Friday, December 02, 2011

Blood protest message by Boeung Kak Lake residents - ក្រុម​អ្នក​ភូមិ​បឹងកក់​នាំ​គ្នា​អារ​ដៃ​យក​ឈាម​សរសេរ​ជា​សារ​តវ៉ា​បង្ហោះ​តាម​ប៉េងប៉ោង

អ្នក​ភូមិ​បឹង​កក់​​ដែល​រង​ការ​រំលោភ​បំពាន យក​ម្ជុល​ចាក់​ដៃ​ច្របាច់​យក​ឈាម​សរសេរ​បដា​តវ៉ា។ រូបថត ម៉េង គីម​ឡុង - Boeung Kak Lake residents cut their finger to draw blood for writing their protest messages.

Boeung Kak Lake residents with their bloody protest message (Photo: The Phnom Penh Post)

Friday, 02 December 2011
ឃុត សុភចរិយា
The Phnom Penh Post Khmer

ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​បឹង​កក់​ជាង​ ១០០ នាក់​ កាល​ពី​ព្រឹក​ម្សិល​មិញ​ បាន​នាំ​គ្នា​អារដៃ​យក​ឈាម​មក​សរ​សេរ​ជា​ពាក្យ​តវ៉ា​បង្ហោះ​ទៅ​លើ​មេឃ​ ទុក​ជា​សារ​ក្នុង​ន័យ​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​ពី​បទ​ជេរប្រមាថ ​និង​ប្រឆាំង​បទ​បញ្ជា​មន្ត្រី​សាធារណៈ​។

ស្នាម​ឈាម​ដែល​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​បាន​បង្ហោះ​ទៅ​ក្នុង​លំហ​អាកាស​ តាម​រយៈ​ប៉េងប៉ោង ដោយ​សរសេរ​មាន​ន័យ​ជា​អាទិ៍​ថា ៖​ «​អយុត្តិធម៌​ណាស់ ​ជនរង​គ្រោះ​ក្លាយ​ជា​ជន​ល្មើស។​ ខ្ញុំ​ការពារ​ដី​ក្លាយ​ជា​អ្នក​ទោស...»។

ឈាម​ដែល​ពួក​អ្នក​បឹងកក់​យក​មក​សរសេរ​ជា​សារ​ទាំង​នេះ​ បាន​មក​ពី​អ្នក​ភូមិ​ចំនួន​ ៥ នាក់ ដែល​បាន​យក​ឡាម និង​ម្ជុល​មក​វះ​និង​ចាក់​ម្រាម​ដៃ​របស់​ខ្លួន​រួច​ហើ​យ​សម្រក់​ធ្វើ ជា​ទឹក​ខ្មៅ​។


ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៥នាក់ ដែល​បាន​យក​ផ្លែ​ឡាម​វះម្រាម​ចង្អុល​ដៃ​របស់​ខ្លួន​ អ្នក​ស្រី ខែក ចាន់​រស្មី អាយុ​៣១​ឆ្នាំ មក​ពី​ភូមិ ២១ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ដោយ​សារ​ពួក​គាត់​អស់​មធ្យោបាយ​ក្នុង​ការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​នូវ​ដំណោះស្រាយ​ចេញ​ប្លង់​កម្មសិទ្ធិ​ ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​ត្រូវ​កាត់​ចេញ​ពី​គម្រោង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​ទំហំ ​១២,៤៤​ហិកតា​ ដែល​ផ្ដល់​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ខែ​សីហា​កន្លង​ទៅ។

អ្នក​ស្រី​ថ្លែង​ថា ៖ « [សារ​នេះ]យើ​ង​ចង់​បង្ហាញ​សាធារណជន​អំពី​អារម្មណ៍​ឈឺចាប់​របស់​ពួក​យើង​ទាំង​អស់​គ្នា​...» ។

អ្នក​ស្រី​បាន​បន្ត​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ បូម​ខ្សាច់​លុប​ផ្ទៃ​បឹងកក់​ដើម្បី​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​ឲ្យ​ទៅ​ជា​ទីក្រុង​រណប​ដ៏​ប្រណីត​ថ្មី​មួយ​ទៀត​ ក្នុង​រាជធានី​ភ្នំពេញ​មក ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ដែល​រួម​ទាំង​គ្រួសារ​របស់​គាត់​ផង​ដែរ បាន​ជួប​ប្រទះ​រឿង​«អយុត្តិធម៌» ជា​ច្រើន រួម​មាន​ការ​បូម​ខ្សាច់​ពន្លិច​និង​វាយ​កម្ទេច​ផ្ទះ រង​ការ​វាយ​បង្ក្រាប​ដោយ​ភាព​ហិង្សា​លើ​រូប​រាង​កាយ​ពី​សំណាក់​កម្លាំង​អាជ្ញាធរ ​ការ​ចាប់​ឃុំ​ខ្លួន និង​រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ថែម​ទៀត​។

ការ​ប្រើ​មធ្យោបាយ​អារ​ដៃ​ឬ​ចាក់​ម្រាម​ដៃ​ខ្លួន​ឯង​របស់​ប្រជាពលរដ្ឋ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​សេចក្ដី កង្វល់​ជា​ខ្លាំង។

លោក សៀ ភារម្យ អគ្គ​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការ​ងារ​បេសកកម្ម​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​នៃ​កម្ពុជា បាន​ថ្លែង​ថា បើ​យោង ទៅ​តាម​ស្ថានភាព​ខាង​លើ បង្ហាញ​ថា អ្នក​ភូមិ​ទាំង​នេះ​កំពុង មាន​បញ្ហា​លើ​សុខភាព​ខាង​ផ្លូវ ចិត្ត​យ៉ាង​ធ្ងន់ និង​គួរ​ឲ្យ​បារម្ភ​បំផុត។

លោក​បាន​បន្ត​ថា ការ​នាំ​គ្នា​អារ​ឬ​ចាក់​ម្រាម​ដៃ​របស់​ខ្លួន​ឯង​បែប​នេះ​ គឺជា​សញ្ញា​មិន​ល្អ​មួយ និង​ប្រកប​ដោយ​ការ​គ្រោះ​ថ្នាក់ ហើយ​វា​ក៏​ជា​មធ្យោបាយ​ និង​ជា​បញ្ហា​ថ្មី​មួយ​ទៀត ដែល​កំពុង​តែ កើត​ឡើង ចំពោះ​អ្នក​ភូមិ​បឹងកក់​រងគ្រោះ​ទាំង​នេះ៕

15 comments:

Anonymous said...

Now only blood protest but when the rihgt time come it might be guns prostest do not underestimate that Khmer women even very rare , they know how to use B40, AK 47 too.

Anonymous said...

I'm 100% supporting you, stand up, stand up and stand up

Anonymous said...

S T A N D U P N O W !

STAND UP NOW !

SSSTTTAAANNNDDD UUUPPP NNNOOOWWW !!!

Anonymous said...

SSSTTTAAANNNDDD

UUUPPP

NNNOOOWWW !!!

Anonymous said...

IM SO PROUD OF OUR KMMER WOMEN!!
WE ARE BEHIND YOU!!!
WE FEEL YOUR PAIN!!
PLEASE DONT GIVE UP!!
FIGHT FOR FREEDOM!!
WITHOUT FREEDOM THERE IS ONLY SLAVERY!!

Anonymous said...

កំហឹងពលរដ្ឋខ្មែរក្រីក្រស្លូតត្រង់ដុតកំហឹងជិតដល់
កហើយ។មិនយូរមិនឆាប់នឹងមានការបះបោរ។
តាមពិនិត្យព្រឹត្តិការណ៍ KI MEDIA BLOGGERS​
មានកំរិតកំហឹងខ្ពស់ គួរឲ្យកត់សំគាល់។
ដូច្នេះ អស់លោកជាអ្នកសំនេរ សូមបញ្ចេញគំនិត
ស្នេហាជាតិឲ្យខ្ពស់ ដើម្បីជាប្រយោជន៍ជាតិ។
សូមជួយសង្គ្រោះជាតិយើង។សូមជ្រាបថា គ្មាន
អ្នកណាស្រលាញ់ខ្មែរជាជាងខ្មែរស្រលាញ់ខ្មែរ។
ខ្លួនខ្មែរត្រូវទីពឹងខ្លួនខ្មែរ។យើងត្រូវយកខ្នងទល់
នឹងខ្នង ប្រឆាំងសត្រូវសួពូជ។

Anonymous said...

We are the Khmer out side around the globe are supporting 101% for action, keep fighting until you get your freedom, your land, your house, and your country back. So we are the Khmer out side are trying very hart to free Cambodia and our nation from ah kwack dictator Hun Sen and ah Youn Hanoi. KPPM's team went to meet with(ICC) in Halon on October 2011 and we will be put the petition to (ICC)in a couple months from now regarding Hun Sen's crime against Humanity. Pleas listen to (kppm)
kppm.radio.org

Anonymous said...

We LOVE you Khmers people!!!!!!!! stand up and reunite together in one, fight for FREEDOM!!!!!!!!!!!!!!!!!!!!

WE LOVE YOU!!!!!!!!!!!!!!!

KHMER ABROAD

Anonymous said...

i strongly support all of you, if you stand up against a dictator hun sen ,eventhough i make a little money i promise i will give half of my salary.


chinesecarekhmerland

Anonymous said...

Sattrey Khmer doch TEP VANNY,ning mean jea bontor bontorb......
TEP VANNY 10 neak
TEP VANNY 100
TEP VANNY 1.000
TEP VANNY 10.000
TEP VANNY 100.000
TEP VANNY 1.000.000 n plus..........
Revolution.....Bass Bor....ning keut mean pi Sattrey Khmer dor klaharn taeng niss....nov pel chhap chhap niss.

Ah Yuon CPP Vietcong,ah HUN XEN ah chkae Yuon Communist,ah haeng jarm BET TVEA VAY CHKAE TOV ....pel velea ah Taihorng KADAFI,kann tea jit mok dol heui.....ah HUN XEN ah chonray !!!!!!!!

Anonymous said...

Ah neak BET TVEA VAY CHKAE NING NGOIRB TAIHORNG mun Chkae!!!!!!

BARAJEY ! AH XEN ,AH TROV KROIB DOCH AH KADAFi!!!!!!!!!!!!!!!!!!!!!!

Anonymous said...

Sattrey Khmer doch TEP VANNY,ning mean jea bontor bontorb......
TEP VANNY 10 neak
TEP VANNY 100
TEP VANNY 1.000
TEP VANNY 10.000
TEP VANNY 100.000
TEP VANNY 1.000.000 n plus..........
Revolution.....Bass Bor....ning keut mean pi Sattrey Khmer dor klaharn taeng niss....nov pel chhap chhap niss.

Anonymous said...

Ah VIETCONG CPP nihg oss leak, doy sar vay tveu barb SREY SREY KHMER.

Ah Vietcong HUN XEN oss leak, doy sar BET TVEA VAY CHKAE.

Ah kadafi HUN XEN oss leak,doy sar JAE PROMART MADAY.

Anonymous said...

Just scratch their fingers to get blood to writing protest won't make any difference. Boeung Kak residents shall chop off their fingers...Then, let see what the government's reaction.

Anonymous said...

Samrork CHHEAM keu KHMER dol kor heui!