|
Dr Lao Monghay is an independent analyst in Cambodia. |
27 កក្កដា 2012
សុខ ខេមរា, វីអូអេ
សេរីភាពផ្នែកនយោបាយ និងពិរុទ្ធភាព
វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជានិយាយថា ការតស៊ូរបស់អ្នកនយោបាយ មិនថាឡើយនៅក្នុង ឬក្រៅប្រទេស គឺអាចមានជ័យជំនះបានដូចគ្នា។ «មានឧទហរណ៍នៅប្រទេសកម្ពុជាក៏មាន នៅប្រទេសគេក៏មាន ដូចជា
ជំនាន់យើងមានកងទ័ពវៀតណាមមកត្រួតត្រាប្រទេសយើងហ្នឹងក៏ឃើញថាដូចជា សម្តេចឪក៏នៅក្រៅប្រទេសដែរ ក៍ដឹកនាំចលនាទៅ។ ហើយមុនហ្នឹងទៀត
សម័យលន់ ណុល ក៍សម្តេចឪគង្សនៅក្រៅប្រទេសដែរបាទ។ ម្ល៉ោះហើយគឺ ដឹកនាំចលនាអីក៏បានជោគជ័យម្យ៉ាងទៅ»។
នេះបើតាមការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលថ្លែងក្នុងកម្មវិធីហេឡូវីអូអេនៅយប់ថ្ងៃព្រហស្បតិ៍ទី២៦ ខែកក្កដា ឆ្នាំ២០១២។
លោកថ្លែងយ៉ាងដូច្នេះ គឺ
សំដៅទៅលើករណីនិរទេសខ្លួនរបស់លោក សម រង្ស៉ីនៅក្រៅប្រទេសគេចពីពិរុទ្ធភាពរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម កាលពីឆ្នាំ២០០៩ក្នុងខេត្តស្វាយរៀង។ ការនិរទេសខ្លួននេះត្រូវគេដឹងថា ធ្វើឲ្យ សមាជិក និងពលរដ្ឋជាច្រើនដែលគាំទ្រគណបក្សសម រង្ស៉ី ព្រួយបារម្ភពីជីវិត នយោបាយរបស់លោក សម រង្ស៉ី និងលទ្ធផលបោះឆ្នោតទៅថ្ងៃអនាគត។
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែលបានថ្លែងថាការបោះឆ្នោតក្នុងប្រទេសកម្ពុជា គឺពឹងផ្អែកលើវត្តមានប្រធានបក្សចូលរួមផ្ទាល់ក្នុងសកម្មភាពនានាទាក់ទងនឹងការបោះឆ្នោត៕
2 comments:
លោកឡៅ ម៉ុងហៃ គាត់បានយកផ្លែប៉ោម ទៅប្រៀបធៀបនិងផែ្លក្រូច ។ កាលពីសម័យសម្តេចឪ
គឺនយោបាយរួមផ្សំអាវុធ ហើយប្រជាប្រិយភាពរបស់ព្រះអង្គ ខុសពីប្រជាប្រិយភាពរបស់លោកសម រង្សី មេឃ និង ដី ។ សី ហនុ កាលណោះ មានចិននៅពីក្រោយទាំងពីរលើក ឯ សម រង្សីដ្ូចជា
ការគាំទ្រមហាអំណាចមិនសូវខ្លាំងក្លា ដែលអាចដាក់សំពាធទៅលើរដ្ឋាភបាលកាន់អណាចបានទេ ។
ហើយអ្នកកាន់អំណាចមានចិនមួយចាំគាសមហាអំណាចផ្សេងទៀតចេញ ។ អញ្ចឹងហើយបានជាហ៊ុន សែនសុខចិត្តចោលយួនរត់ទៅពួនក្រោមគូថចិននោះ ។ បើបក្សពីររួមគ្នា
ហើយមេដឹកនាំនៅ អាដែល ប្រហែលទៅមុខក៏មិនបានឆ្ងាយដែរ ចាំតាមើ រ៉ូវ ។
ចាស់ៗនិយាយតាមតៀមកាក្វេថា កាលមុនស្លៀកសំពត់មួយម្នាក់ ឥឡូវស្លៀកសារុងមួយពីរនាក់
ហើយអាមួយនោះអើតតែក្បាលឡឹមៗ មិនដឹងជាដើរដល់ត្រឹមណា ជំពប់ជើងដួលទល់ផ្អក ?
ពួកគាត់គាំទ្រមួ សុខហួ ច្រើន ( she know how to approach to Khmer
mentality ) ។ អស់យោបល់ គួរពុំគួរសូមអភ័យ .
ខ្មែរ-អ្នកស្រែ
និយាយអញ្ចឹងដូចជាត្រូវដែរ : កាលណោះ ក្រោយពីលន់ នល់ ទម្លាក់ស្តេចសីុ ហនុ រាស្រ្តខ្មែរ យំស្រែក ធ្វើបាតុកម្មទូទាំងប្រទេស
ចំណែកឯ លោកសម រង្សីវិញត្រូវបានហូតតំណែង មិនបានចូលស្រុក ឥតមានបាតុកម្មគាំទ្រ ទាមទារ ឲ គាត់ចូលស្រុកសោះ
មិនតែបុ៉ណ្ណោះ ប្រជាប្រិយភាពគាត់ កាន់តែចុះថែមទៀត ជាក់ស្តែង លទ្ធផលបោះឆ្នោតឃុំ សង្កាត់ថ្មីៗ នេះ ។
Post a Comment