Saturday, July 28, 2012

តើអាចមានផ្សែងគ្មានភ្លើងដែរឬទេ?តើពូជអាចោរប្រម៉ាត់ប្រម៉ង់ តាមធ្វើបាបកូនខ្មែរទៀតហើយឬអី?

ពលរដ្ឋ​ផ្អើល​ភ័យខ្លាច​រឿង​វះ​យក​ក្រលៀន ដោយសារ​មាន​អ្នក​បំផុស​

ថ្ងៃទី 27 កក្កដា 2012 | ដោយ: បាយ័ន​
Cambodia Express News

​ឧត្ដរមានជ័យ: ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ នៅតាម​បណ្ដា​ស្រុក​-​ក្រុង ក្នុងខេត្ដ​ឧត្ដរមានជ័យ ប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់​មានការ​ភ្ញាក់ផ្អើល និង​និយាយ​តៗ​គ្នា​ថា មាន​ស្ដ្រី​មួយចំនួន​រួចហើយ​ដែល​បាន​ត្រូវបាន​គេ​សម្លាប់ ហើយ​វះ​យក​ក្រលៀន​។ ករណីនេះ​ត្រូវបាន​លោកស្នងការ​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ បដិសេធថា មិនមាន​រឿងនេះ​កើតឡើង​ទេ គឺជា​ពាក្យ​ចចាមអារ៉ាម​។
​ ​
ប្រជាពលរដ្ឋ​នៅ​សង្កាត់​សំរោង ក្រុង​សំរោង​ប៉ែក​ខាងលើ បាន​និយាយថា មាន​ស្ដ្រី​ចំនួន​ពីរ​នាក់​ត្រូវបាន​គេ​វះ​យក​ក្រលៀន​។ ក្រោយពី​ស្ដ្រី​នោះ​ស្លាប់ ក៏មាន​គេ​បោះ​លុយ​ជាច្រើន​ម៉ឺន​រៀល ទុក​នៅក្បែរ​សាកសព​នោះ​ផងដែរ​។ ប៉ុន្តែ​ពួកគាត់​មិន​បានឃើញ​សាកសព​នោះ​ដោយផ្ទាល់​ភ្នែក​ទេ គឺ​គ្រាន់តែ​និយាយ និង​ដឹងឮ​តៗ​គ្នា​តែប៉ុណ្ណោះ ដោយ​ម្ដងថា​នៅត្រង់​នេះ ម្ដងថា​នៅត្រង់​នោះ​។​

​ប្រជាពលរដ្ឋ​ដដែល​បាន​និយាយថា នៅពេល​ទទួលដំណឹង​នេះ​ជា​បន្ដបន្ទាប់ ពួកគាត់​មិន​ហ៊ាន​ដេក​នៅក្រោម​ផ្ទះ ឬ​ខាងក្រៅ​ផ្ទះ​នោះទេ គឺ​នាំ​កូនចៅ​ឡើងទៅ​ដេក​លើផ្ទះ ព្រោះ​ខ្លាច​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រែង​មាន​មនុស្ស​ចូលមក​វះ​ក្រលៀន​ដូចដែល​គេ​និយាយ​។​


​ដោយឡែក ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អូរ​ស្មាច់ ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ក្រុង​សំរោង​ដែរនោះ ក៏បាន​និយាយ​ប្រហាក់ប្រហែល​នឹង​ពលរដ្ឋ​ខាងលើ​ដែរ​ថា មាន​ស្ដ្រី​មួយរូប​ត្រូវគេ​សម្លាប់ ហើយ​វះ​យក​ក្រលៀន និង​បោះ​លុយ​ជាច្រើន​ម៉ឺន ទុក​នៅ​កន្លែង​សាកសព​ផងដែរ​។
​នៅពេល​ឮដំណឹង​ដ៏​សាហាវ​នេះ អ្នកភូមិ​មានការ​ភ័យខ្លាច ជាពិសេស​នៅពេល​យប់ មិន​ហ៊ាន​ដេក​ក្រៅ​ផ្ទះ ឬ​ក្រោមផ្ទះ​នោះទេ គឺ​ស​ង្ងំ​នៅតែ​ក្នុងផ្ទះ​។ នៅពេល​សួរថា អ្នកស្លាប់​នៅ​ភូមិ​-​ឃុំ​ណា​ពិតប្រាកដ ពួកគាត់​បែរជា​ថា ឮ​តែ​គេ​និយាយ​តៗ​គ្នា​តែប៉ុណ្ណោះ​។

នៅឯ​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ដែល​ស្ថិតនៅ​ព្រំដែន​កម្ពុជា​-​ថៃ ប្រាសាទ​តា​មាន់ ប្រជាពលរដ្ឋ​បានឱ្យដឹង​ដែរ​ថា ពួកគាត់​ភ័យព្រួយ​ពី​សុវត្ថិភាព ពេលដែល​ឮថា​មាន​ស្ដ្រី​ត្រូវគេ​វះ​យក​ក្រលៀន​។ ពេលយប់​អ្នកស្រុក​ស្ទើរ​មិន​ហ៊ាន​ដេក ដោយសារ​ខ្លាច​គេ​ចូលមក​សម្លាប់​វះ​យក​ក្រលៀន​ដល់ផ្ទះ​។

​ទោះជា​យ៉ាងណា ប្រជាជន​មួយចំនួន​តូច​ក៏​មិនបាន​ជឿ​ពាក្យ​ចចាមអារ៉ាម​ទាំងស្រុង​នោះដែរ ដោយ​គាត់​ថា មាន​គេ​បំផុស​ឱ្យ​មនុស្ស​ភ័យ ហើយរ​ត់ទៅ​ដេក​ក្នុងផ្ទះ ដើម្បី​ងាយស្រួល​ក្នុង​ការដើរ​លួច​របស់របរ​ប្រជាជន​ទៅវិញ​ទេ​។

ការ​ល្បី​តៗ​គ្នា​នៅ​ខេត្ដ​ឧត្ដរមានជ័យ គឺ​បាន​រាលដាល​គ្រប់​ស្រុក ដូចជា ក្រុង​សំរោង ស្រុក​ចុងកាល់ ស្រុក​បន្ទាយ​អំពិល ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ ជាដើម​។

​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ខាងលើ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ ប្រាប់ CEN នៅ​ថ្ងៃទី​២៧ ខែកក្កដា​នេះ​ថា ជំនាញ​នៃ​ស្នងការ​បានឮ​ដំណឹង​នេះ​ដូច​ប្រជាជន​ដែរ និង​ពត៌មាន​ខ្លះ​ក៏មាន​គេ​សរសេរ​ក្នុង​កាសែត និយាយ​ពី​ការសម្លាប់​មនុស្ស​ស្រី​យក​ក្រលៀន​។

​លោក​ឧត្ដមសេនីយ៍ត្រី ម៉ែន លី បានបញ្ជាក់​បន្ថែមថា តាម​ការស្រាវជ្រាវ គឺ​មិនទាន់​ឃើញ​មាន​ប្រជាជន​ស្លាប់​ដោយ​ការ​វះ​យក​ក្រលៀន ដូចដែល​គេ​និយាយ​នោះទេ​។ ករណីនេះ​លោក​និយាយថា គឺជា​ពាក្យ​ចចាមអារ៉ាម មាន​គេ​ដើរ​បំផុស​ដើម្បី​បំពុលបរិយាកាស​សង្គម​។

​ទោះបីជា​យ៉ាងនេះ​ក្តី លោកស្នងការ​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ បាន​និយាយថា ក្នុងនាម​ជាម​ន្ដ្រី​ជំនាញ នៅតែ​ស្រាវជ្រាវ និង​វែកមុខ​រក​ជន​ដែល​ដើរ​បំផុស​។ ក្នុងករណី​រកឃើញ​ជ​ន​ដែល​បំផុស​ខាងលើ គេ​នឹង​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​ជា​ធរមាន ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​រក​មិនទាន់​ឃើញ​អ្នក​ដែល​ដើរ​បំផុស​នោះឡើយ តែ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​៕

1 comment:

Anonymous said...

រឿងសម្លាប់មនុស្ស វះយកក្រលៀននេះ វាត្រូវនឹង
អ្វីដែលយួនចង់បាន មានន័យថា អ្វីដែលទាក់
ទងនឹងរឿងសម្លាប់ខ្មែរចោល យួនសប្បាយណាស់។
មិនត្រឹមតែសម្លាប់ស្ត្រីយកក្រលៀនទេ សំខាន់គឺ
ឱ្យតែសរីរាង្គខាងក្នុង ដូចជា បេះដូង ថ្លើម ប្រមាត់
ពួកវាត្រូវការណាស់ លក់ទៅបរទេស!!!សូមសហគមន៍
អន្តរជាតិចាត់វិធានការណ៍ការពារជួយធ្វើអន្តរាគមន៍ដល់
ប្រជាពលរដ្ឋខ្មែរផង៕