Sunday, May 27, 2012

មន្ត្រី​អាមេរិក​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា [ដឹងរឿងខូចដែរ តែហេតុដូចម្តេច បានជាអាមេរិកនៅ តែជួយ ហ៊ុនសែន?]

2012-05-26
ដោយ តាំង សារ៉ាដា
RFA

សហ​រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​អំពី​ស្ថានភាព​មិន​ប្រក្រតី​នៅ​កម្ពុជា ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​អំពី​ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់ថយ

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ ចំនួន ១១​ទំព័រ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​ចេញ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ថា ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចុះ​ទន់​ខ្សោយ នាំ​អោយ​ខក​ខាន​មិន​បាន​រក​យុត្តិធម៌​ពេញ​លេញ​ជូន​ពល​រដ្ឋ​ស្លូត​ត្រង់ ហើយ​ដែល​បញ្ហា​នេះ​បាន​បង្ក​អោយ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​តាម​រយៈ​ការ​រំលោភ​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ តាម​រយៈ​គោល​ការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់ថយ​ដែល​មិន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពល​រដ្ឋ ការ​បន្ត​បទ​ចោទ​ប្រកាន់​ករណី​បរិហារកេរ្តិ៍​ជា​ទោស​ព្រហ្មទណ្ឌ និង​ការ​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ដើម។


ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ដូច​ជា​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​ស្ថាប័ន​យោធា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល ដូច​ជា​ករណី​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ជា​ដើម។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស ADHOC បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ជន​សង្ស័យ​ចំនួន ១២៤​នាក់ ដែល​ត្រូវ​គេ​ឃុំ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស ហើយ​ប្រាំ​នាក់​ទៅ​ទៀត​ជា​អ្នក​ទោស​ក្នុង​ពន្ធនាគារ​បាន​រង​ការ​ធ្វើ​ការ​វាយ​ធ្វើ​ទារុណកម្ម​ដើម្បី​សួរ​ចម្លើយ។ ទារុណកម្ម​ទាំង​នោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​ការ​យក​ខ្សែ​ភ្លើង​ឆក់ ការ​ធ្វើ​ឲ្យ​ថប់ដង្ហើម ការ​វាយ​នឹង​ដំបង ឬ​ខ្សែ​ភ្លើង​រហូត​ដល់​ជន​សង្ស័យ​ឆ្លើយ​សារភាព។

យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​ឲ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ទោស និង​ជន​ជាប់​ឃុំ​ឃាំង​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ១​ពាន់ ២​រយ​នាក់ ហើយ​កុមារ​ជាង ៤​រយ​នាក់ ក្នុង​ពន្ធនាគារ​ចំនួន ២៧​កន្លែង ដែល​តម្រូវ​ឲ្យ​ដាក់​អ្នក​ទោស​តែ ១​ម៉ឺន ១​ពាន់​នាក់​ប៉ុណ្ណោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធ្លាប់​បង្ហាញ​ថា អ្នក​ទោស​នៅ​កម្ពុជា​មាន​ចំនួន​លើស​កំណត់ បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទោស ដូច​ជា​ការ​ខ្វះ​ថ្នាំ​សង្កូវ អនាម័យ អាហារ ទឹក​ស្អាត ជីវជាតិ និង​ការ​រក្សា​សណ្ដាប់​ធ្នាប់។ កាល​ពី​ខែ​កញ្ញា នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​រាយ​ការណ៍​ថា មាន​អ្នក​ទោស​ចំនួន ៣២​នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឃ្លាំ​មើល​ផង​ដែរ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​កំពុង​រង​សំពាធ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល ហើយ​នាំ​អោយ​ស្ថាប័ន​មួយ​នេះ​ខ្វះ​ឯករាជ​ភាព​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​របស់​ខ្លួន ដើម្បី​រក​យុត្តិធម៌​ជូន​សង្គម និង​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​ក្នុង​ចំណោម​ចៅក្រម ព្រះ​រាជ​អាជ្ញា រួម​ទាំង​ក្រុម​មន្ត្រី​តុលាការ​ផ្សេង​ទៀត។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​រក​ឃើញ​ថា ភាព​អន់​ថយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា គឺ​ដោយសារ​កត្តា​រួម​ផ្សំ​ជា​ច្រើន ដូច​ជា​ការ​ខ្វះ​នូវ​ធនធាន​ប្រាក់​ខែ របស់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​មាន​កម្រិត​ទាប ខ្វះ​ការ​ហ្វឹកហ្វឺន​ជំនាញ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​មាន​ចំនួន​តិច ករណី​ជា​ច្រើន​កក​ស្ទះ​មិន​ចាត់​ការ មាន​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ និង​ខ្វះ​ការ​អនុវត្ត​នីតិ​វិធី​ច្បាប់។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស LICADHO លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ដែល​បាន​បង្ហាញ​ពី​ភាព​ពិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ ទាក់​ទិន​នឹង​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ៕

5 comments:

Anonymous said...

បើអាមេរិកនៅតែបន្តជួយ ហ៊ុនសែន វាអាចឱ្យយើង
សន្និដ្ឋានបានថា អាមេរិក ក៏បានរួមដៃសម្លាប់ប្រជា
រាស្រ្តខ្មែរដោយជាក់ស្ដែង។

Anonymous said...

Dear all fellow Cambodian blood,I am realy don't want to said why U.S.A tried to support the khmer lousy leader WHY ? as you know the business men never want to lose the profit . So the big enemy of U.S.A after Soviet union collapse,
they turn direction to China , so they don't care what about the Cambodian got struggle with their life for every days . They must have to use Hun kwang ma khak does
what he like to do . If Cambodia start war again ,they selling their
weapon to the another party to against each other and they make profit to feed their people.

Anonymous said...

ចំពោះ ក្រុមបដិវត្ដន៍ ផ្កាឈូក, ក្រុមខ្មែរម្ចាស់ស្រុក និង

បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!

សូមប្រយ័ត្នកុំជឿក្រុមអាក្តសួន សេរីរដ្ឋា អាមេគ្រោះនេះអោយសោះ។

ព្រោះអាក្តសាយ សារ៉ាត អាមេរកស៊ីទុច្ចរិតនៅ Cranston RI , អាយួនគីម ធឺម (KIM THOMAS) និយាយខ្មែរដូចយួនច្រៀង នៅ WA, State,
និង អាជើងកែក (ដំណើរក្អែក) ក្បាលទំពែក ដេកស៊ីលុយឆ្កួត
ប៊ូ ជឿន ភ្នំសំពៅ
ប្រពន្ធផិតប្ដី ប្ដីផិតប្រពន្ធ នៅ South Phila, PA វាបានឡូឡាថា :
"ពួកវាជាក្រុមផ្ទៃក្នុងរបស់សម្ដេចទេ..!"
ជានុយស្ទូចយកត្រីធំនៅបរទេសតាមយុទ្ធសាស្ដ្រ
ឈ្នះឈ្នះរបស់សម្ដេច។

ICC ក្បាលអាចម៍ឆ្កែនែ ឈប់ដើរបោកប្រាស់ខ្មែរទៀតទៅ !

មានលុយប៉ុន្មានចង់ទៅ ICC នោះបើមានសមាជិក
សុទ្ធតែអ្នកដេកស៊ីលុយឆ្កួត និង អ្នកប្រមឹកស្រវឹងខួប
អញ្ចឹងនោះប្រយ័ត្នរដ្ឋដឹងកាត់លុយអស់គ្មានអីច្រំទៅ។

ពន្លឺ អាទិត្យា

Anonymous said...

ខ្មែរអើយអើយខ្មែរ នៅស្រុកមិនកើតព្រោះខ្លាចយូនវៃ់ មកនៅស្រុកគេរិតតែអត់ន័យ ធ្វើការរាល់ថៃ្ងយកតែលុយសុទ្ធ​។ មានឈ្មោះអនិកជន អូតថាខ្លូនគ្រាន់ តែរស់ជាអ្នកឆ្កូត ដេកស៊ីលុយរដ្ន ថាអត់គ្រាន់ទៀត តើមានប៉ុន្មានទៀត ទើបបានឆ្អែតឆ្អន់។

Anonymous said...

ខ្មែរអើយអើយខ្មែរ !
នៅស្រុកមិនកើតព្រោះតែយូន,
មកនៅស្រុកគេរស់អត់ន័យ ធ្វើការរាល់ថៃ្ងព្រោះតែលុយ
មានឈ្មោះអនិកជន អូតថាខ្លូនគ្រាន់ តែរស់ជាអ្នកឆ្កូត ដេកស៊ីលុយរដ្ន ថាអត់គ្រាន់ទៀត គីតតែសាងវត្ដ មិនគីតខ្លូន
តើវត្ដប៉ុន្មានទៀត ទើបបានឆ្អែតឆ្អន់។