2012-05-03
ដោយ វណ្ណ វិចារ
Radio Free Asia
នៅតែមួយខែគត់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់ តែមានព្រឹត្តិការណ៍ជាច្រើនកើតឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។
លោក ញ៉ិល ភាព សមាជិកគណបក្សសមរង្ស៊ី និយាយអំពីការគំរាមកំហែងនេះ ៖ "បើមិនចូលប្រយត្ន័គេបាញ់ចោល កូនចៅឯងគេចូលអស់ហើយ"។
នេះជាសំឡេងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់លេខរៀងទី៦ គណបក្សសមរង្ស៊ី លោក ញ៉ិល ភាព រៀបរាប់ពីការកៀបសង្កត់នយោបាយ ពីសំណាក់សកម្មជនគណបក្សប្រជាជនកម្ពុជា។ សមាជិកបក្សប្រឆាំងរូបនេះរស់នៅភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ លោកតែងតែចូលរួមការតវ៉ាផ្សេងៗ នៅថ្នាក់ជាតិ មិនដែលខកខាននោះឡើយ។ នៅថ្ងៃទី១ ខែឧសភាកន្លងទៅ លោកបានមកភ្នំពេញចូលរួមសកម្មភាពសង្គមជាមួយក្រុមកូដករដទៃដែរ លុះត្រលប់ទៅវិញមានរឿងតែម្ដង ៖ "បន្ទាប់ពីខ្ញុំទៅធ្វើកូដកម្មនៅមុខរដ្ឋសភាទាមទារប្រាក់ខែ និងទារឲ្យចាប់ឃាតកបាញ់លោក ឈុត វទ្ធី និងទារឲ្យចាប់លោក ឈូក បណ្ឌិត ដាក់គុកហ្នឹង ព្រលឹមឡើងខ្ញុំបានទៅទិញម្ហូប ជិះម៉ូតូកាត់តូបហ្នឹង មានឈ្មោះលោក តឹម យឿន ជាអាចារ្យវត្តហ្នឹង ប្រាប់ខ្ញុំថា ហ្អែងល្មមចូលគណបក្សប្រជាជនហើយ បើមិនចូលប្រយ័ត្នគេបាញ់ចោល។ កូនចៅហ្អែងគេចូលអស់ហើយ ប្រហែលថ្នាក់លើធំគេបាញ់ចោលបានទម្រាំហ្អែងថ្នាក់ក្រោម"។
លោក ញ៉ិល ភាព មានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្ដឹងចូលទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត និងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង នៅថ្ងៃទី៣ ខែឧសភា រួចហើយ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាឃុំ និងជាមេឃុំផងនោះ លោក កឹម ណឹល មានប្រសាសន៍ថា ការប្ដឹងផ្ដល់ជារឿងបុគ្គលរបស់គូទំនាស់ ហើយបក្សលោកមិនដែលបង្គាប់ឲ្យសកម្មជនគំរាមគេឡើយ។ លោកបន្ថែមថា បុគ្គលដែលថាឲ្យគេជារឿងរបស់គាត់ ៖ "មានរឿងអីតិចតួចខ្ញុំមិនក្តាប់បានទេ ហើយខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរ"។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងចុងចម្លើយ លោក តឹម យឿន បានទេនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ នេះ។ ប៉ុន្តែសាក្សីម្នាក់នៅកន្លែងកើតទំនាស់នោះ លោក គឹម គ្រក់ រស់នៅភូមិជាមួយគ្នាបញ្ជាក់ថា លោកឮតែពាក្យអូសទាញប៉ុណ្ណោះ ៖ "គាត់និយាយៗ បញ្ចុះបញ្ចូលឈ្មោះភាពហ្នឹង ថាឲ្យទៅចូលជាមួយគាត់ទៅ រស់នៅជាមួយបក្សគាត់ទៅ"។
ប្រធានគណៈកម្មការឃុំរៀបចំការបោះឆ្នោត លោក សួន សុគន្ធ ឲ្យដឹងថា ពាក្យបណ្ដឹងករណីនេះចូលដល់ដៃលោកហើយ ប៉ុន្តែថ្ងៃទី៧ ខែឧសភា ទើបចាត់ការដោយសារតែលោកមានការងារច្រើន។ លោកបន្ថែមថា បើរកឃើញពិតដូចជាការចោទមែន ចុងចម្លើយនឹងមានទោស ៖ "បើខុសព្រហ្មទណ្ឌត្រូវទទួលទោសព្រហ្មទណ្ឌ បើខុសរដ្ឋប្បវេណី ទទួលទោសតាមហ្នឹង"។
នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរវៀង លោក នូ សុផល មានប្រសាសន៍ថា ចំណាត់ការរឿងនេះនឹងធ្វើភ្លាមៗ ប្រសិនណាករណីដែលរកឃើញថា តឹម យឿន មានកំហុសប្រាកដមែន។ លោកនាយរងប៉ុស្តិ៍រូបនេះបន្តថា រឿងនេះអាចជារឿងនយោបាយច្រើនជាង។
លោក ញ៉ិល ភាព មានប្រសាសន៍ថា គាត់សំណូមពរឲ្យតែប៉ុស្តិ៍នគរបាលហៅភាគីម្ខាងទៀតមកណែនាំធ្វើកិច្ចសន្យាកុំឲ្យធ្វើបែបហ្នឹងទៀតតែប៉ុណ្ណោះ៕
Friday, May 04, 2012
សមាជិកបក្សសមរង្ស៊ីចោទសកម្មជនបក្សប្រជាជនថាគំរាមសម្លាប់
Labels:
CPP,
Death threat,
SRP activist
Subscribe to:
Post Comments (Atom)
4 comments:
CROOKED PEOPLE PARTY IS MORE REALISTIC THAN COWARD PEOPLE PARTY
AND SINKING RAFT PLATFORM FOR SRP
CCP means died later
ងាប់ឲ្យឆាប់ៗទៅពួកអាបក្សប្រជាជនកុម្មុយនិស្ត
យួន។
Post a Comment