Wednesday, May 02, 2012

ប្រជាពលរដ្ឋ​បឹងកក់ ប៉ះទង្គិច​ជាមួយ​កម្លាំង​បង្ក្រាប​បាតុកម្ម ពេល​ហែក្បួន​យក​ញត្តិ​ទៅ​ដា​ក់នៅ​សហភាព​អឺរ៉ុប​




ថ្ងៃទី 2 ឧសភា 2012
ដោយ: មុនី​រ័ត្ន​
Cambodia Express News

ភ្នំពេញ: ​ប្រជាពលរដ្ឋ​បឹងកក់​​​ជាង ១០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ជាង ២០០​នាក់ នៅ​ចំណុច​ក្បែរ​ស្ថានទូត​សិង្ហ​បុរី ជិត​ផ្លូវ​ព្រះ​នរោត្តម នា​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១២ ដោយ​មាន​ការប្រើ​អំពើហិង្សា​ ទៅលើ​ប្រជាពលរដ្ឋ និង​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ហែ​យក​ញត្តិ​ទៅ​ដាក់​ឲ្យ​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។ បន្ទាប់ពី​រុញច្រាន​ប្រជា​ពលរដ្ឋ ​មិន​ឲ្យ​ហែ​ក្បួន​លើផ្លូវ​ព្រះ​នរោត្តម រួច​មក តំណាង​ប្រជា​ពលរ​ដ្ឋ​ចំនួន ៥​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ញត្តិ​ដាក់ជូន​សហភាព​អឺរ៉ុប​។​

​នៅក្នុង​ការប៉ះទង្គិច​គ្នា​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របួស​មួយចំនួន​ រងរបួស​ ដោ​យ​សារ​តែ​កម្លាំង ​សមត្ថកិច្ច ​វាយ​ទាត់​ធាក់។​

​អ្នកស្រី សួង សម័យ អាយុ ៥៣​ឆ្នាំ បាន​និយាយថា អ្នកស្រី​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ​ចាប់​កាច់​ដៃ​។ អ្នកស្រី ឈុន រ៉េត បាន​និយាយថា ក្រចកជើង​របស់​អ្នកស្រី​ត្រូវបាន​ដាច់ចេញពី​សាច់ ដោយសារតែ​កម្លាំង​បង្ក្រាប​បាតុកម្ម ​យក​ជើង​ទាត់​។ អ្នកស្រី សែន ទូច បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ​ប៉ូលិស​ទាត់​ខ្ញុំ​ត្រូវ​ប្លោកនោម ធ្វើ​ឲ្យ​ខ្ញុំ​លេច​នោម​ជោក​​ខោ​”​។​


​នៅក្នុង​ការហែក្បួន​តាម​ផ្លូវ​សាធារណៈ ថ្ងៃទី​បី​របស់​ប្រជាពលរដ្ឋ​បឹងកក់​ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១២ ពួកគាត់​បាននាំគ្នា​ហែ​ក្បួន​ចេញពី​ក្នុងភូមិ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អង់​គ្លស ធនាគារពិភពលោក និង​សហភាព​អឺរ៉ុប ប៉ុន្តែ​នៅពេល​ហែ​ក្បួន​តាមផ្លូវ​ប៉ាស្ទ័រ បត់​ឡើងទៅ​ផ្លូវ​ព្រះ​នរោត្តម ដើម្បី​ដាក់​ញត្តិ ​នៅ​សហភាព​អឺរ៉ុប ត្រូវបាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ហែ ក៏មាន​ការប៉ះទង្គិច​គ្នា រុញច្រាន​ ​ទៅវិញទៅមក​រវាង​ប្រជា​ពលរដ្ឋ និង​កម្លាំង​បង្ក្រាប​បាតុកម្ម រហូតដល់​មានការ​ប្រើ​អំពើហិង្សា​ទៅលើ​ប្រជា​ពលរដ្ឋ​។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ​ក៏​ព្យាយាម​ហែ​ទៅសុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ភូមិគ្រឹះ​ក្បែរ​វិមានឯករាជ្យ តែ​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​។ បន្ទាប់មក ក៏​បន្តដំណើរ​ហែ​ក្បួន​ ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​

​នៅក្នុង​ញត្តិ​ដាក់ជូន​ស្ថានទូត​អង់​គ្ល​សេ ធនាគារពិភពលោក សហភាព​អឺរ៉ុប និង​រដ្ឋសភា ដែលមាន​ខ្លឹមសារ​តែមួយ​ដូចគ្នា​ ដោយពលរដ្ឋបឹងកក់ បានស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​នៅ​បញ្ហា​នៅ​តំបន់​បឹងកក់​ឲ្យ​បាន​ឆាប់​ចប់សព្វគ្រប់​ដល់​ប្រជាពលរដ្ឋ ដូចជា “​បោះ​ព្រំប្រទល់​ដី ១២,៤៤​ហិកតា ឲ្យ​បានច្បាស់លាស់​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ពិតប្រាកដ ឲ្យ​ដាច់​ពី​ដី​ក្រុមហ៊ុន​ជៀស​វាង​ការបណ្តេញចេញ​ជា​លើក​ទី​២ ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ៩៤​គ្រួសារ ដែល​សាលា​រាជធានី​ភ្នំពេញ បាន​កាត់ចេញ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំង ៧៩៤​គ្រួសារ បញ្ឈប់​រាល់​សកម្មភាព​របស់​មន្ត្រី​ខិលខូច​មួយចំនួន មិន​គោរព​ច្បាប់​មិន​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ យក​ប្រព័ន្ធតុលាការ​មក​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​”​។​

​ជុំវិញ​ការទាមទារ​របស់​ប្រជាពលរដ្ឋ​បឹងកក់​ខាងលើនេះ លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់មាន​ប្រសាសន៍ថា “​លោក​មិនមាន​យោបល់​អ្វី​ទេ ពីព្រោះ​រឿងនេះ​វា​ចាស់​ពេក​ហើយ​”។

សូមរម្លឹកថា ស្ត្រីពលរដ្ឋបឹងកក់ បានដើរហែក្បួនបាតុកម្មដីធ្លីរយៈពេល១សប្តាហ៍ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដល់ថ្ងៃទី៦ឧសភា ឆ្នាំ២០១២ ដោយមានការអនុញ្ញាតពីអាជ្ញាធរសាលារាជធានីភ្នំពេញ។ ក៏ប៉ុន្តែកាលពីថ្ងៃ​ទី១ឧសភា ឆ្នាំ២០១២ ក្បួនបាតុកម្មរបស់ស្ត្រីបឹងកក់ ត្រូវបានអាជ្ញាធរប៉ូលិសរារាំង នាំឲ្យស្ត្រីអ្នកភូមិបឹងកក់ ស្រាតខោអាវ ទុកខែខោអាវក្នុង ដោយដាក់ច្រវ៉ាក់ដៃខ្លួនឯង ដើម្បីសម្តែងពីការបិទសិទ្ធិសេរីភាព៕

2 comments:

Anonymous said...

យើងខ្មែរទូទាំងប្រទេស ត្រូវតែនាំគ្នាក្រោកឡើងបះ
ធ្វើមហាបាតុកម្ម ឬកុប្បកុម្ម វ៉ៃបណ្តេញពួកអាឆ្កែ
កញ្ជះយួន ហ៊ុន សែន, ហេងសំ រិន, ជាស៊ីម,
សុខ អាន, ហោ ណាំហុង, ឱម យិនទៀង, ចៀម យីប,
វ៉ា គិម ហុង, ស ខេង, ងួន ញ៉ឹល ។ល។ និង ។ល។
វ៉ៃបណ្តេញឱ្យពួកវាដួលរលំរត់ទៅចៅហ្វាយរបស់វានៅ ហាណូយ ដែលជាប្រទេសម៉ែ ឪទី២របស់ពួកវា។

យើងខ្មែរទូទាំងប្រទេស គួរយកគំរូពី ប្រទេសទុយនេហ្ស៊ី
ទៅ ប្រទេសអេហ្ស៊ីប, យេមែន, បារ៉ែន, លីប៊ី... « បដិវត្តន៍ផ្កាម្លិះ » ជាគំរូ!

«ហ៊ានស្លាប់ដើម្បីរស់»

Anonymous said...

this call unorganize goverment.