Tuesday, May 01, 2012

សព យកទៅធ្វើបុណ្យ ចប់សព្វគ្រប់ទៅហើយ ទើបត្រដរ មកធ្វើ ការ​ស៊ើប​អង្កេត! យ៉ាប់ំមែនរដ្ឋាភិបាលទីងមោង!

លោក ឈុត វុទ្ធី បង្ហាញ​រូបថត​ស្ដីពី​សកម្មភាព​កាប់​ឈើ​នៅ​កម្ពុជា នៅ​ក្នុង​ការិយាល័យ​របស់​លោក នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ (RFA/Tin Zakariya)

រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​​ឃាតកម្ម​​លោក ឈុត វុទ្ធី

2012-04-30
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia

រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​បង្កើត​គណៈកម្មាធិការ​ដើម្បី​​​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប ឈ្មោះ អ៊ិន រតនា។

រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ លើ​ការ​យក​ចិត្ត​ដាក់​ចំពោះ​ការ​ស្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​សកម្ម គឺ​លោក ឈុត វុទ្ធី និង​ប៉េអិម​មួយ​រូប​ទៀត ឈ្មោះ អ៊ិន រតនា

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែង​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ពីព្រោះ​គេ​ចាត់​ទុក​ថា សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី គឺ​ធ្វើ​ដើម្បី​បុព្វហេតុ​ជាតិ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​បង្កើត​គណៈកម្មាធិការ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប ឈ្មោះ អ៊ិន រតនា នោះ​ហើយ។

លោក​វរសេនីយ៍ឯក ខេង ទីតូ ជា​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មេសា ថា គណៈកម្មាធិការ​នេះ​មាន​ស្ថាប័ន​ចម្រុះ រួម​មាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​អធិការកិច្ច


លោក ខេង ទីតូ បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង គឺ​ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត​ថា តើ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ដោយសារ​តែ​មន្ត្រី​ប៉េអិម ឈ្មោះ អ៊ិន រតនា ជា​អ្នក​បាញ់​សម្លាប់ រួច​បាញ់​សម្លាប់​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឬ​យ៉ាង​ណា?

លោក ខេង ទីតូ មិន​ទាន់​បញ្ជាក់​កាលបរិច្ឆេទ​អំពី​ការ​ចុះ​ស៊ើប​អង្កេត​ទេ ពីព្រោះ​រដ្ឋាភិបាល​កំពុង​រៀប​ចំ​គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ។

ការ​រៀបចំ​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ នៅ​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ និង​នៅ​ស្រប​ពេល​ដែល​សាកសព​លោក ឈុត វុទ្ធី ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មេសា ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ចូល​រួម។

ដោយ​ឡែក​សាកសព​របស់​មន្ត្រី​ប៉េអិម លោក អ៊ិន រតនា ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​យក​ទៅ​បូជា​កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​មេសា បន្ទាប់​ពី​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ។

បន្ថែម​ពី​លើ​នេះ​ទៀត ភរិយា​សព​លោក ឈុត វុទ្ធី គឺ​អ្នកស្រី សំ ចាន់ធី បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​ស្វាមី​របស់​គាត់ និង​សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ការពារ​សុវត្ថិភាព​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ ពីព្រោះ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ក្រោយ​ពេល​ប្ដី​គាត់​ស្លាប់

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​តំណាងរាស្ត្រ លោក​បណ្ឌិត ជាម យៀប បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែង​រក​ឃាតក​ពិត​ក្នុង​អំពើ​ឃាតកម្ម​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម លោក អ៊ិន រតនា។

លោក​បណ្ឌិត ជាម យៀប បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី(sic!) ដែល​ជា​សកម្មជន​ដ៏​សកម្ម​ធ្វើ​ការ​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ និង​ហ៊ាន​លះ​បង់​ជីវិត​នោះ។

គេ​កត់​សម្គាល់​ឃើញ​ថា ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ពីព្រោះ​ថា របាយការណ៍​ស៊ើប​អង្កេត​របស់​កងរាជអាវុធហត្ថ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៧ មេសា ពួក​គេ​ចាត់​ទុក​ថា វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​នោះ​ឡើយ។ ជា​ពិសេស​ចំណុច​ដែល​បាន​និយាយ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​ខ្លួន​ឯង​ចំនួន ២​គ្រាប់ ដោយ​កាំភ្លើង​វែង​ប្រភេទ​អាកា​៤៧ បន្ទាប់​ពី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នោះ។

នៅ​មាន​ទឡ្ហីករណ៍​ជា​ច្រើន​ទៀត ចំពោះ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​នេះ ពីព្រោះ​ថា ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខែត្រ​បាន​សរសេរ​រថា លោក អ៊ិន រតនា និង​មន្ត្រី​ប៉េអិម​មួយ​រូប​ទៀត ឈ្មោះ សូ សុភាព មាន​បេសកកម្ម​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​កោះកុង ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​មូលហេតុ​អ្វី​បាន​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​បែរ​ជា​ប៉ះ​ទង្គិច​គ្នា ហើយ​រហូត​ដល់​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បើ​អ្នក​ទាំង​ពីរ​មាន​បេសកកម្ម​ការពារ​ព្រៃ​ឈើ​ដូច​គ្នា​នោះ? បញ្ហា​មួយ​ទៀត មូលហេតុ​អ្វី​បានមន្ត្រី​ប៉េអិម​រូប​នោះ បែរ​ជា​ទៅ​ការពារ​មន្ត្រី​ក្រុមហ៊ុន និង​បាន​ទាមទារ​យក​អង្គ​ចងចាំ (Memory) ពី​លោក ឈុត វុទ្ធី និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់​ទៀត

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ពន្យល់​ក្នុង​នាម​ជា​មន្ត្រី​យុត្តិធម៌ នៅ​ពេល​ឃើញ​គេ​ប្រកែក​គ្នា ដូច​ជា​ករណី​លោក ឈុត វុទ្ធី កំពុង​ប្រកែក​គ្នា​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​នោះ ពួកគេ​គ្រាន់​តែ​មើល​ទេ ប៉ុន្តែ​មូលហេតុ​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​នោះ វា​ជា​រឿង​ទំនាស់​បុគ្គល

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​លើក​ហេតុផល​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​នោះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​កាប់​ឈើ​នៅ​តំបន់​កើត​ហេតុ ស្ថិត​ក្នុង​ស្រុក​មណ្ឌលសីមា ដូច្នេះ​ហើយ​ទើប​ពួក​គេ​ចេញ​មុខ​ការពារ​ក្រុមហ៊ុន។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ នៅ​មាន​ភាព​សង្ស័យ​ជា​ច្រើន​ជុំវិញ​ឃាតកម្ម​នេះ។ ហេតុផល​មួយ​ទៀត ជា​ករណី​មិន​ប្រក្រតី​នោះ គឺ​អត្ថបទ​របស់​កាសែត ឌឹ ខេមបូឌា ដេលី ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍ ទី​២៨ មេសា បាន​សរសេរ​ថា ​អ្នក​កាសែត​ទាំង​ពីរ​នាក់ ដែល​ជា​សាក្សី​រស់​នៅ​ក្នុង​ហេតុការណ៍​នោះ គឺ​កញ្ញា ផន បុប្ផា និង​កញ្ញា អូលេស្សា ផ្លូឃី (Olesia Plokhii) ពួក​គេ​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ទេ។

ពួក​គេ​បញ្ជាក់​ថា លោក ឈុត វុទ្ធី និង​មន្ត្រី​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា នោះ ​មិន​ទាន់​ស្លាប់​ភ្លាមៗ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​ទាហាន និង​ប៉េអិម មិន​បាន​ជួយ​សង្គ្រោះ​ទេ ដោយ​ទុក​ឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអិម​រូប​នោះ​នៅ​កន្លែង​កើត​ហេតុ​រហូត​ដល់​ស្លាប់ ទោះ​បី​ជា​ស្ត្រី​អ្នក​កាសែត​បាន​ស្នើ​សុំ​យក​ពួកគាត់​ទៅ​ពេទ្យ​ក៏ដោយ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក ជាម យៀប មាន​ប្រសាសន៍​ថា វា​ជា​រឿង​អំពើ​អមនុស្សធម៌​មួយ ដែល​ពួក​គេ​មិន​គួរ​ធ្វើ​ដូច្នោះ​នោះ​ទេ ក្នុង​នាម​ជា​មនុស្ស​ដូច​គ្នា​ទោះ​បី​ជា​ក្នុង​ពេល​នោះ ស្ថិត​នៅ​ក្នុង​សភាព​បែប​ណា​ក៏ដោយ។

លោក ឈុត វុទ្ធី ជា​ស្ថាបនិក និង​ជា​នាយក​នៃ​ក្រុម​ការពារ​ធនធាន​ធម្មជាតិ (NRPG) និង​ជា​សកម្មជន​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​កម្ពុជា ពិសេស​ព្រៃឡង់ និង​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់។ លោក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​សកម្ម​មួយ​រូប​នៃ​បណ្ដាញ​សហគមន៍​ផ្សេងៗ អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម និង​សហគមន៍​មូលដ្ឋាន​នានា ដែល​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សរសេរ​ថា គិត​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ មាន​មនុស្ស​ចំនួន ១១​នាក់​ហើយ ដែល​គេ​បាញ់​សម្លាប់ ក្នុង​នោះ​មាន​អ្នក​កាសែត សហជីព សកម្មជន​សិទ្ធិ​មនុស្ស និង​លោក ឈុត វុទ្ធី នេះ

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ស៊ើប​អង្កេត​នេះ ធ្វើ​យ៉ាង​ណា​ស៊ើប​អង្កេត​ឲ្យ​មាន​តម្លាភាព និង​ឯករាជ្យ ដើម្បី​កុំ​ឲ្យ​មាន​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា៕

5 comments:

Anonymous said...

រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។

Anonymous said...

អ្នកកាសែតស្រីទាំងពីរនាក់បានរាយការណ៏នៅក្នុង
កាសែតCambodia Daily កាលពីថ្ងៃសៅរ៏ទី២៨
ខែមេសា២០១២ថា ៖ សពលោកឈុត វុទ្ធី នឹង
រថយន្តរបស់គាត់ត្រូវបានគេយកទៅប្លុងចោលនៅក្នុងព្រៃក្បែកន្លែងបាញ់ប្រហាសម្លាប់លោកឈុត 
វុទ្ធី ។ សួរថាអ្នកណាមួយហ៊ានយកសពលោកឈុត វុទ្ធី នឹងរថយន្តរបស់គាត់ទៅប្លុងទុកចោលនៅ
ក្នុងព្រៃទៅវិញ ? ទង្វើដ៏លាមកដ៏ឧក្រិតនេះបាន
ន័យថាមានបំណងចង់លាក់បំបាំងការពិតមិនអាច
ប្រកែកបានទ្បើយ ? ពេលនោះមានតែប៉េអឹមម្នាក់
ទៀតដែលឈរយាមជាមួយអ៊ិន រតនា បូករួមនឹង
ប៉េអិមពីរនាក់នឹងទាហានម្នាក់ទៀតមានកាំភ្លើងអា
កា៤៧បីដើមបានមករួមកំទ្បាំងក្នុងការបាញ់ប្រហារ
បាញ់សម្លាប៉លោកឈុត វុទ្ធី នោះ ។
ត្រូវចាប់ប៉េអិមបីនាក់នឹងទាហានម្នាក់នៅពេលវាយប្រហារនោះមកសួរចម្លើយទៅ ការពិតនឹងចេញ
មកឯង ។ សុំកុំនៅធ្វើល្ងង់ពេក ? តើនាំគ្នានៅធ្វើ
ល្ងង់ដល់ណាទៀតៗៗៗៗៗៗៗៗៗៗ ? ។
កុំនាំគ្នាធ្វើល្ងង់ដូចអាមេចោរសៅ សុខា ពាក់ផ្កាយ
ចោរបួន ជាមេចោរធំជាងគរនៅក្នងកងកម្លាំងរាជ
អាវុធហត្ថចោរលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រ
អឆ្ឆរិយៈចោររបស់ប្រទេសកម្ពយជានោះតទៅទៀត
ឧ្យសោះ???????????????????????? ។

Anonymous said...

នៅប្រទេសកម្ពុជា បើមិនចេះធ្វើភ្លើទេ មិនអាចរក្សាតំណែងបានយូទេ។ ព្រោះអាមេកំពូលវាភ្លើ។ វាមិនដែលគិតពីប្រទេស ឫប្រជាជាតិ ប្រជាជនបន្តិចឡើយ។ បងប្អូនទាំងត្រូវ​ដឹងថា បើអាស់ព្រៃឈើទៅ មនុស្សមិនអាចរស់​បានទេ។ ប្រទេសយើងនឹង វេទនា គ្មានភ្លៀង​ទៀងទាត់។ អកាសធាតុប្រែប្រួល ងាយនឹងទទួល​រងគ្រោះ ធម្មជាតិ គ្មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់។ ត្រូវក្រោកឡើង​ទាំងអស់តស៊ូទាំងអស់គ្នា វមិន​មែនជា​រឿងអ្នកដ៏ទៃទេ។

Anonymous said...

No need to investigating this matter .If you dnon't want to wast your time ,arrest the koh kong governor . You get the solution.
Our proverb said: neither crabs from some where nor to destroy in
your paddy rice.(kdam nov sre na vea katt sre nuoss ). HUN SEN regime is fowarding to the ending
very soon,because a lots of trouble with the civillians every where from the top to the bottom.

Anonymous said...

12:07 PM,

You are f**king stupid and never wanting to learn anything. You are just a trashy animal without caring about Cambodia and her people.

We believe that you are Yuon, being born in Cambodia and still thinking about your evil Vietnam and its follower of Satan Ho Chi Minh.

What are you thinking, evil bastard? You are living in your dream of having wealth and money that you have been illegally taking from Cambodia. You want to live above the law yourself. You are the ugliest and evil animal on the planet.