Wednesday, May 02, 2012
ប្រជាពលរដ្ឋបឹងកក់ ប៉ះទង្គិចជាមួយកម្លាំងបង្ក្រាបបាតុកម្ម ពេលហែក្បួនយកញត្តិទៅដាក់នៅសហភាពអឺរ៉ុប
ថ្ងៃទី 2 ឧសភា 2012
ដោយ: មុនីរ័ត្ន
Cambodia Express News
ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ជាង ១០០នាក់ បានប៉ះទង្គិចជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបាតុកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាង ២០០នាក់ នៅចំណុចក្បែរស្ថានទូតសិង្ហបុរី ជិតផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ដោយមានការប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋ និងរារាំងមិនឲ្យប្រជាពលរដ្ឋហែយកញត្តិទៅដាក់ឲ្យសហភាពអឺរ៉ុប ដើម្បីឲ្យជួយអន្តរាគមន៍ដល់ពួកគាត់។ បន្ទាប់ពីរុញច្រានប្រជាពលរដ្ឋ មិនឲ្យហែក្បួនលើផ្លូវព្រះនរោត្តម រួចមក តំណាងប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានអនុញ្ញាតឲ្យយកញត្តិដាក់ជូនសហភាពអឺរ៉ុប។
នៅក្នុងការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យប្រជាពលរដ្ឋរបួសមួយចំនួន រងរបួស ដោយសារតែកម្លាំង សមត្ថកិច្ច វាយទាត់ធាក់។
អ្នកស្រី សួង សម័យ អាយុ ៥៣ឆ្នាំ បាននិយាយថា អ្នកស្រីត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាប់កាច់ដៃ។ អ្នកស្រី ឈុន រ៉េត បាននិយាយថា ក្រចកជើងរបស់អ្នកស្រីត្រូវបានដាច់ចេញពីសាច់ ដោយសារតែកម្លាំងបង្ក្រាបបាតុកម្ម យកជើងទាត់។ អ្នកស្រី សែន ទូច បាននិយាយឲ្យដឹងដែរថា “ប៉ូលិសទាត់ខ្ញុំត្រូវប្លោកនោម ធ្វើឲ្យខ្ញុំលេចនោមជោកខោ”។
នៅក្នុងការហែក្បួនតាមផ្លូវសាធារណៈ ថ្ងៃទីបីរបស់ប្រជាពលរដ្ឋបឹងកក់ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ពួកគាត់បាននាំគ្នាហែក្បួនចេញពីក្នុងភូមិយកញត្តិទៅដាក់នៅស្ថានទូតអង់គ្លស ធនាគារពិភពលោក និងសហភាពអឺរ៉ុប ប៉ុន្តែនៅពេលហែក្បួនតាមផ្លូវប៉ាស្ទ័រ បត់ឡើងទៅផ្លូវព្រះនរោត្តម ដើម្បីដាក់ញត្តិ នៅសហភាពអឺរ៉ុប ត្រូវបានអាជ្ញាធររារាំងមិនឲ្យហែ ក៏មានការប៉ះទង្គិចគ្នា រុញច្រាន ទៅវិញទៅមករវាងប្រជាពលរដ្ឋ និងកម្លាំងបង្ក្រាបបាតុកម្ម រហូតដល់មានការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏ព្យាយាមហែទៅសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ តែត្រូវបានអាជ្ញាធរហាមឃាត់។ បន្ទាប់មក ក៏បន្តដំណើរហែក្បួន ទៅដាក់នៅរដ្ឋសភា ដើម្បីដាក់ញត្តិជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
នៅក្នុងញត្តិដាក់ជូនស្ថានទូតអង់គ្លសេ ធនាគារពិភពលោក សហភាពអឺរ៉ុប និងរដ្ឋសភា ដែលមានខ្លឹមសារតែមួយដូចគ្នា ដោយពលរដ្ឋបឹងកក់ បានស្នើសុំឲ្យជួយអន្តរាគមន៍ ទៅប្រមុខរដ្ឋាភិបាលកម្ពុជា ដោះស្រាយនៅបញ្ហានៅតំបន់បឹងកក់ឲ្យបានឆាប់ចប់សព្វគ្រប់ដល់ប្រជាពលរដ្ឋ ដូចជា “បោះព្រំប្រទល់ដី ១២,៤៤ហិកតា ឲ្យបានច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ឲ្យដាច់ពីដីក្រុមហ៊ុនជៀសវាងការបណ្តេញចេញជាលើកទី២ ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ៩៤គ្រួសារ ដែលសាលារាជធានីភ្នំពេញ បានកាត់ចេញក្នុងចំណោមប្រជាពលរដ្ឋទាំង ៧៩៤គ្រួសារ បញ្ឈប់រាល់សកម្មភាពរបស់មន្ត្រីខិលខូចមួយចំនួន មិនគោរពច្បាប់មិនធ្វើការបម្រើប្រជាពលរដ្ឋ យកប្រព័ន្ធតុលាការមកគាបសង្កត់ធ្វើបាបប្រជាពលរដ្ឋ”។
ជុំវិញការទាមទាររបស់ប្រជាពលរដ្ឋបឹងកក់ខាងលើនេះ លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញធ្លាប់មានប្រសាសន៍ថា “លោកមិនមានយោបល់អ្វីទេ ពីព្រោះរឿងនេះវាចាស់ពេកហើយ”។
សូមរម្លឹកថា ស្ត្រីពលរដ្ឋបឹងកក់ បានដើរហែក្បួនបាតុកម្មដីធ្លីរយៈពេល១សប្តាហ៍ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដល់ថ្ងៃទី៦ឧសភា ឆ្នាំ២០១២ ដោយមានការអនុញ្ញាតពីអាជ្ញាធរសាលារាជធានីភ្នំពេញ។ ក៏ប៉ុន្តែកាលពីថ្ងៃទី១ឧសភា ឆ្នាំ២០១២ ក្បួនបាតុកម្មរបស់ស្ត្រីបឹងកក់ ត្រូវបានអាជ្ញាធរប៉ូលិសរារាំង នាំឲ្យស្ត្រីអ្នកភូមិបឹងកក់ ស្រាតខោអាវ ទុកខែខោអាវក្នុង ដោយដាក់ច្រវ៉ាក់ដៃខ្លួនឯង ដើម្បីសម្តែងពីការបិទសិទ្ធិសេរីភាព៕
Subscribe to:
Post Comments (Atom)
2 comments:
យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន, ហេងសំ រិន, ជាស៊ីម,
សុខ អាន, ហោ ណាំហុង, ឱម យិនទៀង, ចៀម យីប,
វ៉ា គិម ហុង, ស ខេង, ងួន ញ៉ឹល ។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។
យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!
«ហ៊ានស្លាប់ដើម្បីរស់»
this call unorganize goverment.
Post a Comment