Wednesday, May 09, 2012

ស្ត្រី​អ្នក​តវ៉ា​នៅ​បឹងកក់​នាំគ្នា​លែង​ប្តី​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ការងារ [-អយុត្តិធម៌ អ្វីម៉្លេះ?]

​ថ្ងៃ 09-05-2012
ដោយ សម្បត្តិ
កាសែតថ្មីៗ

ភ្នំពេញ៖ មានការ​វិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នៅក្នុង​ចំណោម​អ្នក​តវ៉ា​នៅ​បឹងកក់។ អ្នក​ដែលមាន​ប្តី​បម្រើការ​ជា​ទា​ហា​ឬ​មន្ត្រីរាជការ​ត្រូវបាន​គេ​ហៅ​ប្តី​របស់​ពួកគេ​ទៅ​ព្រមាន​កុំ​ឲ្យ​ប្រពន្ធ​ចេញមុខ​តវ៉ា​ទៀត។ ដើម្បី​ជា​ដំណោះស្រាយ ក្រុម​ស្ត្រី​ទាំងនោះ​អះអាងថា​នឹងធ្វើ​លិខិត​លែង​ប្តី​ជា​ផ្លូវការ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ប្តី

អ្នកស្រី​ទេព វ​ន្នី ដែលជា​សកម្មជន​តស៊ូ​ដ៏​ស្វិតស្វាញ​ម្នាក់​នៅ​បឹងកក់​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ប្តី​របស់គាត់​ដែល​ធ្វើ​ទាហាន​របស់​រដ្ឋាភិបាល​ត្រូវបាន​អង្គភាព​ហៅ​ទៅ​ព្រមាន​ថា​កុំ​ឲ្យ​ប្រពន្ធ​ចេញមុខ​តវ៉ា​ទៀត។ ការព្រមាន​បែបនេះ​បានធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ​ពី​ការបាត់បង់​ការងារ​រ​បស់​ប្តី។ ដូច្នេះ គាត់​អះអាងថា នឹងធ្វើ​លិខិត​លែងលះ​ជាមួយ​ប្តី​នៅ​ចំពោះមុខ​តុលាការ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ការងារ​ប្តី​របស់គាត់។

ដូចគ្នា​ដែរ​អ្នកស្រី តុល ស្រី​ពៅ ដែលមាន​ប្តី​ធ្វើការ​ខាង​អគ្គិសនី​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ត្រូវបាន​អង្គភាព​ហៅ​ទៅ​ព្រមាន​ដែរ។ អ្នកស្រី​ក៏មាន​បំណង​រៀបចំ​ឲ្យ​មាន​មេធាវី​ជួយ​ក្នុងការ​ធ្វើលិខិត​លែងលះ​ប្តី​ដើម្បី​កុំ​ឲ្យ​ការតវ៉ា​របស់គាត់​ប៉ះពាល់​ដល់​ការងារ​ប្តី។ ស្ត្រី​អ្នក​បឹង​ងក់​មួយចំនួនទៀត​ដែលមាន​ប្តី​បម្រើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ​នានា​ក៏មាន​បញ្ហា​ដូចគ្នា​ដែរ។ ពួកគេ​អះអាងថា ប្តី​មាន​តួនាទី​សំខាន់​ក្នុងការ​ចិញ្ចឹម​កូន បើ​ប្តី​បាត់បង់​ការងារ​គ្រួសារ​របស់​ពួកគេ​នឹងមាន​បញ្ហា​ធំ។ ដូច្នេះ​វិធី​ដោះស្រាយ​គឺមាន​តែ​ការសុំ​លែង​ប្តី​ជា​ផ្លូវការ​ដើម្បី​កុំ​ឲ្យ​ការតវ៉ា​របស់​ពួកគេ ជាប់​ពាក់​ព​ន្ធ័​គ្នា​ជាមួយ​ការងារ​របស់​ប្តី​ទៀត៕

1 comment:

Anonymous said...

ម្តេចក៏អន់ទាបថោកម្លេះ យកអាប្តីកំសាកអស់នេះ
ទៅធ្វើចំណាប់ខ្មាំង។
សូមកុំយកវីរៈនារីខ្មែរជាគំរូទៅប្រឡាក់ពណ៌ផ្នែក
នយោបាយ បើគ្រាន់តែគ្នាតស៊ូរមតិជាមួយមីពួក
នាយទុនហុតឈាមរាស្ត្រ ដើម្បីផ្ទះសំបែងរបស់
គ្នាទុកអោយកូនគ្នារស់នៅប៉ុណ្ណឹងនោះ វាដូចជា
កំសាកពេកហើយ។ឯណាទៅដែលពួកឯងតែង
និយាយថា បើខឹងកុំលេង បើលេងកុំខឹង ពួក
អារលាយខ្សុល!
សូមទេវតាទាំង១លានលោកធាតុជួយការពារ
វីរៈនារីទាំងនេះផង!