Originally posted at http://khmersme.wordpress.com/2011/09/25/
គេមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាលោកឡៅម៉េងឃិន សមាជិកព្រឹទ្ធសភា មកពី គណបក្ស ប្រជាជន កម្ពុជា និង ជាស្វាមី លោកស្រីឈឹងសុភាព ហៅយាយភូ ដែល ជាប្រធាន ក្រុមហ៊ុន ស៊ូកាគូអ៊ីន នេះ បានទទួលដី ចំនួន១២កន្លែង (១២ប្លង់) ពីការសម្បទាន របស់រដ្ឋាភិបាល (សម្តេចហ៊ុនសែន) ទៅវិញ?។
តាមការ រាយការណ៍ របស់កាសែត ក្នុងស្រុកមយចំនួន បាននិយាយថា ក្រោយពីទទួលការ សម្របសម្រួល ពីសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី ថាឲ្យ កាត់ដី ចំនួន ១២.៦ ហិតា ឲ្យទៅអ្នកភូមិ បឹងកក់ ចំនួន ជាង៨០០គ្រួសារ ចុងក្រោយនេះ មក គេក៏ឃើញឈ្មោះ លោកឡៅម៉េងឃិន សមាជិក ព្រឹទ្ធសភា នេះ មានឈ្មោះ ត្រូវទទួលបាន ដីរហូត ដល់ទៅ ១២កន្លែង។ តើនេះជាអ្វី? តើ លោក ឡៅម៉េងឃិន ពិតជាជនរងគ្រោះ ដែលត្រូវទទួល បានដីនោះ ដែរ ឬយ៉ាងណា?។ តើជា ល្បិចកល និងជាការ ឃុបឃិត របស់អាជ្ញាធរ ជាមួយ ក្រុមហ៊ុន ឬយ៉ាងណា?។ តើលោក ឡៅម៉េងឃិន ពិតជា ជនរងគ្រោះ ដែរឬយ៉ាងណា?។ ហេតុអ្វី បានជា ពួកគេ ធ្វើដូច្នេះ ដោយសុខចិត្ត បន្តទុក ឲ្យទឹកភ្នែក របស់ ជនរងគ្រោះ ពិតប្រាកដ ជាម្ចាស់ឆ្នោត ពិតប្រាកដហូរ យ៉ាងនេះ?។
ពួកគេ បន្ត វាយដំ លើជន រងគ្រោះ បន្តកេងប្រវ័ញ្ច បន្លំជនរងគ្រោះ និង គំរាមកំហែង ជនរងគ្រោះ ដែលបណ្តាល មកពីការ អភិវឌ្ឍរបស់ពួកគេ។ ពួកគេគ្មាន មនោសញ្ចេតនា គ្មានការយោគយល់ និងគិតថា ពួកជនរងគ្រោះ ទាំងនោះសុទ្ធតែជា ខ្មែរដូចគ្នាទេ។ ពួកគេប្រើច្បាប់ព្រៃ ដើម្បី បង្រ្កាប ទៅលើហ្វូង បាតុករ ដែលមាន តែដៃទទេ។ ពួកគេត្រូវ ក្រុមអ្នក ភូមិជេរ និងដៀលថា សាហាវ ជាងពួក ខ្មែរក្រហម ទៅទៀត។ ពួកគេជាចោរ មានឯកសណ្ឋាន ជាឃាតករស្របច្បាប់។
តើថ្ងៃណា ទៅ ទើប ទឹកភ្នែក រាស្រ្ត ឈប់ហូរ?????????…
5 comments:
maybe it is the wonderful kingdom ruls, it is not freedom ruls.
Bokkul min l'or,min kour LEUK DAMKEUNG hao tha (LOK)tae.
LOK LAO MENG KHIN,KOUR HAO TAE CHM'OURS TOTAE ... LAO MENG KHIN...JEA KAR SRECH.
Bokkul nis kmean seilak thor champours sangkum khmer ,tveu vineas-kam krub baeb yang oy khmer raung tuk vetnea klorch phsar....kour chhub hao vea tha (LOK) tiet tov.
Lok Tapit Lin Meng Khao
Ah chor oss nis,tour yang ah Lao Meng Khin jea doeum hao vea LOK nourm tae barn jet.
Ah chkae muoy kb'arl nis,min bach protocol samrom jea muoy tae.
pe knhom LOK TAPIT
That ah kep Chotema's work!
AH LOK LAO MENG KHIN NMEE KAPOO'S BLOOD VIET.
Post a Comment