Wednesday, October 26, 2011

SRP: The govt does not respect the Paris Peace Agreements

Opposition leader addressing attendants to the 20th anniversary of the Paris Peace Agreements at the SRP party headquarters in Phnom Penh (Photo: SRP)
ពេល​រៀបចំ​ពិធី​ខួប​ទី​២០​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ គណបក្ស​សម ​រង្ស៊ី​ចោទ​ថា រដ្ឋាភិបាល​មិន​គោរព​កិច្ច​ព្រមព្រៀងនេះ

ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ

Click the control below to listen to the audio program:
លោក​សម​ រង្សី ​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​មាន​ចេតនា​បំភ្លេច​កិច្ច​ព្រមព្រៀង​​នេះ​ចោល។

«មក​ទល់​បច្ចុប្បន្ន​នេះ ​បើ​មិន​គោរពតាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ទេ​ ខ្ញុំ​មិន​អាច​ធ្វើ​អី​បាន​ដែរ។​ ហើយ​ការ​ចោទ​ប្រកាន់​ជា​សិទ្ធិ​របស់​គេ»។

គណបក្ស​សម ​រង្ស៊ី ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​រៀបចំ​ពិធី​ខួប​ទី​២០​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន​ និង​នៅ​ក្នុង​ប៉ារីស​ប្រទេស​បារាំង ​នៅ​ក្នុង​ពេល​ដែល​គណបក្ស​គ្រប់គ្រង​អំណាច​មិន​បាន​ធ្វើ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ។

ថ្លែង​ប្រាប់​សមាជិក​គណបក្ស​របស់​ខ្លួន​តាម​រយៈ​វីដេអូខនវឺរិន (video conference)​ លោក​សម​ រង្សី ​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​មាន​ចេតនា​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល។

លោក​សម​ រង្សី​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខកខាន​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ​និង​សេរីភាព​សិទ្ធិ​អ្នក​សារព័ត៌មាន​ សិទ្ធិ​សេរីភាព​គណបក្ស​ប្រឆាំង ​និង​មិន​បាន​គោរព​លិទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ​ទេ​ ព្រមទាំង​បង្កើត​សិទ្ធិ​សញ្ញា​បំពេញ​បន្ថែម ​ដែល​បង្ក​ឲ្យ​ប្រទេស​វៀតណាម ​រំលោភ​យក​ទឹក​ដី​ និង​បូរណភាព​កម្ពុជា​ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល។

«គណបក្ស​ប្រជាជន ​រដ្ឋាភិបាល​ហ៊ុន ​សែន ​ពួក​យួន​នៅ​ពីក្រោយ។ ​គេ​មាន​ច្បាប់​ គេ​មិន​បាន​ពេញ​ចិត្ត​ទេ។​ គេ​ព្រួយ​បារម្ភ​ណាស់។ ​ហេតុអ្វី? ព្រោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​នាំ​មក​នូវ​អន្តរាគមន៍​អង្គការ​សហប្រជាជាតិ។ ​អង្គការ​សហប្រជាជាតិ​រៀបចំ​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣»។

ប្រទេស​ចំនួន​ដប់ប្រាំបី ​ដែល​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ​១៩៩១ ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ​ហើយ​តម្រួវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង​តាម​រយៈ​ការ​បោះឆ្នោត ​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់​ កាល​ពី​ឆ្នាំ​១៩៩៣។

បន្ទាប់​ពី​ការ​បោះឆ្នោត​សភាធម្មនុញ្ញ​ កម្ពុជា​បាន​អនុម័ត​សភា​ធម្មនុញ្ញ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា ​ឆ្នាំ​១៩៩៣ ​ដោយ​បាន​សម្រេច​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​របប​រាជានិយម​ អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ ប្រជា​ធិបតេយ្យ ​និង​សេរី​ពហុបក្ស។

គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា ​ក្នុង​រយៈ​ពេល២០​ឆ្នាំ​កន្លង​ទៅ​នេះ ​ថ្នាក់​ដឹកនាំ​កម្ពុជា ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​និង​ពេញលេញ​នៅ​ក្នុង​ខ្លឹមសារ​ទីក្រុង​ប៉ារីស​ទេ​ ហើយ​ថែមទាំង​បាន​និយាយ​ថា ​កិច្ច​ព្រមព្រៀង​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

លោកប៉ុល ​ហំ ​អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​និយាយ​ថា​ រដ្ឋាភិបាល​សព្វ​ថ្ងៃ​មិន​គួរ​បំភ្លេច​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ទេ ​ដោយ​សារតែ​កិច្ច​ព្រមព្រៀង​នេះ​ហើយ​ទើប​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ដូច​ស្ថានភាព​សព្វ​ថ្ងៃ​នេះ។

«ពួក​អ្នក​ដឹកនាំ​ខ្លះ​នេះ ​ដែល​ខ្លួន​ធ្លាប់​ក្ររហាម ​ហើយ​ក្លាយ​មក​ជា​សេដ្ឋីម្នាក់​គឺ​ដោយសារ​សិទ្ធិសញ្ញា​២៣​​តុលា​នេះ​ដែរ។​ ដោយសារ​តែ​ថ្ងៃ​២៣​តុលា​នេះ​ហើយ​ អង្គការ​សហ​ប្រជាជាតិ​បាន​ជួយយើង»។

គណបក្ស​គ្រប់គ្រង់​អំណាច ​មិន​បាន​រំឭក​ខួប​ថ្ងៃ​២៣ ​តុលា​ទេ​ ក៏​ប៉ុន្តែ​បែរ​ជា​រំឭក​ខួប​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា ​ឆ្នាំ​១៩៧៩​ទៅ​វិញ។

លោក​ជាម ​យៀប ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច ​បាន​និយាយ​ថា គណបក្ស​ប្រជាជន​មិន​ដែល​បំភ្លេច​កិច្ច​ព្រមព្រៀង​សិទ្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​នោះ​ទេ​ ហើយ​គេ​មិន​រំឭក​ខួប​នេះ ​ដោយសារ​តែ​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ពេក ​ទើប​រដ្ឋាភិបាល​​ចង់​កាត់​បន្ថយ​ខ្លះ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ​ហើយ​គណបក្ស​ប្រជាជន​​ក៏​រំឭកខួប​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​ផង​ដែរ។

«មក​ទល់​បច្ចុប្បន្ន​នេះ ​បើ​មិន​គោរពតាម​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ទេ​ ខ្ញុំ​មិន​អាច​ធ្វើ​អី​បាន​ដែរ។​ ហើយ​ការ​ចោទ​ប្រកាន់​ជា​សិទ្ធិ​របស់​គេ។ ​ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា​ ឲ្យ​មាន​ទឡ្ហីករណ៍​ច្បាស់លាស់។​ កុំ​ចេះ​តែ​មាន​អណ្តាត​ចេះ​តែ​លា​ មាន​គំនិ​តចេះ​តែ​ថា​មក។​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​មាន​លោក​សម ​រង្ស៊ី ​ចោទ​ប្រកាន់​លិច​កើត ​ដោយសារ​គាត់​មាន​គំនិត​ទុទិដ្ឋិនិយម​ ដោយ​ថា​ មិន​អាច​ចូល​ស្រុក​បាន»។

លោក​សុរិយា ​ប្រាសាទសុបែរឌី​ ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្ងែង​ការណ៍​មួយ​ពី​ទីក្រុង​ហ្សឺណែវ​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​អនុភាព​សម្រាប់​ប្រទេស​កម្ពុជា។​ លោក​សុរិយា​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​ភាគី​នា​នា ​ដែល​បាន​ជួយ​ដល់​ប្រទេស​នេះ​ ឲ្យ​បាន​ឆ្លុះ​បញ្ជាំង​ឡើង​វិញ ​ថា​តើ​ទស្សន​វិស័យ​សិទ្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ​ត្រូវ​អនុវត្ត​ស្មោះស្ម័គ្រ​ ឬក៏​យ៉ាងណា។​ លោក​បាន​មាន​ប្រសាសន៍​ថា ​កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​មាន​តម្លៃ​រហូត​ដល់​ទស្សន​ទាំង​ឡាយ ​ដែល​មាន​ចែង​ក្នុង​នោះ​ក្លាយ​ទៅ​ជា​ការណ៍​ពិត​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕

2 comments:

Anonymous said...

Justice, Human Right, and Democracy NEED to go together all the way lost one others gone too!!!!

Please help Cambodian live in peace and dignity as free people!

Anonymous said...

Shit SRP