Friday, January 13, 2012

អាជ្ញាធរ​រាជធានី​បន្ត​ឃុំ​ខ្លួន​អ្នក​បុរីកីឡា

Friday, 13 January 2012 12:02 ឃុត សុ​ភ​ច​រិ​យា
The Phnom Penh Post


ភ្នំពេញៈ ក្រុម​បុរសៗ ដែល​ត្រូវ​ជា​ប្តី​របស់​ស្ត្រី​ កូន អ្នក​ភូមិ​ក្នុង​តំបន់​បុរីកីឡា កាល​ពី​ម្សិលមិញ បាន​នាំ​គ្នា​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះលែង​ប្រពន្ធ​និង កូន​ៗ​របស់​ពួក​គេ

កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​រាជធានី​បាន​ចាប់​បញ្ជូន​ខ្លួន​ស្ត្រី និង​កុមារា​កុមារី​ចំនួន ៣០ នាក់ ទៅ​កាន់​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ បន្ទាប់​ពី​ពួក​គេ បាន​នាំ​គ្នា ធ្វើ​ការ​តវ៉ា​ នៅ​មុខ​សាលា​រាជធានី និង​បាន​ព្យាយាម​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ នៅ​លើ​ដង​ផ្លូវ​ព្រះ​មុន្នីវង្ស។ អាជ្ញាធរ​បាន​អះអាង​ថា ការ​ចាប់​បញ្ជូន​ខ្លួន​ក្រុម​អ្នក​តវ៉ា ដែល​ជាស្ត្រី និង​កុមារ​ ទៅ​កាន់​មជ្ឈ​មណ្ឌល​នេះ ដើម្បី​គាំពារ និង​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជាជីវៈ​ដល់​ពួក​គេ ប៉ុន្តែ​ក្រុម​បុរស​ៗ ដែល​ជាប្ដី និង​ជា​ឪពុក​របស់​ស្រ្តី​ និង​កុមារ​ទាំង​នោះ ​អះអាង​ថា ទី​នោះ​គឺ​ដូចជា​កន្លែង​ឃុំ​ខ្លួន​អ្នក​ទោស​មួយ ព្រោះ​ពួក​គេ មិន​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចូល​ជួប​ប្រពន្ធ​កូន​របស់​ពួក​គេ នៅ​ខាង​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​នោះ​ទេ។

ប្តី​អ្នក​ស្រី​ចាន់​ ស្រី​ភាព ​លោក​យ៉ាន់ ធឿន អាយុ​ ៣៩ ​ឆ្នាំ ដែល​កំពុង​ជាប់​ឃុំ​ នៅ​មជ្ឈមណ្ឌល​នោះ ​បាន​និយាយ​ថា​ មន្ត្រី និង​អាជ្ញាធរ​នៅ​ទី​នោះ មិន​អនុញ្ញាត ឲ្យ​ពួក​គាត់​ ចូល​ជួប​ប្រពន្ធ​គាត់​ទេ។ លោក​បាន​ថ្លែង​ថា៖ «គេ​ឲ្យ​យើង​ជួប​មុខ​និង​សួរសុខ​ទុក្ខ​គ្នា​ពី​ខាង​ក្រៅ​របង «ទីនោះ​ដូចជា​កន្លែង​ឃុំឃាំង​អញ្ចឹង»។​ លោក​បន្ត​ថា៖«ខ្ញុំ​សុំស្នើ​ដល់​អាជ្ញាធរ​ មេត្តា​ដោះលែង​ប្រពន្ធ​ខ្ញុំ​មក​វិញ ព្រោះ​នាង​គ្មាន​កំហុស​ទេ»។


កាល​ពី​ព្រឹក​ម្សិល​មិញ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ ប្រចាំ​កម្ពុជា ​បាន​នាំ​យក​ស្បៀង ​និង​សម្ភារ​មួយ​ចំនួន​ រួម​មាន​មី ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ ត្រីខ​កំប៉ុង ភួយ​ មុង ទៅ​ចែក​ជូន​អ្នក​ភូមិ​ទាំង​នោះ​ ដល់​មជ្ឈមណ្ឌល​នេះ ហើយ​អាជ្ញាធរ​រាជធានី បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​អ្នក​តវ៉ា​ទាំង​នេះ ហើយ​រក​ឃើញ​ថា​ ស្ត្រី​ចំនួន ៧ ​នាក់​ ក្នុង​ចំណោម​ស្ត្រី និង​កុមារ​ទាំង​នោះ មិន​មែន​ជា​ពលរដ្ឋ​ក្នុង​តំបន់​បុរី​កីឡា​ទេ​។

លោក​កើត ឆែ នាយក​រង​រដ្ឋ​បាល​សាលារាជ​ធានី​និយាយ​ថា ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ អាជ្ញាធរ​ត្រៀម​រៀបចំ​ដោះស្រាយ ឲ្យ​ទៅ​នៅ​ភូមិ​ទួល​សំបួរ ហើយ​មួយ​ចំនួន​ទៀត ​ទៅ​កាន់ខាងភ្នំបាទនៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ

ផ្សា​ដែក ស្រុក​ពញាឮ​ខេត្ត​កណ្ដាល។

លោក​បាន​ថ្លែង​ថា៖«ស្ត្រី ​៧​នាក់​ដែល​មន្ត្រី​របស់​យើង​បាន​រក​ឃើញ​ថា ​អ្នកដែល​ទទួល​បាន​ផ្ទះ​ហើយ​ មក​តវ៉ា​ទាមទារ​ទៀត​នោះ យើង​នឹង​ពិចារណា​តទៅ​ទៀត​ថា​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ឬយ៉ាង ណា?»​។

អ្នក​ស្រី សាក់ មុន្នី អាយុ​ ៦៣ ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​មជ្ឈ​មណ្ឌល​នេះ ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា​កាល​ពី​ព្រឹក​ម្សិលមិញ អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​ នៅ​លើ​ឯកសារ​មួយ ដែល​ពួក​គាត់​សង្ស័យ​ថា ​ជា​ឯកសារ​សម្រាប់​បញ្ជូន​ពួក​គាត់​ ទៅ​កាន់​កន្លែង​ផ្សេង។ អ្នក​ស្រី​បន្ត​​ថា៖«សមត្ថកិច្ច​បាន​ប្រាប់​ពួក​យើង​ថា បើ​មិន​ផ្ដិត​មេ​ដៃ​ទេ ពួក​គេ​មិន​អាច​ជួយ​ដោះស្រាយ​នូវ​អ្វី​ដែល​យើង​ខ្ញុំ​ទាមទារ​នោះ​បាន​ទេ»។

លោក​អំ សំអាត ទី​ប្រឹក្សា​បចេ្ចកទេស​អង្គការ​លីកាដូ បាន​រិះគន់​អាជ្ញាធរ​រាជធានី​ ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​នេះ ថា​ ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​៕

3 comments:

Anonymous said...

ខ្មែរមិនឆ្កួតទៅរួមសាមគ្គីជាមួយក្រុមតិរច្ឆានរួចប្រមូល
ឱ្យទៅអាយួនសម្លាប់ងាយស្រួលនោះទេ កុំបាច់ឯង
ឆ្ងល់ទេ។សាសន៍យួនកន្ទបនេះ ថោកទាបគ្មានសាសន៍
ណាដូច នៅទីណាបំផ្លាញទីនោះ នោម អាចម៍ដាក់
គ្មានអនាម័យ ហ្នឹងហើយដែលពួកវាកម្ចាយខ្មែរ។បើ
ជួបវាក្នុងរថយន្តម្ដងៗស្ទើរទ្រាំមិនបាន ស្រែកឮខ្លាំងៗ
គ្មានសណ្ដាប់ធ្នាប់អីសោះ នៅអួតថាសាសន៍ពួកឯង
គ្រាន់បើទៀត។កុំតែបានចូលមកប្លន់ខ្មែរ កុំអីពួកអា
ឯងងាប់អស់តាំងពីឆ្នាំ២០០០ម៉្លេះ។ល្មមពួកឯងដឹង
គុណដល់ខ្មែរនោះវាជាការប្រសើរដែលពួកឯងបាន
កើតមកជាសាសន៍យួនអាក្រក់ខុសគេឯងក្នុងលោក
នេះ។នឹកឡើងសែនក្ដៅពើតផ្សារទ្រូង ព្រោះតែស្ដេច
សីហនុ បណ្ដេញទាហាន UN ចេញពីកម្ពុជា​១៩៩៣
ទើបបានជាកម្ពុជាត្រូវរលាយអន្តរធានយ៉ាងនេះ។
ពេលនោះទោះជាអាហ៊ុនសែនដែលយួននៅពីក្រោយ
រត់ទៅធ្វើអប្បគមន៍ស្អីគេនោះ ក៏វាមិនហ៊ានច្បាំងតប
តជាមួយវិញដែរ តែមកពីស្ដេចសីហនុ មើលឃើញ
ខ្លួនឯងជាអទិទេព អាចសម្រួលជាមួយអាហ៊ុនសែន
រហូតក្បត់កូនក្នុងខោរបស់ខ្លួន។ដូច្នោះ​បើស្ដេចសីហនុ
ទុកនាទីឱ្យទាហាន UN ការពារនិងរៀបចំសន្តិសុខ
កម្ពុជាយើងពិតជារុងរឿងមិនខ្ញុំយួនយហូតដល់សព្វ
ថ្ងៃនេះទេ........
ខ្មែរក្នុងក្រៅ

Anonymous said...

ក្រោកឡើងរាស្រ្តខ្មែរគ្រប់ឋានតំបន់ ចិញ្ចាំ្រអង្កន់
ក្រុមទមិឡចង្រៃ សម្លាប់រាស្រ្តឯងគ្មានសំចៃដៃ
អ៊ុំប្រុសក្មួយស្រីនៅចាំដល់ណា!! ខ្មែរយើង ឈឺ
ចុកចាប់ណាស់ នៅពេលដែលឃើញគេសម្លាប់
វាយធ្វើបាបខ្មែរយ៉ាងវេទនាបែបនេះ។

Anonymous said...

អ្នកបូរីកីឡាវាខូចណាស់ ហើយវាក្រទៀត បានជាតេជោឈួសផ្ទះពួកនោះចោលព្រោះអី ដី
នៅទីនោះវាត្រូវប៉ាន់ បានជាឈួសចោលហើយដាក់
គុកទៀត ព្រោះវាខូចពេក ល្អអីម្លះទេលោកអើយ
ម្ចាស់ជាប់គុក តេចោបានដុល្លាឡើងមេកាញ់ជ្រូក
រាប់ជិតឆ្កួតហើយ។