Monday, September 19, 2011

Prayers for retribution at lakeside - អ្នក​បឹង​កក់​ដាក់​បណ្តាសា [-Curse on Lao Meng Khin's Shukaku Inc.]

A woman cries as a home is demolished at Boeung Kak lake on Friday. Photo by: Meng Kimlong
Soung Sophoan lies on the ground Friday after being beaten by police. Photo by: Touch Yin Vannith
Doung Kea, 43, paints a message on the tent where he is now living after his house was demolished by Shukaku Inc employees on Friday. Photo by: Heng Chivoan
Monday, 19 September 2011
Khouth Sophakchakrya
The Phnom Penh Post
Shukaku is owned by ruling- party senator Lao Meng Khin. The Chinese firm Erdos Hong Jun Investment Company has a 51 percent stake in the project.
«រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដូច្នេះ​ការ​ដាក់​បណ្ដា​សា​ពិត​ជា​ស័ក្ដិ​សិទិ្ធ​ ហើយ​ខ្ញុំ​ជឿ​ថា​មន្ត្រី​ពុក​រលួយ​ទាំង​នោះ​នឹង​ជួប​ក្ដី​វិនាស​ទាន់​ហន់​»
 Residents of Boeung Kak’s village 22 yesterday morning prayed for retribution on the government officials they accuse of having corrupt ties to a company that used excavators and police to demolish their homes and businesses on Friday, during a brutal incident that was videotaped and uploaded onto YouTube.

Standing in the rubble where his home stood before Friday, Doung Kea, 43, told the Post that he was praying for spirits to punish corrupt officials who conspired to destroy his house and those of his neighbours. “It is the time of the Pchum Ben festival, so our prayers for action against corrupt officials will be effective,” he said.

Friday’s destruction began early in the afternoon when two excavators moved into the village, accompanied by about 100 district and riot police. Eight houses and shops were demolished as horrified onlookers cried, shouted or tossed stones at them.


Widow Chhun Lycheng, 32, whose shop house was destroyed, accused developer Shukaku Inc and the Daun Penh district officials of conspiring with each other to destroy her house before she could negotiate compensation to relocate.

“My house was torn down by the two excavators while I was doing business. I would not have survived if someone had not dragged me away,” she said.

Heng Mom, 54, whose house was the first to be torn down said that after she had refused compensation of US$80,000 she was told that her house would be buried in sand. “I refused the offer and my house was demolished as they had threatened,” she said.

Sam Rainsy Party activist Soung Sophoan, a former resident of Village 20, was beaten unconscious by a group of police who whacked him with batons, then kicked him in the face, head and torso after he had fallen to the ground.

Yesterday, he said the gold chain he had worn was stolen during the attack, which was captured on a video that as of last night had been viewed nearly 10,000 times on YouTube.

Pich Chanthea, 44, a resident of village 23 of Doun Penh’s Sras Chok commune, said the government was promoting Cambodia as the Kingdom of Wonder in its latest tourism campaign, but some officials were driving people from their homes into makeshift shelters under tents. Friday’s incident was the latest in the dispute between residents of villages around Boeung Kak Lake and Shukaku Inc, which was given a 99-year lease to develop the area in 2007.

Earlier last month Prime Minister Hun Sen signed a sub-decree setting aside 12.44 hectares as a relocation site for 746 families who had refused to make way for the development. Residents of villages 6, 22 and 24, however, were denied land titles within the relocation site.

Shukaku is owned by ruling- party senator Lao Meng Khin. The Chinese firm Erdos Hong Jun Investment Company has a 51 percent stake in the project.

Municipal governor Kep Chutema and Shukaku executives could not be reached for comment yesterday.
-------------
អ្នក​បឹង​កក់​ដាក់​បណ្តាសា

Monday, 19 September 2011 15:06
ឃុត សុភចរិយា
The Phnom Penh Post

ភ្នំពេញៈ​ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ក្នុង​តំបន់​បឹង​កក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បាន​នាំ​គ្នា​ដុត​ធូប​ដាក់​បណ្ដា​សា​ដល់​ក្រុម​មន្ត្រី​ពុករលួយ​ទាំង​អស់ ឲ្យ​ជួប​តែ​ក្ដី​វិនាស​ទាន់​ហន់​។

ពិធី​ដាក់​បណ្ដា​សា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​មួយ​ចំនួន​បាន​ រងរ​បួស​ជា​ទម្ងន់​នៅ​ក្នុង​ការ​វាយ​បង្ក្រាប​យ៉ាង​ហិង្សាសា​ជា​ថ្មី​ដោយ​ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ ​នៅ​ពេល​ដែល​ពួក​គាត់​បាន​នាំ​គ្នា​ប្រតិ​កម្ម​តប​ត ដើម្បី​ការ​ពារ​ផ្ទះ​របស់​ខ្លួន​ពី​ការ​វាយ​កម្ទេច​ចោល​ដោយ​គ្រឿង​ចក្រ​ របស់​ក្រុម​ហ៊ុន​ស៊ូកា​គូអ៊ីន​កាល​ពី​ថ្ងៃ​សុក្រ​។

នៅ​ក្រោម​ដំបូល​តង់​ គ្មាន​ជញ្ជាំង​បាំង​បិទ លោក​ដួង​ គា​ អាយុ​៤៣​ឆ្នាំ ​ដែល​ជា​មន្ត្រី​រាជ​ការ​ម្នាក់​ ធ្លាប់​មាន​ផ្ទះ​រស់​នៅ​សមរម្យ​នៅ​ភូមិ​២២ សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​គោល​បំណង​នៃ​ពិធី​ដាក់​បណ្ដា​សា​នេះ​ថា​ ធ្វើ​ឡើង​ដើម្បី​បន់​ស្រន់​សុំ​ឲ្យ​ស្ដេច​យម​រាជ​ ជួយ​ផ្ដន្ទា​ទោស​ដល់​ជន​ពុក​រលួយ ​ដែល​បាន​ឃុប​ឃិត​គ្នា​វាយ​បំផ្លាញ​ផ្ទះ​របស់​គាត់ ​និង​អ្នក​ភូមិ​ផ្សេង​ទៀត​ក្នុង​តំបន់​បឹង​កក់​។

លោក​បាន​ថ្លែង​ថា​៖ «រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដូច្នេះ​ការ​ដាក់​បណ្ដា​សា​ពិត​ជា​ស័ក្ដិ​សិទិ្ធ​ ហើយ​ខ្ញុំ​ជឿ​ថា​មន្ត្រី​ពុក​រលួយ​ទាំង​នោះ​នឹង​ជួប​ក្ដី​វិនាស​ទាន់​ហន់​»

កាល​ពី​ថ្ងៃ​សុក្រ ក្រុម​មន្ត្រី​និង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​របស់​អាជ្ញាធរ​ ខណ្ឌ​ដូន​ពេញ​ ប្រមាណ​១០០​នាក់​ បាន​នាំ​គ្នា​ការ​ពារ​និង​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​និង​កម្ម​ករ​របស់​ ក្រុម​ហ៊ុន​ស៊ូកា​គូអ៊ីន ​ប្រើ​អេស្កា​វាទ័រ​ វាយ​កម្ទេច​លំ​នៅ​ដ្ឋាន​ចំនួន​៨​ខ្នង របស់​ប្រជា​ពល​រដ្ឋ​បឹង​កក់ ដែល​ស្ថិត​ក្នុង​ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន​។

ដោយ​ភាព​រំជួល​ចិត្ត​ខ្លាំង​ពេក ក្រុម​អ្នក​ភូមិ​រង​គ្រោះ​ទាំង​នេះ ​បាន​បញ្ចេញ​ ប្រតិ​កម្ម​តប​ត​ ដោយ​ប្រើ​ដុំ​ថ្ម​ គប់​ទៅ​លើ​គ្រឿង​ចក្រ ដើម្បី​ការ​ពារ​លំ​នៅ​ដ្ឋាន​របស់​ខ្លួន​ និង​ដើម្បី​បញ្ឈប់​ការ​បំផ្លិច​បំផ្លាញ​នេះ ប៉ុន្តែ​ពួក​គាត់​ត្រូវ​រង​ការ​វាយ​បង្ក្រាប​ដោយ​ដំបង ខែល​ និង​ដុំថ្ម​ ពី​ក្រុម​កង​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​ខណ្ឌ​ដូន​ពេញ ​ដែល​បាន​ឈរ​ចាំ​ជួយ​ការ​ពារ​​ក្រុម​ហ៊ុន​ប្រើ​គ្រឿង​ចក្រ​ ឈូស​បំផ្លាញ​​ផ្ទះ​ពល​រដ្ឋ​ឲ្យ​រាប​ដល់​ដី​នោះ​។

លោក​សួង​ សុ​ភ័ណ្ឌ ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​ ២០​ ​ដែល​​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ ​ត្រូវ​បាន​ក្រុម​កម្លាំង​សម​ត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​ដូន​ពេញ​​ជា​ច្រើន​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ បាន​ចោម​រោម​ វាយ​សំពង​ ទាត់​ធាក់ រហូត​ដល់​បែក​ក្បាល​ដួល​សន្លប់​ភ្លាម​ៗ​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ដី នៅ​នឹង​កន្លែង​ ហើយ​ក្រុម​សមត្ថ​កិច្ច​រាជ​ធានី​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ និង​មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​ ហៅ​ថា សា​ហាវ​ព្រៃ​ផ្សៃ​ គ្មាន​ធម៌​មេ​ត្តា​នោះ បាន​បំបែក​គ្នា​ចេញ​អស់​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ឡើយ​។ ​លោក សុភ័ណ្ឌ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ មនុស្ស​ ជួយ​អន្ត​រា​គមន៍​ នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​មាន​អាការ​ល្អ​ប្រ​សើរ​ឡើង​វិញ ​លោក​ សុភ័ណ្ឌ​ បាន​អះ​អាង​ថា​ នគរ​បាល​ម្នាក់​ ក្នុង​ចំ​ណោម​ ៦​នាក់​ ដែល​បាន​ចោម​វាយ​​សំពង​លើ​​រូប​លោក​​ បាន​ផ្ដាច់​យក​ខ្សែ​ក​មាស​ទម្ងន់​ ៥ ​ជី​ របស់​លោក​​ មុន​ពេល​ពួក​គេ​វាយ​ឲ្យ​​សន្លប់​។

លោក​បាន​ថ្លែង​ថា​៖ ​«ខ្ញុំ​មិន​ដឹង​ថា​ តើ​គេ​[នគរ​បាល​]នោះ​ជា​នរណា​ ឬ​ឈ្មោះ​អ្វី​ទេ ​ព្រោះ​គ្នា​ច្រើន​។ ​ខ្ញុំ​គិត​ថា​ ទង្វើ​ពួក​គេ​មិន​ខុស​ពី​ចោរ​ប្លន់​នោះ​ទេ​»។

អ្នក​ស្រី​ឈួន លី​ចេង អាយុ​៣២ ឆ្នាំ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​ដែរ​នោះ​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ និង​អា​ជ្ញា​ធរ​បាន​ឃុប​ឃិត​គ្នា ​បំផ្លាញ​លំ​នៅ​ដ្ឋាន​របស់​អ្នក​ស្រី​ ដោយ​​ពុំ​បាន​ជូន​ដំណឹង​​ជា​មុន​។

អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «ខ្ញុំ​កំ​ពុង​អង្គុយ​លក់​ដូរ​ ស្រាប់​តែ​គេ​យក​គ្រឿង​ចក្រ ​[អេ​ស្កា​] ពីរ​គ្រឿង​មក​ឈូស​​កម្ទេច​តែ​ម្ដង​។ ខ្ញុំ​ស្ទើរ​តែ​ត្រូវ​ដំ​ថ្ម​ និង​ដែក​ដំបូល​ផ្ទះ​ ធ្លាក់​សង្កត់​ស្លាប់ ​ប្រសិន​បើ​គ្មាន​អ្នក​មក​អូស​ដៃ​ខ្ញុំ​ចេញ​ទេ​នោះ​។ ស​កម្ម​ភាព​រប​ស់​​ពួក​គេ សា​ហាវ​ព្រៃ​ផ្សៃ​បំ​ផុត​»។

អ្នក​ស្រី​ហេង​ មុំ​ អាយុ​ ៥៤​ ឆ្នាំ ដែល​កាល​ពី​ថ្ងៃ​សុក្រ​ ផ្ទះ​របស់​គាត់​ ត្រូវ​បាន​គេ​វាយ​កម្ទេច​ដំបូង​ដែរ​​នោះ ​បាន​និ​យាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា ​ពួក​គេ​ហៅ​គាត់​ទៅ​ចរចា ដោយ​ឲ្យ​តម្លៃ​ផ្ទះ​របស់​គាត់​ចំ​នួន​ ៨០ ០០០​ ដុល្លារ​និង​បាន​គំរាម​បូម​​ខ្សាច់​កប់​ពន្លិច និង​វាយ​កម្ទេច​ចោល​ប្រសិន​បើ​គាត់​មិន​ព្រម​ទទួល​យក​តម្លៃ​នេះ​។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​បដិ​សេធ​ នូវ​តម្លៃ​ដែល​ពួក​គេ​បាន​ផ្ដល់​ឲ្យ ​ហើយ​ពួក​គេ​ធ្វើ​មក​លើ​គ្រួសារ​របស់​ខ្ញុំ​ ដូច​​អ្វី​ដែល​ពួក​គេ​បាន​គំរាម​​នោះ​មែន​»។

លោក​អំ ​សំ​អាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​ នៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកា​ដូ ​បាន​ថ្កោល​ទោស​ចំ​ពោះ​ក្រុម​សម​ត្ថ​កិច្ច​ ដែល​បាន​ប្រើ​ហិង្សា​​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​បឹង​កក់​ថា ​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​។ លោក​បាន​ថ្លែង​ថា៖​ «យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​យ៉ាង​ក្រៃ​លែង នៅ​ពេល​ដែល​ឃើញ​ក្រុម​កម្លាំង​ស​មត្ថ​កិច្ច បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ ទៅ​លើ​ប្រជា​ពល​រដ្ឋ​​បែប​នេះ​»។ លោក​បាន​អំពាវ​នាវ​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ជុំ​វិញ​ករណី​នេះ ​ និង​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​បុគ្គល ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពល​រដ្ឋ​។

មិន​មែន​មាន​តែ​សង្គម​ស៊ីវិល​ទេ​សមត្ថ​កិច្ច ​និង​មន្ត្រី​រាជ​ការ​មួយ​ចំនួន​ ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ភ្នែក ​បាន​សម្តែង​នូវ​ក្តី​អាណិត​អាសូរ​ដល់​ពល​រដ្ឋ​បឹង​កក់ ហើយ​បាន​រិះគន់​មន្ត្រី​ និង​កង​កម្លាំង​សមត្ថ​កិច្ច ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទាំង​នោះ​ថា៖ «ខ្វះ​សីល​ធម៌ ​និង​ខ្វះ​ការ​អប់រំ​អំពី​ច្បាប់ សិទ្ធិ​ តួ​នា​ទី​ និង​កាតព្វ​កិច្ច​របស់​កង​កម្លាំង​»។

កាល​ពី​ថ្ងៃ​ទី ១១ ​ខែ​សី​ហា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ចេញ​នូវ​អនុ​ក្រឹត្យ​ថ្មី​មួយ​ ដោយ​សម្រេច​កាត់​ដី​ចំនួន​១២,៤៤​ហិកតា ​សម្រាប់​ផ្ដល់​ជា​ប្រទាន​កម្ម​ ជូន​អ្នក​ភូមិ​បឹង​កក់​ដែល​នៅ​សេស​សល់​ពី​ការ​បណ្ដេ​ញ​ចេញ​ ដើម្បី​បញ្ចប់​វិវាទ​ដី​ធ្លី​រវាង​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​បឹង​កក់​ និង​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន​ ដែល​បាន​អូស​បន្លាយ​ប្រមាណ​ជា​ ៥ ឆ្នាំ​មក​ហើយ​នេះ​ ។

លោក​សៀ​ ភារម្យ ប្រធាន​អង្គ​ការ​បេស​កកម្ម​សិទ្ធិ​លំ​នៅ​ដ្ឋាន​ បាន​សម្ដែង​នូវ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ អំពី​ជម្លោះ​​ជា​ថ្មី​ ដែល​កើត​ឡើង​ដោ​យ​​សារ​តែ​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ ​បក​ស្រាយ​អត្ថន័យ ​និង​ខ្លឹម​សារ​របស់​អនុ​ក្រឹត្យ​លេខ ​១៨៣ មិន​បាន​ត្រឹម​ត្រូវ ដែល​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន​ជិត​ ១០០ ​គ្រួសារ ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​ធ្លី​ ដែល​ផ្ដល់​ដោយ​អនុ​ក្រឹត្យ​ថ្មី​នេះ។ លោក​បាន​ថ្លែង​ថា​៖ «​អា​ជ្ញា​ធរ​រាជ​ធានី​ភ្នំ​ពេញ ទំនង​ជា​មាន​ចេតនា បក​ស្រាយ​ខ្លឹម​សារ​នៃ​អនុ​ក្រឹត្យ​លេខ​ ១៨៣ ​ឲ្យ​ខុស​ពី​អត្ថ​ន័យ​ដើម ​ដើម្បី​កាត់​យក​ចំ​ណែក​ដី​១២,៤៤ ហិក​តា​ ពី​ប្រជា​ពល​រដ្ឋ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​»។

លោក​ពេជ្រ​ ចាន់​ធា ​អាយុ​ ៤៤​ឆ្នាំ ជា​មន្ត្រី​រាជ​ការ​ម្នាក់ ​​រស់​នៅ​ភូមិ​ ២៣​ សង្កាត់​ស្រះ​ចក​ បាន​រិះ​គន់​ខ្លាំង​ៗ ​បន្ទាប់​ពី​ឃើញ​ការ​ឈូស​​កម្ទេច​ផ្ទះ ​និង​ការ​វាយ​ដំ​យ៉ាង​ហិង្សា​ កាល​ពី​ថ្ងៃ​សុក្រ​នោះ​ថា ​រដ្ឋា​ភិ​បាល​ កំពុង​មាន​មោទន​ភាព ​និង​កំពុង​តែ​អភិវឌ្ឍ​ប្រទេស​ឲ្យ​ទៅ​ជា​ព្រះ​រា​ជា​ណា​ចក្រ​អច្ឆរិយ ​ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំ​នួន​ កំពុង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជា​ពល​រដ្ឋ និង​កំពុង​កែ​ប្រែ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ «​ពី​ការ​រស់​នៅ​មាន​ទី​ជម្រក​ល្អ​រឹង​មាំ​មាន​សុវត្ថិ​ភាព​ និង​មាន​មុខ​របរ​សមរម្យ ទៅ​​ជា​រស់​នៅ​ក្រោម​ដំបូល​តង់​ និង​ដោយ​ភាព​ស្រេក​ឃ្លាន​»។

លោក​អភិបាល​រាជ​ធានី​ ​កែប ​ជុតិ​មា ​លោក​ទូច ណា​រ៉ុថ ស្នង​ការ​និង​​លោក​ឡាវ​ វ៉ាន់ ​អគ្គ​នា​យក​រង​ក្រុម​ហ៊ុន​ ស៊ូ​កា​គូ​អ៊ីន​ មិន​អាច​ទំនាក់​ទំ​នង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​​ទេ ​កាល​ពី​ម្សិល​មិញ​៕

10 comments:

Anonymous said...

អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN
អាហ៊ុនសែន CHKAE YOUN

Anonymous said...

where is Doung Keo com from ? from USA ? Look like he is a trouble maker with long hair. Bad exemple for Khmer kids. Have a hair cut boy ! then go back to where your were.

Anonymous said...

To Beung Kak lake residents and all Khmers,

If somebody tries to help you such as Suong Sophorn and got beaten by the brainless polices, you don't stand still and watch. You must do with whatever you can to stop these brainless polices. When you fiercely fight back, these stupid polices will think twice before they initiate violence again next time.

You got to believe these animals (polices) are afraid of dying like you too.

If you stand still, stop crying and stop begging people to help you. Everything has price, and it costs something to get it. The helper like our hero Suong Sophorn has only one life to live like you too.

Stop acting chicken Khmer people!

Anonymous said...

ពាក្យថាអភិវឌ្ឍន៍របស់បនក្បត់កញ្ជៈយួនហាណូយគឺគ្រាន់តែជាលេះមួយសម្រាប់ប្លន់យកដីស្រែចម្ការនិងឈូសឆាយលំនៅឋានហើយដេញពលរដ្ឋខ្មែរចេញឱយអស់ពីតាមទីក្រុងតែប៉ុណ្ណោះ! ការបណ្តេញពលរដ្ឋខ្មែរឱយចាកចេញពីលំនៅឋាននេះគឺវាមិនខុសគ្នាកាលពីពួកវាបានដេញនិងជំលាស់យើងឱយចេញពីភូមិស្រុកក្នុងរបបប៉ុល ពតនោះទេ។ ពួកវាអ្នកដេញយើងនេះគឺពួកកញ្ជៈយួនដ៏ដែល ពួកវាធ្វើតាមបញ្ជាយួនហាណូយដ៏ដែល ទាំងនេះសុទ្ធសឹងជាយុទ្ធសាស្រ្តសម្លាប់កូនខ្មែរមួយផ្នែកធំ។

Anonymous said...

LONG LIVE SAMDACH MOHA DECHO HUN SEN 2099!

Prime minister of Cambodia had done tremendous job in the last 3 decades.

Anonymous said...

Dear KI Team,
กลุ่มปลิงดูดเลือดเขมร These phrase make more sense than
ปลิงเลือดเขมร. Just want Ki getting the best ,that s my intention
khmersott

Anonymous said...

Short live ah Xamdech moha se jo dach kd'or HOOOON XEEEEN,choy mray!!!!!!!

Anonymous said...

http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/
http://humanrights.change.org/

Anonymous said...

បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!
សូមកុំសូវជឿអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។
ព្រោះអាក្តសាយ សារ៉ាត អាមេទុច្ចរិតនៅ Cranston RI និង អាយួនគីម ធឺម (KIM THOMAS) នៅ WA
វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសដើម្បីយកទៅស្ងោរ
តាមយុទ្ធសាស្ដ្រឈ្នះឈ្នះរបស់សម្ដេច។

Anonymous said...

ការជេរដាក់បណ្ដាសាជាការឥតប្រយោជន៍ទេ។
ធ្វើដូចនេះហើយ មិនមានការសាមគ្គីរាប់ហ្មឺន
លាននាក់ផងទេនោះ ហាក់ដូចជាចាប់អំបិល
មួយក្ដាប់បង់ដាក់ក្នុងបឹងទ្លេសាប។
ភ្ញាក់ឡើង!ក្រោកឡើង!ធ្វើបាតុកម្មទួទាំង
ប្រទេសខ្មែរ។