លោក ឈុត វុទ្ធី បង្ហាញរូបថតស្ដីពីសកម្មភាពកាប់ឈើនៅកម្ពុជា នៅក្នុងការិយាល័យរបស់លោក នារាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១។ (RFA/Tin Zakariya) |
រដ្ឋាភិបាលបង្កើតគណៈកម្មាធិការស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី
2012-04-30
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំបង្កើតគណៈកម្មាធិការដើម្បីស៊ើបអង្កេតករណីឃាតកម្មលើសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថមួយរូប ឈ្មោះ អ៊ិន រតនា។
រដ្ឋាភិបាលបានបង្ហាញជំហររបស់ខ្លួនជាផ្លូវការហើយ លើការយកចិត្តដាក់ចំពោះការស្លាប់សកម្មជនការពារព្រៃឈើដ៏សកម្ម គឺលោក ឈុត វុទ្ធី និងប៉េអិមមួយរូបទៀត ឈ្មោះ អ៊ិន រតនា។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធស្វែងរកឃាតកពិតយកមកផ្ដន្ទាទោសតាមច្បាប់ ពីព្រោះគេចាត់ទុកថា សកម្មភាពការងាររបស់លោក ឈុត វុទ្ធី គឺធ្វើដើម្បីបុព្វហេតុជាតិ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំបង្កើតគណៈកម្មាធិការដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មលើសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថមួយរូប ឈ្មោះ អ៊ិន រតនា នោះហើយ។
លោកវរសេនីយ៍ឯក ខេង ទីតូ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍នៅថ្ងៃទី៣០ មេសា ថា គណៈកម្មាធិការនេះមានស្ថាប័នចម្រុះ រួមមានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងក្រសួងអធិការកិច្ច។
លោក ខេង ទីតូ បញ្ជាក់ថា ការបង្កើតគណៈកម្មាធិការនេះឡើង គឺដើម្បីស៊ើបអង្កេតរកការពិតថា តើការស្លាប់របស់លោក ឈុត វុទ្ធី ដោយសារតែមន្ត្រីប៉េអិម ឈ្មោះ អ៊ិន រតនា ជាអ្នកបាញ់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង កាលពីថ្ងៃទី២៦ ខែមេសា ឬយ៉ាងណា?
លោក ខេង ទីតូ មិនទាន់បញ្ជាក់កាលបរិច្ឆេទអំពីការចុះស៊ើបអង្កេតទេ ពីព្រោះរដ្ឋាភិបាលកំពុងរៀបចំគណៈកម្មាធិការស៊ើបអង្កេតនេះនៅឡើយ។
ការរៀបចំបង្កើតគណៈកម្មាធិការស៊ើបអង្កេតនេះ នៅបន្ទាប់ពីមានការស្នើសុំពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក ឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការឯករាជ្យ ចុះធ្វើការស៊ើបអង្កេតករណីឃាតកម្មនេះ និងនៅស្របពេលដែលសាកសពលោក ឈុត វុទ្ធី ត្រូវគេយកទៅបញ្ចុះនៅថ្ងៃច័ន្ទ ទី៣០ ខែមេសា ដែលមានមនុស្សរាប់រយនាក់ចូលរួម។
ដោយឡែកសាកសពរបស់មន្ត្រីប៉េអិម លោក អ៊ិន រតនា ត្រូវបានក្រុមគ្រួសាររបស់លោកយកទៅបូជាកាលពីយប់ថ្ងៃទី២៧ ខែមេសា បន្ទាប់ពីថ្ងៃកើតហេតុមួយថ្ងៃ។
បន្ថែមពីលើនេះទៀត ភរិយាសពលោក ឈុត វុទ្ធី គឺអ្នកស្រី សំ ចាន់ធី បានទទូចសុំឲ្យរដ្ឋាភិបាលរកយុត្តិធម៌ជូនស្វាមីរបស់គាត់ និងសុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយការពារសុវត្ថិភាពសមាជិកក្រុមគ្រួសាររបស់គាត់ ពីព្រោះពួកគាត់ស្ថិតនៅក្នុងភាពភ័យខ្លាច ក្រោយពេលប្ដីគាត់ស្លាប់។
ភ្ជាប់ទៅនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ លោកបណ្ឌិត ជាម យៀប បានអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ស្វែងរកឃាតកពិតក្នុងអំពើឃាតកម្មនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់សកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្ត្រីប៉េអិម លោក អ៊ិន រតនា។
លោកបណ្ឌិត ជាម យៀប បានសម្ដែងការសោកស្ដាយចំពោះការស្លាប់របស់លោក ឈុត វុទ្ធី(sic!) ដែលជាសកម្មជនដ៏សកម្មធ្វើការដើម្បីការពារសម្បត្តិធម្មជាតិ និងហ៊ានលះបង់ជីវិតនោះ។
គេកត់សម្គាល់ឃើញថា ការទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធរបស់អ្នកតំណាងរាស្ត្រ និងមន្ត្រីអង្គការសង្គមស៊ីវិលនេះ ពីព្រោះថា របាយការណ៍ស៊ើបអង្កេតរបស់កងរាជអាវុធហត្ថខែត្រកោះកុង កាលពីថ្ងៃទី២៧ មេសា ពួកគេចាត់ទុកថា វាមិនបានឆ្លុះបញ្ចាំងការពិតទាំងស្រុងនោះឡើយ។ ជាពិសេសចំណុចដែលបាននិយាយថា មន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា បានធ្វើអត្តឃាតដោយបាញ់ខ្លួនឯងចំនួន ២គ្រាប់ ដោយកាំភ្លើងវែងប្រភេទអាកា៤៧ បន្ទាប់ពីបាញ់សម្លាប់លោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា នោះ។
នៅមានទឡ្ហីករណ៍ជាច្រើនទៀត ចំពោះករណីឃាតកម្មលោក ឈុត វុទ្ធី និងមន្ត្រីប៉េអិមនេះ ពីព្រោះថា ក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សបានលើកឡើងថា តាមរបាយការណ៍របស់កងរាជអាវុធហត្ថខែត្របានសរសេររថា លោក អ៊ិន រតនា និងមន្ត្រីប៉េអិមមួយរូបទៀត ឈ្មោះ សូ សុភាព មានបេសកកម្មជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រកោះកុង ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែមូលហេតុអ្វីបានលោក ឈុត វុទ្ធី និងមន្ត្រីប៉េអិមបែរជាប៉ះទង្គិចគ្នា ហើយរហូតដល់បាញ់សម្លាប់លោក ឈុត វុទ្ធី បើអ្នកទាំងពីរមានបេសកកម្មការពារព្រៃឈើដូចគ្នានោះ? បញ្ហាមួយទៀត មូលហេតុអ្វីបានមន្ត្រីប៉េអិមរូបនោះ បែរជាទៅការពារមន្ត្រីក្រុមហ៊ុន និងបានទាមទារយកអង្គចងចាំ (Memory) ពីលោក ឈុត វុទ្ធី និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ទៀត។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានពន្យល់ក្នុងនាមជាមន្ត្រីយុត្តិធម៌ នៅពេលឃើញគេប្រកែកគ្នា ដូចជាករណីលោក ឈុត វុទ្ធី កំពុងប្រកែកគ្នាជាមួយមន្ត្រីក្រុមហ៊ុននោះ ពួកគេគ្រាន់តែមើលទេ ប៉ុន្តែមូលហេតុឈានទៅដល់ការបាញ់សម្លាប់នោះ វាជារឿងទំនាស់បុគ្គល។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីការដូ លោក អំ សំអាត បានលើកហេតុផលថា មន្ត្រីកងរាជអាវុធហត្ថទាំងនោះ អាចជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនកាប់ឈើនៅតំបន់កើតហេតុ ស្ថិតក្នុងស្រុកមណ្ឌលសីមា ដូច្នេះហើយទើបពួកគេចេញមុខការពារក្រុមហ៊ុន។
ភ្ជាប់ទៅនឹងបញ្ហានេះ នៅមានភាពសង្ស័យជាច្រើនជុំវិញឃាតកម្មនេះ។ ហេតុផលមួយទៀត ជាករណីមិនប្រក្រតីនោះ គឺអត្ថបទរបស់កាសែត ឌឹ ខេមបូឌា ដេលី ចេញផ្សាយថ្ងៃសៅរ៍ ទី២៨ មេសា បានសរសេរថា អ្នកកាសែតទាំងពីរនាក់ ដែលជាសាក្សីរស់នៅក្នុងហេតុការណ៍នោះ គឺកញ្ញា ផន បុប្ផា និងកញ្ញា អូលេស្សា ផ្លូឃី (Olesia Plokhii) ពួកគេមិនដឹងថា អ្នកណាជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។
ពួកគេបញ្ជាក់ថា លោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា នោះ មិនទាន់ស្លាប់ភ្លាមៗទេ។ ក៏ប៉ុន្តែក្រុមទាហាន និងប៉េអិម មិនបានជួយសង្គ្រោះទេ ដោយទុកឲ្យលោក ឈុត វុទ្ធី និងប៉េអិមរូបនោះនៅកន្លែងកើតហេតុរហូតដល់ស្លាប់ ទោះបីជាស្ត្រីអ្នកកាសែតបានស្នើសុំយកពួកគាត់ទៅពេទ្យក៏ដោយ។
ទាក់ទងទៅនឹងបញ្ហានេះ លោក ជាម យៀប មានប្រសាសន៍ថា វាជារឿងអំពើអមនុស្សធម៌មួយ ដែលពួកគេមិនគួរធ្វើដូច្នោះនោះទេ ក្នុងនាមជាមនុស្សដូចគ្នាទោះបីជាក្នុងពេលនោះ ស្ថិតនៅក្នុងសភាពបែបណាក៏ដោយ។
លោក ឈុត វុទ្ធី ជាស្ថាបនិក និងជានាយកនៃក្រុមការពារធនធានធម្មជាតិ (NRPG) និងជាសកម្មជនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើកម្ពុជា ពិសេសព្រៃឡង់ និងប្រឆាំងនឹងការកាប់ឈើខុសច្បាប់។ លោកគឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃបណ្ដាញសហគមន៍ផ្សេងៗ អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាននានា ដែលតស៊ូដើម្បីការពារធនធានធម្មជាតិនៅទូទាំងប្រទេស។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ បានសរសេរថា គិតពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ មានមនុស្សចំនួន ១១នាក់ហើយ ដែលគេបាញ់សម្លាប់ ក្នុងនោះមានអ្នកកាសែត សហជីព សកម្មជនសិទ្ធិមនុស្ស និងលោក ឈុត វុទ្ធី នេះ។
ក្រុមអង្គការសិទ្ធិមនុស្សបានស្នើឲ្យគណៈកម្មាធិការស៊ើបអង្កេតនេះ ធ្វើយ៉ាងណាស៊ើបអង្កេតឲ្យមានតម្លាភាព និងឯករាជ្យ ដើម្បីកុំឲ្យមាននិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៕
5 comments:
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
អ្នកកាសែតស្រីទាំងពីរនាក់បានរាយការណ៏នៅក្នុង
កាសែតCambodia Daily កាលពីថ្ងៃសៅរ៏ទី២៨
ខែមេសា២០១២ថា ៖ សពលោកឈុត វុទ្ធី នឹង
រថយន្តរបស់គាត់ត្រូវបានគេយកទៅប្លុងចោលនៅក្នុងព្រៃក្បែកន្លែងបាញ់ប្រហាសម្លាប់លោកឈុត
វុទ្ធី ។ សួរថាអ្នកណាមួយហ៊ានយកសពលោកឈុត វុទ្ធី នឹងរថយន្តរបស់គាត់ទៅប្លុងទុកចោលនៅ
ក្នុងព្រៃទៅវិញ ? ទង្វើដ៏លាមកដ៏ឧក្រិតនេះបាន
ន័យថាមានបំណងចង់លាក់បំបាំងការពិតមិនអាច
ប្រកែកបានទ្បើយ ? ពេលនោះមានតែប៉េអឹមម្នាក់
ទៀតដែលឈរយាមជាមួយអ៊ិន រតនា បូករួមនឹង
ប៉េអិមពីរនាក់នឹងទាហានម្នាក់ទៀតមានកាំភ្លើងអា
កា៤៧បីដើមបានមករួមកំទ្បាំងក្នុងការបាញ់ប្រហារ
បាញ់សម្លាប៉លោកឈុត វុទ្ធី នោះ ។
ត្រូវចាប់ប៉េអិមបីនាក់នឹងទាហានម្នាក់នៅពេលវាយប្រហារនោះមកសួរចម្លើយទៅ ការពិតនឹងចេញ
មកឯង ។ សុំកុំនៅធ្វើល្ងង់ពេក ? តើនាំគ្នានៅធ្វើ
ល្ងង់ដល់ណាទៀតៗៗៗៗៗៗៗៗៗៗ ? ។
កុំនាំគ្នាធ្វើល្ងង់ដូចអាមេចោរសៅ សុខា ពាក់ផ្កាយ
ចោរបួន ជាមេចោរធំជាងគរនៅក្នងកងកម្លាំងរាជ
អាវុធហត្ថចោរលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រ
អឆ្ឆរិយៈចោររបស់ប្រទេសកម្ពយជានោះតទៅទៀត
ឧ្យសោះ???????????????????????? ។
នៅប្រទេសកម្ពុជា បើមិនចេះធ្វើភ្លើទេ មិនអាចរក្សាតំណែងបានយូទេ។ ព្រោះអាមេកំពូលវាភ្លើ។ វាមិនដែលគិតពីប្រទេស ឫប្រជាជាតិ ប្រជាជនបន្តិចឡើយ។ បងប្អូនទាំងត្រូវដឹងថា បើអាស់ព្រៃឈើទៅ មនុស្សមិនអាចរស់បានទេ។ ប្រទេសយើងនឹង វេទនា គ្មានភ្លៀងទៀងទាត់។ អកាសធាតុប្រែប្រួល ងាយនឹងទទួលរងគ្រោះ ធម្មជាតិ គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ ត្រូវក្រោកឡើងទាំងអស់តស៊ូទាំងអស់គ្នា វមិនមែនជារឿងអ្នកដ៏ទៃទេ។
No need to investigating this matter .If you dnon't want to wast your time ,arrest the koh kong governor . You get the solution.
Our proverb said: neither crabs from some where nor to destroy in
your paddy rice.(kdam nov sre na vea katt sre nuoss ). HUN SEN regime is fowarding to the ending
very soon,because a lots of trouble with the civillians every where from the top to the bottom.
12:07 PM,
You are f**king stupid and never wanting to learn anything. You are just a trashy animal without caring about Cambodia and her people.
We believe that you are Yuon, being born in Cambodia and still thinking about your evil Vietnam and its follower of Satan Ho Chi Minh.
What are you thinking, evil bastard? You are living in your dream of having wealth and money that you have been illegally taking from Cambodia. You want to live above the law yourself. You are the ugliest and evil animal on the planet.
Post a Comment