One Boeung Kak Lake woman faced CPP cops who came to arrest protesters (Photo: The Phnom Penh Post) |
Monday, 28 May 2012 12:05
វង្ស សុខេង
The Phnom Penh Post
ភ្នំពេញៈ ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញគណបក្សនយោបាយទាំង១០ឲ្យចូលរួមលើកឡើងពីបញ្ហាសន្តិសុខដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ នៅថ្នាក់មូលដ្ឋាន ដល់សកម្មជននយោបាយ និងតំណាងបណ្តាញសហគមន៍ដែលរងការបណ្តេញចេញប្រមាណ ២០០ នាក់មកពីទូទាំងប្រទេសនៅសណ្ឋាគារ អ៊ីមភើរៀ ក្នុងរាជធានីភ្នំពេញ។
ក្រុមអង្គការក្រៅរដ្ឋាភិបាល ចំនួន៤ដែលរៀបចំវេទិកានេះទទួលមូលនិធិពីអង្គការ NGO Forum សម្រាប់វេទិកាជជែកតទល់គ្នានេះ។ គណបក្សនយោបាយ ៩ ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី ៣ ខែមិថុនា ខាងមុខនេះ ក្នុងចំណោមគណបក្សប្រកួតប្រជែង១០បានចូលរួមក្នុងវេទិកានេះ លើកលែងតែគណបក្សប្រជាជនកម្ពុជា។
មានការរិះគន់គណបក្សប្រជាជនកម្ពុជាដែលបង្កហិង្សាបណ្តេញប្រជាជនចេញពីដីគាត់ ដោយឲ្យទៅក្រុមហ៊ុនឯកជនអភិវឌ្ឍ។
លោក ថាច់ សេដ្ឋា តំណាងមកពីគណបក្សសមរង្ស៊ី បានថ្លែងថា៖ «ដីជារបស់ប្រជាជន ហើយអ្នកភូមិជាប់គុកដោយតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីការពារដីធ្លីរបស់ពួកគេ ប៉ុន្តែ មន្រ្តីរដ្ឋាភិបាលទាំងនោះមិនដែលបានដោះស្រាយបញ្ហាដើម្បីបម្រើ ប្រយោជន៍អ្នកភូមិ តាមច្បាប់ភូមិបាលទេ»។
ចំណែកឯលោក អ៊ូ ចន្ទរិទ្ធ តំណាងគណបក្ស សិទិ្ធមនុស្ស បានថ្លែងថា គណបក្សសិទិ្ធមនុស្សនឹងលុបចោលរាល់ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំទាំងអស់ ដែលប៉ះពាល់ដល់ប្រជាជនប្រជាជននិងបរិស្ថាន។ លោកបន្តថា៖ «គណបក្សសិទ្ធិមនុស្សនឹងជំរុញគណបក្សកាន់អំណាចឲ្យចេញ ប័ណ្ណកម្មសិទិ្ធដីធ្លីដល់ប្រជាជន ដើម្បីសុវតិ្ថភាពទ្រព្យសម្បតិ្ត»។
លោក សំ មុន្នី អាយុ៦០ឆ្នាំមកពីសៀមរាប ថា គ្រួសារលោកនិងអ្នកភូមិរាប់សិបនាក់កំពុងរស់នៅក្នុងភាពភ័យខ្លាច នឹងការបណ្តេញចេញពីភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោក ជាម យៀប តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថា វាជារឿងធម្មតាដែលអ្នករិះគន់ប្រឆាំងនឹងគណបក្សកាន់អំណាចក្នុង អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត៕
4 comments:
CPP ist communist that is why they don't go to answer this, anyway CPP work for elite and Youn, never for Khmers.
The CPP representative did not
come to debate because he was
afraid of Khmer people asking
him and the parties members would
bite his words.
He is a chicken.
I would like all presidents parties
having a debate including ah Hun Sen.
If ah Hun Sen won't come to debate,he is suck.
The CPP dares not participate, because when the candidate is asked about Boeung Kak Lake’s problem he will be uorl dauch tia si kchao.
ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...
Post a Comment