Friday, 13 January 2012 12:02 ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ ក្រុមបុរសៗ ដែលត្រូវជាប្តីរបស់ស្ត្រី កូន អ្នកភូមិក្នុងតំបន់បុរីកីឡា កាលពីម្សិលមិញ បាននាំគ្នាទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីស្នើសុំឲ្យអាជ្ញាធរដោះលែងប្រពន្ធនិង កូនៗរបស់ពួកគេ។
កាលពីថ្ងៃពុធ អាជ្ញាធររាជធានីបានចាប់បញ្ជូនខ្លួនស្ត្រី និងកុមារាកុមារីចំនួន ៣០ នាក់ ទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ បន្ទាប់ពីពួកគេ បាននាំគ្នា ធ្វើការតវ៉ា នៅមុខសាលារាជធានី និងបានព្យាយាមបង្កឲ្យកកស្ទះចរាចរណ៍ នៅលើដងផ្លូវព្រះមុន្នីវង្ស។ អាជ្ញាធរបានអះអាងថា ការចាប់បញ្ជូនខ្លួនក្រុមអ្នកតវ៉ា ដែលជាស្ត្រី និងកុមារ ទៅកាន់មជ្ឈមណ្ឌលនេះ ដើម្បីគាំពារ និងបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈដល់ពួកគេ ប៉ុន្តែក្រុមបុរសៗ ដែលជាប្ដី និងជាឪពុករបស់ស្រ្តី និងកុមារទាំងនោះ អះអាងថា ទីនោះគឺដូចជាកន្លែងឃុំខ្លួនអ្នកទោសមួយ ព្រោះពួកគេ មិនត្រូវបានអនុញ្ញាត ឲ្យចូលជួបប្រពន្ធកូនរបស់ពួកគេ នៅខាងក្នុងបរិវេណមជ្ឈមណ្ឌលនោះទេ។
ប្តីអ្នកស្រីចាន់ ស្រីភាព លោកយ៉ាន់ ធឿន អាយុ ៣៩ ឆ្នាំ ដែលកំពុងជាប់ឃុំ នៅមជ្ឈមណ្ឌលនោះ បាននិយាយថា មន្ត្រី និងអាជ្ញាធរនៅទីនោះ មិនអនុញ្ញាត ឲ្យពួកគាត់ ចូលជួបប្រពន្ធគាត់ទេ។ លោកបានថ្លែងថា៖ «គេឲ្យយើងជួបមុខនិងសួរសុខទុក្ខគ្នាពីខាងក្រៅរបង «ទីនោះដូចជាកន្លែងឃុំឃាំងអញ្ចឹង»។ លោកបន្តថា៖«ខ្ញុំសុំស្នើដល់អាជ្ញាធរ មេត្តាដោះលែងប្រពន្ធខ្ញុំមកវិញ ព្រោះនាងគ្មានកំហុសទេ»។
កាលពីព្រឹកម្សិលមិញ មន្ត្រីអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បាននាំយកស្បៀង និងសម្ភារមួយចំនួន រួមមានមី ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ភួយ មុង ទៅចែកជូនអ្នកភូមិទាំងនោះ ដល់មជ្ឈមណ្ឌលនេះ ហើយអាជ្ញាធររាជធានី បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះអ្នកតវ៉ាទាំងនេះ ហើយរកឃើញថា ស្ត្រីចំនួន ៧ នាក់ ក្នុងចំណោមស្ត្រី និងកុមារទាំងនោះ មិនមែនជាពលរដ្ឋក្នុងតំបន់បុរីកីឡាទេ។
លោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានីនិយាយថា ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងនេះ អាជ្ញាធរត្រៀមរៀបចំដោះស្រាយ ឲ្យទៅនៅភូមិទួលសំបួរ ហើយមួយចំនួនទៀត ទៅកាន់ខាងភ្នំបាទនៅភូមិស្រះពោធិ៍ ឃុំ
ផ្សាដែក ស្រុកពញាឮខេត្តកណ្ដាល។
លោកបានថ្លែងថា៖«ស្ត្រី ៧នាក់ដែលមន្ត្រីរបស់យើងបានរកឃើញថា អ្នកដែលទទួលបានផ្ទះហើយ មកតវ៉ាទាមទារទៀតនោះ យើងនឹងពិចារណាតទៅទៀតថាត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការឬយ៉ាង ណា?»។
អ្នកស្រី សាក់ មុន្នី អាយុ ៦៣ ឆ្នាំ ដែលត្រូវបានចាប់បញ្ជូនខ្លួនទៅកាន់មជ្ឈមណ្ឌលនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថាកាលពីព្រឹកម្សិលមិញ អាជ្ញាធរបានបង្ខំឲ្យពួកគាត់ផ្ដិតមេដៃ នៅលើឯកសារមួយ ដែលពួកគាត់សង្ស័យថា ជាឯកសារសម្រាប់បញ្ជូនពួកគាត់ ទៅកាន់កន្លែងផ្សេង។ អ្នកស្រីបន្តថា៖«សមត្ថកិច្ចបានប្រាប់ពួកយើងថា បើមិនផ្ដិតមេដៃទេ ពួកគេមិនអាចជួយដោះស្រាយនូវអ្វីដែលយើងខ្ញុំទាមទារនោះបានទេ»។
លោកអំ សំអាត ទីប្រឹក្សាបចេ្ចកទេសអង្គការលីកាដូ បានរិះគន់អាជ្ញាធររាជធានី ចំពោះការចាប់ឃុំខ្លួននេះ ថា ជាការរំលោភទៅលើសិទ្ធិប្រជាពលរដ្ឋ៕
Subscribe to:
Post Comments (Atom)
3 comments:
ខ្មែរមិនឆ្កួតទៅរួមសាមគ្គីជាមួយក្រុមតិរច្ឆានរួចប្រមូល
ឱ្យទៅអាយួនសម្លាប់ងាយស្រួលនោះទេ កុំបាច់ឯង
ឆ្ងល់ទេ។សាសន៍យួនកន្ទបនេះ ថោកទាបគ្មានសាសន៍
ណាដូច នៅទីណាបំផ្លាញទីនោះ នោម អាចម៍ដាក់
គ្មានអនាម័យ ហ្នឹងហើយដែលពួកវាកម្ចាយខ្មែរ។បើ
ជួបវាក្នុងរថយន្តម្ដងៗស្ទើរទ្រាំមិនបាន ស្រែកឮខ្លាំងៗ
គ្មានសណ្ដាប់ធ្នាប់អីសោះ នៅអួតថាសាសន៍ពួកឯង
គ្រាន់បើទៀត។កុំតែបានចូលមកប្លន់ខ្មែរ កុំអីពួកអា
ឯងងាប់អស់តាំងពីឆ្នាំ២០០០ម៉្លេះ។ល្មមពួកឯងដឹង
គុណដល់ខ្មែរនោះវាជាការប្រសើរដែលពួកឯងបាន
កើតមកជាសាសន៍យួនអាក្រក់ខុសគេឯងក្នុងលោក
នេះ។នឹកឡើងសែនក្ដៅពើតផ្សារទ្រូង ព្រោះតែស្ដេច
សីហនុ បណ្ដេញទាហាន UN ចេញពីកម្ពុជា១៩៩៣
ទើបបានជាកម្ពុជាត្រូវរលាយអន្តរធានយ៉ាងនេះ។
ពេលនោះទោះជាអាហ៊ុនសែនដែលយួននៅពីក្រោយ
រត់ទៅធ្វើអប្បគមន៍ស្អីគេនោះ ក៏វាមិនហ៊ានច្បាំងតប
តជាមួយវិញដែរ តែមកពីស្ដេចសីហនុ មើលឃើញ
ខ្លួនឯងជាអទិទេព អាចសម្រួលជាមួយអាហ៊ុនសែន
រហូតក្បត់កូនក្នុងខោរបស់ខ្លួន។ដូច្នោះបើស្ដេចសីហនុ
ទុកនាទីឱ្យទាហាន UN ការពារនិងរៀបចំសន្តិសុខ
កម្ពុជាយើងពិតជារុងរឿងមិនខ្ញុំយួនយហូតដល់សព្វ
ថ្ងៃនេះទេ........
ខ្មែរក្នុងក្រៅ
ក្រោកឡើងរាស្រ្តខ្មែរគ្រប់ឋានតំបន់ ចិញ្ចាំ្រអង្កន់
ក្រុមទមិឡចង្រៃ សម្លាប់រាស្រ្តឯងគ្មានសំចៃដៃ
អ៊ុំប្រុសក្មួយស្រីនៅចាំដល់ណា!! ខ្មែរយើង ឈឺ
ចុកចាប់ណាស់ នៅពេលដែលឃើញគេសម្លាប់
វាយធ្វើបាបខ្មែរយ៉ាងវេទនាបែបនេះ។
អ្នកបូរីកីឡាវាខូចណាស់ ហើយវាក្រទៀត បានជាតេជោឈួសផ្ទះពួកនោះចោលព្រោះអី ដី
នៅទីនោះវាត្រូវប៉ាន់ បានជាឈួសចោលហើយដាក់
គុកទៀត ព្រោះវាខូចពេក ល្អអីម្លះទេលោកអើយ
ម្ចាស់ជាប់គុក តេចោបានដុល្លាឡើងមេកាញ់ជ្រូក
រាប់ជិតឆ្កួតហើយ។
Post a Comment