2011-10-18
Radio Free Asia
Translated from Khmer by Soch
Local officials from Reaksa commune, Rovieng district, Preah Vihear province, complained that they lack clean water, roads, bridges, schools and teachers. Because of these woes, several children are not attending school.
For those who attend school, they have to cross streams, forests, travel long distance. Some children abandon school because they are scared to walk by themselves, they fear wild animals along their path. Local people and authority call on the government and generous donors to help develop their regions.
The following are photos taken on 18 October 2011 by RFA’s Voha Cheat.
មន្ត្រីមូលដ្ឋានឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ត្អូញត្អែរថា ក្នុងមូលដ្ឋាននេះកំពុងខ្វះទឹកស្អាត ផ្លូវ ស្ពាន ខ្វះសាលា និងគ្រូបង្រៀន ធ្វើឲ្យកុមារក្នុងមូលដ្ឋានមិនបានចូលរៀនច្រើន។
ចំណែកកុមារដែលបានចូលរៀនហើយ ត្រូវធ្វើដំណើរកាត់ជ្រោះ កាត់ព្រៃ ផ្លូវឆ្ងាយ បណ្ដាលឲ្យកុមារខ្លះបោះបង់សាលាដោយខ្លះខ្លាចខ្មោច ខ្លាចសត្វព្រៃកាចសាហាវនៅតាមផ្លូវ។ ប្រជាជន និងអាជ្ញាធរមូលដ្ឋាននេះបានអំពាវនាវដល់រដ្ឋាភិបាល និងសប្បុរសជន ឲ្យជួយអភិវឌ្ឍមូលដ្ឋាននេះផង។
រូបថតថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ ដោយវិទ្យុអាស៊ីសេរី/វោហារ ជាតិ៖
កុមារនៅភូមិមួយ ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ធ្វើដំណើរទៅរៀន។ - Children in Muoy village, Reaksa commune, Rovieng district, Preah Vihear province, are seen traveling to school.
សាលាបឋមសិក្សាកក់ពោន ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ - Kak Pon elementary school.
សិស្សកំពុងរៀននៅក្នុងសាលាបឋមសិក្សាកក់ពោន ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ - Children in class in Kak Pon elementary school.
កុមារលេងទឹកត្រពាំងនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ - Children playing in a pond near Don Ma village.
កុមារីទើបឡើងពីលេងទឹកអូរ នៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ - Young girls coming out of a stream in Don Ma village.
កុមារអង្គុយលេងទឹកនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ - A child seen playing in a pond near Don Ma village.