Monday, May 21, 2012
អ្នកភូមិបឹងកក់ប្រមាណ១០០នាក់តវ៉ានៅមុខសាលា ក្រុងភ្នំពេញ - Boeung Kak Lake protest in front of the City Hall
Monday, 21 May 2012
ឃុត សុភចរិយា
The Phnom Penh Post
ពលរដ្ឋក្នុងតំបន់បឹងកក់ជិត១០០នាក់ ដែលមានទាំងកន្ទេល ឆ័ត្រ និងម្ហូបអាហារ បាននាំគ្នាប្រមូលផ្ដុំនៅមុខច្រកទ្វារខាងត្បូងសាលារាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដើម្បីតវ៉ាទាមទារឲ្យអាជ្ញាធរដោះស្រាយ បញ្ហាវិវាទដីធ្លីរបស់ពួកគេឲ្យបានឆាប់។
ក្រុមសមត្ថកិច្ចនគរបាលរាប់សិបនាក់ បានពង្រាយនៅជុំវិញទីតាំង ដែលក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងដើម្បីត្រៀមទប់ស្កាត់កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ខណៈក្បួនរថយន្តឃោសនាគណបក្សនយោបាយមួយចំនួនបានជិះកាត់ទីនោះ។
នៅម៉ោង៨ និង៣០នាទីព្រឹក តំណាងពលរដ្ឋ៩នាក់ ត្រូវបានសាលារាជធានី អនុញ្ញាតឲ្យចូលជួបពិភាក្សា ប៉ុន្តែ ពីរម៉ោងក្រោយមកតំណាងទាំងនោះបានចេញមកវិញ ដោយនិយាយថា អាជ្ញាធរបានអះអាងថាពួកគេនឹងបន្តដោះស្រាយបញ្ហារបស់ពួកគាត់ក្រោយថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment