Monday, December 31, 2012

លោក​ហ៊ុន សែន​បន្ត​ដៀមដាម​បក្ស​ប្រឆាំង

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ស្ករ​ស​នៅ​កំពង់​ស្ពឺ​ពី​សប្តាហ៍​មុន​​​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ជា​ដដែល​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​មាន​លទ្ធភាព ផ្តល់​ប្រាក់​សុទ្ធ​ ទៅ​ប្រជាជន ដូច​កម្មវិធី​គោល​នយោបាយ​បោះឆ្នោត របស់​គណបក្ស​ប្រឆាំង ដែល​បាន​សន្យា​ថា នឹង​ផ្តល់​ប្រាក់​ចំនួន​ ៤​ម៉ឺន​រៀល ទៅ​ដល់​មនុស្ស​ចាស់ៗ ប្រសិន​បើ​ខ្លួន​ជាប់​ឆ្នោត​នោះ​ទេ។
ថ្លែង​ទៅ​កាន់​ប្រជាជន ប្រមាណ​ ១០០០​គ្រួសារ ក្នុង​អំឡុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី នៅ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ លោក ហ៊ុន សែន បាន​ថ្លែង​ថា ​គណបក្ស​កាន់​អំណាច នឹង​បន្ត​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​របស់​ប្រជាជន​ទូទាំង​ប្រទេស។ លោក​ថ្លែង​បន្ត​ថា៖ «គណបក្ស​ប្រជាជន និង​មន្រ្តី​គណ​បក្ស​ប្រជាជន មិន​មាន​គោល​នយោបាយ ចែក​លុយ​ផ្ទាល់ ដល់​ហោ​ប៉ៅ​ប្រជាជន​[កសិករ​ធម្មតា​]​ទេ ប៉ុន្តែ​ការ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​គឺ​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់​ប្រាក់​ដល់​ប្រជាជន​រួច​ហើយ រយៈ​ពេល ៣៤​ឆ្នាំ»។ លោក ហ៊ុន សែន ​បាន​ថ្លែង​ថា ការ​បោះឆ្នោត​ជាតិ​ នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា ​ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត គឺ​អាស្រ័យ​ទៅ​លើ​អ្នក​បោះឆ្នោត។

លោក ហ៊ុន សែន បាន​ចោទ​សួរ​ថា​៖ «តើ​ប្រជា​ជន​[អ្នក​បោះ​ឆ្នោត​]​នឹង​បោះ​ឆ្នោត​ឲ្យ​អ្នក​ដែល​ធ្វើ​ការ​ ងារ​ពិត​ប្រាកដ[​សម្រាប់​ពួក​គាត់​]ឬ​តើ​ប្រជាជន នឹង​​បោះឆ្នោត​ឲ្យ​គណបក្ស ​ដែល​គ្រាន់​តែ​សន្យា​សម្រាប់​ពួក​គាត់​?»។
យ៉ាង​ណា​ក្តី លោក អ៊ូ ចាន់រិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា ពាក់ព័ន្ធ​នឹង​កម្មវិធី​គោល​នយោបាយ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ ជាតិ​កម្ពុជា ប្រសិន​បើ​គណបក្ស​ជាប់​ឆ្នោត គណបក្ស​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤​ម៉ឺន​រៀល ដល់​មនុស្ស​ចាស់​អាយុ​ពី​៦៥​ឆ្នាំ​ឡើង​ទៅ ហើយ​ដែល​ថវិកា​នេះ បាន​មក​ពី​ការ​លុប​បំបាត់​អំពើ​ពុករលួយ ដែល​កំពុង​មាន​នៅ​ក្នុង​គណបក្ស​ប្រជាជន​។​ លោក អ៊ូ ចាន់រិទ្ធ បាន​ថ្លែង​បន្ត​ថា​៖«វា​ជា​កម្មវិធី​គោល​នយោបាយ​បោះឆ្នោត របស់​គណបក្ស​ប្រឆាំង​ ហើយ​កម្មវិធី​គោល​នយោបាយ​នេះ​ មិន​មែន​ជា​យុទ្ធនាការ​ប្រជាភិថុតិ​ទេ»៕ PS

5 comments:

Anonymous said...

អាម្សៀរ ហ៊ុន ណាល់ នេះនិយាយអីឆាប់​ភ្លេច​ណាស់ កាលពីពេលកន្លងទៅថ្មី​ៗនេះវាទើបបាន​និ​យាយ​ថា ចង់ស៊ីបាយរួមតុតែមួយឬ​និយាយល្អ​តែ​ បក្សខ្លួនជាដើម ដូចការផ្សាយពាណិជ្ចកម្ម​ឥចឹង! គឺត្រូវនិយាយតែពីគុណភាពរបស់​ខ្លួន​ទៅបានហើយ កុំវាយប្រហាររបស់អ្នកដទៃ។​ស្រាប់តែឥឡូវនេះដើរទៅកន្លែងណាដឿមដាម​បក្ស​ប្រឆាំងកន្លែងហ្នឹងទៅវិញ នេះមិនមែនសម្តី​បាតដៃខ្នងដៃនិងជាសម្តីបាតផ្សារទេឬ? ឯណា​ទៅពាក្យថាសម្រុះសម្រួលនឹងសន្តិភាព។ រាស្ត្រខ្មែរ​ល្មមស្វាងហើយទង្វើរ​បស់​គណ​បក្ស​ប្រជាជន(CPP)គឺអន់ជាងខ្មែរក្រហមទៅទៀត ព្រោះខ្មែរក្រហមសង្ស័យច្រើនទើមចេះតែសម្លាប់ តែបក្សប្រជាជន(CPP)ព្រោះតែការពារអំណាច ហ៊ានប្រព្រឹត្តអំពើអមនុស្សធម៍​ និងកាត់ទឹកដីខ្មែរ​ឲ្យទៅ​យួនថែមទៀតផង នេះជាទង្វើក្បត់ជាតិនៃ​បក្សប្រជាជន(CPP) ដែលដឹកនាំដោយម្សៀរ ហ៊ុន ណាល់ ។ទោះបីបក្សប្រឆាំងធ្វើបាន​ឬមិន​បាន រាស្ត្រខ្មែរមានភ្នែកពេញដើម្បីមើល មិនខ្វាក់​ដួចអាម្សៀរមួយនោះទេស្តាប់ឲ្យច្បាស់។ដូច្នេះឆ្នាំថ្មីនេះរាស្ត្រខ្មែរគួរដឹងថាធ្វើយ៉ាងម៉េចហើយ គួរ​បោះ​ឆ្តោតឲ្យបក្សប្រជាជន ធ្វើបាបទៀតឬ​រើសរក​អ្នកដឹកនាំថ្មី ឬមួយយល់ថាស្រុកគ្មានមនុស្សថ្មី ក្រៅពីអាប្រែតភ្នែកមួយនេះ៕

Anonymous said...

អ្នកដឹកនាំស្អី ?????!!!!!!
អ្នកដឹកនាំល្អមានធម៌ស សច្ចៈយុត្តិធម៌ជាប់សន្ដាន
កាយវាចាចិត្តប្រិតប្រមាណ ស្គាល់រាស្ដ្រប៉ុន្មានក្នុងរដ្ឋា ។
អ្នកដឹកនាំខ្មែរគួរតែស្ដាប់ បើមានគេប្រាប់នូវកិច្ចការ
និងភាពចម្រើនកើនប្រាជ្ញា ដឹកនាំអាត្មាបានសមស្រប ។ ដឹកនាំមិនឆ្លាតខាតទាំងសព្វ ធ្វើឲ្យគេស្អប់គ្រប់របប
ល្ងង់ខ្លៅមិនចេះប្រឹងអែបអប រស់ក្រោមរណបជាតិលោភលន់ ។
អ្នកដឹកនាំខ្លះប៉ិនអួតអាង ចំកោងត្រដាងកាងពេកពន់
សំដីហួសមេឃត្រេកមិនទន់ មានគេរិះគន់មិនសប្បាយ ។
បើគេរិះគន់ឬទិតៀន គួរតែខ្មាសអៀនបន្ទន់កាយ
បើខុសថាខុសស្រុះស្រស់ស្រាយ កុំក្ដៅក្រហាយវាយបកវិញ ។

ជាអ្នកដឹកនាំទ្រាំអត់ធ្មត់ ខន្តីរំលត់រឿងម្នោម្នេញ
ហេតុការណ៍ហួសទៅកុំទន្ទេញ កុំទាញមកវិញឲសៅហ្មង ។
បើខ្លាចរិះគន់ឬទិតៀន ត្រូវរៀនទូន្មានខ្លួនល្អផង
កុំបង្គរភ្លើងឲឆេះឆ្លង កុំមានចិត្តប៉ងវាយប្រហារ ។
អ្នកដឹកនាំស្អីប៉ិនអុជអាល ដុតរោលបណ្ដាលក្រាលហិង្សា
មុខក្បាលមីក្រូប្រូវោហារ ត្រូវបានបរិវារចាក់បន្ថែម ។
ពួកបំផ្លាញជាតិឆ្លៀតបញ្ជោរ ចាក់លោតដូចគោគ្មានពាក្យផ្អែម
មានលុយលក់ជាតិចង់បានថែម ប្រឹងក្លែមថែមឲកោយប្រយោជន៍ ។
អ្នកលើកបញ្ជោរគឺមើលងាយ លើកឲរលាយ,កេរ្ដិហីនហោច
អ្នកដឹកនាំស្អីខួរដូចខ្មោច ពូកែបេះបោចតែខ្មែរឯង ៕ ២៧.០៩.២០០៩

Anonymous said...

PEIL WEAR MEARN AM NACH WEAR DAUCH KHLA....PEIL CHANH KALL NA DAUCH SATT ROUYY-MAUMOUNG.
ah taiy horng

Anonymous said...

Cambodia leaders are the worst in this world.

Sihanouk sided with China to defeat American until his death and did not contribute anything to Cambodia.

Hun Sen is Youn agent who gives land to Youn, destroys Khmer natural resource, and kills Khmer people.

Whoever works and support Hun Sen will be punished after Hun Sen is out of power. If you're with the thief, you will be labeled as a thief as Cambodia proverb.

Nothing lasts long in this 21st century. Look around the world from Libya, Iraq, Afgasnistan, Yugoslovakia, etc...

HUN SEN IS KHMER TRAITOR AND HE SHOULD NOT BE ALLOWED TO STAY IN POWER ANYMORE.

Henry Jones said...

these thankful hearts with the great things discovered and amazing content people got with the best assignment help service as well as the things which is recognized with the facts of losing and profitable gain against the assignment help in Melbourne with understanding of both exact as well as the the negotiable thoughts of assignment providers at nominal prices.