លោក សម រង្ស៊ី មេបក្សប្រឆាំង កាលពីពេលកន្លងមក។ លោក ឥឡូវនេះកំពុងតែរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។ រូបថតឯកសារ ភ្នំពេញប៉ុស្តិ៍ |
Monday, 09 January 201
មាស សុខជា
The Phnom Penh Post
លិខិត ចេញកាលពីថ្ងៃ ៧ មករា បានសរសេរថា«មាន តែពួកជនក្បត់ជាតិទេ ឬក៏អ្នកដែលលក់ខ្លួនឲ្យពួកជនក្បត់ជាតិ ឬចាញ់ការឃោសនាពួកជនក្បត់ជាតិតែប៉ុណ្ណោះ ដែលអបអរសាទរថ្ងៃ ៧ មករា»។ភ្នំពេញៈ នៅក្នុងលិខិតពីរដាច់ដោយឡែកពីគ្នា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេស បានគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការឆ្លើយតបទៅកាន់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ពីដំណើរការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលមានភាពចម្រូងចម្រាស ប៉ុន្តែបានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធពីធីអបអរសាទរ ថ្ងៃ ៧ មករា។
ក្នុងលិខិតមួយ ដែលផ្ញើជូនលោក ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១១ ហើយភ្នំពេញ ប៉ុស្តិ៍ ទទួលបាន កាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំសូមសម្តែងការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះជំហរដ៏ត្រឹមត្រូវ ក្នុងការការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា» ដូចបានបញ្ជាក់ក្នុងលិខិតរបស់លោក ហ៊ុន សែន ចុះថ្ងៃទី ០២ ខែ ធ្នូ ចំពោះតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចំនួន ១៦ នាក់។
ក្នុងលិខិតឆ្លើយតប របស់លោកនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា តម្រុយបង្គោលព្រំដែនលេខ ១៨៥ ដែលលោក សម រង្ស៊ី បានដកក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងតម្រុយបង្គោលព្រំដែនដទៃទៀត មិនទាន់ឈានដល់ការឯកភាពគ្នា លើទីតាំងតម្រុយបង្គោលព្រំដែនទាំងនោះនៅឡើយទេ។
លោក សម រង្ស៊ី បានបន្តថា៖«សូមសម្តេច [ហ៊ុន សែន] ជឿជាក់ចុះថា អ្នកស្នេហាជាតិខ្មែរទាំងអស់ ច្បាស់ជានឹងរួមកម្លាំងពេញទំហឹង ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីការពារដីស្រែចម្ការ របស់ជនជាតិខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន ក្នុងកិច្ចប្រឹងប្រែង រកដំណោះស្រាយ ឲ្យបានសមស្រប អាចទទួលយកបាននាពេលខាងមុខ តាមប្រសាសន៍របស់សម្តេច»។
លិខិតសរសើររបស់លោក សម រង្ស៊ី ជូនលោក ហ៊ុន សែន នេះ ទើបតែត្រូវបានគេបញ្ចេញ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលិខិតមួយទៀតរបស់លោក សម រង្ស៊ី ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ៧ មករា បានធ្វើការរិះគន់ខ្លាំងៗ ទៅលើមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលអបអរសាទរថ្ងៃ ៧ មករា។
លិខិត ចេញកាលពីថ្ងៃ ៧ មករា បានសរសេរថា«មានតែពួកជនក្បត់ជាតិទេ ឬក៏អ្នកដែលលក់ខ្លួនឲ្យពួកជនក្បត់ជាតិ ឬចាញ់ការឃោសនាពួកជនក្បត់ជាតិតែប៉ុណ្ណោះ ដែលអបអរសាទរថ្ងៃ ៧ មករា»។
លោក សម រង្ស៊ី ក៏បានប្រាប់ប្រជាជនឲ្យចងចាំថា ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃ ដែលកងទ័ពប្រទេសវៀតណាមកុម្មុយនីស្តបានចូលមកឈ្លានពានលុកលុយ ប្រទេសកម្ពុជា ដោយយកលេសថា គេមករំដោះប្រជារាស្រ្តខ្មែរ ពីរបបខ្មែរក្រហម ដែលបានសម្លាប់មនុស្សជាច្រើន ក្រោយពីប៉ុល ពត បានឡើងកាន់អំណាច នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ «នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ កងទ័ពបរទេសឈ្លានពាន ក៏បានលើកបន្តុប ជនក្បត់ជាតិមួយចំនួនតូច ឲ្យធ្វើជាអាយ៉ងគេ មានមុខមាត់ជាខ្មែរ តែអនុវត្តនយោបាយយួន»។
ប៉ុន្តែ លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ដោយលើកឡើងថា អ្វីដែលលោក សម រង្ស៊ី បានចោទប្រកាន់ គឺគ្រាន់តែដើម្បីផលប្រយោជន៍នយោបាយប៉ុណ្ណោះ។ លោក ឯក ថា បានបញ្ជាក់ថា៖ «ម្តងសរសើរ ម្តងវាយប្រហារ វាជាតាកទិច និងជាយុទ្ធសាស្រ្តនយោបាយរបស់គាត់។ ចំពោះជំហររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច បានខិតខំបម្រើប្រជាជន និងប្រជាជាតិទាំងមូល»។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា មន្រ្តីគណបក្សកាន់អំណាច ត្រូវចែកឲ្យដាច់ពីគ្នារវាងលិខិតរបស់លោក សម រង្ស៊ី ថ្ងៃទី ៧ មករា និងលិខិតកោតសរសើរលោក ហ៊ុន សែន។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា លោក សម រង្ស៊ី មិនបានគាំទ្រដំណើរការបោះបង្គោលព្រំដែនទេ ប៉ុន្តែបានកោតសរសើរការឆ្លើយតបរបស់លោក ហ៊ុន សែន ដែលបានទទួលស្គាល់ ក្នុងលិខិតផ្លូវការថា គណៈកម្មការព្រំដែនចម្រុះកម្ពុជា និងវៀតណាម កំពុងធ្វើការកំណត់ព្រំដែន រវាងប្រទេសទាំងពីរ មិនទាន់ឈានដល់ការព្រមព្រៀង លើទីតាំងបង្គោលលេខ ១៨៤ ដល់ ១៨៧ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងនៅឡើយទេ។ ភាគីទាំងពីរ កំពុងបន្តចរចាទីតាំងបង្គោលព្រំដែនទាំងនេះ និងបង្គោលដទៃទៀត ដែលចាំបាច់ត្រូវការការព្រមព្រៀងនៅថ្ងៃអនាគត។
លោក យឹម សុវណ្ណ បានបន្តថា៖ «[លោក សម រង្ស៊ី] គាំទ្រការលើកឡើង[របស់លោក ហ៊ុន សែន] ដែលនិយាយថា បង្គោលមិនមែនជាបង្គោលផ្លូវការទេ។ មានន័យថា លោកទទួលស្គាល់ថា បង្គោលទាំងនោះ មិនមែនជាបង្គោលផ្លូវការទេ»។ លោកបានបន្តថា ប្រសិនបើលោក ហ៊ុន សែន ទទួលស្គាល់ថា បង្គោលទាំងនោះ មិនមែនផ្លូវការ ហើយវៀតណាមក៏បានបន្ថយបង្គោលចម្រូងចម្រាសនោះវាមានន័យថាតម្រុយបង្គោលព្រំដែន ដែលដកដោយលោក សម រង្ស៊ី កាលពីខែតុលា ឆ្នាំ ២០០៩ វាមិនមែនជាកំហុសរបស់លោក សម រង្ស៊ី ទេ ហើយរដ្ឋាភិបាល ត្រូវតែដកពាក្យបណ្តឹងប្រឆាំងលោក សម រង្ស៊ី និងត្រួសត្រាយផ្លូវឲ្យគាត់ បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។
ទាក់ទងទៅនឹងថ្ងៃ ៧ មករា គណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សប្រឆាំងមួយទៀត មានអាសនៈក្នុងរដ្ឋសភា បានប្រកាសពីគោលជំហររបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃទី ៧ មករាថា គណបក្សសិទ្ធិមនុស្សយល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាការបញ្ចប់នៃរបបខ្មែរក្រហមប៉ុល ពត និងជាការចាប់ផ្តើមលេចចេញជារូបរាងឡើង នៃរបបគ្រប់គ្រងមួយ ដែលស្ថិតនៅក្រោមនឹមត្រួតត្រារបស់វៀតណាម។ ក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលមានកងទ័ព និងជំនាញការវៀតណាម នៅលើទឹកដីកម្ពុជា ប្រជាពលរដ្ឋខ្មែរ នៅតែទទួលរងអំពើឧក្រិដ្ឋកម្មបន្តទៀត ដូចជា ការបញ្ជូនពលរដ្ឋខ្មែររាប់សែននាក់ ឲ្យទៅស្លាប់តាមរយៈផែនការ ក ៥ និងថា លើសពីនេះទៅទៀត ក្រុងហាណូយ «មិនញញើត និងអនុវត្តលួចប្លន់ ទ្រព្យសម្បត្តិធនធានរបស់ខ្មែរ យកទៅប្រទេសវៀតណាមជាចំហរ និងបញ្ជូនជនជាតិយួន មកតាំងទីលំនៅនៅលើទឹកដីខ្មែរ ដែលជាផ្នែកមួយនៃការអនុវត្តផែនការបញ្ចូលប្រទេសកម្ពុជា ទៅក្នុងសហព័ន្ធឥណ្ឌូចិន ក្រោមការដឹកនាំរបស់វៀតណាម តាមយុទ្ធសាស្ត្រវាទទីនិយមរបស់ហូរ ជីមិញ»។
ប៉ុន្តែមេដឹកនាំគណបក្សប្រជាជន បានប្រកាសជាញឹកញាប់មកថា ប្រទេសវៀតណាម មិនបានឈ្លានពានកម្ពុជាទេ គឺចូលមកជួយសង្គ្រោះ ដោយទឹកចិត្តមនុស្សធម៌។ ការដែលប្រទេសវៀតណាម បានលើកទ័ពចូលមកវាយផ្តួលរំលំរបបខ្មែរក្រហម គឺធ្វើឡើង តាមការស្នើសុំរបស់ភាគីកម្ពុជា និងថា បើគ្មានវៀតណាមចូលមកជួយរំដោះនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ ម្ល៉េះសមកម្ពុជា នឹងគ្មានអ្វីៗដូចថ្ងៃនេះឡើយ។
លោក ឯក ថា បានបញ្ជាក់បន្ថែម កាលពីម្សិលមិញថា៖ «ថ្ងៃជ័យជំនះ ៧ មករា លើរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ត្រូវបានទទួលស្គាល់ដោយពិភពលោក ដែលនោះគឺជាមូលហេតុ ដែលគេទទួលស្គាល់ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ ១៩៧៩។ ដូច្នេះប្រសិនបើពិភពលោក មិនទទួលស្គាល់ការដួលរលំរបស់ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ គ្មានថ្ងៃជ័យជំនះ ៧ មករាទេ»។
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា ការដែលខ្មែរក្រហម អាចឡើងកាន់អំណាចបាន នៅថ្ងៃ ១៧ មេសា ១៩៧៥ ដែលជាការចាប់ផ្តើមនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា និងថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលគណបក្សប្រជាជននិយាយថា វៀតណាមបានចូលមកជួយរំដោះខ្មែរនោះ គឺថ្ងៃទាំងពីរនេះសុទ្ធសឹងតែមានការជួយរៀបចំ ឧបត្ថម្ភ ដោយបក្សកុម្មុយនីស្តវៀតណាម មកលើបក្សកុម្មុយនីស្តខ្មែរទាំងពីរក្រុម ដែលមានប្រភពមកពីបក្សកុម្មុយនីស្តឥណ្ឌូចិន របស់ហូជីមិញតែមួយ៕ TK
រាយការបន្ថែម សូ វិសាល
6 comments:
For the sake of Viet-Khmer of the Federation of Indochina, We, Viet, will manipulate and control you dumb Khmer's head until the end of time...and there isn't a damn thing you dumb Khmer can do about it!
you-Know-who-i-Am-already
A la dernière nouvelle,les USA vont frapper les Youns dans les années à venir. Ils Youns mourront tous un jour.Les Khmers deviennent automatiquement le chef.
8:59PM
YEAH, OF COURSE WE KNOW YOU, YOU'RE AT THE COFFEE SHOP WITH YOUR BIKINI ON AT LITTLE SAIGON GOLDEN GROVE, CALI.
WE KNOW YOU VERY WELL
1.DOG EATER
2.THE COMMUNIST/VIETS BLOODY KILLER
3.DUMB,UGLY,NASTY IN THE WORLD!
LITTLE SAIGON
C’est dejà trop tard!
Comprenez bien une chose les ignorants Khmèrs:
Nous, Viet-Khmer, sommes actuellement la mojorité légale de la population Khmère!!!
Nous, Viet, nous allons viêtnamiser vos ignorants Khmers de la tête au pouce exactment comme nous avions fait aux Khmers Kroms!
Too late already you dumb Khmer!
You dumb Khmer will be vietnamized from head to toes just like those dumb Khmer Kroms!!!
ហួសពេលហើយ អាខ្មែរល្ងង់ខ្លៅ!
អាខ្មែរល្ងង់ខ្លៅរាល់គ្នាឯងនឹងក្លាយទៅជា
ជនយៀកណាម តាំងពីក្បាលដល់ចុងជើង
ដូចជាពពួកអាខ្មែរក្រោមអញ្ជឹង!!!
Tu-sais-dejà-qui-je-suis
That will be great for Viet Khmer joining together, Khmer fuck Youn and Youn Fuck Khmer, later we are in one place called Nambodia....nothing wrong with it, this will be same as in America...
If Chinese want to join fucking then Nambodia will be Chinambodia....that is much better...forever young....go make more babies...later we will be fine....Khmer men love Chinese and Viet women...so the mission is completely successful, no war but fuck....
Post a Comment