Wednesday, June 06, 2012

រាជ​វាំង​មិន​ទទួល​យក​ញតិ្ត​កូន​ៗ​អ្នក​បឹង​កក់

កូន​ៗ​អ្នក​បឹង​កក់​ដែល​ម្តាយ​​ជាប់​ឃុំ​បាន​​ស្រែក​យំ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ តែ​បាន​ផល​អវិជ្ជមាន​។ ចរិយា

Khmer King?
Wednesday, 06 June 2012
ឃុត សុ​ភចរិយា
The Phnom Penh Post
«យើង​ពិត​ជា​អាណិត​អាសូរ​ពល​រដ្ឋ​ទាំង​នេះ ពួក ​គេ​អស់​ជម្រើស​ទើប​មក​រក​ការ​ជួយ​អន្តរា​គមន៍​ពី​ព្រះ​មហា​ក្សត្រ តែ គ្មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ណា​ចេញ​មក​ទទួល​ញត្តិ​ពួកគេ​ទេ»
ភ្នំពេញៈ ពល​រដ្ឋដែលភាគច្រើនជា​កូន​ៗក្នុង​សហ​គមន៍​បឹង​កក់​ប្រមាណ​ជា ៥០ នាក់ កាល​ពី​ម្សិល​មិញ បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​គ្មាន​មន្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង​ណា​ម្នាក់​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គេ ដែល​គ្រោង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ ព្រះ​បាទ សម្តេច​ព្រះ​បរម​នាថ នរោ​ត្ដម សីហ​មុនី ទូល​សូម​ឲ្យ​ព្រះ​អង្គ ជួយ​អន្តរា​គមន៍​ដោះ​លែង​ឪពុក​ម្តាយ និង​អ្នក​ភូមិ​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ។

បន្ទាប់​ពី​ត្រឡប់​ពី​សាក​សួរ​ព័ត៌​មាន​នៅ​រដ្ឋសភា អំពី​សំណើ​ពួក​គេ ដែល​បាន​ដាក់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ស្នើ​សុំ​សភា​អន្ត​រាគមន៍​ទៅ​ប្រមុខ​រដ្ឋា​ភិបាល​ឲ្យ​ជំរុញ​ទៅ​អាជ្ញាធរ​រាជ​ធានី​ឲ្យ​ពន្លឿន​ការ​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤ ហិក​តា ឲ្យ​ច្បាស់​ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្នុង​តំបន់​បឹង​កក់​នោះ ក្រុម​អ្នក​ភូមិ​បឹង​កក់​ដែល​មាន​ក្មេង​ៗ​កូន​អ្នក​ជាប់​ឃុំ​ផង​នោះ បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​លើ​សួន​ច្បារ​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​ដាក់​ញត្តិ ថ្វាយ​ព្រះ​មហា​ក្សត្រ។ ប៉ុន្តែ គ្មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ណា​ម្នាក់​ចេញ​មក​ទទួល​ញតិ្ត ពី​ពួក​គេ​ឡើយ បើ​ទោះ​ជា​មាន​កុមារា កុមារី ដែល​ជា​កូន​ៗ​អ្នក​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​ស ស្រែក​យំ​សំពះ​អង្វរ​យ៉ាង​ទ្រហឹង​អឺង​កង​យ៉ាងណាក៏​ដោយ។


ក្រុម​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ដូន​ពេញ បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​ទាំង​នេះ​រំសាយ​ការ​ប្រមូល​ផ្ដុំ​ចេញ​ពី​ទី​នោះ ដោយ​អនុ​ញ្ញាត​ឲ្យ​តំណាង​ពួក​គេ​៥​នាក់​យក​ញត្តិ​ទៅ​ដាក់។

លោក លឹម ហុង អធិការង​នគរ​បាល​ខណ្ឌ​ដូន​ពេញ បាន​ថ្លែង​ថា ៖ «ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ទុក​តំណាង​ប្រាំ​នាក់​នៅ​ទី​នេះ ដើម្បី​ដាក់​ញត្តិ​នោះ ក្រៅ​ពី​នេះ​សុំ​ធ្វើ​ការ​រំសាយ ហើយ​ខ្ញុំ​សុំ​ធានា​ថា​នឹង​ជូន​តំណាង​ទៅ​ដាក់​ញត្តិ»។

អ្នកស្រី យោម បុប្ផា តំណាង​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​និយាយ​ថា​៖«​ខ្ញុំ​សុំ​ឲ្យ​អ្នក​ភូមិ​ដែល​មក​គាំទ្រ​ការ​ដាក់​ញត្តិ​នៅ​រង់​ចាំ ហើយ​ខ្ញុំ​ប្រាំ​នាក់​នឹង​តាម​លោក​ចូល​ទៅ​ដាក់​ញត្តិ»​។ តែ​យ៉ាង​ណា​ការ​ចរចា​នោះ​មិន​បាន​សម្រេច​ឡើយ ដោយ​អាជ្ញាធរ​មិន​យល់​ព្រម​តាម​ពលរដ្ឋ ហើយ​ពល​រដ្ឋ​ក៏​មិន​ជឿ​ជាក់​លើ​សមត្ថ​កិច្ច។

ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល ដែល​ឃ្លាំ​មើល​ពី​បញ្ហា​នេះ​យល់​ថា កាល​ដែល​គ្មាន​មន្ត្រី​ព្រះ​បរមរាជ​វាំង ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​បឹង​កក់ អាច​មក​ពី​គេ​ជាប់​រវល់​កិច្ច​ការ​ច្រើន ឬ​មួយ​ជា​ចេតនា​មិន​ចង់​អើពើ​ចំពោះ​សុខ​ទុក្ខ​របស់​អ្នក​ភូមិ​ទាំង​នេះ។

លោក ណើប លី ប្រធាន​កម្ម​វិធី​ពង្រឹង​អំណាច​សហ​គមន៍​នៃ​ក្រុម ការ​ងារ​ពិសេស​សិទ្ធិ​លំ​នៅ​ដ្ឋាន និយាយ​ថា៖​«យើង​ពិត​ជា​អាណិត​អាសូរ​ពល​រដ្ឋ​ទាំង​នេះ ពួក​គេ​អស់​ជម្រើស​ទើប​មក​រក​ការ​ជួយ​អន្តរា​គមន៍​ពី​ព្រះ​មហា​ក្សត្រ តែ គ្មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ណា​ចេញ​មក​ទទួល​ញត្តិ​ពួកគេ​ទេ»

កាល​ពី​ម្សិល​មិញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ខុទ្ទ​កាល័យ​ព្រះ​បរម​រាជ​វាំង​បាន​ទេ។

ក្រុម​អ្នក​ភូមិ​បាន​រំសាយ​ចេញ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​នៅ​ម៉ោង​១១៖៤៥​នាទី​ព្រឹក ហើយ​ពួក​គេ​អះ​អាង​ថា នឹង​លើក​គ្នា​វិល​ត្រឡប់​មក​ដាក់​ញត្តិ​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ឲ្យ​ខាង​តែ​បាន​នៅ​ថ្ងៃ​ក្រោយ​ទៀត៕

15 comments:

Anonymous said...

Were was RANARIDDH who promised to speed up
land dispute solution ???

Anonymous said...

Freaking King is coward himself when just recently he made a plea to the people to vote and not be intimidated. And yet, he dare not to step out of the palace to greet the crying children.

Anonymous said...

Like father like son. if a little earthquake or small fire in Cambodian, they flee so quickly to north Korean or Communist China. They don't stand their ground.

Look at other kings and presidents at other nearby countries and they were not like the Cambidia.

There is no leadership

Anonymous said...

people are suffering from forced eviction, malnutrition, and bad heath in Cambodia.

The kings don't have that issue. They fly on a private plane to be treated in China and for check up.

Too bad for Cambodian people.

The kings like to thanks you poor people for supporting them.

Anonymous said...

You have to understand why the King is not heeding their call for help. IT's because you guys bash him so bad and these people are associated with you.

Anonymous said...

Ah Prett Rannaridh,Samdach krom CHOY.

Anonymous said...

The Cambodian Kings are so inhumane.

Anonymous said...

WHERE IS MAD MIKE?

Jerry the mouse in SPACE NEEDLE

Anonymous said...

REply to 2:02 AM

"You have to understand why the King is not heeding their call for help. IT's because you guys bash him so bad and these people are associated with you."

You must be joking. The kings did not do anything to help or lead their people to a better situation.

These king would not make it in a Western Society. Listen to how they talk on the U Tube.

They would not even elect to kindergarden PE assistance.

It mind boggle me how he became the king. Ok, his country is the "poorest" country in S/E Asia.

Since 1979 until now, Cambodian people only improving a little bit.
Look at other countries, they grow leap and bound.

Read some of the comments from foreingers and they said Cambodia is one of the most fithiest countries they ever seen. Has these kings ever done any thing to promote improvement? No, No, No.

If you can't handle the hot water, just resign from your post.

Anonymous said...

Hey
2:02 AM

I hope the King let you clean his buttom since you was so nice to him. Oh by the way he want your daughter, too.

Thanks from the king of wonder.

Anonymous said...

យកឈើបុកចាក់ ប្រហោងក្ដឹត (__o__) អា ២:០២AM! ហាហាហា!!!

Anonymous said...

The King, the Court and The Prime Minister do not Hear What You Are Crying For; However, the God, Andra, and The Hell are now hearing your Crying....

Anonymous said...

SHUT UP RANNARIDH SIHANOUK AND SIHAMONI .
WHAT DO YOU THINK WHEN YOU SAW THIS IMAGE ????
HUN SEN POLITIC IS GOOD????
I UNDERSTAND YOU ARE ALL SONS OF BASTARDS AND PROSTITUTE TRASAK PAèM

Anonymous said...

This is the Khmer King !!!! Rubbish King !!!!

Anonymous said...

CHAMTET ED ARSO !