Monday, May 28, 2012

9 parties join land dispute debate ... the CPP is conspicuously absent

One Boeung Kak Lake woman faced CPP cops who came to arrest protesters (Photo: The Phnom Penh Post)
គណបក្ស ៩​ ចូលរួម​ វេទិកា ​ពិភាក្សា​ រឿង​ជម្លោះ​ដីធ្លី លើក​លែង ​តែ​ គណបក្ស​ ប្រជាជន​កម្ពុជា


Monday, 28 May 2012 12:05
​វង្ស សុខេង
The Phnom Penh Post


ភ្នំពេញៈ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​អញ្ជើញ​គណបក្ស​នយោបាយ​ទាំង​១០​ឲ្យ​ចូល​រួម​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ​ដី​ធ្លី និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ នៅ​ថ្នាក់​មូលដ្ឋាន ដល់​សកម្មជន​នយោបាយ និង​តំណាង​បណ្តាញ​សហគមន៍​ដែល​រង​ការ​បណ្តេញ​ចេញ​ប្រមាណ ២០០ នាក់​មក​ពី​ទូទាំង​ប្រទេស​នៅ​សណ្ឋាគារ អ៊ីមភើរៀ ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំនួន​៤​ដែល​រៀបចំ​វេទិកា​នេះ​ទទួល​មូលនិធិ​ពី​អង្គការ NGO Forum ​សម្រាប់​វេទិកា​ជជែក​តទល់​គ្នា​នេះ។ ​គណបក្ស​នយោបាយ ៩ ​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ខាង​មុខ​នេះ ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​១០​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ លើក​លែង​តែ​គណបក្ស​ប្រជាជន​កម្ពុជា

មាន​ការ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្ក​ហិង្សា​បណ្តេញ​ប្រជាជន​ចេញ​ពី​ដី​គាត់ ដោយ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ

លោក ថាច់ សេដ្ឋា តំណាង​មក​ពី​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា៖ «ដី​ជា​របស់​ប្រជាជន ហើយ​អ្នក​ភូមិ​ជាប់​គុក​ដោយ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​ការពារ​ដី​ធ្លី​របស់​ពួក​គេ ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ទាំង​នោះ​មិន​ដែល​បាន​ដោះស្រាយ​បញ្ហា​ដើម្បី​បម្រើ ប្រយោជន៍​អ្នក​ភូមិ​ តាម​ច្បាប់​ភូមិ​បាល​ទេ»


ចំណែក​ឯលោក អ៊ូ ចន្ទរិទ្ធ តំណាង​គណបក្ស​ សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា គណបក្ស​សិទិ្ធមនុស្ស​នឹង​លុប​ចោល​រាល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល ៩៩ ឆ្នាំ​ទាំង​អស់ ដែល​ប៉ះពាល់​ដល់​ប្រជាជន​ប្រជាជន​និង​បរិស្ថាន​។ ​លោក​បន្ត​ថា៖ «​គណបក្ស​សិទ្ធិមនុស្ស​នឹង​ជំរុញ​គណ​បក្ស​កាន់​អំណាច​ឲ្យ​ចេញ ប័ណ្ណកម្ម​សិទិ្ធ​ដី​ធ្លី​ដល់​ប្រជាជន ដើម្បី​សុវតិ្ថភាព​ទ្រព្យ​សម្បតិ្ត​»។​

លោក សំ មុន្នី អាយុ​៦០​ឆ្នាំ​មក​ពី​សៀមរាប ​ថា គ្រួសារ​លោក​និង​អ្នក​ភូមិ​រាប់​សិប​នាក់​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច នឹង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប។

លោក ជាម យៀប តំណាង​រាស្រ្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា វា​ជា​រឿង​ធម្មតា​ដែល​អ្នក​រិះគន់​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ក្នុង អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

4 comments:

Anonymous said...

CPP ist communist that is why they don't go to answer this, anyway CPP work for elite and Youn, never for Khmers.

Anonymous said...

The CPP representative did not
come to debate because he was
afraid of Khmer people asking
him and the parties members would
bite his words.

He is a chicken.

I would like all presidents parties
having a debate including ah Hun Sen.
If ah Hun Sen won't come to debate,he is suck.

Anonymous said...

The CPP dares not participate, because when the candidate is asked about Boeung Kak Lake’s problem he will be uorl dauch tia si kchao.

Anonymous said...

ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...