Wednesday, January 04, 2012

CCHR MEDIA COMMENT: Yesterday'​s Eviction at Borei Keila Fails to Respect the "Three Pillars" of Business and Human Rights


http://www.box.com/s/9eei44gk4gq012sc0tvp


http://www.box.com/s/jaslxoxxu7m795rcgkev

3 comments:

Anonymous said...

ខាងក្រោមនេះជាសេចក្តីបំភ្លឺនៃសាលារាជធានី
ភ្នំពេញ្៖
ការ​ផ្ទុះ​អំពើ​ហិង្សា​ចំនួន​២​ដង​បន្តបន្ទាប់​គ្នា​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បូរី​កីឡា ​និង​ សមត្ថកិច្ច​ចម្រុះ​កាល​ពី​ព្រឹក​ថ្ងៃ​០៣​ ខែ​ មករា ​ឆ្នាំ​២០១២​ ដែល​អាជ្ញាធរ​អះអាង​ថា​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​​ចំនួន​៣០​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ដែរ​នោះ ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជា​ច្រើន។ ​​ការ​ផ្ទុះ​អំពើ​ហិង្សា​ដាក់គ្នា​នេះ ​ត្រូវ​បាន​គេ​​ដឹង​ថា​ផ្ដើម​ឡើង​ពី​ការ​ដោះស្រាយ​រវាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​បូរី​កីឡា​មិនទាន់​ចប់​សព្វគ្រប់​ និង​ ម្យ៉ាងទៀត​ដោយសារតែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​សង់​សំណង់​មិន​មាន​​ច្បាប់​អនុញ្ញាត​ទៅលើ​ដី​របស់​រដ្ឋ។​

ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ក្ដៅ​គគុក​ខាងលើនេះ​ត្រូវបាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​បកស្រាយ​ថា តំបន់​ប្លុក​បូរី​កីឡា​ត្រូវ​បានសម្រេច​ឲ្យ​មានការ​អភិវឌ្ឍន៍​នៅ​នឹងកន្លែង​ដោយមាន​ការសាងសង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​តំបន់​នេះ​បាន​រស់នៅ​ក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច។ ប៉ុន្តែ​ក្រោយពី​មានការ​សាងសង់​អគារ​ស្នាក់​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​នោះ បាន​យក​អាគារ​​​ស្នាក់នៅ​នោះ លក់​ឬ​ជួល​បន្ត​ឲ្យ​គេ​បាន​ចុះ​មក​សាងសង់​សំណង់​មិន​រៀបរយ​នៅ​ក្រោម​ទៀត ​ហើយ​ប្រជាពលរដ្ឋ​ពី​ខាងក្រៅ​មួយចំនួន​ក៏បាន​លួច​ធ្វើការ​សាងសង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​បោះតង់​លើ​ដី​រដ្ឋ​ដែល​ត្រូវ​អភិវឌ្ឍ​នេះ​ថែមទៀត។ ​ទន្ទឹម​នឹង​សកម្ម​ភាព​មិនប្រក្រតី​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​សង់​សំណង់​គ្មាន​ច្បាប់ ចំនួន២០ខ្នង​នេះ​ចេញ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពួកគាត់​មិន​ព្រម​រុះរើ​ចេញ​នោះ​ទេ រហូត​បាន​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ជាច្រើន​លើ​ច្រើន​សារ ​ហើយ​នៅ​ថ្ងៃទី៣ ខែ មករា ឆ្នាំ២០១២ ក៏បាន​ប៉ះទង្គិច​គ្នា​ថែមទៀត​បណ្ដាល​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចំនួន៣០នាក់​បាន​រង​របួស។



មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ម្ដុំ​ប្លុក​បូរី​កីឡា​នេះ​មួយចំនួន​ពេល​បាន​ផ្ទះ​ពី​រដ្ឋ​ហើយ ពួកគាត់​បាន​លក់​ឬ​ជួល​ផ្ទះ​ខាងលើ ឲ្យ​ទៅ​គេ ហើយ​ចុះ​មក​នៅ​ខាងក្រោម​វិញ រួច​ធ្វើការ​ទាមទារ​ផ្ទះ​ពី​រដ្ឋ​ជាថ្មីទៀត។ ចំពោះ​ទង្វើ​ប្រជាពលរដ្ឋ​បែបនេះ​មិនអាច​ទទួល​បាន​ផ្ទះ​ពី​រដ្ឋ​ទៀត​ទេ។

ទី២ទៀត​អ្នកទិញ​ផ្ទះ​ទុកចោល​ឥត​ស្នាក់នៅ ក៏​គ្មាន​លក្ខណៈ​ត្រូវ​បាន​ផ្ទះ​ពី​រដ្ឋ​ដែរ ដោយ​រដ្ឋ​ឲ្យ​គោលនយោបាយ​ជា​ផ្ទះ​នៅ​ភូមិ​ទួលសំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ឬ ប្រជាពលរដ្ឋ​មួយ​ចំនួនទៀត​ឲ្យ​ដីឡូត៍​នៅ​ភ្នំ​បាត ស្រុក ពញាឮ ខេត្តកណ្តាល។

ទី៣ អ្នក​បោះតង់​ថ្មី​នៅ​លើ​ដី​របស់​រដ្ឋ​ឥតមាន​ឯកសារ​អ្វី​ទាំងអស់ និង អ្នកចូលរួម​មក​រស់នៅ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​​ទៅ​រស់នៅ​ជាន់​ខាងលើ​ដែល​រដ្ឋ​ចែក​ឲ្យ​ហើយ ក៏​មិន​មាន​គោលនយោបាយ​ដោះស្រាយ​ឲ្យ​ដែរ។

ទី៤. ចំពោះ​អ្នក​បន្លំ​ឯកសារ ដើម្បី​បាន​ផ្ទះ​របស់​រដ្ឋ ក៏​មិន​ត្រូវ​បាន​ដោះស្រាយ​គោលនយោបាយ​របស់​រដ្ឋ​ដែរ។

មន្ត្រី​រាជធានី​ភ្នំពេញ​បន្ត​ថា ដំបូង​ឡើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​មាន​ចេតនា​ណាមួយ​ធ្វើការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ដោយបាន​ធ្វើការ​ជូនដំណឹង​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បែរជា​ប្រជាពលរដ្ឋ ពួកគាត់​នាំគ្នា​ធ្វើបាតុកម្ម ហើយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​សមត្ថកិច្ច​រង​របួស​ជាច្រើន​នាក់​ថែមទៀត ទើប​អាជ្ញាធរ​សម្រេច​សំអាត​ទីនោះ​ឲ្យ​បាន​ស្អាត​តែម្ដង៕

Anonymous said...

ភ្នំពេញ ៖ រូបភាពផ្ទុះហិង្សាមួយប្រាវនា ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ នៅ សហគមន៍បុរីកីឡា ក្នុងខណ្ឌ ៧មករា រវាង ក្រុមសមត្ថកិច្ច កម្លាំងសន្ដិសុខរបស់ក្រុម ហ៊ុន និងប្រជាពលរដ្ឋជាង ១០០នាក់ បាន បង្ហាញការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាង ខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាពិសេសរូបភាពនេះ ពិតជាត្រូវ ប៉ាន់សម្រាប់ ក្រុមបក្សប្រឆាំង និងក្រុមអង្គការសង្គម ស៊ីវិលមួយក្ដាប់តូច ដែលមាននិន្នាការប្រឆាំង ដើម្បីយកទៅបង្ហាញអន្ដរជាតិ ឱ្យមកគាប សង្កត់រាជរដ្ឋាភិបាលកម្ពុជា ។

យោងតាមប្រភពព័ត៌មានមួយ ពីមន្ដ្រី នៃរាជរដ្ឋាភិបាលដែលបានតាម ដាន និងយល់យ៉ាងច្បាស់ពីដំណើររឿងទាំង អស់នេះ បានបញ្ជាក់ប្រាប់ដើម អម្ពិលក្នុង គោលបំណងផ្ញើជូនជនរួមជាតិ ឱ្យដឹងរឿង ខ្លះពីជម្លោះខាងលើនេះ បើពុំដូច្នោះទេច្បាស់ ជាមួយៗចោទទៅលើសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាភាគីក្រុមហ៊ុន ហើយពលរដ្ឋគឺជាអ្នក រងគ្រោះសុទ្ធសាធ ។

ន័យនេះមិនចង់សំដៅ ថា សមត្ថកិច្ច និងអាជ្ញាធរ រួមទាំងក្រុមហ៊ុន សុទ្ធតែខុសទាំងអស់ឡើយ ហើយប្រជាពល រដ្ឋជាអ្នកត្រូវ ប៉ុន្ដែ ធាតុពិតយើងត្រូវប្រមូល ធាតុផ្សំទាំងអស់នៃបញ្ហា មកដាក់លើតុ ចរចា ដើម្បីឆ្ពោះទៅរកលទ្ធផលមួយចុង ក្រោយ ដែលទទួលបានទាំងអស់គ្នា ។

មន្ដ្រីជាន់ខ្ពស់ខាងលើ ដែលមិនចង់បង្ហាញ អត្ដសញ្ញាណរបស់ខ្លួនបានរៀបរាប់ថា តាម ពិតទៅ សហគមន៍បុរីកីឡាត្រូវបានក្រុមហ៊ុន ផាន អ៊ីមិច របស់លោកស្រី ស៊ុយ សុផាន ចំ ណាយទុនធ្វើការវិនិយោគនៅទីតាំងនោះ តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ដែលការវិនិ យោគនេះ ក្រុមហ៊ុនបានកសាងអគារ និង ធ្វើការចាប់ឆ្នោត សម្រាប់ប្រជាពលរដ្ឋដែល មានកម្មសិទ្ធិពិតប្រាកដនៅទីនោះ ។ ប៉ុន្ដែ ភាពមិនប្រក្រតីមួយបានកើតឡើង គឺថា គ្រួសារខ្លះមិនបានទ្រាំចាំរហូតដល់មានការ កសាងអគារឡើយ ពោលពួកគេបានលក់ទី តាំងទាំងនេះ ទៅឱ្យអ្នកផ្សេង ដោយមាន ការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ដូចជាភូមិ និងសង្កាត់ ។

ផ្ទុយទៅវិញឈ្មោះអ្នកទិញថ្មី ពីម្ចាស់ដើម មិនត្រូវបានអាជ្ញាធរមូលដ្ឋាន បញ្ជូនឈ្មោះនេះទៅឱ្យភាគីក្រុមហ៊ុនដែល ពួកគេមានបញ្ជីឈ្មោះ អ្នកដែលមានកម្ម សិទ្ធិពិតប្រាកដនៅទីនោះឡើយ។ ដូច្នេះនេះ គឺជាដើមហេតុទីមួយដែលនាំឱ្យមានការតវ៉ា ពោលអ្នកមានសិទ្ធិពិតប្រាកដ បានចេញទៅ រស់នៅកន្លែងផ្សេង ហើយលក់ទីតាំងរបស់ ខ្លួនឱ្យអ្នកក្រោយ ដោយមានការដឹងឮពី អាជ្ញាធរមូលដ្ឋាន ប៉ុន្ដែ មិនបានដឹងឮដល់ ក្រុមហ៊ុន ។

សម្រាប់ដើមចម នៃបញ្ហាទីពីរគឺថា អ្នក ដែលទទួលបានសិទ្ធិស្នាក់នៅពិតប្រាកដនោះ បានលក់ទីតាំងរបស់ខ្លួន ទៅឱ្យអ្នកផ្សេង ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន ប៉ុន្ដែ ពួកគេមិនបានចេញទៅរស់នៅ និងរើឥវ៉ាន់ ផ្លាស់ទីទៅកន្លែងផ្សេង ដូច្នេះនាំឱ្យមានការ តវ៉ា និងនាំឱ្យមានកំណើនឈ្មោះ ជាងឈ្មោះ ដែលត្រូវទទួលបានកម្មសិទ្ធិស្នាក់នៅ ពិត ប្រាកដពីសំណាក់ក្រុមហ៊ុន ។

ដោយឡែកឫសគល់ នៃបញ្ហាទីបីគឺផ្ដើម ចេញពីការឃុបឃិតគ្នា រវាងថ្នាក់ក្រោម របស់ក្រុមហ៊ុន រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលនាំឱ្យមានភាពស្មុគស្មាញយ៉ាងដូច្នេះ ឈានទៅរកការផ្ទុះអំពើហិង្សា ។ ម្យ៉ាងវិញ ទៀត អាជ្ញាធរមូលដ្ឋានមានភូមិ មានសង្កាត់ ដែលបានចុះហត្ថលេខា ផ្ទេរកម្មសិទ្ធិបាន ឆ្លើយបដិសេធ និងមិនទទួលខុសត្រូវចំពោះ បញ្ហាទាំងនេះ នៅពេលដែលរឿងរ៉ាវកាន់ តែរីកធំឡើងៗ ។

ដូច្នេះអ្វីៗខាងលើនេះ បានកើតឡើង ដោយប្រមូលផ្ដុំ ហើយឈានទៅដល់ការតវ៉ា ជាច្រើនលើក និងចោទទៅភាគីក្រុមហ៊ុនថា មិនបានប្រគល់សិទ្ធិការស្នាក់នៅ របស់ពួកគេ នៅទីនោះ ហើយក៏ឈានទៅដល់ការផ្ទុះអំពើ ហិង្សាតែម្ដង ។

សម្រាប់ការពិនិត្យជាក់ស្ដែង ក្នុងជម្លោះខាងលើនេះ គេសង្កេតឃើញថា ភាគីប្រជាពលរដ្ឋ ជាអ្នកចាប់ផ្ដើមគប់ដុំថ្ម មកលើសមត្ថកិច្ចមុន នៅពេលឃើញក្រុម សមត្ថកិច្ច និងក្រុមហ៊ុនប្រុងវាយកម្ទេចលំ នៅដ្ឋានរបស់ពួកគេ ។

ភ្លាមៗនោះខាងក្រុម សន្ដិសុខរបស់ក្រុមហ៊ុនក៏បានគប់ដុំថ្មត្រឡប់ ទៅវិញ ប៉ុន្ដែ រឿងកាន់តែធ្ងន់ជាងនេះដោយ សារតែប្រជាពលរដ្ឋគប់ដុំថ្ម ប៉ះចំស្នងការរង រាជធានីភ្នំពេញ ក៏ផ្ទុះហិង្សាកាន់តែខ្លាំងដែល នាំឱ្យសមត្ថកិច្ចគប់ដុំថ្មត្រឡប់ទៅវិញជាការ សងសឹក លទ្ធផលចុងក្រោយទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងនោះក៏មានក្មេងមិនទាន់ គ្រប់អាយុបានរងរបួសបែកក្បាលយ៉ាងធ្ងន់ ធ្ងរ ហើយប្រជាពលរដ្ឋយ៉ាងហោចណាស់ ប្រមាណ ១០នាក់ ត្រូវបានចាប់ខ្លួន។

បន្ទាប់ ពីបានឃើញទិដ្ឋភាព ផ្ទុះអំពើហិង្សានៅ កណ្ដាលរាជធានីភ្នំពេញយ៉ាងដូច្នេះ មជ្ឈ ដ្ឋានមួយចំនួន សូមទទូចឱ្យភាគីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ គួរមានការចរចាមួយ ជាមួយប្រជាពល រដ្ឋនៅទីនោះ ដើម្បីរកឱ្យ ឃើញពិតប្រាកដពីបញ្ហា ហើយឈានទៅ ដល់ការសម្រេចដំណោះស្រាយមួយដែល ទទួលយកបានទាំងអស់គ្នា បើទុកស្ថានភាព បែបនេះ ច្បាស់ជាក្រុមអ្នកនយោបាយប្រឆាំង មួយចំនួន ឆ្លៀតកេងចំណេញទម្លាក់កំហុស រួមមកលើមេដឹកនាំកម្ពុជាជាមិនខាន ៕

Anonymous said...

Can anyone prove me that KI isn't Youn?

Can anyone prove me that Heng Soy isn't Youn?

Can anyone prove me that Seng Theary isn't Youn?

Can someone prove me that Bun Rany isn't Youn?

Can anyone prove me that Kem Sokha, Rong Chhun, Pa Gnoun Tieng, Mom Sonangdo aren't Youn?

Can anyone prove me that Hor Nam Hong, Eing Sary, Sok An, Im sothy...aren't Youn?

Can Anyone prove me that Hun Sen, Heng Samrin, Chea Sim, Sam rainsy, Sourn Serey rotha, Meach Sovannara... aren't Youn?

Look deep down the root, and use your own judgement BECAUSE THE TRUTH IS IN YOU.

Buddha said:
"Believe nothing, no matter where you read it, or who said it, no matter if I have said it, unless it agrees with your own reason and your own common sense."
"Believe nothing, no matter where you read it, or who said it, no matter if I have said it, unless it agrees with your own reason and your own common sense."