ថ្ងៃអង្គារ, 27 ខែធ្នូ 2011
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«បទផ្ដល់មធ្យោបាយឲ្យលួចរត់» (sic!)
Synopsis: The Kandal provincial court charged SRP MP Chan Cheng and two other activists in a case involving a complicated land dispute. The charges take place after Chan Cheng saw his parliamentary immunity suspended at the end of last week. The prosecutor charged Chan Cheng and Chuong Chou-ngy, the SRP defense lawyer, of “providing an escape mean” to Meas Peng. The latter is the SRP councilor of Banteay Dek commune, in Kandal province. He was accused of escape. The entire case started since the beginning of November when Meas Peng was summoned by the Kandal court and sent to temporary detention. Meas Peng was accused of pushing more than 100 families to protest against a land dispute near his commune. However, Chuong Chou-ngy, the defense lawyer of Meas Peng, protested and took his client out of the temporary detention center because he found out that the detention was done without any court order. At that time, both Chan Cheng and Chuong Chou-ngy was accompanying Meas Peng.
សាលាដំបូងខេត្តកណ្ដាលបានចោទប្រកាន់តំណាងរាស្ដ្រគណបក្សសម រង្ស៊ី លោក ចាន់ ចេង និងសកម្មជននយោបាយគណបក្សនេះចំនួនពីររូបផ្សេងទៀត ក្នុងរឿងក្ដីមួយទាក់ទងនឹងសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាស់។
ការចោទប្រកាន់នេះត្រូវបានធ្វើឡើងក្រោយបន្ទាប់ពីរដ្ឋសភាបានព្យួរអភ័យឯកសិទ្ធិលោកចាន់ ចេង កាលពីសប្ដាហ៍មុន។
ព្រះរាជអាជ្ញាតុលាការខេត្តកណ្ដាលលោកអ៊ុក គឹមសិទ្ធិ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា លោកបានធ្វើការចោទប្រកាន់កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើលោកចាន់ ចេង និងមេធាវីប្រចាំគណបក្សសម រង្ស៊ី លោក ជួរ ជូងី ពី «បទផ្ដល់មធ្យោបាយឲ្យលួចរត់» ដល់លោក មាស ប៉េង។
លោក មាស ប៉េង គឺជាជំទប់ឃុំបន្ទាយដែក ខេត្តកណ្ដាល កូតាគណបក្សសម រង្ស៊ី ដែលត្រូវចោទប្រកាន់ផងដែរពីបទលួចរត់។ បទចោទនេះដែលធ្វើឲ្យជំទប់ឃុំរបស់គណបក្សជំទាស់ទទួលរងការចោទប្រកាន់ចំនួនពីរក្នុងសំណុំរឿងដែលជាប់ទាក់ទងគ្នា។