សេចក្តីប្រកាសព៌មាន
កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១២ នៅវេលាម៉ោង ១ រសៀល ប្រជាពលរដ្ឋជាង២០០នាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៧៣ ចំណុចស្ពានពាមទេជិតទីរួមខេត្តក្រចេះ ដោយសារអាជ្ញាធរបានចាប់ខ្លួនប្រជាពលរដ្ឋម្នាក់ក្នុងរឿងជម្លោះដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះជាមួយក្រុមហ៊ុនចំការកៅស៊ូកាស្ទីន ។
គោលបំណងនៃការបិទផ្លូវគឺដើម្បីសុំអោយតុលាការដោះលែងពលរដ្ឋមា្នក់ឈ្មោះប៊ុន រដ្ឋា អាយុ ២៧ឆ្នាំ ត្រូវអាជ្ញាធរចាប់ខ្លួន វេលាម៉ោង ៦ ព្រឹកថ្ងៃទី ៦ខែ មេសា ឆ្នាំ២០១២ នៅផ្ទះរបស់លោក ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ខេត្តកំពង់ចាម ។ការចាប់ខ្លួននេះ យោងតាមអំណាចដីកាតុលាការខេត្តក្រចេះ ក្នុងរឿងជម្លោះដីធ្លីនៅស្រុកឆ្លូងជាមួយក្រុមហ៊ុនចំការកៅស៊ូកាស្ទីន។ ហេតុការណ៍តវ៉ានេះបណ្តាលឲ្យចរាចរណ៍ត្រូវកាត់ផ្តាច់ និងកកស្ទះម៉ូតូ រថយន្តរាប់រាយគ្រឿងហើយសកម្មភាពបានបន្តរហូតដល់ពេលយប់ និងមានការប្រឈមមុខដាក់គា្នដោយពាក្យសំដីនិងប្រដាប់ដោយដំបងឈើរវាងប្រជាពលរដ្ឋនិងកំលាំងសមត្តកិច្ចប្រមាណជាង ៤០នាក់ហើយកំលាំងសមត្តកិច្ចបានជួលអ្នកប្រើប្រាស់គ្រឿងស្រវឹងនិងអ្នកប្រឆាំងប្រមាណជា៤០នាក់ បន្ថែមទៀត ដើម្បីធើ្វការទប់ទល់ជាមួយប្រជាពលរដ្ឋ ។
នៅខណៈពេលជិត មានអំពើហិង្សា ផ្ទុះឡើង គេឃើញ មានមន្រី្ត សាលាខេត្ត ក្រចេះ ចេញមុខ ធើ្វការសំរបសំរួល នៅវេលាម៉ោង ៨.៥០ នាទី យប់ហើយត្រូវបានប្រជាពលរដ្ឋបានបើកផ្លូវអោយអ្នកដំណើរធើ្វចរាចរណ៏ជាបណ្តាះអាសន្នប៉ុន្តែពួកគាត់បានអះអាងថា ពួកគាត់នឹងមិនវិលត្រឡប់ទៅវិញទេ បើមិនដោះលែងលោក ប៊ុនរដា្ឋ ត្រឡប់មកវិញ ពួកគាត់បានបន្តការសា្នក់នៅជុំគា្ននៅចំនុចសា្ពនពាមទេនិងមានការយាមកាមពីកំលាំង ប៉ូលីស ទាហាន យ៉ាងតឹងតែងបំផុត ។
លេខទូរសព្ទ័ទំនាក់ទំនង
- អ្នកស្រីសំ ភាព (៨៥៥)៩៧ ៥៣ ១៦ ១៣៧
- លោកសុខ តុង (៨៥៥)៩៧ ៨៦ ៥១ ៣៦១
- លោកប៊ុន ឆន (៨៥៥)៨៩ ៧៦ ១៨ ១០
- លោកទូច រីម (៨៥៥)៩៧ ៣៦ ៦៥ ៩៣១
- មន្រ្តីមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជា លេខទូរសព្ទ(៨៥៥)១២ ៨៩ ៩៨ ៥៨ /៨៨ ៩៩ ៦៩ ២៤១
Cheth Tan
Project Assistant
Community Training and Public forum
The Cambodian Center for Human Rights
#798, St 99, Sangkat Boeng Trabek,
Khan Chamkar Morn, Phnom Penh, Kigdom of Cambodia.
Mobile : (855-12) 80 62 95
Tel : (855-23) 72 69 01
Fax : (855-23) 72 69 02
E-mail : chethtorn@cchrcambodia.org
No comments:
Post a Comment