Monday, May 28, 2012

Woman threatened by the CPP for watching a SRP video

២៦-ឧសភា-២០១២៖ លោកស្រី អ៊ុក សាគុន ផ្តល់បទសម្ភាសន៍ ក្នុង​ហាង​លក់​បាយ​របស់​លោកស្រី។ (RFA/Soun Sophalmony)

ពលរដ្ឋ​​ម្នាក់ ត្រូវ​បេក្ខជន​បក្ស ប្រជាជន សម្លុត ព្រោះ​តែ​ចាក់​ឌីស សម រង្ស៊ី

2012-05-27
ដោយ សួន សុផល មុន្នី
RFA

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ក្នុង​ខេត្ត​បាត់ដំបង គ្រោង​កោះ​ហៅ​មន្ត្រី​គណបក្ស​ប្រជាជន​ កម្ពុជា​មួយ​រូប យក​ទៅ​សួរនាំ អំពី​ករណី​គំរាម​កំហែង​អ្នកភូមិ មិន​ឲ្យ​ទស្សនា​ខ្សែ​ភាព​ឯកសារ​របស់​ គណបក្ស​ប្រឆាំង​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប រង​ការ​ចោទ​ប្រកាន់​ថា បាន​គំរាម​សម្លុត និង​បិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ មិន​ឲ្យ​យក​ឌីស​ខ្សែ​ភាព​យន្ត​ឯកសារ​របស់​គណបក្ស សម រង្ស៊ី ទៅ​ចាក់​ឲ្យ​អ្នក​ភូមិ​មើល​យល់​ដឹង​ពី​អត្ថន័យ និង​ខ្លឹមសារ​នៃ​គោល​នយោបាយ របស់​គណបក្ស ដើម្បី​ឲ្យ​ពួក​គាត់​មាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​នៅ​ក្នុង​មូលដ្ឋាន។

លោកស្រី អ៊ុក សាគុន អាយុ ៥៥ ឆ្នាំ មាន​មុខរបរ​ជា​អ្នក​លក់​បាយ និង​កាហ្វេ នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ លោក​ស្រី​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ ឧសភា​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​ឧសភា គណបក្ស សម រង្ស៊ី បាន​ដើរ​ឃោសនា​នៅ​តាម​ភូមិ។


គណបក្ស​សមរង្ស៊ី បាន​ចែក​ខិត​ប័ណ្ណ និង​ឌីស​ខ្សែ​ភាពយន្ត​ឯកសារ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ឲ្យ​លោកស្រី។

លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា លោក​ស្រី​បាន​យក​ឌីស​ឯកសារ​នោះ ចាក់​នៅ​ក្នុង​ហាង​លក់​បាយ​ឲ្យ​ភ្ញៀវ​មើល ស្រាប់​តែ​លោក មិន គីម ជា​មន្ត្រី​ពន្ធដារ​ស្រុក​សំពៅលូន និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ឃុំ​លេខ​រៀង​ទី៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្រែក​គំរាម​ខ្លាំងៗ មិន​ឲ្យ​គាត់​ចាក់​ឌីស​នោះ​ទេ ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច។

លោកស្រី អ៊ុក សាគុន៖ «ទើប​ចាក់​បាន​បន្តិច អ៊ុំ គីម ហ្នឹង គាត់​អង្គុយ​ហូប​បាយ​នៅ​តុ​នុះ គាត់​និយាយ​ខ្លាំងៗ សំដី​កោង​កាច។ គាត់​ថា ខ្ញុំ​ហ្នឹង​ម៉េច​យក​ឌីស​ហ្នឹង​មក​ចាក់? ឌីស​ហ្នឹង ឌីស​គណបក្ស​សម រង្ស៊ី ហើយ​គាត់​ថា ខ្ញុំ​ហ្នឹង​គណបក្ស សម រង្ស៊ី យក​ឌីស​មក​ចាក់​ក្នុង​ចំណោម​មហាជន​អ៊ីចឹង ដូច​ថា ខ្ញុំ​ហ្នឹង​ចង់​បង្កើត​ឃោសនា​អី​អ៊ីចឹង។ ខ្ញុំ​ក៏​សុំ​ទោស​គាត់ ខ្ញុំ​ថា អ៊ុំ​អើយ​ប្រជាជន​ខ្ញុំ​អត់​ដឹង​អី​ទេ គេ​ឲ្យ​ឌីស​មក។ ពាក្យ​សម្ដី​គាត់​ចេញ​មក​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច។ ខ្ញុំ​យ៉ាង​ស្លេក​មុខ សូម្បី​តែ​កូន​ចៅ​ខ្ញុំ​នៅ​ជា​មួយ​ក៏​នាំ​គ្នា​ភ័យ​ដែរ។ ចាក់​ហ្នឹង​មាន​សំបុត្រ​ស្នាម​មាន​ការ ​អនុញ្ញាត​»។

គណបក្ស សម រង្ស៊ី ចាត់​ទុក​ថា នេះ​ជា​ការ​គំរាម​កំហែង បំភិត​បំភ័យ​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​សន្តិភាព​ទាំង​មូល ។

លោក អ៊ុយ សារឿន ប្រធាន​ក្រុម​ប្រឹក្សា​ស្ដីទី​របស់​គណបក្ស សម រង្ស៊ី ស្រុក​សំពៅលូន បាន​ហៅ សកម្ម​ភាព​នេះ​ថា ជា​ការ​រារាំង​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​គ្នា​នេះ គណ​បក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ករណី​នេះ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដោយ​ចោទ លោក​មិន គីម ពី​បទ​គំរាម​កំហែង​ប្រជា​ពលរដ្ឋ។

​លោក អ៊ុយ សារឿន៖ «គោល​បំណង​ខាង​គណ​បក្ស សម រង្ស៊ី ចង់​ផ្សះផ្សា​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា។ ទី​២ បើ​សិន​ជា​អ្នក​ដែល​ប្រព្រឹត្តិ​គាត់​ទទួល​កំហុស​ខ្លួន គណបក្ស មស រង្ស៊ី នឹង​ធ្វើ​ការ​ផ្សះ​ផ្សា។ ទី​៣ សុំ​ឲ្យ​ខាង​ប្រធាន​ស៊ិច (CEC) ធ្វើ​ការ​ព្រមាន​ដល់​ឈ្មោះ មិន គីម ហ្នឹង​ឲ្យ​គាត់​បាន​លាយ​លក្ខណ៍​ជា​អក្សរ ហើយ​និង​ឲ្យ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ បាន​ដឹង​ជា​ទូទៅ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​សេចក្តី​បញ្ជាក់​ពី​លោក មិន គីម ជា​មន្ត្រី​ពន្ធដារ​ស្រុក​សំពៅ​លូន និង​ជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។ ប៉ុន្តែ លោក អ៊ុយ នីម ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​សន្តិភាព​ថ្លែង​ថា គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​ បាន​ទទួល​ពាក្យ​បណ្តឹង​ពី​គណបក្ស សម រង្ស៊ី ហើយ ហើយ​បាន​ចុះ​សាកសួរ​ដល់​ផ្ទះ​លោក​ស្រី អ៊ុក សាគុន រក​ឃើញ​ថា លោក មិន គីម បាន​ប្រើ​ពាក្យ​សំដី​ខ្លាំងៗ ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​ការ​ភិតភ័យ។

លោក អ៊ុយ នីម៖ «ក្រោយ​ពី​ការ​ទទួល​ពាក្យ​បណ្តឹង ខ្ញុំ​ចុះ​ស្រាវ​ជ្រាវ​ហើយ នៅ​ថ្ងៃ​ស្អែក ២៧ ហ្នឹង​ខ្ញុំ​ និង​កោះ​ហៅ​បង គីម និង​ខាង​គណបក្ស ដែល​ប្តឹង​ហ្នឹង មក​ធ្វើ​ការ​ផ្សះផ្សា​គ្នា។ បើ​សិន​ជា​សះ រឿង​ ហ្នឹង​ត្រូវ​បញ្ចប់។ បើ​ថា មិន​ជា​សះ​ទេ ដោះស្រាយ​បន្ត​ទៅ​ទៀត។ យោង​តាម​ការ​ស៊ើប​អង្កេត​ឃើញ​ថា ការ​ប្រើ​ពាក្យ​សម្ដី​ធ្វើ​ប៉ះពាល់​អារម្មណ៍​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច»។

លោក​បញ្ជាក់​ថា លោក មិន គីម បាន​ប្រើ​ពាក្យ​សំដី​ខ្លាំងៗ ហើយ​គាត់​ទាមទារ​ឲ្យ​លោកស្រី អ៊ុក សាគុន សុំ​ច្បាប់​ទម្លាប់ ឬ​ក៏​ត្រូវ​រាយការណ៍​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​បញ្ជាក់​ពី​ការ​ឃោសនា។ ប៉ុន្តែ សមាគម អាដហុក (ADHOC) យល់​ឃើញ​ថា នេះ​ជា​ការ​គំរាម​កំហែង បិទ​សិទ្ធិ​សេរីភាព​មួយ ទៅ​លើ​ប្រជា​ពលរដ្ឋ។

លោក យិន ម៉េងលី ប្រធាន​សម្របសម្រួល សមាគម អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង​ថ្លែង​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​សារ​គ្រប់​គណបក្ស​នយោបាយ ដែល​កំពុង​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

លោក យិន ម៉េងលី៖ «បើ​សិន​ថា សារ​របស់​គណបក្ស​គិត​ថា វា​មិន​ត្រឹម​ត្រូវ លោក គីម មិន​គប្បី​ធ្វើ​អ៊ីចឹង​ទេ លោក​អាច​ប្ដឹង​ទៅ​តាម​នីតិវិធី លោក​ក៏​មិន​មាន​សមត្ថកិច្ច​អី​ក្នុង​ការ​ធ្វើ​ករណី​នេះ ហើយ​បើ​យើង​យោង​ទៅ​លើ​ច្បាប់។ បញ្ហា​នេះ​មាន​ចែង ហើយ​លោក គីម អាច​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ ឬ​ក៏​លុប​ឈ្មោះ​ចេញ​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត»។

សមាគម អាដហុក បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ ឆ្នោត​របស់​គណបក្ស​នយោបាយ នៅ​ក្នុង​ខេត្ត​បាត់ដំបង កើត​មាន​ភាព​មិន​ប្រក្រតី​ជាង ២០ ករណី។ ប៉ុន្តែ​ករណី​ទាំង​នោះ​ភាគ​ច្រើន ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ខេត្ត​សម្របសម្រួល និង​ផ្សះផ្សា​គ្នា​ឡើង​វិញ៕

7 comments:

Anonymous said...

sounded like there's always a bad element in any party anywhere on earth, really. it probably has nothing to do with the party as a whole, just some unruly people who dream of causing trouble to paint bad picture of their competiting party, etc, you know. i wouldn't be too quick to buy into biased or prejudiced or discriminating party, etc, you know.

Anonymous said...

i don't believed this articles, such a bull shits ..

Anonymous said...

Both of you above such a bullshit, you know! Ok! Really? Fuck off

Usa

Anonymous said...

សកម្មភាព បេក្ខជន​បក្ស ប្រជាជន ធ្វើបែបនេះមិនត្រូវ​ឡើយ។

Anonymous said...

To 1:36 PM and 1:41 PM,

I knew your both writing comment
pretty well. You are dog shit of
ah Hun Sen and Vietnamese.

I followed up your comments for
so long so I knew you who are.

Anonymous said...

^Dumb comment as usual^

Anonymous said...

^Ignorance dumb asss^