2012-05-26
ដោយ តាំង សារ៉ាដា
RFA
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញអំពីស្ថានភាពមិនប្រក្រតីនៅកម្ពុជា ក្នុងបរិបទនៃការគោរពសិទ្ធិមនុស្ស និងអំពីប្រព័ន្ធតុលាការមានលក្ខណៈអន់ថយ។
របាយការណ៍ប្រចាំឆ្នាំ២០១១ ចំនួន ១១ទំព័រ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រព័ន្ធតុលាការកម្ពុជាចុះទន់ខ្សោយ នាំអោយខកខានមិនបានរកយុត្តិធម៌ពេញលេញជូនពលរដ្ឋស្លូតត្រង់ ហើយដែលបញ្ហានេះបានបង្កអោយមានការរំលោភសិទ្ធិមនុស្ស។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានចំនួនកើនឡើងតាមរយៈការរំលោភសិទ្ធិដីធ្លី ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ តាមរយៈគោលការណ៍ដីសម្បទានសេដ្ឋកិច្ច ប្រព័ន្ធតុលាការមានលក្ខណៈអន់ថយដែលមិនអាចរកយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ការបន្តបទចោទប្រកាន់ករណីបរិហារកេរ្តិ៍ជាទោសព្រហ្មទណ្ឌ និងការរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិតាមរយៈការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាដើម។
ក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងផងដែរថា ស្ថាប័នមានសមត្ថកិច្ចដូចជានគរបាល កងរាជអាវុធហត្ថ និងស្ថាប័នយោធាបានប្រព្រឹត្តអំពើហិង្សាទៅលើជនស៊ីវិល ដូចជាករណីសម្លាប់ និងការធ្វើទារុណកម្មក្នុងមន្ទីរឃុំឃាំងជាដើម។
កាលពីខែតុលា ឆ្នាំ២០១១ កន្លងទៅ សមាគមការពារសិទ្ធិមនុស្ស ADHOC បានបង្ហាញថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ១២៤នាក់ ដែលត្រូវគេឃុំក្នុងប៉ុស្តិ៍ប៉ូលិស ហើយប្រាំនាក់ទៅទៀតជាអ្នកទោសក្នុងពន្ធនាគារបានរងការធ្វើការវាយធ្វើទារុណកម្មដើម្បីសួរចម្លើយ។ ទារុណកម្មទាំងនោះត្រូវបានគេរាយការណ៍ថា មានការយកខ្សែភ្លើងឆក់ ការធ្វើឲ្យថប់ដង្ហើម ការវាយនឹងដំបង ឬខ្សែភ្លើងរហូតដល់ជនសង្ស័យឆ្លើយសារភាព។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីខែកញ្ញា ឆ្នាំ២០១១ កន្លងទៅឲ្យដឹងថា កម្ពុជាមានអ្នកទោស និងជនជាប់ឃុំឃាំងជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះមានស្ត្រីជាង ១ពាន់ ២រយនាក់ ហើយកុមារជាង ៤រយនាក់ ក្នុងពន្ធនាគារចំនួន ២៧កន្លែង ដែលតម្រូវឲ្យដាក់អ្នកទោសតែ ១ម៉ឺន ១ពាន់នាក់ប៉ុណ្ណោះ។
អង្គការការពារសិទ្ធិមនុស្សធ្លាប់បង្ហាញថា អ្នកទោសនៅកម្ពុជាមានចំនួនលើសកំណត់ បណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទោស ដូចជាការខ្វះថ្នាំសង្កូវ អនាម័យ អាហារ ទឹកស្អាត ជីវជាតិ និងការរក្សាសណ្ដាប់ធ្នាប់។ កាលពីខែកញ្ញា នាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរាយការណ៍ថា មានអ្នកទោសចំនួន ៣២នាក់ បានស្លាប់ដោយសារជំងឺ។
ក្រសួងការបរទេសអាមេរិកបានឃ្លាំមើលផងដែរទៅលើប្រព័ន្ធតុលាការកម្ពុជា ដែលកំពុងរងសំពាធយ៉ាងខ្លាំងពីរដ្ឋាភិបាល ហើយនាំអោយស្ថាប័នមួយនេះខ្វះឯករាជភាពក្នុងការអនុវត្តកិច្ចការរបស់ខ្លួន ដើម្បីរកយុត្តិធម៌ជូនសង្គម និងនាំឲ្យមានអំពើពុករលួយក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា រួមទាំងក្រុមមន្ត្រីតុលាការផ្សេងទៀត។
ក្រសួងការបរទេសអាមេរិកបានរកឃើញថា ភាពអន់ថយនៃប្រព័ន្ធយុត្តិធម៌កម្ពុជា គឺដោយសារកត្តារួមផ្សំជាច្រើន ដូចជាការខ្វះនូវធនធានប្រាក់ខែ របស់ចៅក្រម និងព្រះរាជអាជ្ញាមានកម្រិតទាប ខ្វះការហ្វឹកហ្វឺនជំនាញចៅក្រម និងព្រះរាជអាជ្ញាមានចំនួនតិច ករណីជាច្រើនកកស្ទះមិនចាត់ការ មានអំពើពុករលួយកម្រិតខ្ពស់ និងខ្វះការអនុវត្តនីតិវិធីច្បាប់។
មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស LICADHO លោក អំ សំអាត មានប្រសាសន៍ថា លោកគាំទ្ររបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានបង្ហាញពីភាពពិតនូវអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមិនទាន់អាចធ្វើសេចក្ដីអត្ថាធិប្បាយបាននៅឡើយទេ ទាក់ទិននឹងរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ៕
Subscribe to:
Post Comments (Atom)
5 comments:
បើអាមេរិកនៅតែបន្តជួយ ហ៊ុនសែន វាអាចឱ្យយើង
សន្និដ្ឋានបានថា អាមេរិក ក៏បានរួមដៃសម្លាប់ប្រជា
រាស្រ្តខ្មែរដោយជាក់ស្ដែង។
Dear all fellow Cambodian blood,I am realy don't want to said why U.S.A tried to support the khmer lousy leader WHY ? as you know the business men never want to lose the profit . So the big enemy of U.S.A after Soviet union collapse,
they turn direction to China , so they don't care what about the Cambodian got struggle with their life for every days . They must have to use Hun kwang ma khak does
what he like to do . If Cambodia start war again ,they selling their
weapon to the another party to against each other and they make profit to feed their people.
ចំពោះ ក្រុមបដិវត្ដន៍ ផ្កាឈូក, ក្រុមខ្មែរម្ចាស់ស្រុក និង
បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!
សូមប្រយ័ត្នកុំជឿក្រុមអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។
ព្រោះអាក្តសាយ សារ៉ាត អាមេរកស៊ីទុច្ចរិតនៅ Cranston RI , អាយួនគីម ធឺម (KIM THOMAS) និយាយខ្មែរដូចយួនច្រៀង នៅ WA, State,
និង អាជើងកែក (ដំណើរក្អែក) ក្បាលទំពែក ដេកស៊ីលុយឆ្កួត
ប៊ូ ជឿន ភ្នំសំពៅ
ប្រពន្ធផិតប្ដី ប្ដីផិតប្រពន្ធ នៅ South Phila, PA វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសតាមយុទ្ធសាស្ដ្រ
ឈ្នះឈ្នះរបស់សម្ដេច។
ICC ក្បាលអាចម៍ឆ្កែនែ ឈប់ដើរបោកប្រាស់ខ្មែរទៀតទៅ !
មានលុយប៉ុន្មានចង់ទៅ ICC នោះបើមានសមាជិក
សុទ្ធតែអ្នកដេកស៊ីលុយឆ្កួត និង អ្នកប្រមឹកស្រវឹងខួប
អញ្ចឹងនោះប្រយ័ត្នរដ្ឋដឹងកាត់លុយអស់គ្មានអីច្រំទៅ។
ពន្លឺ អាទិត្យា
ខ្មែរអើយអើយខ្មែរ នៅស្រុកមិនកើតព្រោះខ្លាចយូនវៃ់ មកនៅស្រុកគេរិតតែអត់ន័យ ធ្វើការរាល់ថៃ្ងយកតែលុយសុទ្ធ។ មានឈ្មោះអនិកជន អូតថាខ្លូនគ្រាន់ តែរស់ជាអ្នកឆ្កូត ដេកស៊ីលុយរដ្ន ថាអត់គ្រាន់ទៀត តើមានប៉ុន្មានទៀត ទើបបានឆ្អែតឆ្អន់។
ខ្មែរអើយអើយខ្មែរ !
នៅស្រុកមិនកើតព្រោះតែយូន,
មកនៅស្រុកគេរស់អត់ន័យ ធ្វើការរាល់ថៃ្ងព្រោះតែលុយ
មានឈ្មោះអនិកជន អូតថាខ្លូនគ្រាន់ តែរស់ជាអ្នកឆ្កូត ដេកស៊ីលុយរដ្ន ថាអត់គ្រាន់ទៀត គីតតែសាងវត្ដ មិនគីតខ្លូន
តើវត្ដប៉ុន្មានទៀត ទើបបានឆ្អែតឆ្អន់។
Post a Comment