Thursday, November 03, 2011

ពលរដ្ឋ​ធ្វើ​ញត្តិ​សុំ​ឲ្យ​ក្រុង​ភ្នំពេញ​ជា​តំបន់​គ្នាន​ការ​បណ្តេញ​ចេញ - City Residents Present Petition Against Eviction

The World Bank on Tuesday, Aug. 9, 2011, suspended further loans to Cambodia until its government resolves a dispute over the evictions of thousands of poor landowners in the capital. The bank's country director Annette Dixon said the institution was still encouraging the government to provide on-site housing for the remaining residents of Boeung Kak Lake. (Photo: The Phnom Penh Post)

02 Nov. 2011
Chun Sakada, VOA Khmer | Phnom Penh
“Eviction of people is making people poorer.”
Around 100 Phnom Penh residents facing expulsion from their homes gathered in front of City Hall on Wednesday, delivering a petition to make the city “eviction free.”

The demonstrators came from eight communities inside the city, warning in their petition that 10 percent of Phnom Penh’s residents have been evicted over the last 20 years, thanks to the rising value of urban real estate.

Some 150,000 people have been displaced in that time, they said, including forced evictions where their homes were bulldozed.

The petition calls for city leaders to stop forced evictions that present a bad image.

City administrative officer Keo Kosal said he received the petition, which would be reviewed.

“People have met with many difficulties when they leave the city, far from businesses, far from places of work and far from children’s schools,” said Ton Srey Pov, a Boeung Kak lake resident. “We’re delivering the petition to the city governor [Kep Chuktema] to help intervene and stop evictions of people from the city.”

“Eviction of people is making people poorer,” said Lim Sambo, 57, a former resident of the Dey Krahorm neighborhood in Phnom Penh that saw a massive, violent eviction in 2008.

Chan Saveth, chief monitor for the rights group Adhoc, said the Phnom Penh government needs to provide opportunities for the city’s poor, “who have as much the right to live in Phnom Penh as others.”
-------------------
ពលរដ្ឋ​ធ្វើ​ញត្តិ​សុំ​ឲ្យ​ក្រុង​ភ្នំពេញ​ជា​តំបន់​គ្នាន​ការ​បណ្តេញ​ចេញ


ថ្ងៃពុធ, 02 ខែវិច្ឆិកា 2011
ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ
«ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ គឺ​គួប្បី​មិន​មាន​ការ​បណ្តេញចេញ​ត​ទៅ​ទៀត​ទេ។​ ត្រូវ​តែ​មាន​ឱកាស​មួយ​សម្រាប់​អ្នកក្រ​អាច​មាន​សិទ្ធិ​រស់រាន​នៅ​ទីក្រុង​ភ្នំពេញ​ដូច​គេ​ដែរ»។

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឱ្យ​រាជធានី​ភ្នំពេញ​ជា​តំបន់​គ្មាន​ការ​បណ្តេញចេញ​ ខណៈ​ដែល​តុលាការ​បាន​សាកសួរ​តំណាង​អ្នក​ភូមិ​បឹងកក់​ពីរ​នាក់​អំពី​បទចោទ​ប្រកាន់​រឿង​បរិហារ​កេរ្តិ៍។

ប្រជាពលរដ្ឋ​ទាំងនេះ​មក​ពី​សហគមន៍​បឹងឈូក​ ផ្លូវ​រថភ្លើង​១០៤​ និង​១០៥​ ក្នុង​ខណ្ឌ​ឫស្សីកែវ​ សហគមន៍​ទួលរ៉ាដា​ក្នុង​ខណ្ឌ​សែនសុខ​ អតីត​សហគមន៍​ដី​ក្រហម​ក្នុង​ខណ្ឌ​ដូនពេញ​ សហគមន៍​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌ​មានជ័យ​ អតីត​សហគមន៍​បឹងកក់​ និង​សហគមន៍​បឹងកក់។​

ញត្តិ​នេះ​ បាន​បញ្ជាក់​ថា៖ «យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​បណ្តេញ​ចេញ​ចេះ​តែ​បន្ត​កើត​មាន​ ដែល​សហគមន៍​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុងតែ​ប្រឈម»។​

ញត្តិ​នេះ​បានបញ្ជាក់​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ច្រើន​ជាង​១០​ភាគរយ​ត្រូវ​បាន​ភៀសខ្លួន​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារ​តែ​តម្លៃ​ដីធ្លី​ឡើង​ថ្លៃ​កប់​ពពក​ ប្រជាពលរដ្ឋ​ចំនួន​១៥០.០០០​នាក់​គ្មាន​​ទី​ជម្រក​ ហើយ​ក្នុង​ករណី​ខ្លះ​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ផ្សា​យ៉ាងខ្លាំង​ នៅ​ពេល​ដែល​បាន​ឃើញ​លំនៅដ្ឋាន​របស់​ខ្លួន​ និង​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រឿងចក្រ​នោះ។​

ញត្តិ​នេះ​បាន​អំពាវនាវ​ដល់​មេដឹកនាំ​ឱ្យ​បញ្ចប់​ការ​បណ្តេញចេញ​ដែល​មិនមែន​ជា​រូបភាព​ល្អ​ និង​មិនមែន​ជា​កិត្តិយស។​

អ្នកស្រី​ទន់​ ស្រីពៅ​ តំណាង​សហគមន៍​បឹងកក់​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ បន្ទាប់​ពី​ការ​ដាក់​ញត្តិ​នៅ​សាលារាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ​ថា៖

«ញត្តិ​នេះ​ យើង​មាន​គោលបំណង​ថា​ឱ្យ​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ ព្រោះ​ថា​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ការ​លំបាក​វេទនា​ណាស់​ នៅ​ពេល​ដែល​ចាកចេញ​ពី​ទីក្រុង​ ឆ្ងាយពី​មុខរបរ​ ឆ្ងាយពី​កន្លែង​ធ្វើការ​ ឆ្ងាយពី​សាលារៀន​របស់​កូន។ ដូច្នេះ​ យើង​ធ្វើ​ញត្តិ​នេះ​មួយ​ ដើម្បី​ឱ្យ​ឯកឧត្តម​អភិបាល​សាលា​រាជធានី​ភ្នំពេញ​​ជួយ​អន្តរាគមន៍​ និង​បញ្ឈប់​ការ​ជន្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង»។

លោក​លឹម​ សំបូរ​ អាយុ​៥៧​ឆ្នាំ​ អតីត​អ្នកភូមិ​ដី​ក្រហម​ បាន​និយាយ​ថា​ សាលាក្រុង​គួរតែ​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​​ដែល​បន្ថែម​បន្ទុក​នៃ​ភាពក្រីក្រ​កាន់​តែ​ខ្លាំង​ឡើង​ ដូចជា​ រូបលោក​ត្រូវ​បាន​បណ្តេញ​ឱ្យ​ទៅ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​កាន់​តែ​វេទនា​ខ្លាំង​ឡើង។​

«ខ្ញុំ​ដាក់​ញត្តិ​នេះ​ដើម្បី​សហគមន៍​ទាំង​អស់​សុំឱ្យ​សាលា​ក្រុង​ឱ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ និង​ឈប់​បណ្តេញ​ចេញ។ បើ​អាជ្ញាធរ​ដេញ​ប្រជាពលរដ្ឋ​ហើយ​ ប្រជាពលរដ្ឋ​នៅ​តែ​វិលត្រឡប់​មក​ទីក្រុង​រក​ស៊ី​ដដែល​ ដេញ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ក្រ​ និង​មិន​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ទេ»។

លោក​ សៀ ​ភារ៉ុម នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​នេះ។​

«ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ ឬ​ ការ​ដាស់តឿន​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ផល​ប៉ះពាល់​លើ​ពួកគាត់។ អ្នក​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្តេញចេញ​នេះ​មាន​ទុក្ខលំបាក​ច្រើន​ណាស់»។​

លោក​ ចាន់​ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​ការ​បណ្តេញចេញ​ ហើយ​រក​វិធានការ​ដ៏​សមស្រប​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ។​

«ការ​ដោះស្រាយ​ដោយ​យុត្តិធម៌​ គឺ​គួប្បី​មិន​មាន​ការ​បណ្តេញចេញ​ត​ទៅ​ទៀត​ទេ។​ ត្រូវ​តែ​មាន​ឱកាស​មួយ​សម្រាប់​អ្នកក្រ​អាច​មាន​សិទ្ធិ​រស់រាន​នៅ​ទីក្រុង​ភ្នំពេញ​ដូច​គេ​ដែរ»។

លោក​ កែវ​ កុសល​ មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​លោក​ទទួល​យក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ហើយ​ ដើម្បី​យក​ទៅ​ចាត់​ការ​តាម​នីតិវិធី៕

2 comments:

Anonymous said...

Ah Fucking Hun Sen. Ah fucking Hor Nam Hong. Ah Fucking Chea Sim. Ah FUcking Sihanouk!

Anonymous said...

Don't cry.
Don't plead for HunSen's help.
Don't wait for UN's inaction.
Don't believe a fake promise.
Think about a full load of gasolin.
Think about ammonium nitrate.
Take your time to get even.

Vendetta