លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងពិធីសម្ពោធរោងចក្រស្ករសនៅកំពង់ស្ពឺពីសប្តាហ៍មុន។ រូបថត ហេង ជីវ័ន
- Monday, 31 December 2012
- វង្ស សុខេង ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានថ្លែងជាដដែលកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជា
មិនអាចមានលទ្ធភាព ផ្តល់ប្រាក់សុទ្ធ ទៅប្រជាជន
ដូចកម្មវិធីគោលនយោបាយបោះឆ្នោត របស់គណបក្សប្រឆាំង ដែលបានសន្យាថា
នឹងផ្តល់ប្រាក់ចំនួន ៤ម៉ឺនរៀល ទៅដល់មនុស្សចាស់ៗ
ប្រសិនបើខ្លួនជាប់ឆ្នោតនោះទេ។
ថ្លែងទៅកាន់ប្រជាជន ប្រមាណ
១០០០គ្រួសារ ក្នុងអំឡុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី
នៅស្រុកត្រាំកក់ ខេត្តតាកែវ លោក ហ៊ុន សែន បានថ្លែងថា
គណបក្សកាន់អំណាច
នឹងបន្តមិនយកពន្ធលើដីកសិកម្មរបស់ប្រជាជនទូទាំងប្រទេស។
លោកថ្លែងបន្តថា៖ «គណបក្សប្រជាជន និងមន្រ្តីគណបក្សប្រជាជន
មិនមានគោលនយោបាយ ចែកលុយផ្ទាល់ ដល់ហោប៉ៅប្រជាជន[កសិករធម្មតា]ទេ
ប៉ុន្តែការមិនយកពន្ធលើដីកសិកម្មគឺមានន័យថា
គណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រាក់ដល់ប្រជាជនរួចហើយ រយៈពេល
៣៤ឆ្នាំ»។ លោក ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជាតិ
នឹងគ្រោងធ្វើឡើងនៅខែកក្កដា ហើយលទ្ធផលនៃការបោះឆ្នោត
គឺអាស្រ័យទៅលើអ្នកបោះឆ្នោត។
លោក ហ៊ុន សែន បានចោទសួរថា៖
«តើប្រជាជន[អ្នកបោះឆ្នោត]នឹងបោះឆ្នោតឲ្យអ្នកដែលធ្វើការ
ងារពិតប្រាកដ[សម្រាប់ពួកគាត់]ឬតើប្រជាជន នឹងបោះឆ្នោតឲ្យគណបក្ស
ដែលគ្រាន់តែសន្យាសម្រាប់ពួកគាត់?»។
យ៉ាងណាក្តី លោក អ៊ូ
ចាន់រិទ្ធ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានថ្លែងថា
ពាក់ព័ន្ធនឹងកម្មវិធីគោលនយោបាយបោះឆ្នោតរបស់គណបក្សសង្គ្រោះ
ជាតិកម្ពុជា ប្រសិនបើគណបក្សជាប់ឆ្នោត
គណបក្សនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនរៀល
ដល់មនុស្សចាស់អាយុពី៦៥ឆ្នាំឡើងទៅ ហើយដែលថវិកានេះ
បានមកពីការលុបបំបាត់អំពើពុករលួយ
ដែលកំពុងមាននៅក្នុងគណបក្សប្រជាជន។ លោក អ៊ូ ចាន់រិទ្ធ
បានថ្លែងបន្តថា៖«វាជាកម្មវិធីគោលនយោបាយបោះឆ្នោត
របស់គណបក្សប្រឆាំង ហើយកម្មវិធីគោលនយោបាយនេះ
មិនមែនជាយុទ្ធនាការប្រជាភិថុតិទេ»៕ PS
5 comments:
អាម្សៀរ ហ៊ុន ណាល់ នេះនិយាយអីឆាប់ភ្លេចណាស់ កាលពីពេលកន្លងទៅថ្មីៗនេះវាទើបបាននិយាយថា ចង់ស៊ីបាយរួមតុតែមួយឬនិយាយល្អតែ បក្សខ្លួនជាដើម ដូចការផ្សាយពាណិជ្ចកម្មឥចឹង! គឺត្រូវនិយាយតែពីគុណភាពរបស់ខ្លួនទៅបានហើយ កុំវាយប្រហាររបស់អ្នកដទៃ។ស្រាប់តែឥឡូវនេះដើរទៅកន្លែងណាដឿមដាមបក្សប្រឆាំងកន្លែងហ្នឹងទៅវិញ នេះមិនមែនសម្តីបាតដៃខ្នងដៃនិងជាសម្តីបាតផ្សារទេឬ? ឯណាទៅពាក្យថាសម្រុះសម្រួលនឹងសន្តិភាព។ រាស្ត្រខ្មែរល្មមស្វាងហើយទង្វើរបស់គណបក្សប្រជាជន(CPP)គឺអន់ជាងខ្មែរក្រហមទៅទៀត ព្រោះខ្មែរក្រហមសង្ស័យច្រើនទើមចេះតែសម្លាប់ តែបក្សប្រជាជន(CPP)ព្រោះតែការពារអំណាច ហ៊ានប្រព្រឹត្តអំពើអមនុស្សធម៍ និងកាត់ទឹកដីខ្មែរឲ្យទៅយួនថែមទៀតផង នេះជាទង្វើក្បត់ជាតិនៃបក្សប្រជាជន(CPP) ដែលដឹកនាំដោយម្សៀរ ហ៊ុន ណាល់ ។ទោះបីបក្សប្រឆាំងធ្វើបានឬមិនបាន រាស្ត្រខ្មែរមានភ្នែកពេញដើម្បីមើល មិនខ្វាក់ដួចអាម្សៀរមួយនោះទេស្តាប់ឲ្យច្បាស់។ដូច្នេះឆ្នាំថ្មីនេះរាស្ត្រខ្មែរគួរដឹងថាធ្វើយ៉ាងម៉េចហើយ គួរបោះឆ្តោតឲ្យបក្សប្រជាជន ធ្វើបាបទៀតឬរើសរកអ្នកដឹកនាំថ្មី ឬមួយយល់ថាស្រុកគ្មានមនុស្សថ្មី ក្រៅពីអាប្រែតភ្នែកមួយនេះ៕
អ្នកដឹកនាំស្អី ?????!!!!!!
អ្នកដឹកនាំល្អមានធម៌ស សច្ចៈយុត្តិធម៌ជាប់សន្ដាន
កាយវាចាចិត្តប្រិតប្រមាណ ស្គាល់រាស្ដ្រប៉ុន្មានក្នុងរដ្ឋា ។
អ្នកដឹកនាំខ្មែរគួរតែស្ដាប់ បើមានគេប្រាប់នូវកិច្ចការ
និងភាពចម្រើនកើនប្រាជ្ញា ដឹកនាំអាត្មាបានសមស្រប ។ ដឹកនាំមិនឆ្លាតខាតទាំងសព្វ ធ្វើឲ្យគេស្អប់គ្រប់របប
ល្ងង់ខ្លៅមិនចេះប្រឹងអែបអប រស់ក្រោមរណបជាតិលោភលន់ ។
អ្នកដឹកនាំខ្លះប៉ិនអួតអាង ចំកោងត្រដាងកាងពេកពន់
សំដីហួសមេឃត្រេកមិនទន់ មានគេរិះគន់មិនសប្បាយ ។
បើគេរិះគន់ឬទិតៀន គួរតែខ្មាសអៀនបន្ទន់កាយ
បើខុសថាខុសស្រុះស្រស់ស្រាយ កុំក្ដៅក្រហាយវាយបកវិញ ។
ជាអ្នកដឹកនាំទ្រាំអត់ធ្មត់ ខន្តីរំលត់រឿងម្នោម្នេញ
ហេតុការណ៍ហួសទៅកុំទន្ទេញ កុំទាញមកវិញឲសៅហ្មង ។
បើខ្លាចរិះគន់ឬទិតៀន ត្រូវរៀនទូន្មានខ្លួនល្អផង
កុំបង្គរភ្លើងឲឆេះឆ្លង កុំមានចិត្តប៉ងវាយប្រហារ ។
អ្នកដឹកនាំស្អីប៉ិនអុជអាល ដុតរោលបណ្ដាលក្រាលហិង្សា
មុខក្បាលមីក្រូប្រូវោហារ ត្រូវបានបរិវារចាក់បន្ថែម ។
ពួកបំផ្លាញជាតិឆ្លៀតបញ្ជោរ ចាក់លោតដូចគោគ្មានពាក្យផ្អែម
មានលុយលក់ជាតិចង់បានថែម ប្រឹងក្លែមថែមឲកោយប្រយោជន៍ ។
អ្នកលើកបញ្ជោរគឺមើលងាយ លើកឲរលាយ,កេរ្ដិហីនហោច
អ្នកដឹកនាំស្អីខួរដូចខ្មោច ពូកែបេះបោចតែខ្មែរឯង ៕ ២៧.០៩.២០០៩
PEIL WEAR MEARN AM NACH WEAR DAUCH KHLA....PEIL CHANH KALL NA DAUCH SATT ROUYY-MAUMOUNG.
ah taiy horng
Cambodia leaders are the worst in this world.
Sihanouk sided with China to defeat American until his death and did not contribute anything to Cambodia.
Hun Sen is Youn agent who gives land to Youn, destroys Khmer natural resource, and kills Khmer people.
Whoever works and support Hun Sen will be punished after Hun Sen is out of power. If you're with the thief, you will be labeled as a thief as Cambodia proverb.
Nothing lasts long in this 21st century. Look around the world from Libya, Iraq, Afgasnistan, Yugoslovakia, etc...
HUN SEN IS KHMER TRAITOR AND HE SHOULD NOT BE ALLOWED TO STAY IN POWER ANYMORE.
these thankful hearts with the great things discovered and amazing content people got with the best assignment help service as well as the things which is recognized with the facts of losing and profitable gain against the assignment help in Melbourne with understanding of both exact as well as the the negotiable thoughts of assignment providers at nominal prices.
Post a Comment