deeds, he was able to escape from the 3 ambushes set up to arrest him: the first ambush was set in Kampong Chhnang, the second in Sala Lekh Pram and the third in Prek Kdam: “They held a tumultuous pursuit after me, if it was not because of my [past] good deeds, they would have arrested me already!


In response to Choung Chou-ngy’s claim about attempts made to arrest him, General Khieu Sopheap, the mouthpiece of the ministry of Interior (MoI), rejected by saying that there were no attempts made to arrest Choung Chou-ngy: “Legally, if you want to arrest someone who is Cambodian, there must be a court order and if there was an attempt to arrest him yesterday, they would arrest him today already, he wouldn’t be allowed to hold a press conference. Where did he come from to avoid his arrest? No! If there was a court order, they can put it into application, if there is no court order, how can they do it, we would be conducting an illegal action!”

Regarding the case of Lawyer Choung Chou-ngy, Chan Soveth, the deputy-chairman of the investigation office for the Adhoc human rights group, said that Choung Chou-ngy’s facial demeanor and words show that he is under pressure and that he is fearful, however, Choung Chou-ngy still maintains a strong stance and has the will to demand freedom for himself, and, as a lawyer, he is also demanding justice for the entire society.

Chan Soveth said: “I believe that if everybody is like him who is showing a true stance, then justice would remain in the hands of those who need it, not with those who do not need justice.”

Information about the arrest of Lawyer Choung Chou-ngy led his relatives, numerous SRP officials and activists and human rights officials to follow up on this situation and they all waited at the Kandal provincial court between 11AM and 5:30PM on 29 December 2011.
----------
2011-12-30
ដោយ អ៊ួន ឈិន
RFA

មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង លោក ជូង ជូងី បាន​ធ្វើ​សន្និសីទ បដិសេធ​ព័ត៌មាន​ថា មាន​ការ​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ប៉ុន្តែ​​​លោក​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​រូប​លោក​ប្រាកដ​មែន​ពី​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល។



លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ ថា រូប​លោក​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទេ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ដោយ​កង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​កាល​ពី​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។ ប៉ុន្តែ​គុណ​បុណ្យ​នៃ​អំពើ​ល្អ​របស់​លោក បាន​ជួយ​ឲ្យ​លោក​គេច​ផុត​ពី​ការ​ស្ទាក់​ចាប់​នៅ​ចំណុច​៣​កន្លែង ទី​១ គឺ​នៅ​ក្រុង​កំពង់ឆ្នាំង ទី​២ នៅ​សាលា​លេខ​ប្រាំ ហើយ​ទី​៣ គឺ​នៅ​ព្រែកក្ដាម៖ «តាម​ដេញ​ប្រផាប់​ចាប់​ប្រភីង​ខ្ញុំ កុំ​តែ​អំពើ​ល្អ​ខ្ញុំ​ជួយ កុំ​អី​ខ្ញុំ​ត្រូវ​បាន​ចាប់​បាត់​ហើយ​បាទ!»។

តប​ទៅ​នឹង​ការ​អះអាង​របស់​លោក ជូង ជូងី ស្ដី​ពី​ការ​ប៉ុនប៉ង​ចាប់​រូប​លោក​នោះ​អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បាន​បដិសេធ​ដោយ​បញ្ជាក់​ថា គ្មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​មេធាវី ជូង ជូងី ឡើយ៖ «ជាផ្លូវច្បាប់ ចង់ចាប់ខ្លួននរណាម្នាក់ ពលរដ្ឋកម្ពុជាហ្នឹង ត្រូវតែមានដីការបស់តុលាការ ហើយ​ប្រសិន​បើ​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​មែន​ពី​ម្សិលមិញ គេចាប់ថ្ងៃហ្នឹងបាត់ហើយ មិនបាច់ឲ្យគាត់ធ្វើសន្និសីទ​កាសែតទេ។ គាត់មកតាមណា កុំឲ្យគេចាប់ខ្លួន? ទេ! បើសិនជាមានដីកាតុលាការ អាហ្នឹងគេអនុវត្តបាន បើអត់ដីកាធ្វើម៉េចកើត យើង​ខុស​ច្បាប់​ហើយ​បាទ!»។


ទាក់ទិន​នឹង​ករណី​របស់​លោក​មេធាវី ជូង ជូងី អនុ​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា តាម​រយៈ​ទឹក​មុខ និង​សម្ដី​របស់​លោក​មេធាវី ជូង ជូងី បង្ហាញ​ថា លោក​មេធាវី​បាន​រង​សម្ពាធ និង​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​លោក ជូង ជូងី នៅ​តែ​មាន​ជំហរ​រឹងមាំ និង​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​សេរីភាព​សម្រាប់​រូប​គាត់​ដែល​មាន​អាជីព​ជា​មេធាវី និង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​សង្គម​ទាំងមូល។

លោក ចាន់ សុវ៉េត៖ «ហើយ​ខ្ញុំ​គិត​ថា បុគ្គលគ្រប់រូប បើ​ដូច​រូប​គាត់ គាត់​អាច​បង្ហាញ​អំពី​ជំហរ​យ៉ាង​ពិត​ប្រាកដ​ថា យុត្តិធម៌​ហ្នឹង​ត្រូវ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ដែល​ត្រូវ​ការ មិន​មែន​អ្នក​ដែល​មិន​ត្រូវ​ការ​យុត្តិធម៌​នោះ​ទេ»។


ព័ត៌មាន​ស្ដី​ពី​ការ​ចាប់​ខ្លួន​លោក​មេធាវី ជូង ជូងី បាន​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​របស់​លោក​មេធាវី តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស សម រង្ស៊ី ជា​ច្រើន​នាក់​តាម​រក​លោក ហើយ​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ក៏​បាន​តាម​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះ​ដែរ ដោយ​ពួក​គេ​ទៅ​រង់ចាំ​នៅ​តុលាការ​ខេត្ត​កណ្ដាល ចាប់​តាំង​ពី​ម៉ោង​ប្រមាណ ១១​ព្រឹក រហូត​ដល់​ម៉ោង​ប្រហែល ៥ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១៕

9 comments:

Anonymous said...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។

Pang Sokhoeun, Secretary-General of SRP in Sweden

Anonymous said...

Some thing wrong in the story! Like something in 1993 and 1997! Some motherfucker try to make Cambodia step in deep shit for another 10 years!!!!! Stand up people for your and our own right!!!

Anonymous said...

Stop fucking man made foolisg fucking secrets! We Cambodians have enought!!!!!

Make laws rule the land not fucking fool mouth and intervention from shit head!!!

Anonymous said...

SAMA SAM PUTHO,
NOKOR ORT JBAB....KOUR ANIJA....
PUTTHO !!!!

Anonymous said...

SAMA SAM PUTHO,
Jbab del Kampuchea mean sorp thgnai
kir jbab min maen somrab mnus, kir somrab sat, neak na mean komlang
klang jeang kir neak nus jea neak chhneas.

Anonymous said...

ខ្ញុំយល់ព្រមទទួលស្គាល់មែន មើលឃើញច្បាស់នៅក្នុង
រដ្ឋសភា គណបក្សកាន់អំណាចមានចំនួនសមាជិកច្រើន
ជាងគេ​ ដូច្នេះហើយ ទើបក្រុមពួកគេ ចង់សម្រេចកិច្ច
ការ ទោះធំឬតូចក្ដី តាមតែអំពើចិត្ត ថ្វីត្បិតតែមានការ
ជំទាស់ពីគណបក្សប្រឆាំងក៏ដោយ នេះយើងបានជួប
ប្រទះពេលថ្មីៗ ដែលក្រុមពួកគេ សម្រេចខ្ចីបុលប្រាក់
ពីបរទេសបន្ថែម ។

Anonymous said...

NOKOR ORT JBAB,KOM THA TER MNUS......SOMBEI TER SAT CHKAE KOR KOUR ANIJA NASS DER ,KEU YOK KNEA TOV KAB SI.....
LEUS PI NIS TOV TIET,PREY PREUKSA DEL JEA ROMANI THARN,SNG'ORB SNG'ATT ROBORS PREAH PUT,KOR YUON VIETCONG JONGRAY KAB ROMLEUNG REUS BOM PLARNH ,KMEAN SORL DER.

ANIJA SROK KHMER DOR APHORP,KROM ROBORB AH CPP,YUON VIETCONG COMMUNISM PREY PS'AY......

SAMNORK YEAY MAO

Anonymous said...

Lawyer and liar sounds similar in English.
អ្នកស្មាក្តីនិងអ្នកក្តីស្វា ជាមុខរកស៊ីខ្ទុះស៊ីឈាមកូនក្តីដ៍ពេញនិយម​ក្នុងរបបហ្អែងឈ្នះ អញក៏ឈ្នះនេះ៕

Anonymous said...

9:07! you come at the wrong time! what you say is only a jik of frustation!

With out laws and lawyers , Court and judes you will be come monies like bah Pol Pot and his folowers!!!