Wednesday, February 01, 2012

Why are they so greedy, after all we will die without taking anything with us?

មេខ្មែរក្រហមក៏គង់តែងាប់

អាកូនវាក៏គង់តែតៃហោងដូចតែគ្នាទេ!
ត្រដរដល់ណាទៀត? 
ប្រសិន​បើ​អ្នក​ជា​គេ ត្រូវ​គេ​ដាល់​មួយ​ដៃ​ចំ​កណ្តាល​មុខ តើ​អ្នក​ឈឺ​ទេ? ប្រសិន​បើ​អ្នក ឪពុក ​ឬ​សមាជិក​គ្រួសារ​ណា​ម្នាក់​របស់​អ្នក ត្រូវ​គេ​បាញ់​សម្លាប់​តើ​អ្នក​ឈឺចាប់​ទេ? ហើយ​បើ​ផ្ទះ​ដែល​អ្នក​ធ្លាប់​រស់​នៅ ត្រូវ​គេ​ប្រើ​កម្លាំង​បណ្តេញ​ចេញ រួច​ដឹក​យក​ទៅ​ឲ្យ​រស់​នៅ​កណ្តាល​វាល​ក្តៅហែង​ ដូច​អ្នក​បុរី​កីឡា ដី​ក្រហម សំបុក​ចាប...តើ​អ្នក​ឈឺចាប់​ទេ​?
អតី​ត​​​ពល​រដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​បុរី​កីឡា​ នៅ​ឯកន្លែង​តាំង​ទី​លំនៅ​ថ្មី ក្នុង​ភូមិ​ស្រះ​ពោធិ៍​ ស្រុក​ពញាឮ​ខេត្ត​កណ្តាល​។ រូបថត ហេង ជី​វ័ន



ហេតុអ្វី​ត្រូវ​លោភលន់​ទាំង​បំពាន​បើ​គ្រប់គ្នា​សុទ្ធ​តែ​ស្លាប់​ ហើយ​ស្លាប់​ទៅ​មិន​អាច​យក​អ្វី​ទៅ​បាន​ផង?

Tuesday, 31 January 2012
សូ វិសាល
The Phnom Penh Post

វា​ប្រាកដ​ណាស់ ហើយ​គ្មាន​នរណា​ម្នាក់ អាច​កែប្រែ​បាន​ទេ គឺ​ថា មនុស្ស​យើង​កើត​មក មិន​មាន​នរណា​ម្នាក់ អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់​បាន​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ថា មួយ​ត្រូវ​គេ​សម្លាប់ និង​មួយ​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ ឬ​ចាស់​ជរា​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​សម្បើម ត្រូវ​បាន​ស្លាប់ ដោយ​សារ​គេ​សម្លាប់ ​ជា​ជាង​ការ​ស្លាប់​ដោយ​សារ​ជំងឺ ឬ​ចាស់​ជរា។ គ្រាន់​តែ​នៅ​ក្នុង​រយៈ​ពេល ៣ ឆ្នាំ ៨ ខែ​ ២០ ថ្ងៃ នៅ​ក្នុង​របប​ខ្មែរ​ក្រហម ប្រជា​ពលរដ្ឋ​រហូត​ដល់ ២ លាន​នាក់​ ត្រូវ​បាន​គេ​សម្លាប់។ មេ​ដឹក​នាំ​ខ្មែរ​ក្រហម ប៉ុល​ ពត សុន សេន និង​ក្រុម​មន្ត្រី​ទាំង​ជាន់​ខ្ពស់ ទាំង​ជាន់​ទាប នៃ​របប​អាវ​ខ្មៅ​នេះ នៅ​ពេល​ក្រោយ​មក ក៏​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ផង​ដែរ ហើយ​អ្នក​ដែល​នៅ​រស់ ក៏​នឹង​ត្រូវ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត​​ដោយ​គ្មាន​នរណា​គេច​រួច​។

បើ​ទោះ​បី​ជា​ខ្មែរ​យើង ទើប​តែ​ងើប​ចេញ​ពី​របប​ដែល​កាប់​សម្លាប់​មនុស្ស​ដ៏​ព្រៃផ្សៃ ដោយ​បន្សល់​ទុក​នូវ​ស្លាកស្នាម ​ដ៏​សែន​ឈឺចាប់​បំផុត​បែប​នេះ​ក្តី ក៏​ខ្មែរ​យើង​មួយ​ចំនួន ហាក់​បី​ដូច​ជា​នៅ​តែ​និយម​យក​អំពើ​ហិង្សា​ក្រៅ​ច្បាប់​មក​ដោះស្រាយ បញ្ហា ដែល​នៅ​ទី​បំផុត អ្នក​ទន់​ខ្សោយ​ត្រូវ​បាន​អ្នក​ខ្លាំង​សម្លាប់។​ គ្រាន់​តែ​នៅ​ក្នុង និង​ក្រោយ​ព្រឹត្តិការណ៍​វាយ​ប្រយុទ្ធ​គ្នា ថ្ងៃ​ ៥-៦​ កក្កដា ឆ្នាំ ១៩៩៧ តាម​សេចក្តី​រាយ​ការណ៍​ជា​ច្រើន​ថា មាន​មន្ត្រី​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ហ្វុនស៊ិនប៉ិច​ រហូត​ដល់​ជាង​ ១០០ នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ហើយ​ក្រោយ​មក ​ត្រូវ​បាន​គេ​សម្លាប់​ចោល។ បើ​ទោះ​បីជា​រហូត​មក​ដល់​ពេល​នេះ អ្នក​ដែល​សម្លាប់​មន្ត្រី​គណបក្ស​ហ្វុនស៊ិនប៉ិច​ទាំង​នោះ​ មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ក៏​ដោយ ក៏​អ្នក​ទាំង​នោះ ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ផង​ហើយ​ដែរ គឺ​ស្លាប់​ដោយ​សារ​ជំងឺ ឬ​ចាស់​ជរា ពោល​គឺ​ពុំ​មាន​នរណា​ម្នាក់ អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់​បាន​ឡើយ



វា​មិន​ប្រាកដ​ទេ​ថា តើ​ ប៉ុល ពត និង​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ ដែល​បាន​ដឹក​នាំ​ប្រទេស ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ដល់​ទៅ​ ២ លាន​នាក់​នោះ ត្រូវ​ចុះ​នរក​ប៉ុន្មាន​ជាន់ ឬ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ ២ លាន​នាក់ ដែល​ត្រូវ​បាន​ពួក​គេ​សម្លាប់ កំពុង​តែ​ធ្វើ​បាប​ពួក​គេ​សង​សឹក​វិញ និង​ថា​តើ អ្នក​ដែល​បាន​សម្លាប់​មន្ត្រី​គណបក្ស​ហ្វុនស៊ិនប៉ិច ដែល​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ នឹង​ត្រូវ​ស្លាប់​ដោយ​មិន​អាច​គេច​រួច នៅ​ក្នុង​ពេល​ខាង​មុខ ​ត្រូវ​ចុះ​នរក​ប៉ុន្មាន​ជាន់ ឬ​ក៏​ត្រូវ​មន្ត្រី​គណបក្ស​ហ្វុនស៊ិនប៉ិច​ធ្វើ​បាប​វិញ គឺ​ក៏​មិន​មាន​នរណា​ដឹង​ឲ្យ​ប្រាកដ​ដែរ​? បើ​ទោះ​បី​ជា​តាម​ផ្លូវ​សាសនា បាន​អះអាង​ថា អ្នក​ដែល​សាង​បាប បាន​បាប ​ត្រូវ​ចុះ​នរក ឬ​អ្នក​ធ្វើ​បុណ្យ​បាន​បុណ្យ ត្រូវ​ឡើង​ឋាន​សួគ៌​ក៏​ដោយ។

ប៉ុន្តែ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​យ៉ាង​ច្បាស់ លើក​លែង​តែ​អ្នក​ដែល​ដឹង​ហើយ ធ្វើ​មិន​ដឹង គឺថា គ្មាន​នរណា​ម្នាក់​ អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់​បាន​ទេ ហើយ​នៅ​ពេល​ដែល​ស្លាប់​ទៅ ក៏​មិន​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ដែរ កុំ​ថា​ឡើយ​តែ​ទ្រព្យ​សម្បត្តិ បុណ្យ​ស័ក្តិ សូម្បី​តែ​រូប​រាង​កាយ​របស់​ខ្លួន ក៏​មិន​អាច​យក​ទៅ​ជា​មួយ​បាន​ផង។​ ពោល​គឺ​ទ្រព្យ​សម្បត្តិ ​បុណ្យ​ស័ក្តិ វា​គ្រាន់​តែ​ជា​របស់​នៅ​ក្រៅ​ខ្លូន​តែ​ប៉ុណ្ណោះ វា​មិន​គួរ​​បើ​មនុស្ស យក​ឆាក​ជីវិត​ដ៏​ខ្លី​ និង​មាន​តម្លៃ​របស់​ខ្លួន ទៅ​បង្ក​វិនាសកម្ម​ដល់​សង្គម​ជាតិ​របស់​ខ្លួន (ពុករលួយ​កិបកេង​ទ្រព្យ​សម្បត្តិ ​លុយ​រដ្ឋ... កាប់​​បំផ្លាញ​ព្រៃ​ឈើ ច្បាម​វាត​យក​ដី គាស់​កកាយ​ដី​ ភ្នំ​ រុក​រក​រ៉ែ...)​ ធ្វើ​ឲ្យ​ជាតិ​វិនាស​អន្តរាយ​អស់​ធនធាន ហើយ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ (ដី​ក្រហម សំបុក​ចាប បឹង​កក់ បុរី​កីឡា អមលាំង ឃុំ​ក្រយា...) កាន់​តែ​ធ្លាក់​ខ្លួន​ទីទាល់​ក្រ​តោកយ៉ាក​នោះ​ឡើយ​។

បើ​ទោះ​បី​ជា​ក្នុង​ហេតុផល​ណា​ក៏​ដោយ ក៏​មិន​គួរ​បើ​អ្នក​ដែល​មាន​សារ​ជាតិ​ជា​មនុស្ស ​ត្រូវ​ប្រកាប់​ប្រចាក់​គ្នា ប្រើ​ល្បិច​កល​ ឬ​ក៏​វិធី​ពិស​ពុល ព្រៃផ្សៃ​ផ្សេង​ៗ មាន​ពេល​ខ្លះ ​រហូត​ដល់​ទៅ​ហាន​សម្លាប់​មនុស្ស ដើម្បី​បំពេញ​សេចក្តី​លោភ​លន់​មិន​ចេះ​ឆ្អែតឆ្អន់​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​វេទនា​ខ្លោចផ្សា​នោះ​ឡើយ។

ជាទូទៅ​មនុស្ស​ទាំង​អស់ លើក​លែង​តែ​មនុស្ស​មាន​សតិ​មិន​សូវ​គ្រប់ ឬ​មនុស្ស​មាន​វិបត្តិ​ហើយ​គិត​ខ្លី គឺ​សុទ្ធ​តែ​ចង់​រស់​ គឺ​រស់​ដោយ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ រស់​ដោយ​មាន​យុត្តិធម៌ រស់​ដោយ​មាន​សេច​ក្តី​ថ្លៃ​ថ្នូរ រស់​ក្នុង​ជីវភាព​ធូរធារ មាន​ផ្ទះ​សម្បែង​សមរម្យ មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ រស់​ជួប​ជុំ​គ្រួសារ ​បង​ប្អូន...។

ក្នុង​ហេតុផល​នេះ ​មិន​គួរ​បើ​មនុស្ស​ទាំង​ឡាយ​សប្បាយ​ទេ នៅ​ពេល​ដែល​ខ្លួន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​មួយ ដូច​ជា​ បាន​ដាល់​នរណា​ម្នាក់​ មួយ​ដៃ​យ៉ាង​ខ្លាំង ចំ​កណ្តាល​មុខ បាញ់​សម្លាប់​នរណា​ម្នាក់​ ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​បាន​ជោគជ័យ ឬ​ក៏​បណ្តេញ​គេ​ចេញ​ពី​ផ្ទះ​សម្បែង ដើម្បី​យក​ដី​គេ​បាន​ជោគ​ជ័យ...នោះ។ ប៉ុន្តែ​គេ​គួរ​ប្រើ​វិចារណញាណ​ និង​ឧត្តមគតិ ក្នុង​នាម​ជា​មនុស្ស​ ដោយ​គិត​ត្រឡប់​ទៅ​វិញ​ថា ប្រសិន​បើ​អ្នក​ជា​គេ ត្រូវ​គេ​ដាល់​មួយ​ដៃ​ចំ​កណ្តាល​មុខ តើ​អ្នក​ឈឺ​ទេ? ប្រសិន​បើ​អ្នក ឪពុក ​ឬ​សមាជិក​គ្រួសារ​ណា​ម្នាក់​របស់​អ្នក ត្រូវ​គេ​បាញ់​សម្លាប់​តើ​អ្នក​ឈឺចាប់​ទេ? ហើយ​បើ​ផ្ទះ​ដែល​អ្នក​ធ្លាប់​រស់​នៅ ត្រូវ​គេ​ប្រើ​កម្លាំង​បណ្តេញ​ចេញ រួច​ដឹក​យក​ទៅ​ឲ្យ​រស់​នៅ​កណ្តាល​វាល​ក្តៅហែង​ ដូច​អ្នក​បុរី​កីឡា ដី​ក្រហម សំបុក​ចាប...តើ​អ្នក​ឈឺចាប់​ទេ​?

ការ​រស់​នៅ​ដ៏​សែនឈឺ​ចាប់ ពោរពេញ​ទៅ​ដោយ​ទឹក​ភ្នែក ​និង​ឈាម ដែល​ស្ទើរ​តែ​វិនាស​ស្លាប់​ផុត​ពូជ នៅ​ក្នុង​សម័យ​សង្គ្រាម ដែល​អូស​បន្លាយ​ពី​របប​មួយ​ទៅ​របប​មួយ ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ វា​គួរ​តែ​ជា​មេរៀន​ដ៏​ជូរ​ចត់​បំផុត​សម្រាប់​ខ្មែរ​ទាំង​អស់ ឲ្យ​ចេះ​ស្រឡាញ់ រួម​សុខ​រួម​ទុក្ខ ចេះ​ការ​ពារ លើក​តម្កើង ដល់​អ្នក​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច​គ្នា ដោយ​ការ​ចែក​រំលែក​នូវ​ធនធាន​ដ៏​សម្បូរ​បែប ​ដែល​ដូនតា​របស់​យើង​បាន​បន្សល់​ទុក​ឲ្យ​ (ដី​ ព្រៃ រ៉ែ ប្រាសាទ.. .) ដើម្បី​ឲ្យ​ខ្មែរ​ទាំង​អស់ ទាំង​មន្រ្តី​ ទាំង​រាស្ត្រ អាច​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​សមរម្យ​ថ្លៃ​ថ្នូរ ក្នុង​នាម​ជា​មនុស្ស​ដូច​គ្នា ដូច​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិភពលោក និង​ក៏​ដើម្បី​ទប់​ខ្លួន​ឲ្យ​បាន​គង់​វង្ស នៅ​លើ​ទឹក​ដី​ដែល​នៅ​សេសសល់​ដ៏​តូច​ចុង​ក្រោយ​នេះ ខណៈ​ដែល​វៀតណាម និង​ថៃ ដែល​នៅ​គាប​យើង​ទាំង​សង​ខាង​ នៅ​តែ​បន្ត​ពង្រីក​ខ្លួន​ឥត​ឈប់​ឈរ ​ដើម្បី​គ្រប​ដណ្តប់​មក​លើ​យើង​គ្រប់​ពេលវេលា​នោះ​។​

តើ​មនុស្ស​ជាតិ​នៅ​លើ​ពិភពលោក ជា​ពិសេស​វៀតណាម​ និង​ថៃ​ គេ​គិត​យ៉ាង​ណា ចំពោះ​ជាតិ​សាសន៍​ខ្មែរ​យើង ដែល​ហាក់​បី​ដូច​ជា​ចេះ​តែ​បន្ត​វិល​វល់​ទៅ​រក​ទី​បញ្ចប់​គ្មាន ក្នុង​ការ​ប្រើ​អំពើ​ហិង្សា ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ តែ​ទៅ​លើ​ខ្មែរ​គ្មាន​ឯង សូម្បី​តែ​ផ្ទៃ​ដី​ដ៏​ធំ​ល្វឹង​ល្វើយ មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ មាន​ពល​រដ្ឋ​ត្រឹម​តែ ១៤ លាន​នាក់​សោះ​ មិន​ចេះ​ប្រមូល​ផ្តុំ​គ្នា​រស់​ក្នុង​ភាព​សុខសាន្ត នឹង​គ្នា​?

នេះ​ជា​ទស្សនៈ​ផ្ទាល់​របស់​ការី​និពន្ធ​មិន​ឆ្លុះ​បញ្ចាំង​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ។


សូម​ចូល​រួម​ផ្តល់​យោបល់ តាម​រយៈ visal.so@phnompenhpost.com

9 comments:

Anonymous said...

The Khmer victims said "Where is The Lotus Revolution?"

Anonymous said...

To 04:39 pm and All,

The Lotus Revolution is preparing.
But YOU and other Khmer victims should joint
and support the Revolution.
Do not be an outsider and waiting.
You can still visit Ankor Wat right now, because
your Khmer ancestors shed their blood against
the Siam invaders.
Be a proud and COURAGIOUS KHMER !!!
Support SRP and joint the Lotus Revolution.
Let us De-Vietnamise Cambodia !!!

A Khmer Fighter

Anonymous said...

ah pol pot, after all that greed, power, luxury, privilege, etc, died and burnt with rubbish tires with dirt and trash. it goes to say a lot about when they die, they could not take their wealth, their power, their greed, their stupidity, etc with them. i hope future leaders will learn from this and do only the right thing for the country. really, nobody, even ah evil pol pot can live forever, you know. he's probably in hell by now, you know. god bless cambodia everytime an evil person died.

Anonymous said...

8:53 AM, Hey Whore, Ah Pol Pot is still alive, have you not seen Hun Sen? He is Pol Pot's comrades, along with Cheam Sim, Hor Nam Hong, all former Khmer Rogue. Okay Whore.

Anonymous said...

why pol pot was so stupid killing his own people?

Anonymous said...

Lmom slab aoy os tov puok ah bat day prolak chheam dael sob thngay pak puok vea sot tae tveu ka thom teang os, teanf ah phleu luok khuor mok pi borotes ning ah neak cheas deung beam kdor ah hun sen.

Anonymous said...

amazing author.

Anonymous said...

Ah Prett Teang Bei Kbal !!

Anonymous said...

Pol Pot,

I know million of khmer suffered under Pol Pot regime so we have every rights to hate and anger Pol Pot.

After Pol Pot fleeing to the Khmer-Thai border in 1979-195s at least Pol Pot had million of US dollars but Pol Pot did not touch a cent Pol Pot never commited corruption but Ieng Sary did.